ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:36

ទំនៀមគោរពបូជា Ông Bổn របស់ជនជាតិ Hoa

ទំនៀមគោរពបូជា Ông Bổn របស់បងប្អូនជនជាតិ Hoa មានតាំងពីយូរយារណាស់មកហើយ ហើយ ដែលមានប្រវត្តិផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការខិតខំប្រឹងប្រែងកាប់ឆ្កាព្រៃឈើ និងតាំងទីលំនៅរបស់ជនជាតិ Hoa នៅតំបន់ Nam Bộ បានក្លាយជាលក្ខណៈវប្បធម៌ដ៏ពិសេសប្រចាំតំបន់ផងដែរ។

សហគមន៍ជនជាតិ Hoa ប្ររព្ធពិធីថ្វាយទេវតា និងរំលឹកគុណ Ông Bổn នៅវត្ត Bang សង្កាត់ Bạc Liêu។

ទំនៀមគោរពបូជា Ông Bổn របស់ជនជាតិ Hoa ក៏ដូចជាជំនឿនៃការគោរពបូជាអាទិទេព Thần Hoàng របស់ជនជាតិ Kinh ឬក៏ទំនៀមគោរពបូជាអ្នកតារបស់ជនរួមជាតិ Khmer ផងដែរ។

យោងតាមរឿងព្រេងបុរាណ និងរឿងនិទានប្រជាប្រិយ Ông Bổn គឺជាបុរសម្នាក់ដែលមានចិត្តសន្តោសមេត្តា តែងជួយកអាសារអ្នកទន់ខ្សោយ ព្រមទាំងគិតតែពីការបង្កបង្កើតភូមិឋាន។ ដោយសារមានចិត្តសាធារ គុណធម៌ និងអំពើល្អទាំងនេះហើយ បន្ទាប់ពីគាត់ស្លាប់បាត់បង់ជីវិតទៅ គាត់ក៏ត្រូវបានព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពប្រទានងារជាកាន់កាប់ដ៏អស្ចារ្យនៃមហារាជាធិរាជ ដោយមានន័យថា អ្នកធ្វើអំពើល្អដែលរំជួលដល់ឋានទេវតា។

មូលហេតុដែលព្រះអាទិទេពនេះត្រូវបានគេគោរពបូជា គឺពីព្រោះតែមានលក្ខណៈសមស្របទៅនឹងអារម្មណ៍ ទឹកចិត្តមោសញ្ចេតនារបស់សហគមន៍ Hoa នៅពេលដែលពួកគេបានធ្វើចំណាកស្រុកមកកាន់តំបន់ទឹកដី Nam Bộ ដែលប្រកបទៅដោយព្រៃឈើក្រាស់ជុំជិត ទឹកមានជាតិពុល សត្វព្រៃកាចសាហាវ និងបង្គាប់ដោយគ្រោះថ្នាក់។ ក្នុងកាលៈទេសៈបែបនេះ ពួកគេត្រូវការព្រះជួយការពារ ក៏ដូចជានរណាម្នាក់ដើម្បីផ្តល់ក្តីសង្ឃឹម និងក្តីសុបិនខាងភាពសុភមង្គលសម្រាប់ខ្លួនបានរស់នៅលើតំបន់ទឹកដីថ្មីនេះ។

រូបចម្លាក់លោក Ông Bổn និងលោកយាយ Bổn ​នៅវត្ត Bang សង្កាត់ Bạc Liêu។

ផ្តើមពីរឿងនិទានប្រជាប្រិយ តួអង្គ Ông Bổn ពេលមកដល់តំបន់ដែនដី Nam Bộ ត្រូវបានតំណាងដោយរូបចម្លាក់ផ្សេងៗគ្នា ដូចជា៖ Ông Bổn កាន់ដាវ និងអង្គុយលើខ្នងខ្លា ដែលតំណាងឱ្យការគ្រប់គ្រងលើពួកសត្វព្រៃដែលកាចសាហាវ រូបចម្លាក់ Ông Bổn កាន់ដុំមាស ដែលតំណាងឱ្យការផ្តល់ទ្រព្យសម្បត្តិធនធាន និងរូប Ông Bổn កាន់ដំបងឫស្សី និងដុំមាស តំណាងឱ្យសេចក្តីប្រាថ្នាសម្រាប់សុខសន្តិភាព។

ទំនៀមគោរពបូជា Ông Bổn ត្រូវបានផ្សារភ្ជាប់ជាមួយនឹងទំនៀមទម្លាប់ និងពិធីកិច្ចតាមបែបប្រជាប្រិយជាច្រើន ដូចជាទំនៀមខ្ចីក្រូចឃ្វិច និងបុលប្រាក់ពី Ông Bổn ដើម្បីអធិស្ឋានសុំសំណាងល្អ និងវិបុលភាព។ ទំនៀមនៃការគោរពបូជា Ông Bổn គឺក្នុងគោលបំណងបួងសួងសូមឱ្យអាកាសធាតុអំណោយផល ប្រទេសជាតិបានសុខសាន្ត ប្រជាជនមានក្តីសុខ។

ពិធីសម្តែងសិល្បៈបុរាណ Triều Kích ក្នុងពិធីថ្វាយ Ông Bổn នៅវត្ត Bang សង្កាត់ Bạc Liêu ។

ដោយផ្តើមចេញពីការអត់ឱន សេចក្តីស្រឡាញ់ចំពោះមនុស្សលោក និងស្មារតីបង្កបង្កើតទីឋានរបស់ Ông Bổn ទើបបណ្តាសាខា សមាគម និងត្រកូលនៃសហគមន៍ជនជាតិ Hoa ទាំងឡាយតែងចាត់ទុកអាស្រម Ông Bổn ជាមជ្ឈមណ្ឌលនៃចំណងសាមគ្គីភាព និងសកម្មភាពសហគមន៍។ ក្នុងនោះ អាស្រមបុរាណ Phước Đức (ហៅវត្ត Bang) នៅសង្កាត់ Bạc Liêu ដែលមានប្រវត្តិជាង ២០០ ឆ្នាំ បានក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងសាសនាសម្រាប់សហគមន៍ Hoa ផងដែរ៕

Lư Lâm Hỷ

Tags:

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

សហគ្រាស - ម៉ាក