ទូរស័ព្: 0274 383 347
ពុធ, 9-9-26 16:11:21

ធានាសន្តិសុខ និងសណ្តាប់ធ្នាប់តំបន់ឆ្នេរសមុទ្រ

មានទីតាំងស្ថិតនៅតំបន់ព្រំដែនសមុទ្រនៃនិរតីទិស ឃុំ Sông Đốc មានតួនាទីយ៉ាងសំខាន់ជាយុទ្ធសាស្ត្ររបស់ខេត្ត Cà Mau។ ដោយមានប្រជាជនរស់នៅច្រើន សកម្មភាពអាជីវកម្ម និងសេវាកម្មរីកចម្រើន និងចំនួនជនចំណាកស្រុក ព្រមទាំងកម្មករសេរីមួយចំនួនធំ ប្រឈមមុខនឹងហានិភ័យដែលអាចកើតមាននៃឧក្រិដ្ឋកម្ម និងគ្រោះសង្គម។ ដូច្នេះ ការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ និងការរក្សាលំនឹងតំបន់គឺជាអាទិភាពដ៏ចម្បងដែលតែងត្រូវបានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់យ៉ាងពិសេស។

កងកម្លាំងនគរបាលឃុំ Sông Đốc ដោះដូរពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់លើភូមិសាស្ត្រក្នុងកិច្ចប្រជុំយកមតិជាមួយកងកម្លាំងយោធា និងកងទ័ពការពារព្រំដែន។

បន្ទាប់ពីការរួមបញ្ចូលគ្នា ឃុំ Sông Đốc មានផ្ទៃដីធម្មជាតិសរុបជិត ៨៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនជាង ៤៦.៥០០ នាក់។ ក្នុងនោះមានជាង ៦៧០ នាក់ដែលជាជនជាតិភាគតិច  ដោយមាន ១៥៤ គ្រួសារ។

រយៈពេលកន្លងមក នគរបាលឃុំសុងដុកបានអនុវត្តវិធានការប្រតិបត្តិការជាច្រើន ដោយតាមដានស្ថានភាព តំបន់ និងបុគ្គលដែលពាក់ព័ន្ធយ៉ាងសកម្ម ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់។ ក្នុងនោះប្រមូលផ្តុំលើការវាយតម្លៃ និងការព្យាករណ៍ស្ថានភាព និព្រមទាំងបញ្ហាដែលអាចកើតមាន ដោយផ្តល់ដំបូន្មានភ្លាមៗដល់គណៈកម្មាធិការបក្ស និងផ្នែកសមត្ថ កិច្ចដើម្បីចង្អុលការណែនាំដោះស្រាយបញ្ហាដោយម៉ឺងម៉ាត់នៅកម្រិតមូលដ្ឋាន ដោយមានគោលដៅកាត់បន្ថយបញ្ហាថ្មីៗ និងស្មុគស្មាញជាប្រចាំ។

ក្នុងពេលជាមួយគ្នានេះ កម្លាំងនគរបាលបានបង្កើនការល្បាត និងបើកយុទ្ធនាការវាយប្រហារ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ព្រមទាំងការរំលោភបំពានច្បាប់ ដោយលុបបំបាត់អំពើអាក្រក់ក្នុងសង្គម។ ឆ្នាំ ២០២៥ ភូមិភាគបានថ្កោលទោសចំនួន ៣៧ ករណី ដែលពាក់ព័ន្ធនឹងជនជាប់ចោទចំនួន ៥៥ នាក់ លុបបំបាត់ចំនួន ៤៥ ករណី ដែលពាក់ព័ន្ធនឹងបុគ្គលជាង ២០០ នាក់ និងពិន័យជាប្រាក់សរុបជាង ៤០០ លានដុង។ ករណីចំនួន ១៦៥ ករណី ដែលពាក់ព័ន្ធនឹងបុគ្គលជាង ២៥០ នាក់ ដែលប្រើប្រាស់គ្រឿងញៀនខុសច្បាប់ត្រូវបានរកឃើញ។ ចំនួនឧក្រិដ្ឋកម្មសណ្តាប់ធ្នាប់សង្គមបានថយចុះ ២១,៧៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា។

