ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 01:01:12

ខិតខំលើកកម្ពស់ជីវភាពជូនជនរួមជាតិ Khmer

ដោយប្តេជ្ញាចិត្តកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងលើកកម្ពស់គុណភាពរស់នៅរបស់ជនរួមជាតិភាគតិចនិយាយរួម និងជនរួមជាតិ Khmer និយាយដោយឡែក ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Cà Mau បានអនុវត្តសមកាលកម្មនូវកម្មវិធី និងគម្រោងជាក់ស្តែងជាច្រើន។ ពីការឧបត្ថម្ភផ្ទះសម្បែង ដីធ្លី ហ្វឹកហ្វឺនវិជ្ជាជីវៈ រហូតដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ល។ គោលនយោបាយទាំងនេះបានជួយឱ្យបងប្អូនបានលំនឹងជីវភាព និងឈានឡើងជាលំដាប់ក្នុងជីវភាព។

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ហ៊ីបថាញ់ បានសហការជាមួយ សមាគមនារីសង្កាត់ ជូនផ្ទះមេត្តាធម៌ដល់អ្នកមីង សឺនធីប (ភូមិយ៉ុងយឿ A)។

បច្ចុប្បន្ន ខេត្ត Cà Mau មានជនរួមជាតិភាគតិចចំនួន ២៦.៨៣២ គ្រួសារ ដោយមនុស្ស ១១៦.៣១៩ នាក់ ស្មើនឹង ៥,០៤% នៃចំនួនប្រជាជនទូទាំងខេត្ត ក្នុងនោះជនរួមជាតិ Khmer ជាសហគមន៍ដែលមានចំនួនច្រើនជាងគេបំផុត។ ជនរួមជាតិភាគតិចនៅលើភូមិសាស្ត្រខេត្ត រស់នៅតាមតំបន់ជនបទ តំបន់ដាច់ស្រយាល ភាគច្រើនប្រកបរបរ កសិកម្ម ដាំដុះ ចិញ្ចឹមសត្វ និងនេសាទជលផល។ ផ្នែកតូចមួយរស់នៅតំបន់ទីប្រជុំជន ជិតផ្សារ ភាគច្រើនប្រកបរបរជួញដូរ។

ប៉ុន្មានឆ្នាំកន្លង គណៈផ្នែកគ្រប់លំដាប់ថ្នាក់ក្នុងខេត្តតែងយកចិត្តទុកដាក់អនុវត្តសមកាលកម្មនូវកម្មវិធី គម្រោង និងគោលនយោបាយជាច្រើន សំដៅលើកកម្ពស់គុណភាពជីវភាពសម្ភារៈ និងស្មារតីជូនបងប្អូន។ ដំណាក់កាល ២០២១-២០២៥ ខេត្តបានឧបត្ថម្ភសាងសង់ផ្ទះសម្បែងជូនគ្រួសារជនជាតិភាគតិចក្រីក្រចំនួន ៨៣០ គ្រួសារ ឧបត្ថម្ភដីធ្លីជូន ៦២ គ្រួសារ ឧបត្ថម្ភផ្លាស់ប្តូរមុខរបរជូន ៤១៨ គ្រួសារដែលខ្វះដីផលិត ឧបត្ថម្ភទឹកស្អាតប្រើប្រាស់លក្ខណៈគ្រួសារជូន ៨៤៤ គ្រួសារ សាងសង់ដំណាក់ផ្គត់ផ្គង់ទឹក ៣ កន្លែង ហ្វឹកហ្វឺនវិជ្ជាជីវៈជូនពលករជនជាតិភាគតិច និងគ្រួសារក្រ ប្រកៀកបន្ទាត់ក្រជាង ៦.០០០ នាក់ វិនិយោគ និងបង្កើនភាពផ្លូវគមនាគមន៍ជនបទជាង ១៨៥ គីឡូម៉ែត្រ ជួសជុលសាលារៀនជនជាតិអន្តេវាសិកចំនួន ៣ ខ្នង។ល។ មកដល់ចុងឆ្នាំ ២០២៥ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗប៉ាន់ស្មានសម្រេចបានជាង ៨០ លានដុងក្នុងមួយឆ្នាំ ដែលតួលេខនេះបានឆ្លុះបញ្ចាំងច្បាស់នូវការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពប្រជាជន។

ដំណាក់កាល ២០២១-២០២៥ ខេត្តបានវិនិយោគ និងលើកកម្ពស់ផ្លូវជនបទតំបន់ជនរួមជាតិភាគតិចជាង ១៨៥ គីឡូម៉ែត្រ បង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការធ្វើដំណើរ និងជួញដូរទៀតផង។

