ទូរស័ព្: 0274 383 347
ពុធ, 9-9-26 12:02:28

កសាងប្រជាស្វ័យត្រាណរឹងមាំ និងរីករាលដាល

ឆ្លងកាត់ដំណើរការកសាង ប្រយុទ្ធ និងវិវឌ្ឍរបស់ខ្លួន កងកម្លាំងប្រជាស្វ័យត្រាណតែងតែដើរតួនាទីស្នូលប្រចាំនៅមូលដ្ឋានក្នុងការការពារបក្ស រដ្ឋអំណាច ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ ពង្រីកប្រពៃណីដ៏រុងរឿងនេះ ក្នុងរយៈប៉ុន្មានឆ្នាំកន្លង កងកម្លាំងប្រជាស្វ័យត្រាណឃុំ Hồng Dân តែងពង្រីកតួនាទីរបស់ខ្លួនជាស្នូលដ៏រឹងមាំ និងរីករាលដាលគ្រប់ទិសទី ឆ្លើយតបតម្រូវការយ៉ាងល្អពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ភារកិច្ចក្នុងដំណើរការថ្មី។

កងកម្លាំងប្រជាស្វ័យត្រាណឃុំ Hồng Dân ទទួលយកបណ្តាខ្លឹមសារនៃការហ្វឹកហាត់ខាងយោធា។

ដោយអនុវត្តតាមទិសស្លោក "ទីណាមានប្រជាជន មានអង្គការបក្ស ទីនោះនឹងមានកងកម្លាំងប្រជាស្វ័យត្រាណ" មកទល់ពេលនេះ កងកម្លាំងស្វ័យត្រាណលើភូមិសាស្ត្រឃុំក៏ត្រូវបានរៀបចំរចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព។ ការបណ្តុះបណ្តាល ត្រៀមខ្លួនប្រយុទ្ធ និងសមត្ថភាពក្នុងការដោះស្រាយស្ថានភាពផ្សេងៗក៏ត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ និងជាក់ស្តែង រួមចំណែកដល់ការរក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន។

អនុសេនីយ៍ឯកបម្រុង Trịnh Trung Thật អនុប្រធានគណៈមេបញ្ជាការយោធាឃុំ Hồng Dân បានឱ្យដឹង​៖ "យើងខ្ញុំតែងរៀបចំផែនការជាមុន និងធ្វើសេនាធិការដល់គណៈកម្មាធិការបក្សឃុំ និងគណៈកម្មាធិការប្រជាជនឃុំអំពីការហ្វឹកហាត់កងកម្លាំងប្រជាស្វ័យត្រាណទាន់ពេលវេលា ស្របតាមបទប្បញ្ញត្តិ ដោយធានាបាននូវគុណភាព និងប្រសិទ្ធភាព"។

អនុវត្តតាមទិសស្លោកនៃការកសាងកងកម្លាំងប្រជាស្វ័យត្រាណរឹងមាំ និងទូលំទូលាយ ក្នុងដំណាក់កាល ២០២៦-២០៣០ ឃុំ Hồng Dân បានកំណត់គោលដៅនៃការកសាងកងកម្លាំងប្រជាស្វ័យត្រាណដែលមានចំនួនសមរម្យ ដោយផ្តោតលើគុណភាពនយោបាយ និងទំនុកចិត្ត ការរៀបចំរចនាសម្ព័ន្ធអង្គការដែលមានលក្ខណៈសាមញ្ញ តឹងរ៉ឹង និងបំពាក់អាវុធ និងឧបករណ៍ឱ្យសមស្របទៅនឹងតម្រូវការបេសកកម្ម។ ក្នុងពេលជាមួយគ្នានេះ ការសង្កត់ធ្ងន់នឹងត្រូវបានដាក់លើការអប់រំចំណេះដឹងផ្នែកនយោបាយ ច្បាប់ និងការពារជាតិ ព្រមទាំងយោធាដ៏ទូលំទូលាយ និងជាក់ស្តែងសម្រាប់កងកម្លាំងប្រជាស្វ័យត្រាណ បង្កើនការត្រៀមខ្លួនប្រយុទ្ធ និងកម្លាំងប្រយុទ្ធ ដើម្បីបំពេញតាមតម្រូវការនៃការការពារជាតិ និងសន្តិសុខក្នុងស្ថានភាពថ្មី។

