ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:52

លើកកម្ពស់ប្រសិទ្ធភាពនៃការឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត

ផ្ទះសម្បែងដ៏រឹងមាំជំនួសឱ្យដំបូលស្លឹកបណ្តោះអាសន្ន រោងចិញ្ចឹមសត្វដែលត្រូវបានពង្រីកផលិតកម្ម បង្កើនប្រាក់ចំណូល។ល។ ជាសក្ខីភាពបញ្ជាក់ពីរបៀបខិតជិតថ្មីរបស់ខេត្ត Cà Mau ក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រ។ មិនមែនជាការជួយបែបសាយភាយទៀតឡើយ ផ្នែកមុខងារបានចុះអង្កេតផ្ទាល់ពីលក្ខណៈរបស់គ្រួសារនីមួយៗ ដើម្បីជ្រើសរើសទម្រង់មុខរបរដែលសមស្រប ។ គោលដៅគឺបង្កើតមុខរបរចិញ្ចឹមជីវិតចីរភាព ជួយឱ្យប្រជាជនមានប្រាក់ចំណូលមានស្ថិរភាព និងបង្កើតទម្លាប់ផលិតមានផែនការ និងម្ចាស់ការ ។

គណៈប្រតិភូចុះអង្កេតពិនិត្យជាក់ស្តែងរោងចិញ្ចឹមសត្វរបស់គ្រួសារលោក Sơn Suôl ដើម្បីតម្រង់ទិសស្តារមុខរបរចិញ្ចឹមជីវិតឱ្យសមស្រប ។

កាលពីមុន គ្រួសារលោក Sơn Suôl នៅភូមិ Vĩnh Thạnh ឃុំ Vĩnh Hậu ធ្លាប់បានរដ្ឋឧបត្ថម្ភផ្ទះសម្បែង ប៉ុន្តែមុខរបរចិញ្ចឹមជីវិតមិនទាន់នឹងនរនៅឡើយ។ អាស្រ័យដោយមានគណៈប្រតិភូចុះអង្កេត និងវាយតម្លៃផ្ទាល់ពីលក្ខណៈជាក់ស្តែង គាត់បានណែនាំឱ្យអនុវត្តទម្រង់មុខរបរចិញ្ចឹមសត្វសមស្របជាងមុន កាត់បន្ថយហានិភ័យ និងងាយស្រួលគ្រប់គ្រង ។

នៅភូមិលេខ ២០ ឃុំ Khánh An លោក Kiên Riêng ធ្លាប់បានឧបត្ថម្ភដីធ្លី ។ បន្ទាប់ពីមានលំនៅឋាបនឹងនរ គាត់ផ្ដោតការអភិវឌ្ឍទម្រង់មុខរបរចិញ្ចឹមបង្គា - ក្ដាមគួបផ្សំ ចំណែកនៅលើភ្លឺវិញគឺដាំដំណាំ។ ប្រាក់ចំណូលរបស់លោករៀង ផ្តើមមានស្ថិរភាព ជីវភាពបានកែលម្អ ផ្ទះសម្បែងស្អាតបាត ។ លោក Riêng ចែករំលែកថា៖ “កាលពីមុនសង្ឃឹមត្រឹមតែហូបគ្រប់គ្រាន់ ឥឡូវជីវភាពធូរធារជាងមុន កូនចៅមានការងារធ្វើមានស្ថិរភាព ដូចនេះត្រេកអរណាស់” ។

ក្នុងលើកអនុវត្តនេះ ទូទាំងខេត្តរំពឹងថានឹងឧបត្ថម្ភដល់ ៥០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ២០ លានដុង នៅលើភូមិសាស្ត្រឃុំចំនួន ៥ ដើម្បីអនុវត្តទម្រង់មុខរបរចិញ្ចឹមជីវិតសមស្របនឹងលក្ខណៈជាក់ស្តែង ។ បើប្រើប្រាស់មានប្រសិទ្ធភាព នេះនឹងក្លាយជា “ទុនមេ” ជួយឱ្យប្រជាជនចាប់ផ្តើម ឬពង្រីកផលិតកម្ម ប​ង្កើនប្រាក់ចំណូល និងកែលម្អជីវភាព។

