ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:31

បណ្តាស្ពានតភ្ជាប់ឆន្ទៈបក្ស និងទឹកចិត្តប្រជាជននៅឃុំ Thanh Tùng

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងជួរកម្មាភិបាល និងបក្ខជនជាជនជាតិភាគតិចនៅ Cà Mau បានពង្រីកតួនាទីជាស្នូលក្នុងការញាំងឱ្យសេចក្តីសម្រេចរបស់បក្សកាន់តែច្បាស់លាស់ រួមចំណែកកសាងមាតុភូមិមួយថ្ងៃកាន់តែមានការអភិវឌ្ឍខ្លាំងឡើង។ ចំពោះរូបភាពរួមនេះ ឃុំ Thanh Tùngគឺជាចំណុចដ៏ភ្លឺស្វាងមួយស្តីពីសកម្មភាពនៃការអភិវឌ្ឍបក្ខជន និងពង្រីកតួនាទីរបស់បក្ខជនជាជនជាតិភាគតិចក្នុងការរស់នៅសង្គម។

សមមិត្ត Nguyễn Loan Thảo មានកិត្តិយសបានចូលជាក្របខណ្ឌបក្សតាំងពិឆ្នាំ ២០២២។

បច្ចុប្បន្នឃុំ Thanh Tùng មានប្រជាជនចំនួន ២៦.៥៧៣ នាក់ ក្នុងនោះជនជាតិភាគតិចមានចំនួនប្រហែល ១០,៣% (២.៧៥៩ នាក់)។ អាស្រ័យលក្ខណៈពិសេសនេះ គណៈកម្មាធិការបក្សឃុំបានកំណត់ការអភិវឌ្ឍបក្ខជនជាជនជាតិភាគតិចថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីពង្រឹងការទំនាក់ទំនងរវាងបក្ស និងប្រជាជន។

បច្ចុប្បន្ន គណៈកម្មាធិការបក្សឃុំមានបក្ខជនទាំងអស់ចំនួន ៦៣៩ រូបក្នុងនោះមាន ២៦ រូបជាជនជាតិភាគតិច។ ចាប់ពីឆ្នាំ ២០២៥ ដល់បច្ចុប្បន្ន ក៏បានបញ្ចូលសមាជិកបក្សជនជាតិភាគតិចថ្មីចំនួន ៦ រូបបន្ថែមទៀត។ បណ្តាបក្ខជនទាំងនេះសុទ្ធតែមានជំនឿនយោបាយរឹងមាំ មានគុណសម្បត្តិល្អ និងតែងសម្រេចល្អនូវរាល់ភារកិច្ចដែលបានប្រគល់ជូន។

សមមិត្ត Võ Thanh Tuấn អនុលេខាគណៈកម្មាធិការបក្សឃុំ បានបញ្ជាក់ថា៖ “បណ្តាបក្ខជនជាជនជាតិភាគតិចទាំងឡាយសុទ្ធសឹងជាស្ពានតភ្ជាប់ដើម្បីនាំយកនូវគោលនយោបាយ និងសេចក្តីសម្រេចរបស់បក្សទៅកាន់ប្រជាជន។ តាមរយៈនោះ ក៏បានរួមចំណែកពូនផ្តុំនូវទំនុកចិត្តរបស់បងប្អូនប្រជាជនចំពោះបក្ស បង្កើតបានជា “ខ្សែអំបោះ” ដ៏រឹងមាំក្នុងផែនមហាសាមគ្គីទូទាំងជនជាតិ”។

កម្លាំងរបស់បក្សនៅកម្រិតមូលដ្ឋានត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈតួនាទីរបស់បក្ខជននីមួយផងដែរ។ ភូមិ Hiệp Hoà Tây ជាភូមិមួយដែលមានគ្រួសារ Khmer ចំនួន ៨៦ គ្រួសារ (ស្មើនឹង ១៩% នៃចំនួនប្រជាជនទូទាំងភូមិ) ការផ្លាស់ប្តូរនៃតំបន់ភូមិភាគក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយការរួមចំណែករបស់បក្ខជន Trần Hồng Quân ផងដែរ។ ក្នុងនាមជាប្រធានភូមិដែលចូលនិវត្តន៍មួយរូប លោកនៅតែបន្តចូលរួមក្នុងកិច្ចការងាររបស់ភូមិភាគដោយមានតួនាទីជាសាខាសមាជិកនៃគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សភូមិផងដែរ។

