ទូរស័ព្: 0274 383 347
ពុធ, 9-9-26 17:38:02

តភ្ជាប់សង្វាក់នៃក្តីមេត្តា

នៅតាមបណ្តាតំបន់ភូមិភាគមួយចំនួនក្នុងខេត្ត ស្ពានជនបទបានទ្រុឌទ្រោមបន្ទាប់ពីការប្រើប្រាស់រយៈពេលយូរ ប៉ុន្តែធនធានក្នុងស្រុកមានកម្រិតបានរារាំងការវិនិយោគលើការធ្វើឱ្យប្រសើរឡើង។ ផ្តើមពីនោះ ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក៏ជួបការលំបាកផងដែរ។ ដោយយល់ឃើញដូច្នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ គណៈអបាលវត្ត Kim Sơn នៅសង្កាត់ Hoà Thành ជាពិសេសព្រះតេជគុណ Thích Nữ Diệu Chánh អភិបាលរង និងជាប្រធានគណៈសប្បុរសធម៌សង្គម រួមជាមួយសាខាដូនជីនៃសមាគមព្រះពុទ្ធសាសនាខេត្ត Cà Mau ចៅអធិការវត្ត បានអនុវត្តដោយស្ងៀមស្ងាត់ក្នុងការ "តភ្ជាប់រវាងច្រាំងទន្លេ" ដោយកៀរគរប្រភពធនធានដើម្បីសាងសង់ស្ពាននៃក្តីមេត្តាសម្រាប់ប្រជាជននៅតំបន់ដាច់ស្រយាល។

ភិក្ខុនី Thích Nữ Diệu Chánh រួមជាមួយថ្នាក់ដឹកនាំខេត្ត និងរដ្ឋអំណាចភូមិភាគ រួមទាំងអ្នកឧបត្ថម្ភ ព្រមទាំងប្រជាជនប្រារព្ធពិធីសម្ពោធស្ពាន Cây Tự ស្ថិតនីអនុសង្កាត់ Tân Hoá  A សង្កាត់ Hoà Thành។

ខណៈពេលដែលទទួលបានលិខិតអំពាវនាវ ឬដឹងពីកន្លែងដែលមានតម្រូវការបន្ទាន់ខាងស្ពានគមនាគមន៍ គណៈអភិបាលវត្តក៏បានធ្វើការស្ទង់មតិនៅនឹងកន្លែងដោយផ្ទាល់ បន្ទាប់មកភ្ជាប់ទំនាក់ទំនងជាមួយអ្នកឧបត្ថម្ភដើម្បីជំនួយថវិកាសាងសង់។

ថ្មីៗនេះ វត្ត Kim Sơn បានសហការជាមួយសប្បុរសជន ធ្វើពិធីសម្ពោធស្ពានចរាចរណ៍ជនបទ ២ ខ្សែនៅភូមិ Tân Hoá A និងអនុសង្កាត់ Bình Thành សង្កាត់ Hoà Thành។ ស្ពានបេតុងដ៏រឹងមាំទាំងនេះបានជំនួសឱ្យស្ពានចាស់ៗដែលទ្រុឌទ្រោមផងដែរ។

លោក Nguyến Văn Phú នៅអនុសង្កាត់ Tân Hoá A បានចែករំលែកថា៖ «ស្ពាន Cây Tự កាលពីមុនចាស់ទ្រុឌទ្រោមយ៉ាងខ្លាំងបន្ទាប់ពីប្រើប្រាស់អស់រយៈកាលច្រើនឆ្នាំ។ រាល់ពេលធ្វើដំណើរឆ្លងកាត់ម្តងៗ ក៏មានការភ័យបារម្ភណាស់ដែរ ជាពិសេសប្អូនសិស្សសាលាត្រូវឆ្លងកាត់ជាប្រចាំ ដើម្បីទៅសាលារៀន។ ឥឡូវនេះ ជាមួយនឹងស្ពានបេតុងដ៏រឹងមាំ ប្រជាជនមានក្តីសប្បាយរីករាយយ៉ាងខ្លាំង»។

យោងតាមលោក Vương Chí Thiện អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Hoà Thành ស្ពាន និងផ្លូវជាច្រើនទូទាំងតំបន់នេះនៅតែស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមបន្ទាប់ពីប្រើប្រាស់អស់រយៈកាលច្រើនឆ្នាំ។ ការរួមកម្លាំងរបស់បណ្តាអង្គការ និងសប្បុរសជនសម្រាប់ការសាងសង់ស្ពានចរាចរណ៍ជនបទគឺជាក់ស្តែងណាស់ បានរួមចំណែកដល់ការបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធ បង្កលក្ខណៈអំណោយផលសម្រាប់ប្រជាជនក្នុងការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគផងដែរ។

«នេះគឺជាកម្មវិធីសប្បុរសធម៌សង្គមដ៏មានអត្ថន័យមួយ ដែលទទួលបានឧបត្ថម្ភពីសប្បុរសជនជាច្រើន។ រហូតមកដល់បច្ចុប្បន្ន ស្ពានជនបទរាប់សិបខ្សែត្រូវបានសាងសង់នៅតាមតំបន់ដាច់ស្រយាល។ រាល់ពេលដែលស្ពានមួយត្រូវបានសម្ពោធ ការបានឃើញពីសេចក្តីរីករាយ និងក្តីរំភើបយ៉ាងជាក់ច្បាស់នៅលើផ្ទៃមុខរបស់បងប្អូនប្រជាជន ផ្តល់ឱ្យយើងនូវការលើកទឹកចិត្តកាន់តែខ្លាំងថែមទៀតដើម្បីបន្តដំណើរការនេះ» ភិក្ខនី Thích Nữ Diệu Chánh បានចែករំលែកដូច្នេះ។