ផ្ទះរបស់លោក Kiên Riêng បានសាងសង់ក្នុងតម្លៃជាង ៥០០ លានដុង គឺជាសក្ខីភាពនៃការម្ចាស់ការក្នុងការរកស៊ី និងការទទួលខុសត្រូវចំពោះទម្រង់មុខរបរចិញ្ចឹមជីវិតដែលត្រូវបានឧបត្ថម្ភ ។

លោកស្រី Nguyễn Thu Tư នាយិកាមន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau ឱ្យដឹងថា៖ ក្រៅពីការឧបត្ថម្ភថវិកា អង្គភាពនៅតែរួមដំណើរណែនាំបច្ចេកទេស ត្រួតពិនិត្យ និងឧបត្ថម្ភការភ្ជាប់ទីផ្សារលក់ចេញនៅពេលចាំបាច់។ គោលដៅគឺជួយឱ្យបងប្អូនម្ចាស់ការអភិវឌ្ឍផលិតកម្ម អស់កង្វល់ក្នុងការរកស៊ី និងមាននឹងនរដោយរបរចិញ្ចឹមជីវិតរបស់ខ្លួនឯង ។

ទន្ទឹមនឹងការឧបត្ថម្ភដើមទុន កិច្ចការហ្វឹកហ្វឺនបច្ចេកទេស និងផ្ទេរវិទ្យាសាស្ត្រក៏ បានជំរុញខ្លាំងផងដែរ។ ទម្រង់មុខរបរដែលជ្រើសរើសគឺតម្រង់ទិសទៅរកការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ ធានានូវលក្ខណៈចីរភាព និងសមត្ថភាពពង្រីកបន្ត ។

លោក Độ Quốc Thịnh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Vĩnh Hậu បានបញ្ជាក់ថា៖ “យើងខ្ញុំនឹងរួមដំណើរ ត្រួតពិនិត្យពេញមួយដំណើរការអនុវត្ត។ តាមរយៈនោះ ណែនាំ និងកែសម្រួលឱ្យទាន់ពេលវេលា ដើម្បីឱ្យទម្រង់មុខរបរសម្រេចបានប្រសិទ្ធភាព។ ប្រជាជនក៏ទទួលខុសត្រូវចំពោះប្រភពធនធានដែលទទួលបាន ប្រើប្រាស់ឱ្យចំគោលដៅ និងសកម្មចូលរួមក្នុងផលិតកម្ម” ។

លោក Kiên Riêng ចែករំលែកជាមួយគណៈប្រតិភូអំពីសមិទ្ធផលពលកម្ម ។

នៅពេលមានការតាមដានដិតដល់ពីស្ថាប័នមុខងារ និងស្មារតីទទួលខុសត្រូវរបស់ប្រជាជន គ្រួសារជាច្រើនបានផ្លាស់ប្តូរពីផលិតកម្មខ្នាតតូចមករបៀបមានផែនការ ប្រាក់ចំណូលមានស្ថិរភាព ជីវភាពកែលម្អយ៉ាងច្បាស់ក្រឡែត។ រោងចិញ្ចឹមសត្វបានជួសជុល ស្រែចម្ការបានថែទាំ កូនចៅបានទៅរៀន និងជីវិតពោរពេញដោយក្តីសង្ឃឹម ។

ខេត្ត Cà Mau លើកកម្ពស់ប្រសិទ្ធភាពនៃការឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិភាគតិច ដោយរបៀបធ្វើការងារដែលកៀកនឹងជាក់ស្តែង បូករួមការត្រួតពិនិត្យជាប្រចាំ និងដាក់ភារកិច្ចផ្ទាល់ខ្លួនប្រជាជនដែលជាអ្នកទទួលផល៕

