ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 20:22:58

ដំណើរឈានឡើងឆ្លងផុតពីភាពក្រីក្រ

ជាគ្រួសារក្រដែលខ្វះខាតដីធ្លីសម្រាប់បង្កបង្កើនផល បង Tô Văn Tấn នៅភូមិ Hoàng Minh ឃុំ An Trạch បានប្ដេជ្ញាចិត្តមុតមាំក្នុងការឈានឡើង ដោយស្វែងរកចម្លើយសម្រាប់ប្រស្នាថា៖ តើគួរចិញ្ចឹមសត្វអ្វីដែលមានដើមទុនទាប ប្រិតសំចៃផ្ទៃដីចិញ្ចឹម ប៉ុន្តែនៅតែមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ទម្រង់នៃការចិញ្ចឹមកន្ធាយលឿង គឺជាចម្លើយដ៏ត្រឹមត្រូវ និងជាចំណុចចាប់ផ្តើមនៃដំណើរខិតខំដើម្បីចាកផុតពីភាពក្រីក្រ។

បង Tô Minh Tấn (អ្នកដំបូងគេនៅខាងឆ្វេង) និងកម្មាភិបាលសមាគមកសិករឃុំ An Trạch ពិនិត្យមើលថែកូនពូជកន្ធាយលឿង។

ទោះបីជាការចិញ្ចឹមកន្ធាយលឿងត្រូវចំណាយពេលប្រហែល ២ ឆ្នាំ ទើបអាចលក់ចេញបានក៏ដោយ ប៉ុន្តែជាថ្នូរមកវិញ នេះគឺជាទម្រង់ដែលងាយស្រួលអនុវត្តបំផុត។ ដោយគុណសម្បត្តិជាច្រើនដូចជា៖ ធន់នឹងមជ្ឈដ្ឋានជុំវិញបានល្អ អាចចិញ្ចឹមឡើងដល់ ៥ ក្បាលក្នុង ១ ម៉ែត្រការ៉េ ចំណាយដើមទុនទាប និងមានតម្លៃលក់ចន្លោះពី ៣០០,០០០ ដល់ ៣៥០,០០០ ដុងក្នុងមួយគីឡូក្រាម នេះគឺជាទម្រង់ "យកកម្លាំងពលកម្មធ្វើជាចំណេញ"។ ដោយមើលឃើញពីឱកាសនេះ បង Tấn បានសម្រេចចិត្តចិញ្ចឹមសាកល្បង ១០០ ក្បាល។ បន្ទាប់ពីចិញ្ចឹមបានជិត ២ ឆ្នាំ កន្ធាយលឿងបានធំធាត់យ៉ាងរហ័ស ដោយមានទម្ងន់ជាមធ្យម ៤ គីឡូក្រាមក្នុងមួយក្បាល។

ចែករំលែកអំពីលទ្ធផលដំបូង បង Tô Văn Tấn ឱ្យដឹងដោយក្តីរំភើបថា៖ “ឃើញកន្ធាយធំលឿន និងមិនសូវងាប់ ខ្ញុំនិងភរិយាសប្បាយចិត្តណាស់។ បន្ទាប់ពីលក់ឈុតដំបូង និងមានដើមទុនក្នុងដៃ ខ្ញុំក៏បន្តវិនិយោគបន្ថែមទៅដល់ ២០០ ក្បាល”។

ដោយសង្កេតឃើញថាគ្រួសារបង Tấn ជាគ្រួសារក្រមានស្មារតីជម្នះការលំបាក និងមានទម្រង់ចិញ្ចឹមសត្វពោរពេញដោយសក្តានុពល សមាគមកសិករឃុំអានត្រាច់បានស្នើសុំប្រភពទុនបុលមានការប្រាក់ទាប ដើម្បីជួយគាត់ពង្រីកផលិតកម្ម។

