ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 20:22:53

នាំយកភាពងាយស្រួលឌីជីថលជូនជនរួមជាតិនៅ Khánh Lâm

“ឥឡូវនេះការចុះឈ្មោះសេវាសាធារណៈ មិនចាំបាច់ទៅសាលាឃុំទៀតទេ គឺមានភាពងាយស្រួលណាស់។ ខ្ញុំធ្វើបែបបទរដ្ឋបាលនៅលើទូរស័ព្ទ អ្វីដែលមិនច្បាស់ គឺបានបងៗនៅក្នុងក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ ណែនាំយ៉ាងយកចិត្តទុកដាក់” នេះគឺជាការចែករំលែកដោយក្តីរីករាយរបស់លោក Trần Phil ភូមិលេខ ១៦ ឃុំ Khánh Lâm។

ឃុំ Khánh Lâm បច្ចុប្បន្នមាន ៧២៣ គ្រួសារជនជាតិភាគតិច ប្រមូលផ្ដុំនៅភូមិលេខ ១៦។ ផ្តើមពីចំណុចដែលនៅមានភាពស្រពិចស្រពិលជាមួយបច្ចេកវិទ្យា មកទល់ពេលនេះ ជាង ៩០% គ្រួសារ បានប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីភូមិភាគអនុវត្តបរិវត្តកម្មឌីជីថល នាំយកឧបករណ៍ប្រើប្រាស់ទំនើបៗមកជិតនឹងជីវភាពរបស់ប្រជាជន។

បង Lương Văn Đô ព្យាយាមណែនាំបងប្អូនប្រជាជនអំពីរបៀបប្រើប្រាស់ទូរស័ព្ទ ជួយឱ្យបងប្អូនមានទំនុកចិត្តចូលជិតខាងបច្ចេកវិទ្យាឌីជីថល។

តួនាទីជា “ស្ពានមេត្រី” ក្នុងដំណើរការនេះ គឺក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍។ ដោយកម្លាំងបង្គោលភាគច្រើនជាជនជាតិ Khmer សមាជិកមិនត្រឹមតែយល់ដឹងពីបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងមានភាពជិតស្និទ្ធ និងយល់ចិត្តបងប្អូន។ ពួកគាត់បានព្យាយាមទៅរាលគ្រួសារ ណែនាំពីប្រតិបត្តិការសាមញ្ញបំផុត ដូចជាការដំឡើងកម្មវិធី VNeID ការចុះឈ្មោះគណនីសេវាសាធារណៈជាតិ រហូតដល់ការបញ្ជូនព័ត៌មានផ្ទាល់ខ្លួន និងធានារ៉ាប់រងសុខាភិបាល។

បង Lương Văn Đô សមាជិកក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ឱ្យដឹងថា៖ “យើងខ្ញុំបានណែនាំបងប្អូនជាជំហានៗ អ្នកណាដែលមិនទាន់ច្បាស់ ឬមានលក្ខណៈធ្វើដំណើរពិបាក យើងខ្ញុំទៅដល់ផ្ទះតែម្តង។ នៅពេលដែលពួកគាត់ចេះធ្វើហើយ ពួកគាត់មានទំនុកចិត្តជាងមុន ហើយថែមទាំងណែនាំបន្តដល់សាច់ញាតិក្នុងគ្រួសារទៀតផង”។

មិនត្រឹមតែជួយឧបត្ថម្ភនៅតាមផ្ទះប៉ុណ្ណោះទេ សមាជិកក្រុមនៅទាំងអញ្ជើញបងប្អូនមកសាលាទាន ដើម្បីណែនាំផ្ទាល់។ ករណីចុះឈ្មោះមុននឹងមិនបាច់រង់ចាំ ជួយឱ្យការដោះស្រាយបែបបទកាន់តែរហ័ស និងងាយស្រួល។ ហេតុនេះ ចំនួនប្រជាជនដែលជ្រើសរើសការដាក់ពាក្យតាមប្រព័ន្ធអ៊ីនធឺណិត កាន់តែមានការកើនឡើង ជំនួសឱ្យការទៅសាលាឃុំផ្ទាល់ដូចមុន។

សមមិត្ត Trần Văn Sỹ លេខាសាខាបក្ខភាគប្រធានភូមិលេខ ១៦ ឱ្យដឹង៖ “ដំបូងឡើយ ការអនុវត្តជួបការលំបាកមិនតិចទេ ព្រោះបងប្អូនមិនទាន់ស៊ាំនឹងបច្ចេកវិទ្យា។ ប៉ុន្តែតាមរយៈការឃោសនា និងការចលនា មកទល់ពេលនេះ ស្ទើរតែគ្រប់គ្រួសារទាំងអស់ សុទ្ធតែយល់ឃើញថា ការចូលទៅកាន់បច្ចេកវិទ្យាឌីជីថល នឹងនាំមកនូវឧបករណ៍ប្រើប្រាស់ជាច្រើន និងភាពងាយស្រួលក្នុងជីវភាពរស់នៅ”។

ជាឃុំតំបន់សុវត្ថិភាព Khánh Lâm បានយកចិត្តទុកដាក់ជាពិសេស ចំពោះគោលនយោបាយសុខុមាលភាព ជាពិសេសគឺធានារ៉ាប់រងសុខាភិបាល។ ការបញ្ចូលព័ត៌មានធានារ៉ាប់រងទៅក្នុងកម្មវិធី VNeID ជួយឱ្យប្រជាជនមានភាពងាយស្រួលជាងមុន ក្នុងការពិនិត្យ និងព្យាបាលជំងឺ។ បងប្អូនជាច្រើនបានម្ចាស់ការស្វែងរកចំណុចជួយឧបត្ថម្ភ ដើម្បីទទួលបានការណែនាំ បង្កើតជាទម្លាប់ប្រើប្រាស់ឧបករណ៍ឌីជីថលក្នុងជីវភាពប្រចាំថ្ងៃ។

