ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:36

អភិរក្សសិល្បៈចំរៀងបុរាណ Triều Kịch របស់សហគមន៍ Hoa

ក្នុងជីវភាពវប្បធម៌ និងស្មារតីរបស់សហគមន៍ជនជាតិ Hoa តន្ត្រីមានតួនាទីយ៉ាងសំខាន់ជាពិសេស។ វាមិនត្រឹមជាកន្លែងសម្រាប់បង្ហាញពីក្តីបំណងប្រាថ្នា និងចែករំលែកខាងអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសូរសព្ទសម្លេងងនៃក្តីស្រម័យសម្រាប់សុភមង្គលផងដែរ។ នេះត្រូវបានបង្ហាញតាមរយៈឈុតរឿងសម្តែង និងបទចម្រៀងនីមួយៗ។ ក្នុងនោះ សិល្បៈល្ខោនបុរាណ Triều Kịch របស់ជនជាតិ Hoa ដែលមានដើមកំណើត Triều Kịch គឺជា "ស្ពាន" សម្រាប់បង្ហាញពីតម្លៃខាងវិញ្ញាណទាំងនេះ។

អ្នកមីង Trương Phương Lan បកស្រាយបទចំរៀង Lưu Minh Châu និងណែនាំភ្ញៀវទេសចរណ៍កម្សាន្តសប្បាយក្នុងពិធីបុណ្យសែនថ្វាយអាទិទេព។

យោងតាមប្រវត្តិសាស្ត្រច្រៀង Triều Kịch គឺជាទម្រង់សិល្បៈបែបបុរាណប្រពៃណីតែមួយគត់ដែលមានប្រវត្តិជាង ៤០០ ឆ្នាំ មានប្រភពមកពីតំបន់ Triều Sán ខេត្ត Quản Đông ប្រទេស Trung Quốc)។ ទម្រង់សិល្បៈនេះបានរួមបញ្ចូលគ្នារវាងតន្ត្រី រាំរបាំ ក្បាច់គុន និងការប្រើប្រាស់គ្រាមភាសា Triều Châu ក្នុងការសម្តែងរបស់វា។ ខ្លឹមសារចំរៀងបែបបុរាណនេះតែងភ្ជាប់ទៅនឹងរឿងរ៉ាវដែលមានអត្ថន័យខាងអប់រំ ដោយសង្កត់ធ្ងន់លើតម្លៃនៃមនុស្សជាតិ ភាពត្រឹមត្រូវ បញ្ញា ភាពជឿទុកចិត្ត សេចក្តីស្រឡាញ់ ការអាណិតអាសូរ និងសេចក្តីប្រាថ្នាសម្រាប់សុភមង្គល។ ពេល​ចូល​មក​ដល់​ប្រទេស Việt Nam ចំរៀងទ្រីវគិច តែងត្រូវ​បាន​ពង្រឹង ច្នៃប្រឌិត និង​ស្រូប​យក​ខ្លឹមសារ​នៃ​ទម្រង់​សិល្បៈ​ប្រជាប្រិយ​ពី​ជនជាតិ​ Kinh និង​ខ្មែរ ផ្តើមពីនោះ​ក៏​បង្កើតបាន​អត្តសញ្ញាណ​ពិសេស​របស់​ខ្លួន និង​ស្មារតី​សាមគ្គីរវាង​សហគមន៍នៅលើតំបន់​ទឹកដី​ថ្មី​នេះ។

នៅ​ Cà Mau ប្រហែល​ឆ្នាំ ២០២៥ ក្រុម​តន្ត្រី​ប្រពៃណី Kiều Quang ដែល​បង្កើត​ឡើង​ដោយ​លោក Lưu Kim Long ក្នុង​ឆ្នាំ ១៩៨៧ នៅ​វត្ត Quan Đế សង្កាត់ Bạc Liêu ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ទម្រង់​សិល្បៈ​នេះ និង​បាន​សម្តែង​នៅ​ក្នុង​ខេត្ត និង​ទីក្រុង​ជាច្រើន​ដែល​មាន​សហគមន៍ជនជាតិ​ Hoa រស់នៅ។ ទោះជាយ៉ាងណាក៏ដោយ ចាប់ពីឆ្នាំ ២០២០ មកទល់​បច្ចុប្បន្ន ទម្រង់​សិល្បៈ​ពិសេស​នេះ​បាន​ធ្លាក់​ចុះ​ជា​បណ្តើរៗ ដោយ​លែង​រក្សា​សកម្មភាព​ធម្មតា​ទៀត​ដែរ ហើយ​មាន​តែ​សិប្បករ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ចូលរួម​ក្នុង​ការ​សម្តែង​ ​ដកស្រង់​ក្នុង​ពិធីបុណ្យ​ប្រពៃណី។ នេះ​ជា​បញ្ហា​ដ៏​គួរឱ្យ​ព្រួយបារម្ភ​មួយផងដែរ ពីព្រោះប្រសិនបើ Triều Kịch សាបរលាយបាត់​ទៅ មិនត្រឹមតែ​ទម្រង់​សិល្បៈ​មួយ​នឹង​បាត់បង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​នាំឱ្យ​មាន​ហានិភ័យ​នៃ​ការ​បាត់បង់​តម្លៃ​ដែល​រួម​ជាមួយ​​វាផងដែរនោះ ​ដូចជា​តន្ត្រី របាំ ភាសា និង​រឿងព្រេង​ប្រជាប្រិយ​ប្រពៃណី​ផងដែរ។

សិប្បករជនជាតិ Hoa ម្នាក់បងស្រាយចំរៀង Triều Kịch ប្រសិទ្ធពរនៅវត្ត Bang សង្កាត់ Bạc Liêu។

អ្នកមីង Trương Phương Lan នៅសង្កាត់ Vĩnh Trạch ជាអតីតអ្នកចម្រៀងនាំមុខគេនៃក្រុមតន្ត្រី ប្រពៃណីបុរាណ Kiều Quang បានស្នើថា៖ «ដើម្បីថែរក្សាសិល្បៈចំរៀង Triều Châu ខ្ញុំសូមស្នើ ភ្នាក់ងារពាក់ព័ន្ធ រដ្ឋអំណាចភូមិភាគ និងអង្គការសហគមន៍ Hoa នៅ Cà Mau គួរតែស្វែងរកដំណោះស្រាយឆាប់ៗនេះ ដើម្បីប្រមូលផ្តុំកម្លាំង និងបើកថ្នាក់បង្រៀនឱ្យជំនាន់ក្រោយ។ ប្រសិនបើក្រុមមិនអាចបង្កើតបាននោះទេ យ៉ាងហោចណាស់ក្រុមតន្ត្រី ឬក្លឹបចំរៀង Triều Châu គួរតែត្រូវបានបង្កើត ដើម្បីថែរក្សាទម្រង់សិល្បៈប្រជាប្រិយដ៏ពិសេសនេះ»។

ជាក់ស្តែង ការបង្កើតទីលានកម្សាន្ត និងការបង្រៀនសិល្បៈ Triều Châu ដែលស្រដៀងនឹងតន្ត្រីប្រពៃណីរបស់ជនជាតិ Hoa ឬល្ខោនយូកេរបស់ប្រជាជន Khmer គឺជាបញ្ហាបន្ទាន់ដែលត្រូវការការយកចិត្តទុកដាក់បន្ថែមទៀត។ នេះនឹងមិនត្រឹមតែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិភាគតិចប៉ុណ្ណោះទេ ថែមទាំងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌នៅភូមិភាគទៀតផង៕

Lâm Hỷ

Tags:

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

សហគ្រាស - ម៉ាក