ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 05:56:52

ទីបង្អែកសម្រាប់ការកាត់បន្ថយក្រ

ក្នុងដំណើរឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ទម្រង់សន្សំចំចៃ និងការឧបត្ថម្ភគ្នាទៅវិញទៅមករបស់សហគមន៍កំពុងបង្ហាញពីប្រសិទ្ធភាពជាក់ស្តែងកាន់តែខ្លាំងឡើង។ នៅភូមិ Tân Quảng Đông ឃុំ Cái Đôi Vàm ក្លឹបសន្សំសំចៃ និងឥណទានលេខ ១ មិនត្រឹមតែផ្តល់ការគាំទ្រដើមទុនដល់សមាជិកនារីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយស្មារតីសាមគ្គីភាព និងការចែករំលែកគ្នាទៅវិញទៅមកក្នុងសហគមន៍ផងដែរ។

សមាជិកនារីភូមិ Tân Quảng Đông ចូលរួមការប្រជុំជាប្រចាំ និងប្រាក់សន្សំសំចៃបង្វិលជុំសម្រាប់ជំនួយការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

ក្លឹបសន្សំសំចៃ និងឥណទានលេខ ១ មានសមាជិកចំនួន ៤៥ នាក់ដែលចូលរួមជាប្រចាំ។ ជារៀងរាល់ខែ សមាជិកម្នាក់ៗបានរួមចំណែកទឹកប្រាក់ ២០០ ពាន់ដុង ដើម្បីបង្កើតមូលនិធិបង្វិលជុំ។ ជារៀងរាល់ឆ្នាំ ក្លឹបនេះប្រមូលដើមទុនបានចាប់ពី ៣០០ ដល់ ៥០០ លានដុង ដើម្បីបំពេញតម្រូវការផលិតរៀងខ្លួន។ ការចិញ្ចឹមសត្វ ជួញដូរខ្នាតតូច និងដោះស្រាយការលំបាករបស់សមាជិកបានទាន់ពេលវេលា។

លោកមីង Nguyễn Thu Lâm ជាសមាជិករបស់ក្លឹប បានចែករំលែកថា៖ «ដោយសារតែទទួលបានប្រាក់កម្ចីគ្មានការប្រាក់ពីក្លឹប ខ្ញុំមានលក្ខណៈអាចទិញបង្គា និងក្តាម ដើម្បីអភិវឌ្ឍផលិត និងបង្កើនប្រាក់ចំណូលគ្រួសារទៀតផង។ អ្វីដែលខ្ញុំពេញចិត្តបំផុតគឺចំណងមិត្តភាពជិតស្និទ្ធ ការយកចិត្តទុកដាក់ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងចំណោមបងប្អូននារីគ្រប់រូបរបស់ក្លឹប ក្នុងគ្រាដែលជួបការលំបាក»។

បន្ទាប់ពីខ្ចីប្រាក់ប្រហែល ៣ ខែ សមាជិកនឹងសងដើមទុនដើម្បីបង្វិលជុំសម្រាប់អ្នកដទៃទៀត។ វិធីសាស្រ្តនេះគឺសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់សមាជិកនារីគ្រប់រូប និងបង្កើតការលើកទឹកចិត្តដើម្បីជួយគ្រួសារជាច្រើនឱ្យមានលក្ខណៈឈានឡើងផុតពីភាពក្រីក្រជាសន្សឹមៗផងដែរ។

សមាជិកនៃក្លឹបឥណទានលេខអនុវត្តទម្រង់ “ពាងអង្ករមេត្តាធម៌” ព្រួតដៃគ្នាដើម្បីឧបត្ថម្ភអ្នកក្រីក្រ។

មិនត្រឹមការឧបត្ថម្ភជួយគ្នាខាងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ រាល់កិច្ចប្រជុំជាប្រចាំក៏ជាឱកាសសម្រាប់សមាជិកបានជួបជុំគ្នា ដោះដូរបទពិសោធន៍ក្នុងការផលិត ធ្វើបច្ចុប្បន្នភាពលើគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និក្រឹត្យច្បាប់រដ្ឋ ព្រមទាំងលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងការកសាងគ្រួសារមានសុភមង្គល។

សកម្មភាពដែលពោរពេញដោយទឹកចិត្តមនុស្សធម៌បំផុតរបស់ក្លឹបគឺទម្រង់ "ពាងអង្ករមេត្តាធម៌"។ ជារៀងរាល់ថ្ងៃ នៅពេលរៀបចំអាហារគ្រួសារួចរ សមាជិកនឹងទុកអង្ករមួយក្តាប់តូច។ ក្នុងអំឡុងពេលកិច្ចប្រជុំជាប្រចាំ អង្ករដែលប្រមូលបានត្រូវបានចែកចាយដល់អ្នកដែលខ្វះខាតទាំងក្នុង និងក្រៅក្លឹបផងដែរ។ ជាមធ្យម ក្នុងមួយខែ សមាជិកពីរនាក់ទទួលបានការឧបត្ថម្ភដោយអង្ករជាង ២០ គីឡូក្រាមក្នុងម្នាក់ៗ។ អំណោយសាមញ្ញទាំងនេះ ទោះបីជាតិចតួចក៏ដោយ ក៏បង្ហាញពីស្មារតីនៃការចែករំលែក និងជួយកាត់បន្ថយការលំបាកដែលគ្រួសារជាច្រើនជួបប្រទះផងដែរ។

