ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:43

អត្ថន័យដ៏ឧត្តុង្គឧត្តមនៃនិម្មិតរូបផ្កាឈូក

ក្នុងវប្បធម៌ Khmer ផ្កាឈូកមិនត្រឹមមានភាពស្និទ្ធិស្នាលជាមួយការរស់នៅប៉ុណ្ណោះទេ ថែមទាំងជានិម្មិតសញ្ញាដ៏ឧត្តុង្គឧត្តម រក្សានូវតួនាទីយ៉ាងសំខាន់ក្នុងស្ថាបត្យកម្មផ្នែកខាងសម្លាក់នៃព្រះពុទ្ធសាសនាទក្ខិណានិកាយផងដែរ។

 

នៅតាមវត្ត Khmer ទាំងឡាយ ផ្កាឈូកមានវត្តមានចាប់ពីខ្លោងទ្វេររហូតដល់ចេតិយ និងបណ្តាសំណង់ផ្សេងៗជាច្រើនផងដែរ។

អត្ថន័យដ៏ឧត្តម

ក្នុងស្ថាបត្យកម្មវត្ត Khmer ផ្កាឈូកតំណាងឱ្យភាពបរិសុទ្ធ បញ្ញា និងដំណើរស្វែងរកធម៌របស់ព្រះសម្មាសម្ពុទ្ធឆ្ពោះទៅរកការត្រាស់ដឹង។ នៅតាមបណ្តាវត្តអា រាម Khmer ដូចជា៖ វត្តគម្ភីរសាគរ ព្រែកជ្រៅ (Xiêm Cán) និងវត្តពុធធ្លេចាស់ (Hoà Bình Cũ) ផ្កាឈូកមានវត្តមានគ្រប់ទីកន្លែង ចាប់ពីខ្លោងទ្វារចូលរហូតដល់កំពូលព្រះវិហារ និងចេតិយ។

ព្រះពុទ្ធបដិមាករគង់ប្រធាប់លើផ្កាឈូកគឺជានិម្មិតរូបនៃភាពថ្លៃថ្នូរ។ តែផ្កាឈូកតែងជាប្រភេទនៃរុក្ខជាតិសម្រាប់ក្រាលលើប័ល្លង្កព្រះជានិច្ច ព្រមទាំងថ្វាយនូវភាពបរិសុទ្ធ គម្លាតពីភាពកក្វក់ ដើម្បីឈឆ្ពោះទៅរកតម្លៃខាងចិត្តបុណ្យ និងសីលធម៌។

សម្រស់ផ្កាឈូកដែលមានទីតាំងនៅលើប័ល្លង្កព្រះ គឺតំណាងឱ្យសេចក្តីជ្រះថ្លា។

ស្នាមគំនូសក្នុងសិល្បៈចម្លាក់

ជាមួយស្នាដៃ​ដ៏​ប៉ិនប្រសព្វ​របស់​សិប្បករ​ Khmer ផ្កាឈូក​ត្រូវ​បាន​រចនា​យ៉ាងល្អ​ប្រណិត ដោយមានជាហូរហែ​នៅគ្រប់ទីកន្លែងក្នុងបរិវេណវត្ត ​​ដូចជា៖ គល់ និង​ក្បាល​សរស ជាមួយនឹង​ស្រទាប់​ផ្កា​ឈូក​ដែល​បង្កើត​រូបរាង​យ៉ាងរឹងមាំ និង​ស្រស់ស្អាត​សម្រាប់​សសរ​ផងដែរ។ កំពូលចេតិយ និង​ស្តូប ​ដែល​ជាទីតាំងសម្រាប់ដាក់តម្កល់អធិដ្ឋាតុក៏មានរូប​រាង​ដូច​ផ្កាឈូក​កំពុងលូតលាស់​ឡើងផងដែរ ​តំណាង​ឱ្យក្តី​ប្រាថ្នា​សម្រាប់​ការ​រំដោះទុក្ខ និង​ការក​កើតកំណើត​ថ្មី​ក្នុង​អាណាចក្រ​ប្រកបដោយកុសលផលបុណ្យ​។ លំនាំ​តុបតែង ផ្កាឈូក​ដែល​មាន​រចនាបថ​នៅ​តាម​បណ្តោយ​ដំបូល​ និង​ស៊ុម​បង្អួច បន្ថែម​ភាព​ស្រស់ឆើតឆាយ​សម្រាប់​ស្ថាបត្យកម្ម​ដ៏​រឹងមាំ​។

ក្បាច់ចម្លាក់ផ្កាឈូកដែលត្រូវបានតុបតែងនៅតាមគល់សរសនៃបង្គោលទង់ បង្កើនភាពស្រស់ស្អាតសម្រាប់ផ្នែកខាងសំណង់ក្នុងវត្តអារាម។

អានុភាពនៃនិម្មិតសញ្ញា

ក្នុងស្ថាបត្យកម្ម Khmer ផ្កាឈូកមិនត្រឹមតែជាធាតុផ្សំសម្រាប់ផ្នែកខាងសិល្បៈប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់រវាងមនុស្សជាមួយនឹងជំនឿសាសនាផង ដែរ។ ពណ៌ផ្កាឈូកដ៏ភ្លឺចែងចាំងដែលយោងតាមគំនូររូបភាព ឬក៏ចម្លាក់នៅលើកំពូលព្រះវិហារ កុដិ ចេតិយជាដើម តែនាំមកនូវអារម្មណ៍សុខសន្តិភាព និងភាពស្ងប់ស្ងាត់ដល់អ្នកទស្សនាទាំងឡាយផងដែរ។

ទោះបីជាកាលវេលាបានកន្លងផុតទៅក៏ដោយ តែសម្រាប់តំបន់ដែនដី Cà Mau រូបផ្កាឈូកនូវតែរក្សាភាពស្មោះត្រង់ជាមួយវត្តអារាមខ្មែរជានិច្ច។ សម្រស់ផ្កា ឈូកមិនត្រឹមជួយកែលម្អខាងស្ថាបត្យកម្មបែបប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជួយដាស់តឿនយើងគ្រប់គ្នាអំពីការរស់នៅឱ្យបានល្អប្រពៃ និងជម្នះរាល់ការលំ បាកទាំងពួងដើម្បីឆ្ពោះទៅអនាគតដ៏ភ្លឺស្វាងផងដែរ៕

Chim Đôn Ta - Chanh Đa

Tags:

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

សហគ្រាស - ម៉ាក