ថ្លែងក្នុងសន្និបាតបូកសរុបការងារជនជាតិ ជំនឿសាសនា និងដាក់ចេញភារកិច្ចឆ្នាំ ២០២៦ លោក Ngô Vũ Thăng អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានបញ្ជាថា៖ “ក្នុងពេលខាងមុខ ស្ថាប័នជនជាតិ និងសាសនាត្រូវផ្តោតលើការអនុវត្តសមកាលកម្ម និងមានប្រសិទ្ធភាពនូវកម្មវិធី គម្រោង និងគោលនយោបាយចំពោះតំបន់ជនរួមជាតិភាគតិច។ ទន្ទឹមនឹងនោះ បង្កើនកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ អនុវត្តល្អនូវខ្លឹមសារដែលបានបែងចែកក្នុងកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រចីរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២៦-២០៣៥ នៅលើភូមិសាស្ត្រខេត្ត ធានាឱ្យបានត្រឹមត្រូវនូវមុខសញ្ញា គោលដៅ គុណភាព ល្បឿន និងទាន់ពេលវេលាដល់អ្នកទទួលផល រួមចំណែកធ្វើឱ្យមានលំនឹង និងលើកកម្ពស់ជីវភាពបងប្អូន។

លទ្ធផលសម្រេចបានទាំងនេះ បង្ហាញពីការយកចិត្តទុកដាក់ទាន់ពេលវេលារបស់ខេត្តកាម៉ាវចំពោះជនរួមជាតិភាគតិច ពីគោលនយោបាយឧបត្ថម្ភ រហូតដល់កិច្ចខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពសេវាកម្ម។ អាស្រ័យហេតុនេះ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនបន្តមានសន្ទុះរីកចម្រើន។ ក្នុងបរិយាកាសអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជនជាតិ Khmer កាន់តែសប្បាយរីករាយ និងរំពឹងទុកលើដំណើរអភិវឌ្ឍន៍ចីរភាព និងភាពសម្បូររុងរឿងក្នុងឆ្នាំថ្មី៕

Trung Kiên

Tags:

បង្កលក្ខណៈអភិវឌ្ឍតំបន់ជនជាតិភាគតិច

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញសេចក្តីសម្រេចអនុម័តបញ្ជីភូមិនៃតំបន់ជនជាតិភាគតិច និងភូមិលំបាកពិសេស ឃុំតំបន់ជនជាតិភាគតិច និងឃុំតំបន់ I, II និង III លើភូមិសាស្ត្រខេត្ត សម្រាប់រយៈពេល ២០២៦-២០៣០ (បន្ទាប់ពីការរៀបចំឡើងវិញ)។ នេះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ខេត្តដើម្បីកំណត់តំបន់ ផ្តោតលើប្រភពធនធានវិនិយោគ និងអនុវត្តគោលនយោបាយជនជាតិភាគតិច សន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំណាក់កាលថ្មី។

កែទម្រង់នីតិវិធីរដ្ឋបាលដើម្បីប្រជាជន

ការកែទម្រង់នីតិវិធីរដ្ឋបាលមិនត្រឹមតែជាការកាត់ខ្លីពេលវេលានៃដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រការមួយដែលធ្វើយ៉ាងណាដើម្បីប្រជាជន ជាពិសេសជនរួមជាតិភាគតិច លែងមានអារម្មណ៍ស្ទាក់ស្ទើរនៅពេលទទួលបានសេវាសាធារណៈទៀតហើយ។ ចាប់ពីការជំនួយខាងកំណត់អត្តសញ្ញាណអេឡិចត្រូនិក រហូតដល់ការផ្តល់ការណែនាំនៅនឹងកន្លែង ភូមិភាគជាច្រើនកំពុងផ្លាស់ប្តូរសេវាកម្មសាធារណៈបន្តិចម្តងៗទៅជាសេវាកម្មដែលងាយស្រួលប្រើប្រាស់ និងជាក់ស្តែងជាងមុនទៀតផង។

អភិវឌ្ឍ និងលើកកម្ពស់គុណភាពបក្ខជនជាជនជាតិភាគតិច

ការបញ្ចូលជាសមាជិកបក្សដែលជាជនជាតិភាគតិច តែងត្រូវបានខេត្ត Cà Mau យកចិត្តទុកដាក់ជាមួយនឹងការកែលម្អគុណភាពបន្តិចម្តងៗផងដែរ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងអនុវត្តល្អការងារគ្រប់គ្រង និងបង្កើតលក្ខខណៈប្រកបដោយប្រសិទ្ធភាពសម្រាប់សមាជិកបក្សជាជនជាតិភាគតិចក្នុងការចូលរួមក្នុងសកម្មភាពសហគមន៍ និងស្របតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិ ប្រការនេះថែមទាំងបានអនុវត្តតឹងរ៉ឹងពីរបបសកម្មភាពរបស់បក្សតាមបទប្បញ្ញតិ្ត។

ឌីជីថលភាវូបនីយកម្មវាលស្រែ បង្កើនតម្លៃគ្រាប់ស្រូវ

ថ្មីៗនេះ កសិកររាប់រយនាក់នៅ Cà Mau បានទទួលការបណ្តុះបណ្តាលអំពីការអនុវត្តផ្លាស់ប្តូរឌីជីថល និងបច្ចេកទេសកសិកម្មទំនើបក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបទៀតផង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មខេត្ត Cà Mau សហការជាមួយសាកលវិទ្យាល័យ Cần Thơ និងរដ្ឋអំណាចភូមិភាគ រួមចំណែកដល់ការកែលម្អបំណិនឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត និងឆ្ពោះទៅរកកសិកម្មប្រកបដោយចីរភាព។

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

សហគ្រាស - ម៉ាក