“ភូមិភាគនឹងបន្តពង្រឹងការឃោសនាផ្សព្វផ្សាយ និងអនុវត្តបទប្បញ្ញត្តិដែលទាក់ទងនឹងការកសាងកងកម្លាំងប្រជាស្វ័យត្រាណ ជាពិសេសច្បាប់ប្រជាស្វ័យត្រាណ ដើម្បីជួយកម្មាភិបាល សមាជិកបក្ស សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងប្រជាជនគ្រប់ស្រទាប់វណ្ណៈឱ្យយល់អំពីតួនាទី ជំហរ និងសារៈសំខាន់នៃកងកម្លាំងក្នុងបុព្វហេតុការពារជាតិ” លោក Nguyễn Nhân Đức ប្រធានគណៈកម្មាធិការប្រជាជនឃុំ Hồng Dân បានចែករំលែកបែបនេះ។

យោងតាមការវាយតម្លៃ ក្នុងរយៈពេលកន្លងមក ភាគច្រើនកងកម្លាំងប្រជាស្វ័យត្រាណឃុំតែងពង្រីកស្មារតីទទួលខុសត្រូវ ដោយសិក្សាបណ្តុះបណ្តាល និងកែលម្អភាពវៃឆ្លាតខាងនយោបាយរបស់ខ្លួនជាប្រចាំ។ ស្មោះត្រង់ទាំងស្រុងចំពោះមាតុភូមិ បក្ស និងប្រជាជន។ លើសពីនោះ កម្លាំងនេះតែងយល់ច្បាស់អំពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ និងបទបញ្ជារបស់រដ្ឋ ជាពិសេសច្បាប់ទាក់ទងនឹងការការពារជាតិ និងសន្តិសុខ។ សម្របសម្រួលយ៉ាងសកម្មជាមួយកម្លាំងមុខងារ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ទប់ស្កាត់ឧក្រិដ្ឋកម្ម និងគ្រោះសង្គម។ ត្រៀមខ្លួនចូលរួមក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត និងគ្រាអាសន្ន នៅពេលដែលត្រូវបានប្រមូលផ្តុំ។

ហ្វឹកហាត់កងកម្លាំងប្រជាស្វ័យត្រាណឆ្នាំ ២០២៦។

ក្នុងនាមជាសមាជិកកងកម្លាំងប្រជាស្វ័យត្រាណឆ្នាំទីមួយរបស់ឃុំ បង Phạm Thanh Phát បានចែករំលែកថា៖ «បានចាត់បញ្ចូលជាសមាជិកក្នុងកងកម្លាំងប្រជាស្វ័យត្រាណ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំផ្ទាល់។ ខ្ញុំនឹងខិតខំសិក្សា ហ្វឹកហាត់យោធាយ៉ាងសកម្ម ដើម្បីក្លាយជាអ្នកជំនាញក្នុងការប្រើប្រាស់អាវុធ និងឧបករណ៍ទ័ព ដើម្បីត្រៀមខ្លួនទទួល និងសម្រេចជោគជ័យរាល់ភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន»។

សម្រាប់ដំណាក់កាលនេះ ការកសាងកងកម្លាំងប្រជាស្វ័យត្រាណរឹងមាំ និងទូលំទូលាយ ធានាគុណភាព និងកម្លាំងប្រយុទ្ធនៅតែជាកិច្ចការដ៏ចម្បងមួយដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ នេះជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងសក្តានុពលការពារជាតិ និងយោធានៅថ្នាក់មូលដ្ឋាន រួមចំណែកការពារមាតុភូមិយ៉ាងរឹងមាំ រក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ និងសន្តិសុខសង្គម និងឆ្លើយតបតម្រូវការនៃភារកិច្ចក្នុងស្ថានភាពថ្មី៕

