ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:40

រស់ជាតិផ្អែមក្រអូបនៃនំកាលពីវ័យក្មេង

មានឱកាសបានទៅទស្សនាតាមបណ្តាខេត្តនៃតំបន់ដែនដីសណ្ដទន្លេមេគង្គ ក្នុងចំណោមនំ និងអាហារសម្រន់ចម្រុះពណ៌ដែលរាប់មិនអស់ផងនោះ អ្នកនឹងបានជួបប្រទះនឹងបង្អែមដ៏សាមញ្ញ ប៉ុន្តែមានភាពទាក់ទាញចម្លែកមួយ៖ នំបំពង់ស្លឹកច័ន្ទ។ ទោះបីជាមិនមានលក្ខណៈស្មុគស្មាញក៏ដោយ នំនេះក៏បានភ្ជាប់ដោយវប្បធម៌ និងស្នាដៃដ៏ប៉ិនប្រសព្វរបស់សហគមន៍ Khmer Nam Bộ ផងដែរ។

នំបំពង់ត្រូវញុំាទាំងនៅក្តៅៗទើបមានរសជាតិឆ្ងាញ់ ដោយអាស្រ័យទឹកខ្ទិះដូងដ៏ក្រអូបឆ្ងុយជាមួយម្សៅអង្កររួមផ្សំនឹងស្លឹកច័ន្ទផងដែរ។

ដែលត្រូវបានគេហៅថា នំបំពង់ ពីព្រោះវាត្រូវបានធ្វើឡើងក្នុងបំពង់ឫស្សី (សព្វថ្ងៃនេះ ត្រូវបានផ្លាស់ជាបំពង់ដែកអ៊ីណុកទីវិញ) ក្នុងបំពង់មានចង្កឹះវែងមួយភ្ជាប់ទៅនឹងនំសម្រាប់យកនាំចេញក្រៅ។ គ្រឿងផ្សំរួមមាន៖ ម្សៅអង្ករ ស្ករ ស្លឹកច័ន្ទ និងខ្ទិះដូង។ ដើម្បីធ្វើបាននំដ៏ឈ្ងុយឆ្ងាញ់ ម្សៅត្រូវតែធ្វើពីអង្ករស្អិតក្រអូប កិនឱ្យល្អិតលាយជាមួយស្ករ និងទឹកខ្ទិះដូង ដើម្បីទទួលបានភាពស៊ីសង្វាក់គ្នាដែលមិនផ្អែមពេក ហើយទន់ និងមហ្មត់ខៃ។ អ្នកធ្វើនំប្រញាប់បញ្ចូលម្សៅទៅក្នុងបំពង់យ៉ាងដើម្បីចំហុយឱ្យឆ្អិនទាំងទឹកក្តៅកំពុងពុះនៅខាងក្រោម។ បន្ទាប់ពី ២-៣ នាទី នំក៏ឆ្អិន អ្នកធ្វើនំត្រូវរហ័សដៃហូតចង្កឹះចេញដើម្បីយកនំចេញដាក់លើស្លឹកចេក។ រសក្លិននៃទឹកខ្ទិះដូង និងស្កឹកច័ន្ទបក់រភើយៗគួរឱ្យចង់ញុំា។ ពីព្រោះ មានតំបន់ខ្លះទៀតថែមទាំងហៅនំនេះថានំស្កឹកច័ន្ទ ដោយសារមានក្លិនក្រអូបស្លឹកច័ន្ទ។ នំពិសាររួមជាមួយខ្ទិះដូង រួមទាំងល្ងឬក៏សណ្តែកដី។

កោសដូង រែងម្សៅ ជាតំណាក់កាលដ៏សំខាន់សម្រាប់ក្នុងការធ្វើនំឱ្យមានរសជាតិឆ្ងាញ់ពិសារ។

នំបំពង់ញុំានៅក្តៅៗទើបមានរសជាតិឆ្ងាញ់ និងក្រេបរសជាតិអំពីគុណភាពរស់វា។ កាន់នំបំពង់ក្នុងដៃដែលកំពុងនៅក្តៅវេចជាមួយស្លឹកចេក ខាំមួយម៉ាត់អាចនឹងមានអារម្មណ៍យ៉ាងច្បាស់អំពីភាពសម្បូរបែបនៃទឹកខ្ទិះដូង ក្លិនក្រអូបរបស់អង្ករ និងស្លឹកច័ន្ទ។

ពុម្ពសម្រាប់ធ្វើនំនាពេលសព្វថ្ងៃនេះត្រូវបានធ្វើឡើងដោយដែកអ៊ីណុកចំណុះឱ្យបំពង់ប្ញស្សីតាមបែបប្រពៃណី។

ជាមួយនឹងគ្រឿងផ្សំដែលអាចរកបានយ៉ាងងាយស្រួល សាមញ្ញ និងបែបស្រុកស្រែសុទ្ធសាត នំបំពង់ស្លឹកច័ន្ទបានក្លាយជាអនុស្សាវរីយ៍ដ៏មានតម្លៃផងដែរសម្រាប់អ្នកដែលនៅឆ្ងាយស្រុក ឬក៏ភ្ញៀវទេសចរដែលធ្លាប់បានភ្លក់រសជាតិរបស់នំប្រៀបបានដូចជាបញ្ចេញនូវក្តីស្រឡាញ់ដ៏រាក់ទាក់របស់បងប្អូនជនរួមជាតិ Khmer Nam Bộ។ ទោះបីជាជីវភាពរស់នៅសព្វថ្ងៃសម្បូរដោយនំជាច្រើនប្រភេទដែលប្លែកៗក៏ពិតមែន នំបំពង់ស្លឹកច័ន្ទនៅតែរក្សាបានភាពដើមយ៉ាងឆ្ងុយឆ្ងាញ់ និងមានសភាពសាមញ្ញហាក់បីដូចជារំលឹកដាស់តឿនយើងរាល់គ្នាអំពីតម្លៃប្រពៃណីដែលត្រូវបានថែរក្សាពីមួយជំនាន់ទៅមួយជំនាន់ផងដែរ៕

Danh Nguyên

Tags:

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

សហគ្រាស - ម៉ាក