ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:41

រក្សាតម្លៃប្រពៃណី

ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន Khmer បណ្តាវត្ថុបុរាណប្លែកៗជាច្រើនបានឆ្លុះបញ្ចាំងពីសម្រស់ប្រពៃណីរបស់សហគមន៍ផងដែរ។ សាជីគឺជាវត្ថុមួយក្នុងចំណោមវត្ថុដែលធ្លាប់ស្គាល់តាំងពីយូរជំនាន់ណាស់មកហើយ។ នេះមិនត្រឹមជាគម្របសម្រាប់គ្របរក្សាទុកអាហារប៉ុណ្ណោះទេ សាជីថែមទាំងជានិម្មិតរូបខាងស្នាដៃដ៏ប៉ិនប្រសព្វ និងលក្ខណៈរស់នៅដោយមានរបៀបរៀបរយរបស់បងប្អូន Khmer Nam Bộ ទៀតផង។

សាជីដែលមានអាយុកាលប្រហែលជាឆ្នាំ ១៩៧០ កំពុងត្រូវបានរក្សាទុកនៅសារមន្ទីរខេត្ត Cà Mau។

សាជី ដែលត្រូវបានគេស្គាល់ផងដែរថាជាគម្របអាហារ ដែលនិយមបានរកឃើញនៅលើតុបរិភោគអាហារក្នុងសង្គមគ្រួសារ Khmer។ សាជីមានរាងដូចមួក ធ្វើពីស្លឹកត្នោត ផ្លាស្ទិច ឬឫស្សី ជាមួយនឹងប៊ូតុង ឬមានចំណុចទាញនៅខាងលើ។ អាស្រ័យលើភាពច្នៃប្រតិដ្ឋ សាជីត្រូវបានត្បាញ និងតុបតែងតាមរចនាបថផ្សេងៗគ្នាជាច្រើន។ បណ្តាបន្ទះឫស្សី សរសៃនៃសន្លឹកឈើ ឬផ្លាស្ទិចត្រូវបានរៀបចំយ៉ាងល្អិតល្អន់ បង្កើតជាលំនាំសាមញ្ញ ប៉ុន្តែចុះសម្រុងគ្នា ដែលមានលក្ខណៈ Khmer យ៉ាងសុទ្ធសាត។

សាជីត្រូវបាននិយមប្រើសម្រាប់ការពារសត្វរុយ និងសត្វល្អិតដទៃទៀតពីការបំពុលអាហារ។ សម្រាប់ប្រជាជន Khmer សាជីមិនមែនគ្រាន់តែជារបស់របរប្រើប្រាស់ក្នុងផ្ទះបាយនោះទេ វាថែមទាំងជានិមិត្តរូបនៃភាពហ្មត់ចត់ ភាពស្អាតស្អំ និងស្នាដៃដ៏ប៉ិនប្រសព្វរបស់ស្ត្រីជាមេផ្ទះទាំងឡាយក្នុងសង្គមគ្រួសារផងដែរ។

ជាមួយនឹងល្បឿននៃជីវិតសម័យទំនើបបច្ចុប្បន្ន បណ្តាវត្ថុទំនើបៗជាច្រើនដែលធ្វើពីដែក ផ្លាស្ទិច ឬធុងដាក់អាហារកំពុងជំនួសឱ្យរបស់របរប្រពៃណីជាសន្សឹមៗ ធ្វើឱ្យសាជីមិនសូវមានប្រជាប្រិយភាពដូចមុនទៀតនោះទេ។ ដូច្នេះហើយ នៅតាមបណ្តាភូមិភាគមួយចំនួន សាជីនៅតែត្រូវបានបងប្អូនប្រជាជនរក្សាទុកហាក់បីដូចជាវត្ថុអនុស្សាវរីយ៍ដែលភ្ជាប់ទៅនឹងរបៀបរស់នៅតាមបែបសម័យបុរាណផងដែរ។ មានសាជីខ្លះក៏មានអាយុកាលដល់រាប់សិបឆ្នាំ ត្រូវបានរក្សាទុក និងដាក់តាំងបង្ហាញនៅតាមសារមន្ទីរ ព្រមទាំងយកបង្ហាញពីជីវិតប្រចាំថ្ងៃរបស់បងប្អូនជនរួមជាតិ Khmer Nam Bộ ជាមួយសាធារណជនទៀតផង។។

សាជី ថែមទាំងជាវត្ថុបុរាណសម្រាប់រំលឹកពីពេលបាយជួបជុំ និងលក្ខណៈរស់នៅដ៏សាមញ្ញទៀតផង។

សព្វថ្ងៃនេះ ទោះបីជាមិនសូវមានច្រើនក៏ដោយ តែសាជីនៅតែមានតម្លៃដោយឡែករបស់ខ្លួន។ វាមិនត្រឹមជារបស់របរសម្រាប់ប្រើប្រាស់ក្នុងផ្ទះប៉ុណ្ណោះទេ ថែមទាំងទុកជាការចងចាំរំលឹកអំពីពេលបាយជួបជុំគ្រួសារ លក្ខណៈផ្ទះបាយដ៏សាមញ្ញ និងស្នាដៃដ៏ប៉ិនប្រសប់របស់អ្នកដែលផលិតវាចេញផងដែរ។ ការអភិរក្ស និងផ្សព្វផ្សាយបង្ហាញពីបណ្តាវត្ថុប្រើប្រាស់ប្រពៃណីបានជួយបញ្ញវន្តជំនាន់ក្រោយៗយល់បានច្បាស់ថែមទៀតខាងស្មារតីនៃការរស់នៅ​និងរាល់កិច្ចការងាររបស់ដូនតាយើងដែលលោកបានបន្សល់ទុកមក។ វត្ថុប្រើប្រាស់ដ៏សាមញ្ញទាំងនេះបានជួយការពារពេលបាយរបស់យើងដោយស្ងៀមស្ងាត់ ព្រមទាំងរំលឹកដាស់តឿនស្មារតីយើងរាល់គ្នាឱ្យកាន់តែស្រឡាញ់ និងយកចិត្តទុកដាក់ថែមទៀតក្នុងការអភិរក្សតម្លៃវប្បធម៌ប្រពៃណី៕

Lĩnh - Vũ Khắc

Tags:

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

សហគ្រាស - ម៉ាក