រាល់ស្ពាននីមួយៗដែលបានសាងសម្រេចជាស្ថាពរគឺជារឿងរ៉ាវនៃក្តីមេត្តាករុណា។ ផ្តើមពីការរួមចំណែករបស់សប្បុរសជនទាំងឡាយ ក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំរបស់បងប្អូនប្រជាជនដែលចង់មានស្ពានថ្មីក៏បានក្លាយជាការពិតផងដែរ។

ភិក្ខុនី Thích Nữ Diệu Chánh មានសង្ឃដីការថា បច្ចុប្បន្ន នៅតំបន់ដាច់ស្រយាលជាច្រើនទូទាំងខេត្ត នៅមានស្ពានជាច្រើនដែលខូចខាត និងទ្រុឌទ្រោម។ កន្លែងខ្លះ ប្រជាជនត្រូវឆ្លងកាត់ព្រែកទន្លេដោយទូកពោរពេញដោយការលំបាក ជាពិសេសក្នុងរដូវព្យុះភ្លៀង។ ដូច្នេះ នាពេលអនាគត វត្ត Kim Sơn នឹងបន្តប្រើប្រាស់ប្រភពធនធានទាំងអស់ពីសប្បុរសជន ពុទ្ធសាសនិកជន និងអង្គការសប្បុរសធម៌ ដើម្បីរួមគ្នាសាងសង់ស្ពាននៃក្តីមេត្តាករុណាបន្ថែមទៀត រួមចំណែកដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងងាយស្រួលជាងមុនសម្រាប់ប្រជាជនធ្វ់ដំណើរទៅមក៕

Tú Quyên - Trường Giang

Tags:

បង្កលក្ខណៈអភិវឌ្ឍតំបន់ជនជាតិភាគតិច

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញសេចក្តីសម្រេចអនុម័តបញ្ជីភូមិនៃតំបន់ជនជាតិភាគតិច និងភូមិលំបាកពិសេស ឃុំតំបន់ជនជាតិភាគតិច និងឃុំតំបន់ I, II និង III លើភូមិសាស្ត្រខេត្ត សម្រាប់រយៈពេល ២០២៦-២០៣០ (បន្ទាប់ពីការរៀបចំឡើងវិញ)។ នេះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ខេត្តដើម្បីកំណត់តំបន់ ផ្តោតលើប្រភពធនធានវិនិយោគ និងអនុវត្តគោលនយោបាយជនជាតិភាគតិច សន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំណាក់កាលថ្មី។

កែទម្រង់នីតិវិធីរដ្ឋបាលដើម្បីប្រជាជន

ការកែទម្រង់នីតិវិធីរដ្ឋបាលមិនត្រឹមតែជាការកាត់ខ្លីពេលវេលានៃដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រការមួយដែលធ្វើយ៉ាងណាដើម្បីប្រជាជន ជាពិសេសជនរួមជាតិភាគតិច លែងមានអារម្មណ៍ស្ទាក់ស្ទើរនៅពេលទទួលបានសេវាសាធារណៈទៀតហើយ។ ចាប់ពីការជំនួយខាងកំណត់អត្តសញ្ញាណអេឡិចត្រូនិក រហូតដល់ការផ្តល់ការណែនាំនៅនឹងកន្លែង ភូមិភាគជាច្រើនកំពុងផ្លាស់ប្តូរសេវាកម្មសាធារណៈបន្តិចម្តងៗទៅជាសេវាកម្មដែលងាយស្រួលប្រើប្រាស់ និងជាក់ស្តែងជាងមុនទៀតផង។

អភិវឌ្ឍ និងលើកកម្ពស់គុណភាពបក្ខជនជាជនជាតិភាគតិច

ការបញ្ចូលជាសមាជិកបក្សដែលជាជនជាតិភាគតិច តែងត្រូវបានខេត្ត Cà Mau យកចិត្តទុកដាក់ជាមួយនឹងការកែលម្អគុណភាពបន្តិចម្តងៗផងដែរ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងអនុវត្តល្អការងារគ្រប់គ្រង និងបង្កើតលក្ខខណៈប្រកបដោយប្រសិទ្ធភាពសម្រាប់សមាជិកបក្សជាជនជាតិភាគតិចក្នុងការចូលរួមក្នុងសកម្មភាពសហគមន៍ និងស្របតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិ ប្រការនេះថែមទាំងបានអនុវត្តតឹងរ៉ឹងពីរបបសកម្មភាពរបស់បក្សតាមបទប្បញ្ញតិ្ត។

ឌីជីថលភាវូបនីយកម្មវាលស្រែ បង្កើនតម្លៃគ្រាប់ស្រូវ

ថ្មីៗនេះ កសិកររាប់រយនាក់នៅ Cà Mau បានទទួលការបណ្តុះបណ្តាលអំពីការអនុវត្តផ្លាស់ប្តូរឌីជីថល និងបច្ចេកទេសកសិកម្មទំនើបក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបទៀតផង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មខេត្ត Cà Mau សហការជាមួយសាកលវិទ្យាល័យ Cần Thơ និងរដ្ឋអំណាចភូមិភាគ រួមចំណែកដល់ការកែលម្អបំណិនឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត និងឆ្ពោះទៅរកកសិកម្មប្រកបដោយចីរភាព។

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

សហគ្រាស - ម៉ាក