ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 10:36:38

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

 បង Phạm Chí Nguyện (អាវស) រួមជាមួយសមាជិកគ្រួសារនាំគ្នាប្រមូលផ្សិតចំបើង។ ទម្រង់នេះមាននាពេលសព្វថ្ងៃមានទាំងអស់ ១៤០ រង រាល់ថ្ងៃប្រមូលផលបានប្រហែល ៤០ គីឡូក្រាម។

បណ្តាថ្ងៃនេះ នៅតំបន់ដាំផ្សិតរបស់បង Lê Công Đoàn និងង Phạm Chí Nguyện កំពុងរវល់ថែទាំ និងប្រមូលផលផ្សិត។ បច្ចុប្បន្នទម្រង់នេះមានផ្សិតប្រហែល ១៤០ រង។ បន្ទាប់ពីការថែទាំអស់រយៈពេលជាង ១​ខែ ផ្សិតចាប់ផ្តើមផ្តល់ផល។ ជារៀងរាល់ថ្ងៃ ពួកគាត់ប្រមូលផលផ្សិតចំបើងបានប្រហែល ៤០ គីឡូក្រាម លក់បានប្រហែល ៨០ ពាន់ដុង/គីឡូក្រាម ស្មើនឹងប្រាក់ចំណូលប្រចាំថ្ងៃប្រហែល ៣,២ លានដុង។

យោងតាមបង Lê Công Đoàn គន្លឹះសំខាន់ក្នុងការដាំផ្សិតចំបើងគឺការធ្វើជាម្ចាស់លើបច្ចេកទេស និងចំណាយពេលវេលាតាមដានជាប្រចាំ។ ផ្សិតលូតលាស់លឿន ដូច្នេះលក្ខខណៈនៃសីតុណ្ហភាព និងសំណើមមិនសមស្របអាចប៉ះពាល់យ៉ាងខ្លាំងដល់ទិន្នផលរបស់វាផងដែរ។

«ការដាំផ្សិតទាមទារការពិនិត្យជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកឃើញថាផ្សិតមិនលូតលាស់ល្អ អ្នកត្រូវតែដោះស្រាយបញ្ហានេះភ្លាមៗ។ គុណសម្បត្តិគឺថាពេលវេលាចាប់ពីការចាប់ផ្តើមរហូតដល់ការប្រមូលផលមិនយូរពេកទេ។ យើងនឹងអាចទទួលបានមកវិញនូវការវិនិយោគរបស់ខ្លួនក្នុងរយៈពេលប្រហែល ២ ថ្ងៃ ហើយរកបានប្រាក់ចំណេញនៅថ្ងៃទីបី» បង​ Lê Công Đoàn​ ចែករំលែក។

ផ្សិតលូតលាស់ល្អ បានបញ្ជាក់ពីប្រសិទ្ធភាពជំហានដំបូងនៃទម្រង់ដាំផ្សិតនៅភូមិ Nhà Máy B ឃុំ Khánh Hưng។

ចំនុចដែលគួរឱ្យកត់សម្គាល់មួយនៃទម្រង់នេះគឺ ពេលវេលាដាំមានរយៈពេលខ្លី។ បន្ទាប់ពីប្រហែល ១ ខែ ផ្សិតចាប់ផ្តើមផ្តល់ទិន្នផល ជួយឱ្យអ្នកដាំទទួលបានដើមទុន យ៉ាងឆាប់រហ័ស និងវិនិយោគសម្រាប់រដូវថ្មីផងដែរ។ ទម្រង់ដាំផ្សិតចំបើងមិនតម្រូវឱ្យមានផ្ទៃដីធំនោះទេ។ វត្ថុធាតុសំខាន់គឺចំបើង និងកម្លាំងពលកម្ម ដែលធ្វើឱ្យវាសមស្របសម្រាប់លក្ខណៈផលិតរបស់គ្រួសារនៅតាមតំបន់ជនបទជាច្រើនទៀតផង។

បង ​Phạm Chí Nguyện បានឱ្យដឹង៖ «ក្តីបារម្ភធំបំផុតរបស់ខ្ញុំគឺការរក្សាបរិមាណផល និងទីផ្សារមានស្ថេរភាព។ ប្រសិនបើតម្លៃលក់នៅតែល្អ ការដាំផ្សិតអាចផ្តល់ឱ្យគ្រួសារខ្ញុំនូវប្រាក់ចំណូលបន្ថែមយ៉ាងច្រើនផងដែរ»។

បង Phạm Chí Nguyện ពិនិត្យ និងដកផ្សិតចំបើងលើកណ្តាប់ចំបើងមូរនៅចម្ការរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ នេះគឺជាប្រាក់ចំណូលអាចរកបាន មិនមែនប្រាក់ចំណេញទេ ព្រោះអ្នកដាំត្រូវតែគិតគូរពីការចំណាយដូចជាវត្ថុធាតុដើម គ្រាប់ពូជ កម្លាំងពលកម្ម និងការចំណាយផលិតផ្សេងទៀត។ ក្នុងផលិតកម្មកសិកម្ម ប្រសិទ្ធភាពមិនត្រឹមតែស្ថិតនៅក្នុងការបង្កើនផ្ទៃដីដាំដុះប៉ុណ្ណោះទេ ថែមទាំងស្ថិតនៅក្នុងរបៀបដែលមនុស្សប្រើប្រាស់ធនធានដែលមានស្រាប់ ជ្រើសរើសដំណាំសមស្រប និងកាត់បន្ថយពេលវេលានៃការផ្លាស់ប្តូរដើមទុនផងដែរ។ទម្រង់របស់បង Đoàn និងបង Nguyện គឺជាឧទាហរណ៍ដ៏សំខាន់មួយនៃរឿងនេះ។

ផ្តើមពីចំបើង ដែលជាផលិតផលរងធ្លាប់ស្គាល់នៅតាមវាលស្រែ កសិករបានបង្វែងវាឱ្យទៅជាផលិតផលដ៏មានតម្លៃ បង្កើតប្រាក់ចំណូលបន្ថែម និងបើកផ្លូវជាក់ស្តែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចទៀតផង៕

Vũ Linh

Tags:

រំលេច

ភាគច្រើនអាន

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

សហគ្រាស - ម៉ាក