ក្នុងពេលជាមួយគ្នានេះ ក្លឹបថែមទាំងបានបន្តរក្សាទម្រង់ជីវភាពរស់នៅផ្សេងៗដូចជា ការធ្វើកំរាលព្រំ ធ្វើងៀត ធ្វើមាំ និងធ្វើនំប្រពៃណីជាដើម។ បច្ចុប្បន្ន ទម្រង់ផលិតកំរាលព្រំនេះមានសមាជិកចូលរួមចំនួន ៦ នាក់ បង្កើតប្រាក់ចំណូលស្ថិរភាពក្នុងមួយខែប្រហែល ៣ លានដុងក្នុងមនុស្សម្នាក់។

សមាជិកនារីចូលរួមទម្រង់ដេរកម្រាលព្រំ បង្កើតការងារធ្វើនៅហ្នឹងកន្លែង រួមចំណែកបង្កើនប្រាក់ចំណូល និងផ្គត់ផ្គង់ជីវភាពគ្រួសារទៀតផង។

អ្នកស្រី Bùi Thị Kiều ប្រធានសាខាសមាគមនារីភូមិ Tân Quảng Đông បានឱ្យដឹង៖ “ដោយសារតែបន្តដំណើរការយ៉ាងមានប្រសិទ្ធភាពអស់រយៈពេលជាច្រើនឆ្នាំ សមាជិកជាច្រើនបានរួចផុតពីភាពក្រីក្រ ឈានឡើងលំនឹងជីវភាពគ្រួសារទៀតផង។

រហូតមកដល់បច្ចុប្បន្ន ដើមទុនសន្សំសំចៃ និងឥណទានសរុបទាំងអស់របស់សមាជិកនារីលើភូមិសាស្ត្រឃុំកើនដល់ប្រហែល ៣ ពាន់លានដុងក្នុងមួយឆ្នាំ។ ចាប់ពីដើមទុនតិចតួចដែលបានសន្សំជារៀងរាល់ខែ រហូតដល់ទង្វើសប្បុរសធម៌ដូចជាការចែកអង្ករ និងទម្រង់ជីវភាពជាក់ស្តែង ក្លឹបសន្សំសំចៃ និងឥណទានលេខ ១ បានបញ្ជាក់ពីតួនាទីរបស់ខ្លួនជា “ទីបង្អែក” ដ៏រឹងមាំសម្រាប់បងប្អូននារីក្រីក្រ និងជួបលំបាក ជួយឱ្យពួកគេកែលម្អជីវិតរៀងៗខ្លួនផងដែរ៕

Hoàng Vũ

Tags:

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

កងទ័ពរបស់ Bác Hồ ឆ្លាតវៃក្នុងការធ្វើសេដ្ឋកិច្ច

ក្រោយពីបានបំពេញកាតព្វកិច្ចអន្តរជាតិនៅសមរភូមិកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ហើយវិលត្រឡប់មកជីវិតធម្មតាវិញ អតីតយុទ្ធជន Đinh Tấn Công នៅភូមិ Phước Tân ឃុំ Vĩnh Phước បានបន្តរក្សាគុណសម្បត្តិរបស់ទាហានក្នុងការផលិត និងកម្លាំងពលកម្ម។ ដោយមានស្មារតីស្វាហាប់ ហ៊ានគិត ហ៊ានធ្វើ គាត់បានបង្កើតទម្រង់សេដ្ឋកិច្ចយ៉ាងសមស្របជាច្រើនដោយក្លាហាន និងនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់គ្រួសារទៀតផង ផ្តើមពីនោះក៏សកម្មក្នុងការចែករំលែកបទពិសោធន៍ ជំនួយឧបត្ថម្ភមិត្តរួមកងទ័ពដើម្បីរួមគ្នាអភិវឌ្ឍ។

ខិតខំប្រឹងប្រែងដើម្បីរួចចាកក្រ

ពីមុន ដោយមានផ្ទៃដីត្រឹមតែ ២ កុងសម្រាប់ធ្វើស្រែ ហើយប្រាក់ចំណូលមិនស្ថិតស្ថេរ គ្រួសារបង Lưu Thanh Tuấn ជាជនជាតិ Khmer នៅភូមិ Kinh Đứng ឃុំ Khánh Hưng គឺជាគ្រួសារក្រីក្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ដោយមិនព្រមចុះចាញ់ជាមួយការលំបាក គាត់បានផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចទៅជាដាំដំណាំជាច្រើនប្រភេទ ដែលមានដូចជា៖ ក្រូចថ្លុង ផ្លែល្ហុង ម្ទេស និងបន្លែបបង្ការ ព្រមទាំងធ្វើការជាកម្មករសំណង់ផងដែរ។ អាស្រ័យដូច្នេះហើយ នៅឆ្នាំ ២០២៤ គ្រួសារបងក៏បានរួចផុតពីភាពក្រីក្រ ជីវភាពកាន់តែមានស្ថិរភាព និងអភិវឌ្ឍផងដែរ។

លទ្ធផលនៃទម្រង់ចិញ្ចឹមបង្គាសុវត្ថិភាពជីវសាស្ត្រ។

បន្ទាប់ពីការរួមបញ្ចូលគ្នាផ្នែករដ្ឋបាល វិស័យជលផលនៅតែត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ឃុំ Tân Hưng។ ពង្រីកសក្តានុពលស្តីពីលក្ខណៈធម្មជាតិ ភូមិភាគបានប្រមូលផ្តុំអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាវិបុលវប្បធម៌ទំនើបតាមទិសដៅធម្មជាតិ និងអនុវត្តផលិតផលមីក្រូជីវសាស្ត្រ និងការកែលម្អគុណភាពផលិតផល និងតម្លៃសេដ្ឋកិច្ច។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

នារីកាន់សាសនារួមដំណើរការកសាងជីវិតដ៏រុងរឿង

ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

សហគ្រាស - ម៉ាក