លោក Vũ Hoàng Minh ប្រធានសមាគមកសិករឃុំ An Trạch បានមានប្រសាសន៍ថា៖ “សមាគមបានជួយបង Tấn ឱ្យទទួលបានបុល ៥០ លានដុង ដើម្បីជួសជុលអាងចិញ្ចឹម និងទិញកូនពូជបន្ថែម ជួយឱ្យគ្រួសារបងពង្រីកទ្រង់ទ្រាយផលិតកម្ម និងឈានឡើងចាកផុតពីភាពក្រីក្រជាលំដាប់”។

ពេលមានប្រភពទុនឧបត្ថម្ភបង Tấn សម្រេចចិត្តចិញ្ចឹមកន្ធាយលឿងសម្រាប់បង្កាត់ពូជ។ វិធីនេះមិនត្រឹមតែជួយឱ្យគ្រួសារប្រឹតសំចៃចំណាយលើការទិញពូជប៉ុណ្ណោះទេ ថែមទាំងជួយពង្រីកទ្រង់ទ្រាយផលិតកម្មកាន់តែធំ។ ប៉ុន្តែ ដំណើរការ "ភ្ញាស់ពងឱ្យចេញជាកូន" ក៏ជួបការលំបាកមិនតិចដែរ។

បង Tô Văn Tấn បានសំណេះសំណាលថា៖ “ខ្ញុំបានទៅរៀនពីអ្នកចិញ្ចឹមមុនៗជាច្រើន ប៉ុន្តែអត្រាភ្ញាស់ចេញជាកូនមានកម្រិតទាបណាស់។ បន្ទាប់មក ខ្ញុំក៏បានស្វែងយល់បន្ថែមអំពីបច្ចេកទេសនៅលើអ៊ីនធឺណិត ធ្វើបណ្តើរដកពិសោធន៍បណ្តើរ រហូតទទួលបានជោគជ័យ”។

ចាប់ផ្តើមពីកូនពូជ ២០០ ក្បាលដំបូង មកដល់ពេលនេះ គាត់មានកន្ធាយលឿងតូចធំជាង ១,០០០ ក្បាល ក្នុងនោះមានកន្ធាយមេពូជជាង ៣០ ក្បាល។ ជាមធ្យមក្នុងមួយឆ្នាំ គាត់ភ្ញាស់កូនបានជោគជ័យជាង ៨០០ ក្បាល ដោយក្នុងនោះគាត់ទុក ២០០ ក្បាលសម្រាប់ចិញ្ចឹមយកសាច់លក់។

កម្មាភិបាលសមាគមកសិករឃុំ ចុះទស្សនកិច្ចទម្រង់ចិញ្ចឹមកញ្ជ្រោងននោងរបស់គ្រួសារបង Tô Minh Tấn (អ្នកដំបូងគេនៅខាងឆ្វេង)។

បង Tấn បានចែករំលែកដោយក្តីរីករាយថា៖ “កូនកន្ធាយមួយក្បាលមានតម្លៃប្រហែល ៣០០,០០០ ដុង ដែលផ្តល់ចំណូលយ៉ាងទៀងទាត់។ រីឯកន្ធាយសាច់វិញ ទោះបីជាតម្លៃទីផ្សារមានការប្រែប្រួល ប៉ុន្តែនៅតែផ្តល់ចំណូលខ្ពស់។ បូកសរុបរាល់ប្រភពចំណូលទាំងអស់ ក្នុងមួយឆ្នាំគ្រួសារខ្ញុំទទួលបានចំណូលជាង ៧០០ លានដុង”។

ក្រៅពីនេះ បង Tấn ថែមទាំងបានអនុវត្តទម្រង់ចិញ្ចឹម កញ្ជ្រោងននោងផងដែរ។ បច្ចុប្បន្ន បងមានសំពោចជាង ៣០ ក្បាល ដែលរំពឹងថានឹងក្លាយជាប្រភពចំណូលបន្ទាប់សម្រាប់គ្រួសារនាពេលខាងមុខ។

