ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:36

នំបញ្ចុកទឹកសម្ល រសក្លិនរបស់ Khmer

នៅពេលរំលឹកអំពីម្ហូប Khmer Nam Bộ មនុស្សជាច្រើននឹងគិតភ្លាមដល់ប្រហុក អំបុក ឬបណ្តាមុខម្ហូបដែលទាក់ទងជាមួយពិធីបុណ្យប្រពៃណី។ ក្នុងនោះ នំបញ្ចុកទឹកសម្លត្រូវបានចាត់ទុក ជាម្ហូបមួយក្នុងចំណោមម្ហូបដ៏ឆ្នើមបំផុត ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណេះដឹងខាងធ្វើម្ហូប របៀបរស់នៅ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជន Khmer នៅតំបន់ដីសណ្តទន្លេមេគង្គ។

បណ្តាគ្រឿងផ្សំសម្រាប់នំបញ្ចុកទឹកសម្លបែបប្រពៃណី។

នំបញ្ចុកទឹកសម្លមានប្រភពដើមមកពីបងប្អូន Khmer សុទ្ធសាត ដែលផ្សារភ្ជាប់ជាមួយជីវភាពរស់នៅរបស់សហគមន៍កសិកម្មនៃតំបន់ស្រុកស្រែ។ ផ្តើមពីប្រភពសារធាតុដ៏សម្បូរបែប បងប្អូន Khmer ធនធានទឹកធម្មជាតិដ៏សម្បូរបែប ប្រជាជន Khmer បានបង្កើតទឹកសម្លបង់ប្រហុក ដែលត្រូវបានឡើងអំពីសាច់ត្រីស្រែតាមបែបប្រពៃណីដែលមានប្រវត្តិជាយូរអង្វែងណាសមកហើយក្នុងសហគមន៍ Khmer។

ចំណុចដ៏សំខាន់ដែលបង្កើតឱ្យនំបញ្ចុកទឹកសម្លខ្មែរមានរស់ជាតិឆ្ងាញ់ រួមមានប្រហុកសាច់រួមជាមួយខ្ជាយ។ ប្រសិនបើ​ប្រហុក​ ផ្តល់​រសជាតិ​ឆ្ងាញ់ ​និង​ជម្រៅ​ដល់​ទឹក​សម្ល នោះខ្ជាយនឹងបង្កើត​រសក្លិន​យ៉ាងឈ្ងុយ​ពិសេស​ដែល​ពិបាក​ជំនួស​ដោយ​គ្រឿងទេស​ផ្សេង​ទៀតណាស់។ ទាំងនេះគឺជាធាតុផ្សំដែលបង្កើតជា "ព្រលឹង" នៃមុខម្ហូប ធ្វើឱ្យនំបញ្ចុកទឹកសម្លមានភាពពិសេសប្លែកពីនំបញ្ចុកដទៃទៀតនៅ Nam Bộ។

ទឹកសម្លត្រូវបានស្លដោយសាច់ត្រី ប្រហុក និងបង់ខ្ជាយ។

នំបញ្ចុកទឹកសម្ល ធម្មតាតែងត្រូវបានធ្វើឡើងនៅក្នុងពិធីបុណ្យ វត្តអារាម និងការជួបជុំគ្រួសាររបស់បងប្អូន Khmer។ ម្ហូបនេះមិនត្រឹមតែបំពេញតម្រូវការខាងធ្វើម្ហូបប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីស្មារតីសហគមន៍ និងការផ្សារភ្ជាប់រវាងសមាជិកគ្រួសារផងដែរ។ ក្នុងឱកាសបុណ្យទានធំៗដូចជា៖ ភ្ជុំបិណ្ឌ សែនដូនតា អកអំបុក ឬថ្ងៃចូលឆ្នាំថ្មី រូបភាពនៃទឹកសម្លប្រហុកតែងមានវត្តមានរួមជាមួយមុខម្ហូបប្រពៃណីដទៃទៀតដែរ បង្កើតបានជាទម្លាប់ក្នុងបណ្តាភូមិស្រុក Khmer ទៀតផង។

រួមជាមួយនឹងដំណើរការរស់នៅជាមួយគ្នាដ៏យូរអង្វែងនៅ Nam Bộ នំបញ្ចុកទឹកសម្លក៏សន្សឹមៗក្លាយជាកត្តាដ៏សំខាន់សម្រាប់ខាងវប្បធម៌នៃមុខម្ហូបរបស់ជនជាតិ Kinh និង Hoa។ ថ្វីត្បិត បើទោះបីជាមានភាពខុសគ្នាខាងគ្រឿងផ្សំដែលភ្ជាប់មកជាមួយក៏ដោយ មូលដ្ឋានគ្រឹះនៃម្ហូបនេះនៅតែជាម្ហូប Khmer យ៉ាងសុទ្ធសាត ជាមួយនឹងទឹកសម្លដែលធ្វើពីសាច់ត្រីស្រែ រួមទាំងប្រហុកនិងខ្ជាយផងសែរ។ ដោយសារតែគ្រឿងផ្សំដ៏ពិសេសនេះហើយ ទើបបានរក្សាអត្តសញ្ញាណពិសេសរបស់ម្ហូបនេះជាច្រើនជំនាន់មកហើយផងដែរ។

នំបញ្ចុកទឹកសម្ល មិនត្រឹមជាមុខម្ហូបធម្មតាប៉ុណ្ណោះទេ ថែមទាំងជាផលិតផលដ៏ឆ្នើមប្រចាំតំបន់ដីសណ្តរទន្លេមេគងទៀតផង។

បច្ចុប្បន្ន នំបញ្ចុកទឹកសម្លរបស់ Khmer មិនត្រឹមជាម្ហូបសម្រាប់ពិសារធម្មតាប៉ុណ្ណោះទេ ថែមទាំងជាផលិតផលដ៏ឆ្នើមប្រចាំតំបន់ដីសណ្តរទន្លេមេគងទៀតផង។ ជាពិសេស សម្រាប់តម្លៃខាងមុខម្ហូប នេះក៏ជាបេតិកភណ្ឌវប្បធម៌របស់សហគមន៍ Khmer Nam Bộ បង្កើតឡើងដោយការច្នៃប្រតិដ្ឋនៃការរុករកផលិតផលកសិកម្មបែបធម្មជាតិ និងរក្សាអត្តសញ្ញាណពីជំនាន់មួយរហូតដល់ជំនាន់មួយផងដែរ៕

Danh Nguyên

Tags:

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

សហគ្រាស - ម៉ាក