Nguyễn Đào - Chí Thức

Tags:

បង្កលក្ខណៈអភិវឌ្ឍតំបន់ជនជាតិភាគតិច

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញសេចក្តីសម្រេចអនុម័តបញ្ជីភូមិនៃតំបន់ជនជាតិភាគតិច និងភូមិលំបាកពិសេស ឃុំតំបន់ជនជាតិភាគតិច និងឃុំតំបន់ I, II និង III លើភូមិសាស្ត្រខេត្ត សម្រាប់រយៈពេល ២០២៦-២០៣០ (បន្ទាប់ពីការរៀបចំឡើងវិញ)។ នេះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ខេត្តដើម្បីកំណត់តំបន់ ផ្តោតលើប្រភពធនធានវិនិយោគ និងអនុវត្តគោលនយោបាយជនជាតិភាគតិច សន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំណាក់កាលថ្មី។

កែទម្រង់នីតិវិធីរដ្ឋបាលដើម្បីប្រជាជន

ការកែទម្រង់នីតិវិធីរដ្ឋបាលមិនត្រឹមតែជាការកាត់ខ្លីពេលវេលានៃដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រការមួយដែលធ្វើយ៉ាងណាដើម្បីប្រជាជន ជាពិសេសជនរួមជាតិភាគតិច លែងមានអារម្មណ៍ស្ទាក់ស្ទើរនៅពេលទទួលបានសេវាសាធារណៈទៀតហើយ។ ចាប់ពីការជំនួយខាងកំណត់អត្តសញ្ញាណអេឡិចត្រូនិក រហូតដល់ការផ្តល់ការណែនាំនៅនឹងកន្លែង ភូមិភាគជាច្រើនកំពុងផ្លាស់ប្តូរសេវាកម្មសាធារណៈបន្តិចម្តងៗទៅជាសេវាកម្មដែលងាយស្រួលប្រើប្រាស់ និងជាក់ស្តែងជាងមុនទៀតផង។

អភិវឌ្ឍ និងលើកកម្ពស់គុណភាពបក្ខជនជាជនជាតិភាគតិច

ការបញ្ចូលជាសមាជិកបក្សដែលជាជនជាតិភាគតិច តែងត្រូវបានខេត្ត Cà Mau យកចិត្តទុកដាក់ជាមួយនឹងការកែលម្អគុណភាពបន្តិចម្តងៗផងដែរ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងអនុវត្តល្អការងារគ្រប់គ្រង និងបង្កើតលក្ខខណៈប្រកបដោយប្រសិទ្ធភាពសម្រាប់សមាជិកបក្សជាជនជាតិភាគតិចក្នុងការចូលរួមក្នុងសកម្មភាពសហគមន៍ និងស្របតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិ ប្រការនេះថែមទាំងបានអនុវត្តតឹងរ៉ឹងពីរបបសកម្មភាពរបស់បក្សតាមបទប្បញ្ញតិ្ត។

ឌីជីថលភាវូបនីយកម្មវាលស្រែ បង្កើនតម្លៃគ្រាប់ស្រូវ

ថ្មីៗនេះ កសិកររាប់រយនាក់នៅ Cà Mau បានទទួលការបណ្តុះបណ្តាលអំពីការអនុវត្តផ្លាស់ប្តូរឌីជីថល និងបច្ចេកទេសកសិកម្មទំនើបក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបទៀតផង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មខេត្ត Cà Mau សហការជាមួយសាកលវិទ្យាល័យ Cần Thơ និងរដ្ឋអំណាចភូមិភាគ រួមចំណែកដល់ការកែលម្អបំណិនឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត និងឆ្ពោះទៅរកកសិកម្មប្រកបដោយចីរភាព។

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

សហគ្រាស - ម៉ាក