ពីគ្រួសារក្រដែលខ្វះ​ដីបង្កបង្កើនផល ប៉ុន្តែតាមរយៈឆន្ទៈ និងការគិតគូរដ៏វៃឆ្លាត បង Tô Văn Tấn បានប្រែក្លាយដីតូចមួយនៅក្រោយផ្ទះ ឱ្យទៅជាកសិដ្ឋានដែលផ្តល់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ។ ជោគជ័យនៃទម្រង់នេះមិនត្រឹមតែជួយឱ្យគ្រួសារបងចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេថែមទាំងបញ្ជាក់ពីផ្លូវដើរថ្មីមានភាពច្នៃប្រតិដ្ឋ សម្រាប់កសិករក្នុងការបង្កើនជីវភាពនៅលើផ្ទៃដីរបស់ផងខ្លួន៕

Thuỳ Liên - Duy Phong

Tags:

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

កងទ័ពរបស់ Bác Hồ ឆ្លាតវៃក្នុងការធ្វើសេដ្ឋកិច្ច

ក្រោយពីបានបំពេញកាតព្វកិច្ចអន្តរជាតិនៅសមរភូមិកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ហើយវិលត្រឡប់មកជីវិតធម្មតាវិញ អតីតយុទ្ធជន Đinh Tấn Công នៅភូមិ Phước Tân ឃុំ Vĩnh Phước បានបន្តរក្សាគុណសម្បត្តិរបស់ទាហានក្នុងការផលិត និងកម្លាំងពលកម្ម។ ដោយមានស្មារតីស្វាហាប់ ហ៊ានគិត ហ៊ានធ្វើ គាត់បានបង្កើតទម្រង់សេដ្ឋកិច្ចយ៉ាងសមស្របជាច្រើនដោយក្លាហាន និងនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់គ្រួសារទៀតផង ផ្តើមពីនោះក៏សកម្មក្នុងការចែករំលែកបទពិសោធន៍ ជំនួយឧបត្ថម្ភមិត្តរួមកងទ័ពដើម្បីរួមគ្នាអភិវឌ្ឍ។

ខិតខំប្រឹងប្រែងដើម្បីរួចចាកក្រ

ពីមុន ដោយមានផ្ទៃដីត្រឹមតែ ២ កុងសម្រាប់ធ្វើស្រែ ហើយប្រាក់ចំណូលមិនស្ថិតស្ថេរ គ្រួសារបង Lưu Thanh Tuấn ជាជនជាតិ Khmer នៅភូមិ Kinh Đứng ឃុំ Khánh Hưng គឺជាគ្រួសារក្រីក្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ដោយមិនព្រមចុះចាញ់ជាមួយការលំបាក គាត់បានផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចទៅជាដាំដំណាំជាច្រើនប្រភេទ ដែលមានដូចជា៖ ក្រូចថ្លុង ផ្លែល្ហុង ម្ទេស និងបន្លែបបង្ការ ព្រមទាំងធ្វើការជាកម្មករសំណង់ផងដែរ។ អាស្រ័យដូច្នេះហើយ នៅឆ្នាំ ២០២៤ គ្រួសារបងក៏បានរួចផុតពីភាពក្រីក្រ ជីវភាពកាន់តែមានស្ថិរភាព និងអភិវឌ្ឍផងដែរ។

លទ្ធផលនៃទម្រង់ចិញ្ចឹមបង្គាសុវត្ថិភាពជីវសាស្ត្រ។

បន្ទាប់ពីការរួមបញ្ចូលគ្នាផ្នែករដ្ឋបាល វិស័យជលផលនៅតែត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ឃុំ Tân Hưng។ ពង្រីកសក្តានុពលស្តីពីលក្ខណៈធម្មជាតិ ភូមិភាគបានប្រមូលផ្តុំអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាវិបុលវប្បធម៌ទំនើបតាមទិសដៅធម្មជាតិ និងអនុវត្តផលិតផលមីក្រូជីវសាស្ត្រ និងការកែលម្អគុណភាពផលិតផល និងតម្លៃសេដ្ឋកិច្ច។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

នារីកាន់សាសនារួមដំណើរការកសាងជីវិតដ៏រុងរឿង

ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

សហគ្រាស - ម៉ាក