ជាមួយការប្តេជ្ញាចិត្ត និងភារកិច្ចទទួលខុសត្រូវ សមមិត្ត Trần Hồng Quân តែងយកចិត្តទុកដាក់ក្នុងការស្វែងរកគ្រប់មធ្យោបាយដើម្បីអភិវឌ្ឍការផលិត និងកែលម្អជីវភាពជូនបងប្អូនប្រជាជន។ ក្រោមការដឹកនាំរបស់លោក ប្រជាជនបានអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយ៉ាងក្លាហាន អភិវឌ្ឍទម្រង់ចិញ្ចឹមបង្គា និងក្តាម រួមផ្សំជាមួយនឹងការចិញ្ចឹមគ្រំឈាមនាំមកនូវប្រាក់ចំណូលជាមធ្យមប្រហែល ១00 លានដុង/ហិកតា/ឆ្នាំ។ ជីវភាពបានប្រសើរឡើង បរិយាកាសនៃការទទួលអំណរបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនរួមជាតិ Khmer ក៏កាន់តែសប្បាយរីករាយថែមទៀតដែរ។

សមមិត្ត Triệu Quang Hời ប្រធានក្រុមសន្តិសុខភូមិ Hiệp Hoà Tây បានកត់សម្គាល់៖ “សមមិត្ត Trần Hồng Quân គឺជាគំរូដ៏ឆ្នើមមួយរូបសម្រាប់ខាងស្មារតីទទួលខុសត្រូវ និងការខិតខំតស៊ូអស់ពីចិត្តជាមួយបងប្អូនប្រជាជន។ យុវជនជំនាន់ក្រោយដូចយើងខ្ញុំត្រូវរៀនសូត្រឱ្យបានច្រើនពីលោក”។

សមមិត្ត Trần Hồng Quân ជាបក្ខជនគមរូមួយរូបក្នុងប្រពៃណីចលនារបស់ភូមិភាគ។

ទន្ទឹមជាមួយ “ដើមខ្ពស់ផ្តល់ម្លប់ត្រជាក់” កងជួរកម្មាភិបាលវ័យក្មេងទាំងឡាាយដែលជាជនជាតិភាគតិចនៅភូមិភាគក៏សន្សឹមៗបញ្ជាក់ច្បាស់ពីតួនាទី និងសមត្ថភាពរបស់ខ្លួនផងដែរ។ ដែលឆ្នើមនោះគឺ សមមិត្ត Nguyễn Loan Thảo (កើតនៅឆ្នាំ ១៩៩១) ជាកម្មាភិបាលទទួលបន្ទុកការងារខាងកសាងបក្ស គណៈកម្មាធិការបក្សឃុំ Thanh Tùng។ បន្ទាប់ពីការរៀបចំអង្គភាពរដ្ឋបាលឡើងវិញ អ្នកស្រីត្រូវបានចាត់តាំងភារកិច្ចថ្មីៗជាច្រើន ហើយទោះបីជាមានការលំបាកខ្លាំងយ៉ាងណាក៏ដោយ អ្នកស្រីតែងខិតខំសិក្សារៀនសូត្រ និងបង្កើនចំណេះដឹងផ្ទាល់ខ្លួនដើម្បីសម្រេចរាល់ភារកិច្ចការងារ។

ឆ្នាំ ២០២៥ សមមិត្ត Nguyễn Loan Thảo បានសកម្មធ្វើសេនាធិការខាងការឃោសនាផ្សព្វផ្សាយ និងនាំយកគោលនយោបាយរបស់បក្សទៅកាន់តំបន់ដាច់ស្រយាល និងតំបន់ដែលជួបលំបាក ព្រមទាំងស្នើគំនិតផ្តួចផ្តើមដើម្បីបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍបក្ខជននៅភូមិភាគ។ ផ្តើមពីនោះ រួមចំណែកជួយប្រជាជនឱ្យយល់អំពីគោលនយោបាយ និងពង្រឹងស្ថិរភាពនយោបាយនៅកម្រិតមូលដ្ឋាន។

