ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 20:23:06

អ្នក “ផ្លុំព្រលឹង” ចូលក្នុងថ្ម

នៅភូមិ Cái Giá ឃុំ Hưng Hội មានបុរសម្នាក់ដែលជំនាញខាងចម្លាក់ថ្មឱ្យក្លាយជាសមិត្ថផលផ្នែកខាងសិល្បៈដ៏ល្អប្រណិត បង្កប់ដោយព្រលឹងនៃវប្បធម៌ Khmer។ នោះគឺសិប្បករ Lý Đa Ni ដែលបងប្អូនក្នុងតំបន់និយមហៅថា “អ្នកផ្លុំព្រលឹងចូលទៅថ្ម”។

រាល់ក្បាច់ចម្លាក់មួយៗ បង្កើតបានជាសមិទ្ធផលនៃដួងព្រលឹងវប្បធម៌ Khmer ក៏មានការចូលរួមរបស់សិប្បករ Lý Đa Ni ផងដែរ។

កើតនិងធំដឹងក្តីនៅឃុំ Hưng Hội ដែលជាតំបន់ភូមិភាគសម្បូរទភដោយប្រពៃណីវប្បធម៌ និងប្រវត្តិសាស្ត្រ ជីវិតរស់នៅរបស់លោក Lý Đa Ni ក៏ត្រូវបានភ្ជាប់ជាមួយវត្តអារាម។ កាលពីនៅក្មេង គាត់ក៏ជាអ្នកដែលធ្លាប់បានបួសរៀននៅវត្តបុប្ផារាមផងដែរ។ អាស្រ័យខ្លួនបានស្នាក់នៅក្នុងបរិស្ថានដ៏ស្ងប់ស្ងាត់ រាល់ខាងផ្នែកចម្លាក់ទាំងឡាយដ៏ល្អដ៏ប្រណិតរបស់វត្តបុរាណៗផងនោះ ទេពកោសល្យផ្នែកខាងចម្លាក់ដែលមានក្នុងខ្លួនតាំងពីនៅជាបុព្វជិតផងនោះក៏ចាប់ផ្តើមជំរុញទឹកចិត្តកាន់តែខ្លាំងថែមទៀត។ ដោយបានឃើញពីទេពកោលសល្យ និងការតាំងចិត្តរបស់កូនសិស្សបែបនេះ ព្រះឧបជ្ឈាយ៍ ​Tăng Sa Vong ក៏បានទទួលបង្រៀន និងបង្កលក្ខណៈសម្រាប់លោកបានសម្រេចនូវក្តីស្រមៃរបស់ខ្លួន។

ជាមួយការខិតខំប្រឹងប្រែង និងភាពច្នៃប្រតិដ្ឋរបស់ខ្លួន សិប្បករ Lý Đa Ni ក៏មានឈ្មោះបោះសម្លេងជាសន្សឹមៗនៅគ្រប់ទីសទីសម្រាប់ផ្នែកខាងចម្លាក់ក្នុងសហគមន៍ Khmer។ បច្ចុប្បន្ន ស្នាដៃរបស់គាត់ក៏មាននៅគ្រប់វត្តអារាម Khmer ទាំងក្នុងនិងក្រៅខេត្តផងដែរ។ ផ្តើមពីបណ្តាក្បាច់ចម្លាក់អណ្តែតដែលរៀបរាប់អំពីពុទ្ធប្បវត្តិរហូតដល់សត្វដ៏ពិសិដ្ឋផ្សេងៗ ដូចជា៖ គ្រុឌ នាគរាជជាដើម។ ក៏ប៉ុន្តែ សម្រាប់វត្តបុប្ផារាមវិញដែលជាកន្លែងធ្លាប់បានផ្តល់ចំណេះដឹងដល់ខ្លួន លោកមិនអាចណាបំភ្លេចបានជាដាច់ខាត។ រាល់ក្បាច់ចម្លាក់មួយៗ សុទ្ធតែត្រូវបានលោកផ្ចិតផ្ចង់យ៉ាងអស់ពីចិត្ត និងក្តីស្រលាញ់សម្រាប់ខ្លួនដែលជាកូនស្រុក ដើម្បីឆ្ពោះទៅរកប្រភពដើម។

ព្រះឧបជ្ឈាយ៍ Tăng Sa Vong ព្រះចៅអធិការវត្តបុប្ផារាម (Cái Giá) បានចែករំលែកថា៖ “Lý Đa Ni ជាអ្នកមានទេពកោសល្យ និងចំណង់ចំណូលចិត្តតាំងពីក្មេង។ ដោយទទួលបានការបណ្តុះបណ្តាលបន្ថែមផង ពេលនេះ ដានី ក៏ក្លាយជាមេជាងដ៏ចម្បងម្នាក់ ព្រមទាំងទទួួលបន្ទុកលើការកសាងគ្រប់សំណង់ផ្សេងៗក្នុងវត្តផងដែរ”។

សិប្បករ Lý Đa Ni បានបន្សល់ទុកនូវក្បូរក្បាច់រចនាបទតាមបណ្តាវត្ត Khmer ទាំងក្នុង​និងក្រៅភូមិភាគទៀតផង។

