ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:42

ញាំស្តៅមុខម្ហូបសាមញ្ញបែបជនបទ

ស្តៅគឺជាប្រភេទរុក្ខជាតិដែលធ្លាប់ស្គាល់នៅតាមតំបន់ដីសណ្តទន្លេមេគង្គ ជាពិសេសនៅតាមភូមិស្រុក Khmer ច្រើន។ ហើយវាមិនត្រឹមតែជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ដើមស្តៅ ក៏ត្រូវបានចាត់ទុកជានិមិត្តរូបនៃធម្មជាតិបែបជនបទ មួយប្រភេទ រួមទាំងមានភាពធន់នៃតំបន់ Nam Bộ ទៀតផង។

ភាពសាមញ្ញបែបជនបទនៃញាំស្តៅ Khmer។

មានឱកាសបានទៅកាន់តំបន់ភូមិស្រុក Khmer ភ្ញៀវទេសចរណ៍ទាំងឡាយនឹងបានជួបប្រទះជួរដើមឈើខ្ពស់ៗដែលមានស្លឹកបៃតងខៀវស្រងាត់ ហើយមានផ្កាពណ៌សតូចៗ រីកដុះដាលយ៉ាងបរិបូរណ៍ នោះគឺដើមស្តៅ។

ឈ្មោះ "ស្តៅ " បង្កឱ្យមានការចាប់អារម្មណ៍ជាខ្លាំង ប៉ុន្តែរសជាតិនៃរុក្ខជាតិនេះបែជាមានភាពពិសេសដោយឡែករបស់វា។ លើកដំបូងដែលអ្នកភ្លក់រសជាតិវា អ្នកនឹងមានអារម្មណ៍ល្វីងបន្តិចនៅលើអណ្តាតរបស់ខ្លួន ជាពិសេសនឹងមានអារម្មណ៍ពិបាកញ៉ាំនៅពេលដំបូង។ ប៉ុន្តែបន្ទាប់ពី ២-៣ វិនាទីប៉ុណ្ណោះ ភាពល្វីងនោះនឹងរសាយបន្តិចម្តងៗដើម្បីចំណុះឱ្យរសជាតិផ្អែមដែលជាប់ក្នុងបំពង់ករបស់អ្នកវិញ។

ស្តៅមិន​ត្រឹម​ត្រូវ​បាន​គេ​បរិភោគ​ស្រស់ជ្រលក់​ជាមួយ​ត្រីខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​កែច្នៃ​ទៅ​ជា​ម្ហូប​បែប​ជនបទ​ជាច្រើន​ផង​ដែរ ជាពិសេស​គឺញាំ ដែលនិយមហៅថាញាំស្តៅ។ ​ស្លឹក​និង​ផ្កា​ស្តៅ​ត្រូវ​បាន​លាយ​ជាមួយ​សាច់​ជ្រូក​បី​ជាន់ បង្គា​ស្ងោរ សាច់គោ​ជាដើម។ល។ ហើយ​ជ្រលក់​ជាមួយ​ទឹកប្រហុក ​បង្កើត​បានរសជាតិ​ដ៏​សម្បូរបែប​និង​មិន​អាច​បំភ្លេច​បានទៀតផង។

ស្តៅចេញផ្កាត្រឹមតែម្តងគត់ក្នុងមួយឆ្នាំ គឺអំឡុងខែ ៤ (ចន្ទគតិ)។  

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ស្វែងយល់​ពី​មុខម្ហូប ញាំស្តៅ​គឺជា​ម្ហូប​ដែលគួរ​សាកល្បងបានម្តង​ដើម្បី​ទទួល​បាន​បទពិសោធន៍និងភាព​ពិសេស​នៃ​វប្បធម៌​ម្ហូប​ Khmer Nam Bộ ។

មិន​ត្រឹម​​ជា​ម្ហូប​បែប​ជនបទ​ប៉ុណ្ណោះ​ទេ ស្តៅ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឱសថ​បុរាណ​មួយ​ប្រភេទ​ដែល​គ្រួសារ​ជាច្រើនធ្លាប់​ស្គាល់​ផងដែរ។ ស្លឹក​ស្តៅ​មាន​លក្ខណៈ​ត្រជាក់ ជួយ​បំបាត់​កំដៅ បន្សាប​ជាតិពុល និង​អាចជួយ​ដល់​ការ​រំលាយ​អាហារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

ញាំស្តៅ ​មាន​ប្រភព​មក​ពី​សហគមន៍​ខ្មែរ​នៅ​តាមតំបន់​ព្រំដែន ហើយ​បាន​ក្លាយ​ជា​ម្ហូប​បែប​ជនបទ​ដែល​ធ្លាប់​ស្គាល់​របស់​ប្រជាជន​ Khmer Nam Bộ ពេលដែលឈានដល់រដូវ​កាល​ម្តងៗ។ ជាមួយនឹងរសជាតិល្វីង និងការរៀបចំដ៏ចុះសម្រុងគ្នារបស់វា ម្ហូបនេះកាន់តែមានប្រជាប្រិយភាពខ្លាំង ​ហើយទទួលបានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់មនុស្សជាច្រើនផងដែរ។

ស្លឹកស្តៅមានលក្ខណៈត្រជាក់ អាចជួយ​បន្ថយ​កំដៅ បន្សាប​ជាតិពុល​ក្នុង​រាងកាយ និង​ជួយ​រំលាយ​អាហារបានយ៉ាងល្អទៀតផង។

ដោយគ្រាន់តែញ៉ាំញាំស្តៅមួយចង្កឹះ អ្នកនឹងអាចទទួលបានរសជាតិចម្រុះជាច្រើន ជាពិសេសរសជាតិល្វីងតែមួយគត់ បន្ទាប់មករសជាតិផ្អែម។ ទោះបីជាវាអាចជាការលំបាកបន្តិចសម្រាប់អ្នកញ៉ាំលើកដំបូងក៏ដោយ តែបងប្អូន Khmer ក៏បានបង្កើតម្ហូបមួយប្រភេទដែលមានរសជាតិប្លែក ដោយសារការរួមបញ្ចូលគ្នាដ៏ប៉ិនប្រសប់នៃគ្រឿងផ្សំផ្សេងៗដទៃទៀតប្រចាំតំបន់ភាគខាងត្បូង៕

Danh Điệp

Tags:

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

សហគ្រាស - ម៉ាក