ដោយសារការត្រួតពិនិត្យយ៉ាងដិតដល់លើភូមិសាស្ត្រ នៅថ្ងៃទី ១៧ ខែមេសាកន្លងហើយ នគរបាលឃុំ Sông Đốc បានរកឃើញបុគ្គលចំនួនបួននាក់ ដែលបានធ្វើតេស្តជាវិជ្ជមានចំពោះគ្រឿងញៀនបានឱ្យឃើញបណ្តាមុខសញ្ញាពាក់ព័ន្ធរួមមាន៖ L.K.C ឃុំ Phan Ngọc Hiển L.C.B សង្កាត់ Láng Tròn L.V.K ឃុំ Khánh Hưng និង N.H.V ឃុំ Trần Văn Thời។ ការរកឃើញ និងដោះស្រាយទាន់ពេលនៃករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទាំងនេះ រួមចំណែកយ៉ាងសំខាន់ដល់ការទប់ស្កាត់ និងបង្ការ ដោយការពារការបង្កើតចំណុចក្តៅស្មុគស្មាញនៃគ្រឿងញៀននៅក្នុងតំបន់។

កងកម្លាំងសមត្ថកិច្ចលើភូមិសាស្ត្រឃុំសុងដុកត្រៀមចេញយុទ្ធនាការត្រួតពិនិត្យអង្កេតប្រដាប់អាវុធដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមលើភូមិសាស្ត្រ។

សមមិត្ត Võ Minh Sử អនុលេខានៃគណៈកម្មាធិការបក្សឃុំ Sông Đốc បានឱ្យដឹង៖ ចាប់តាំងពីបានអនុវត្តទម្រង់រដ្ឋាភិបាលមូលដ្ឋានពីរថ្មាក់ ការសម្របសម្រួលរបស់ឃុំក្នុងការបង្ការ និងគ្រប់គ្រងបទល្មើសបានផ្តល់យ៉ាងច្រើនលទ្ធផលជាវិជ្ជមានផងដែរ។ កងកម្លាំងសមត្ថកិច្ចប្រចាំភូមិភាគតែងដោះដូរព័ត៌មានលម្អិត និងម្ចាស់ការក្នុងការតាមដានស្ថានការណ៍ជាមុន និងពីចម្ងាយ ព្រមទាំងរកឃើញ និងដោះស្រាយការរំលោភបំពានច្បាប់នៅលើសមុទ្រជាបន្ទាន់ ជាពិសេសការរំលោភទាក់ទងនឹងករណីនេសាទករប្រព្រឹត្តខុសច្បាប់ ការរត់ពន្ធ និងការក្លែងបន្លំពាណិជ្ជកម្ម IUU (ខុសច្បាប់ មិនបានរាយការណ៍ និងមិនទាន់បានគ្រប់គ្រង)។

ជាមួយការប្តេជ្ញាចិត្តរក្សាលំនឹងនយោបាយ និងបម្រើភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ភូមិភាគប្រកបដោយប្រសិទ្ធភាព ជាពិសេសធានាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងឱកាសទិវារំលឹកខួបស្តេចហ៊ុង និងថ្ងៃបុណ្យជាតិ ៣០ មេសា និងថ្ងៃទី ១ ឧសភា វរសេនីយ៍ត្រី Từ Tuấn Anh ស្នងការនគរបាលរងឃុំ Sông Đốc បានឱ្យដឹង៖ “នគរបាលឃុំនឹងសហការជាមួយកងកម្លាំងយោធា និងកងកម្លាំងការពារព្រំដែនក្នុងការវាយប្រហារ និងបង្ក្រាបបទល្មើស ធ្វើការត្រួតពិនិត្យរដ្ឋបាល ល្បាតប្រដាប់អាវុធតាមលើដីគោក ផ្លូវទឹក និងសមុទ្រ ព្រមទាំងត្រួតពិនិត្យប្រភពព័ត៌មានស្តីពីសន្តិសុខតាមប្រព័ន្ធបណ្តាញអ៊ីនធឺណិត ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើស ជាពិសេសដើម្បីរក្សាសន្តិភាពជូនប្រជាជន”៕