ទោះបីជាស្ថិតក្នុងវ័យកណ្តាលក៏ដោយ តែសិប្បករ Lý Đa Ni នៅតែបន្តធ្វើការយ៉ាងឧស្សាហ៍ព្យាយាមជាមួយផែនថ្ម និងបន្ទះស៊ីម៉ង់ត៍ ដោយមិនគិតពីក្តៅឬភ្លៀងនោះឡើយ។ លោកជឿជាក់ថា៖ “របរនេះ ខ្លួនបានដំណើរការអស់រយៈពេលពាក់កណ្តាលនៃជីវិតទៅហើយ ដូច្នេះសម្រាប់រយៈពេលដែលនៅសល់ ខ្ញុំសង្ឃឹមថានឹងបន្តដំណើរការដើម្បីជាការតបស្នងសងគុណ និងរួមចំណែកថែរក្សាវប្បធម៌ជាតិ”។

សម្លឹងបណ្តាសំណង់ទាំងឡាយក្រោមកំដៅព្រះអាទិត្យ ទាំងនោះមិនត្រឹមជាផលិតផលសម្រាប់ផ្នែកខាងបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងជាខ្លឹមសារសំខាន់នៃការលះបង់ដ៏ស្មោះស្ម័គ្រ និងក្តីបំណងប្រាថ្នាចង់ថែរក្សាអត្តសញ្ញាណវប្បធម៌។ ចំពោះសិប្បករ Lý Đa Ni រាល់ក្បាច់សម្លាក់នីមួយៗមិនត្រឹមផ្លាស់ប្តូរឯកសណ្ឋានរបស់ថ្មប៉ុណ្ណោះទេ ថែមទាំងជាវិធីសាស្ត្រសម្រាប់លោកអុជបំភ្លឺនូវពន្លឺវប្បធម៌ដើម្បីបន្តទៅពីជំនាន់មួយរហូតដល់ជំនាន់មួយទៀតផង៕

Đờ Ni - Danh Điệp

Tags:

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

កងទ័ពរបស់ Bác Hồ ឆ្លាតវៃក្នុងការធ្វើសេដ្ឋកិច្ច

ក្រោយពីបានបំពេញកាតព្វកិច្ចអន្តរជាតិនៅសមរភូមិកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ហើយវិលត្រឡប់មកជីវិតធម្មតាវិញ អតីតយុទ្ធជន Đinh Tấn Công នៅភូមិ Phước Tân ឃុំ Vĩnh Phước បានបន្តរក្សាគុណសម្បត្តិរបស់ទាហានក្នុងការផលិត និងកម្លាំងពលកម្ម។ ដោយមានស្មារតីស្វាហាប់ ហ៊ានគិត ហ៊ានធ្វើ គាត់បានបង្កើតទម្រង់សេដ្ឋកិច្ចយ៉ាងសមស្របជាច្រើនដោយក្លាហាន និងនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់គ្រួសារទៀតផង ផ្តើមពីនោះក៏សកម្មក្នុងការចែករំលែកបទពិសោធន៍ ជំនួយឧបត្ថម្ភមិត្តរួមកងទ័ពដើម្បីរួមគ្នាអភិវឌ្ឍ។

ខិតខំប្រឹងប្រែងដើម្បីរួចចាកក្រ

ពីមុន ដោយមានផ្ទៃដីត្រឹមតែ ២ កុងសម្រាប់ធ្វើស្រែ ហើយប្រាក់ចំណូលមិនស្ថិតស្ថេរ គ្រួសារបង Lưu Thanh Tuấn ជាជនជាតិ Khmer នៅភូមិ Kinh Đứng ឃុំ Khánh Hưng គឺជាគ្រួសារក្រីក្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ដោយមិនព្រមចុះចាញ់ជាមួយការលំបាក គាត់បានផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចទៅជាដាំដំណាំជាច្រើនប្រភេទ ដែលមានដូចជា៖ ក្រូចថ្លុង ផ្លែល្ហុង ម្ទេស និងបន្លែបបង្ការ ព្រមទាំងធ្វើការជាកម្មករសំណង់ផងដែរ។ អាស្រ័យដូច្នេះហើយ នៅឆ្នាំ ២០២៤ គ្រួសារបងក៏បានរួចផុតពីភាពក្រីក្រ ជីវភាពកាន់តែមានស្ថិរភាព និងអភិវឌ្ឍផងដែរ។

លទ្ធផលនៃទម្រង់ចិញ្ចឹមបង្គាសុវត្ថិភាពជីវសាស្ត្រ។

បន្ទាប់ពីការរួមបញ្ចូលគ្នាផ្នែករដ្ឋបាល វិស័យជលផលនៅតែត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ឃុំ Tân Hưng។ ពង្រីកសក្តានុពលស្តីពីលក្ខណៈធម្មជាតិ ភូមិភាគបានប្រមូលផ្តុំអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាវិបុលវប្បធម៌ទំនើបតាមទិសដៅធម្មជាតិ និងអនុវត្តផលិតផលមីក្រូជីវសាស្ត្រ និងការកែលម្អគុណភាពផលិតផល និងតម្លៃសេដ្ឋកិច្ច។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

នារីកាន់សាសនារួមដំណើរការកសាងជីវិតដ៏រុងរឿង

ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

សហគ្រាស - ម៉ាក