លោក Đinh Cộng Hoà អនុប្រធានការិយាល័យវប្បធម៌ - សង្គម ឃុំ Khánh Lâm បានឱ្យដឹងថា៖ “បរិវត្តកម្មឌីជីថលចង់ទទួលបានជោគជ័យ មុនដំបូងត្រូវផ្លាស់ប្តូរការយល់ដឹងរបស់ប្រជាជន។ នៅពេលបងប្អូនយល់ និងឃើញពីផលប្រយោជន៍ ពួកគាត់នឹងម្ចាស់ការចូលរួម។ ការពិតបានបង្ហាញឱ្យឃើញថា ពីការរារែក ឥឡូវនេះប្រជាជនបានហានក្លាប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយការងារ”។

ពីពេល “កាន់ដៃបង្រៀនការងារ” ដល់ពេលបងប្អូនមានទំនុកចិត្តដាក់ពាក្យតាមប្រព័ន្ធអ៊ីនធឺណិត ដំណើរបរិវត្តកម្មឌីជីថលនៅឃុំ Khánh Lâm កំពុងជ្រាបចូលទៅក្នុងជីវភាពរបស់ប្រជាជនបណ្តើរៗ បើកឱកាសឱ្យចូលទៅកាន់សេវាសាធារណៈ និងគោលនយោបាយសុខុមាលភាពឆាប់រហ័ស និងងាយស្រួលបំផុត៕

Nguyễn Đào - Chí Thức

Tags:

បង្កលក្ខណៈអភិវឌ្ឍតំបន់ជនជាតិភាគតិច

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញសេចក្តីសម្រេចអនុម័តបញ្ជីភូមិនៃតំបន់ជនជាតិភាគតិច និងភូមិលំបាកពិសេស ឃុំតំបន់ជនជាតិភាគតិច និងឃុំតំបន់ I, II និង III លើភូមិសាស្ត្រខេត្ត សម្រាប់រយៈពេល ២០២៦-២០៣០ (បន្ទាប់ពីការរៀបចំឡើងវិញ)។ នេះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ខេត្តដើម្បីកំណត់តំបន់ ផ្តោតលើប្រភពធនធានវិនិយោគ និងអនុវត្តគោលនយោបាយជនជាតិភាគតិច សន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំណាក់កាលថ្មី។

កែទម្រង់នីតិវិធីរដ្ឋបាលដើម្បីប្រជាជន

ការកែទម្រង់នីតិវិធីរដ្ឋបាលមិនត្រឹមតែជាការកាត់ខ្លីពេលវេលានៃដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រការមួយដែលធ្វើយ៉ាងណាដើម្បីប្រជាជន ជាពិសេសជនរួមជាតិភាគតិច លែងមានអារម្មណ៍ស្ទាក់ស្ទើរនៅពេលទទួលបានសេវាសាធារណៈទៀតហើយ។ ចាប់ពីការជំនួយខាងកំណត់អត្តសញ្ញាណអេឡិចត្រូនិក រហូតដល់ការផ្តល់ការណែនាំនៅនឹងកន្លែង ភូមិភាគជាច្រើនកំពុងផ្លាស់ប្តូរសេវាកម្មសាធារណៈបន្តិចម្តងៗទៅជាសេវាកម្មដែលងាយស្រួលប្រើប្រាស់ និងជាក់ស្តែងជាងមុនទៀតផង។

អភិវឌ្ឍ និងលើកកម្ពស់គុណភាពបក្ខជនជាជនជាតិភាគតិច

ការបញ្ចូលជាសមាជិកបក្សដែលជាជនជាតិភាគតិច តែងត្រូវបានខេត្ត Cà Mau យកចិត្តទុកដាក់ជាមួយនឹងការកែលម្អគុណភាពបន្តិចម្តងៗផងដែរ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងអនុវត្តល្អការងារគ្រប់គ្រង និងបង្កើតលក្ខខណៈប្រកបដោយប្រសិទ្ធភាពសម្រាប់សមាជិកបក្សជាជនជាតិភាគតិចក្នុងការចូលរួមក្នុងសកម្មភាពសហគមន៍ និងស្របតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិ ប្រការនេះថែមទាំងបានអនុវត្តតឹងរ៉ឹងពីរបបសកម្មភាពរបស់បក្សតាមបទប្បញ្ញតិ្ត។

ឌីជីថលភាវូបនីយកម្មវាលស្រែ បង្កើនតម្លៃគ្រាប់ស្រូវ

ថ្មីៗនេះ កសិកររាប់រយនាក់នៅ Cà Mau បានទទួលការបណ្តុះបណ្តាលអំពីការអនុវត្តផ្លាស់ប្តូរឌីជីថល និងបច្ចេកទេសកសិកម្មទំនើបក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបទៀតផង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មខេត្ត Cà Mau សហការជាមួយសាកលវិទ្យាល័យ Cần Thơ និងរដ្ឋអំណាចភូមិភាគ រួមចំណែកដល់ការកែលម្អបំណិនឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត និងឆ្ពោះទៅរកកសិកម្មប្រកបដោយចីរភាព។

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

សហគ្រាស - ម៉ាក