សម្រាប់រឿងរ៉ាវនៅ Thanh Tùng គឺជាសាក្សីមួយដែលបញ្ជាក់ពីភាពរស់រវើកសម្រាប់តួនាទីរបស់បក្ខជនជាជនជាតិភាគតិចក្នុងការផ្សារភ្ជាប់រវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន។ តាំងពីបក្ខជនមានវ័យចាស់រហូតដល់កម្មាភិបាលវ័យក្មេង ទាំងអស់គ្នាកំពុងបានរួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់ប្រជាជន រក្សាលំនឹងផែនមហាសាមគ្គីទូទាំងជនជាតិ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ភាគខាងត្បូងបង្អស់របស់ប្រទេសជាតិ៕

Nguyễn Quốc - Lâm Cường

Tags:

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

កងទ័ពរបស់ Bác Hồ ឆ្លាតវៃក្នុងការធ្វើសេដ្ឋកិច្ច

ក្រោយពីបានបំពេញកាតព្វកិច្ចអន្តរជាតិនៅសមរភូមិកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ហើយវិលត្រឡប់មកជីវិតធម្មតាវិញ អតីតយុទ្ធជន Đinh Tấn Công នៅភូមិ Phước Tân ឃុំ Vĩnh Phước បានបន្តរក្សាគុណសម្បត្តិរបស់ទាហានក្នុងការផលិត និងកម្លាំងពលកម្ម។ ដោយមានស្មារតីស្វាហាប់ ហ៊ានគិត ហ៊ានធ្វើ គាត់បានបង្កើតទម្រង់សេដ្ឋកិច្ចយ៉ាងសមស្របជាច្រើនដោយក្លាហាន និងនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់គ្រួសារទៀតផង ផ្តើមពីនោះក៏សកម្មក្នុងការចែករំលែកបទពិសោធន៍ ជំនួយឧបត្ថម្ភមិត្តរួមកងទ័ពដើម្បីរួមគ្នាអភិវឌ្ឍ។

ខិតខំប្រឹងប្រែងដើម្បីរួចចាកក្រ

ពីមុន ដោយមានផ្ទៃដីត្រឹមតែ ២ កុងសម្រាប់ធ្វើស្រែ ហើយប្រាក់ចំណូលមិនស្ថិតស្ថេរ គ្រួសារបង Lưu Thanh Tuấn ជាជនជាតិ Khmer នៅភូមិ Kinh Đứng ឃុំ Khánh Hưng គឺជាគ្រួសារក្រីក្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ដោយមិនព្រមចុះចាញ់ជាមួយការលំបាក គាត់បានផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចទៅជាដាំដំណាំជាច្រើនប្រភេទ ដែលមានដូចជា៖ ក្រូចថ្លុង ផ្លែល្ហុង ម្ទេស និងបន្លែបបង្ការ ព្រមទាំងធ្វើការជាកម្មករសំណង់ផងដែរ។ អាស្រ័យដូច្នេះហើយ នៅឆ្នាំ ២០២៤ គ្រួសារបងក៏បានរួចផុតពីភាពក្រីក្រ ជីវភាពកាន់តែមានស្ថិរភាព និងអភិវឌ្ឍផងដែរ។

លទ្ធផលនៃទម្រង់ចិញ្ចឹមបង្គាសុវត្ថិភាពជីវសាស្ត្រ។

បន្ទាប់ពីការរួមបញ្ចូលគ្នាផ្នែករដ្ឋបាល វិស័យជលផលនៅតែត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ឃុំ Tân Hưng។ ពង្រីកសក្តានុពលស្តីពីលក្ខណៈធម្មជាតិ ភូមិភាគបានប្រមូលផ្តុំអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាវិបុលវប្បធម៌ទំនើបតាមទិសដៅធម្មជាតិ និងអនុវត្តផលិតផលមីក្រូជីវសាស្ត្រ និងការកែលម្អគុណភាពផលិតផល និងតម្លៃសេដ្ឋកិច្ច។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

នារីកាន់សាសនារួមដំណើរការកសាងជីវិតដ៏រុងរឿង

ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

សហគ្រាស - ម៉ាក