Thanh Hải

Tags:

បង្កលក្ខណៈអភិវឌ្ឍតំបន់ជនជាតិភាគតិច

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញសេចក្តីសម្រេចអនុម័តបញ្ជីភូមិនៃតំបន់ជនជាតិភាគតិច និងភូមិលំបាកពិសេស ឃុំតំបន់ជនជាតិភាគតិច និងឃុំតំបន់ I, II និង III លើភូមិសាស្ត្រខេត្ត សម្រាប់រយៈពេល ២០២៦-២០៣០ (បន្ទាប់ពីការរៀបចំឡើងវិញ)។ នេះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ខេត្តដើម្បីកំណត់តំបន់ ផ្តោតលើប្រភពធនធានវិនិយោគ និងអនុវត្តគោលនយោបាយជនជាតិភាគតិច សន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំណាក់កាលថ្មី។

កែទម្រង់នីតិវិធីរដ្ឋបាលដើម្បីប្រជាជន

ការកែទម្រង់នីតិវិធីរដ្ឋបាលមិនត្រឹមតែជាការកាត់ខ្លីពេលវេលានៃដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រការមួយដែលធ្វើយ៉ាងណាដើម្បីប្រជាជន ជាពិសេសជនរួមជាតិភាគតិច លែងមានអារម្មណ៍ស្ទាក់ស្ទើរនៅពេលទទួលបានសេវាសាធារណៈទៀតហើយ។ ចាប់ពីការជំនួយខាងកំណត់អត្តសញ្ញាណអេឡិចត្រូនិក រហូតដល់ការផ្តល់ការណែនាំនៅនឹងកន្លែង ភូមិភាគជាច្រើនកំពុងផ្លាស់ប្តូរសេវាកម្មសាធារណៈបន្តិចម្តងៗទៅជាសេវាកម្មដែលងាយស្រួលប្រើប្រាស់ និងជាក់ស្តែងជាងមុនទៀតផង។

អភិវឌ្ឍ និងលើកកម្ពស់គុណភាពបក្ខជនជាជនជាតិភាគតិច

ការបញ្ចូលជាសមាជិកបក្សដែលជាជនជាតិភាគតិច តែងត្រូវបានខេត្ត Cà Mau យកចិត្តទុកដាក់ជាមួយនឹងការកែលម្អគុណភាពបន្តិចម្តងៗផងដែរ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងអនុវត្តល្អការងារគ្រប់គ្រង និងបង្កើតលក្ខខណៈប្រកបដោយប្រសិទ្ធភាពសម្រាប់សមាជិកបក្សជាជនជាតិភាគតិចក្នុងការចូលរួមក្នុងសកម្មភាពសហគមន៍ និងស្របតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិ ប្រការនេះថែមទាំងបានអនុវត្តតឹងរ៉ឹងពីរបបសកម្មភាពរបស់បក្សតាមបទប្បញ្ញតិ្ត។

ឌីជីថលភាវូបនីយកម្មវាលស្រែ បង្កើនតម្លៃគ្រាប់ស្រូវ

ថ្មីៗនេះ កសិកររាប់រយនាក់នៅ Cà Mau បានទទួលការបណ្តុះបណ្តាលអំពីការអនុវត្តផ្លាស់ប្តូរឌីជីថល និងបច្ចេកទេសកសិកម្មទំនើបក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបទៀតផង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មខេត្ត Cà Mau សហការជាមួយសាកលវិទ្យាល័យ Cần Thơ និងរដ្ឋអំណាចភូមិភាគ រួមចំណែកដល់ការកែលម្អបំណិនឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត និងឆ្ពោះទៅរកកសិកម្មប្រកបដោយចីរភាព។

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

សហគ្រាស - ម៉ាក