ដោយមានប្រជាជនជាង ១៥៧ ពាន់នាក់ក្នុងចំណោម ២៨ ជនជាតិភាគតិច ស្រូបអត្រា ៦,៦%នៃចំនួនប្រជាជនទូទាំងខេត្ត។ Cà Mau បានបញ្ជាក់ច្បាស់កិច្ចការជនជាតិជាបញ្ហាយុទ្ធសាស្ត្រដ៏យូរអង្វែង និងមានសារៈសំខាន់ជាពិសេសក្នុងការពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។ ក្នុងដំណាក់កាល ២០២៦-២០៣០ ខេត្តនឹងផ្តោតលើការកសាង និងលើកកម្ពស់គុណភាពរបស់កងជួរកម្មាភិបាល និយោជិត អ្នករដ្ឋការដែលជាជនជាតិភាគតិចដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍស្ថានភាពថ្មី។

អ្នកមីង Thị Ram និយោជិតនៃបណ្ឌលបម្រើសេវារដ្ឋបាលសាធារណៈឃុំ Ninh Thạnh Lợi ណែនាំប្រជាពលរដ្ឋខាងកិច្ចការងាររដ្ឋបាល។
បណ្តាទិសដៅទម្លាយថ្មី
អនុវត្តគម្រោងការរបស់រដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍកងជួរកម្មាភិបាល និយោជិត អ្នករដ្ឋការដែលជាជនជាតិភាគតិច ខេត្ត Cà Mau បានកំណត់គោលដៅយ៉ាងច្បាស់លាស់ និងជាក់លាក់ តំណាងឱ្យការទម្លាយថ្មីក្នុងដំណាក់កាលឆ្នាំ២០២៦-២០៣០ និងចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៣៥។ ដូច្នេះ គោលបំណងស្នូលគឺកសាងកងជួរកម្មាភិបាលដែលមានគុណភាព កិត្យានុភាព និងសមត្ថភាពគ្រប់គ្រាន់។
ក្នុងដំណាក់កាលឆ្នាំ២០២៦-២០៣០ ខេត្តមានគោលបំណងឱ្យមានកម្មាភិបាលជនជាតិភាគតិចយ៉ាងហោចណាស់ចាប់ពី ៣-៥% សម្រាប់ថ្នាក់ខេត្ត ក្នុងចំណោមបុគ្គលិកសរុបដែលស្ថិតក្នុងក្រោបខណ្ឌបានប្រគល់ជូន។ ចំពោះឃុំ និងសង្កាត់ អាស្រ័យលើលក្ខណៈប្រជាសាស្ត្រ បុគ្គលិកយ៉ាងតិចចាប់ពី ៥-៥០% ជាជនជាតិភាគតិច។ ចំពោះស្ថាប័នឯកទេសដែលជាមន្ទីរជាជនជាតិ និងសាសនា ត្រូវធានាបុគ្គលិកយ៉ាងតិចបំផុតត្រឹម ២០% ត្រូវតែជាជនជាតិភាគតិចដែលស្ថិតក្នុងក្រោបខណ្ឌ ហើយយ៉ាងហោចណាស់មានមេដឹកនាំមួយជាជនជាតិភាគតិច។
ទន្ទឹមនិងនោះ Cà Mau ក៏បានយកចិត្តទុកដាក់ជាពិសេសចំពោះតុល្យភាពយេនឌ័រ ដោយមានគោលបំណងឱ្យមានកម្មាភិបាលស្ត្រីជនជាតិភាគតិចយ៉ាងហោចណាស់ ២០%។ នេះគឺជាការខិតខំប្រឹងប្រែងមួយដើម្បីបង្កើតសមភាព និងលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងប្រព័ន្ធនយោបាយនៃតំបន់ជនជាតិភាគតិច។
បណ្តុះបណ្តាលទាំងស្រុង និងផ្លាស់ប្តូរឌីជីថល