Thanh Hải - Hoàng Đăng

Tags:

បង្កលក្ខណៈអភិវឌ្ឍតំបន់ជនជាតិភាគតិច

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញសេចក្តីសម្រេចអនុម័តបញ្ជីភូមិនៃតំបន់ជនជាតិភាគតិច និងភូមិលំបាកពិសេស ឃុំតំបន់ជនជាតិភាគតិច និងឃុំតំបន់ I, II និង III លើភូមិសាស្ត្រខេត្ត សម្រាប់រយៈពេល ២០២៦-២០៣០ (បន្ទាប់ពីការរៀបចំឡើងវិញ)។ នេះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ខេត្តដើម្បីកំណត់តំបន់ ផ្តោតលើប្រភពធនធានវិនិយោគ និងអនុវត្តគោលនយោបាយជនជាតិភាគតិច សន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំណាក់កាលថ្មី។

កែទម្រង់នីតិវិធីរដ្ឋបាលដើម្បីប្រជាជន

ការកែទម្រង់នីតិវិធីរដ្ឋបាលមិនត្រឹមតែជាការកាត់ខ្លីពេលវេលានៃដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រការមួយដែលធ្វើយ៉ាងណាដើម្បីប្រជាជន ជាពិសេសជនរួមជាតិភាគតិច លែងមានអារម្មណ៍ស្ទាក់ស្ទើរនៅពេលទទួលបានសេវាសាធារណៈទៀតហើយ។ ចាប់ពីការជំនួយខាងកំណត់អត្តសញ្ញាណអេឡិចត្រូនិក រហូតដល់ការផ្តល់ការណែនាំនៅនឹងកន្លែង ភូមិភាគជាច្រើនកំពុងផ្លាស់ប្តូរសេវាកម្មសាធារណៈបន្តិចម្តងៗទៅជាសេវាកម្មដែលងាយស្រួលប្រើប្រាស់ និងជាក់ស្តែងជាងមុនទៀតផង។

អភិវឌ្ឍ និងលើកកម្ពស់គុណភាពបក្ខជនជាជនជាតិភាគតិច

ការបញ្ចូលជាសមាជិកបក្សដែលជាជនជាតិភាគតិច តែងត្រូវបានខេត្ត Cà Mau យកចិត្តទុកដាក់ជាមួយនឹងការកែលម្អគុណភាពបន្តិចម្តងៗផងដែរ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងអនុវត្តល្អការងារគ្រប់គ្រង និងបង្កើតលក្ខខណៈប្រកបដោយប្រសិទ្ធភាពសម្រាប់សមាជិកបក្សជាជនជាតិភាគតិចក្នុងការចូលរួមក្នុងសកម្មភាពសហគមន៍ និងស្របតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិ ប្រការនេះថែមទាំងបានអនុវត្តតឹងរ៉ឹងពីរបបសកម្មភាពរបស់បក្សតាមបទប្បញ្ញតិ្ត។

ឌីជីថលភាវូបនីយកម្មវាលស្រែ បង្កើនតម្លៃគ្រាប់ស្រូវ

ថ្មីៗនេះ កសិកររាប់រយនាក់នៅ Cà Mau បានទទួលការបណ្តុះបណ្តាលអំពីការអនុវត្តផ្លាស់ប្តូរឌីជីថល និងបច្ចេកទេសកសិកម្មទំនើបក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបទៀតផង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មខេត្ត Cà Mau សហការជាមួយសាកលវិទ្យាល័យ Cần Thơ និងរដ្ឋអំណាចភូមិភាគ រួមចំណែកដល់ការកែលម្អបំណិនឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត និងឆ្ពោះទៅរកកសិកម្មប្រកបដោយចីរភាព។

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

សហគ្រាស - ម៉ាក