ចំណុចថ្មីក្នុងដំណាក់កាលនេះគឺការផ្លាស់ប្តូរពីការបណ្តុះបណ្តាលបែបប្រពៃណីទៅជាការបណ្តុះជំនាញទំនើប។ យោងតាមលោកស្រី Nguyễn Thu Tư នាយិកាមន្តីរជនជាតិ និងសាសនា មន្ត្រីជនជាតិភាគតិចទាំងអស់នៅក្នុងខេត្តនឹងទទួលបានការបណ្តុះបណ្តាល និងការអភិវឌ្ឍវិជ្ជាជីវៈលើជំនាញឯកទេស និងទ្រឹស្តីនយោបាយ។ ខិតខំសម្រេចបាន ៨០% នៅឆ្នាំ ២០២៦-២០៣០ និង ១០០% នៅឆ្នាំ ២០៣០-២០៣៥ នៃកម្មាភិបាលជនជាតិភាគតិចដែលទទួលបានការបណ្តុះបណ្តាលលើជំនាញឯកទេស និងទ្រឹស្តីខាងនយោបាយ។ ក្នុងពេលជាមួយគ្នានេះ ការបណ្តុះបណ្តាលជំនាញឌីជីថលនឹងត្រូវបានផ្តល់ជូន។ ក្នុងដំណើរការនៃការពន្លឿនការផ្លាស់ប្តូរឌីជីថលជាតិ ការបំពាក់មន្ត្រីជាមួយនឹងវិធីសាស្រ្តគ្រប់គ្រងទំនើប បច្ចេកវិទ្យាព័ត៌មាន ភាសាជនជាតិភាគតិច និងភាសាបរទេស គឺជាតម្រូវការជាបន្ទាន់មួយ ដើម្បីធានាកម្មាភិបាលបានប្រកៀកជិតនឹងការជាក់ស្តែងនៅកម្រិតមូលដ្ឋាន។

Cà Mau នឹងផ្សារភ្ជាប់ការបង្កើតប្រភពកម្មាភិបាលជាជនជាតិភាគតិចដោយរៀបចំ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ខេត្តក៏បានបញ្ជាក់ពីប្រព័ន្ធសាលាជនជាតិអន្តេវាសិក និងអឌ្ឍអន្តេវាសិក ព្រមទាំងត្រៀមបម្រុងមហាវិទ្យាល័យ “សួនបណ្តុះពូជ” ដ៏សំខាន់នៃការផ្តល់ប្រភពធនធានមនុស្សដែលធានគុណភាពខ្ពស់សម្រាប់អនាគត។
បញ្ជាក់ពីសារៈសំខាន់នេះ លោក Ngô Vũ Thăng អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា ការអនុវត្តគោលនយោបាយជនជាតិភាគតិចមិនត្រឹមជាកិច្ចការនយោបាយប៉ុណ្ណោះទេ ថែមទាំងជាកត្តាដ៏សំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ និងសង្គមផងដែរ។ ដូច្នេះ នៅពេលខាងមុខ ត្រូវយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសកម្មាភិបាលជនជាតិភាគតិច ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍របស់សង្គម។
ដើម្បីសម្រេចបាននូវគោលបំណងខាងលើ ខេត្ត Cà Mau បានផ្តល់អាទិភាពដល់ការបណ្តុះបណ្តាលកម្មាភិបាលនៅក្នុងវិស័យសំខាន់ៗដូចជា ការថែទាំសុខភាព អប់រំ កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ការជ្រើសរើសបុគ្គលិកកំពុងត្រូវបានពង្រីកដើម្បីរួមបញ្ចូលនិស្សិតបញ្ចប់ការសិក្សាឆ្នើម អ្នកដែលបានបញ្ចប់ការបម្រើយោធា និងបុគ្គលដែលមានបទពិសោធន៍ពីវិស័យមិនមែនរដ្ឋ។ ក្នុងពេលជាមួយគ្នានេះ ការខិតខំប្រឹងប្រែងកំពុងត្រូវបានពង្រឹងដើម្បីដាក់ពង្រាយ និងបង្វិលកម្មាភិបាលជាជនជាតិភាគតិចដែលរួមបញ្ចូលនៅក្នុងដំណើរការធ្វើផែនការទៅកម្រិតមូលដ្ឋានសម្រាប់ការបណ្តុះបណ្តាលជាក់ស្តែង ដោយជួយពួកគេឱ្យមានភាពវិវឌ្ឍខ្លួនតាមរយៈការងារជាក់ស្តែង៕
Nguyễn Quốc
