ទូរស័ព្: 0274 383 347
ពុធ, 9-9-26 06:59:22

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ប្រជាជននាំគ្នាទៅពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំ Ninh Thạnh Lợi។

នៅឃុំ Ninh Thạnh Lợi ដំណាក់សុខាភិបាលត្រូវបានផ្តើមកសាងសង់ថ្មី គឺដើម្បីឆ្លើយតបតម្រូវការរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពីមុន ដំណាក់សុខាភិបាលនេះខ្វះឧបករណ៍សម្រាប់ព្យាបាលដូចជា ម៉ាស៊ីនឆ្លុះអេកូ និងឧបករណ៍មន្ទីរពិសោធន៍ ទើបបណ្តោយឱ្យមានការប៉ះពាល់ដល់គុណភាពខាងការពិនិត្យ និងព្យាបាលជំងឺតាំងពីដំបូង។

អ្នកមីង Trần Thị La នៅភូមិកោះធំ បានចែករំលែកថា៖ «បងប្អូនប្រជាជនមានការសប្បាយចិត្តយ៉ាងខ្លាំង។ ពីមុន កើតមានត្រឹមតែជំងឺស្រាល់ៗប៉ុណ្ណោះដែលត្រូវបានពិនិត្យនៅដំណាក់សុខាភិបាលឃុំ ចំណែកកើតមានជំងឺធ្ងន់ត្រូវការការពិនិត្យយ៉ាងហ្មត់ចត់ជាងនេះ គឺត្រូវនាំទៅកាន់មណ្ឌលសុខភាពកម្រិតខ្ពស់ ដោយសារតែខ្វះឧបករណ៍»។

ក្រៅពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការត្រួតពិនិត្យសុខភាព និងពិនិត្យសុខភាពជាប្រចាំជូនបងប្អូនប្រជាជនក៏ត្រូវបានពង្រឹងយ៉ាងសកម្មផងដែរ។ ដំណាក់សុខាភិបាលឃុំ Sông Đốc ក៏បានអនុវត្តការត្រួតពិនិត្យសុខភាពតាមកំណត់ និងពិនិត្យសុខភាពជាប្រចាំជូនបងប្អូនប្រជាជន ស្របឱកាសនោះ ក៏រៀបចំឧបករណ៍បន្ថែម រួមទាំងកម្លាំងធនធានដើម្បីបង្កើនគុណភាពនៃការពិនិត្យសុខភាពទាំងស្រុងនៅមូលដ្ឋា។

វេជ្ជបណ្ឌិត Nguyên Minh Thuận នាយករងនៃដំណាក់សុខាភិបាល Sông Đốc បានឱ្យដឹង៖ “ដំណាក់សុខាភិបាលនេះបានរៀបចំដោយគ្រប់គ្រាន់នូវម៉ាស៊ីនអេកូ និងឧបករណ៍ពិសោធន៍យ៉ាងពេញលេញសម្រាប់ការពិនិត្យសុខភាព និងពិនិត្យសុខភាពជម្រើស។ យោងតាមការពិនិត្យ  ប្រជាជនត្រូវបានវេជ្ជបណ្ឌិតណែនាំឱ្យធ្វើតេស្ត នៅនឹងកន្លែង។ ក្នុងករណីមានហានិភ័យខ្ពស់ ឬជំងឺធ្ងន់ធ្ងរ ពួកគេនឹងត្រូវបានបញ្ជូនទៅកាន់មណ្ឌលព្យាបាលកម្រិតខ្ពស់”។

សកម្មភាពនេះកំពុងត្រូវបានអនុវត្តក្នុងពេលដំណាលគ្នាទាំង ៦៤ ឃុំ សង្កាត់ទូទាំងខេត្ត ដើម្បីឆ្ពោះទៅទិសដៅប្រជាជនគ្រប់រូបទទួលបានការពិនិត្យជំងឺជម្រើសយ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ ផ្តើមពីនោះ បង្កើនចំណេះដឹងខាងថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព។

លោក Nguyễn Minh Luân (ឈរខាងស្តាំបង្អស់) អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau ធ្វើការត្រួតពិនិត្យសកម្មភាពនៃការពិនិត្យសុខភាព និងពិនិត្យព្យាបាលជំងឺជម្រើសនៅដំណាក់សុខាភិបាលសង្កាត់ Tân Thành។

លោក Nguyễn Minh Luân អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានមានប្រសាសន៍ថា៖ “ខេត្តមានគោលបំណងផ្លាស់ប្តូរចំណេះដឹងរបស់បងប្អូនប្រជាជនអំពីការពិនិត្យ និងព្យាបាលជំងឺទៅជាការពិនិត្យ និងថែទាំសុខភាពប្រកបដោយភាពសកម្ម។ ខិតខំធ្វើឱ្យយ៉ាងហោចណាស់ ៥០% នៃប្រជាជនទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃនៅក្នុងត្រីមាសទី II ខណៈពេលដែលបន្តវិនិយោគលើការថែទាំសុខភាពកម្រិតឃុំ ដើម្បីកែលម្អសមត្ថភាពពិនិត្យ និងព្យាបាលជំងឺ”។

ទន្ទឹមនឹងនោះ ខេត្ត Cà Mau ក៏មានគោលបំណងបញ្ចប់ការបង្កើតកំណត់ត្រាសុខភាពអេឡិចត្រូនិក និងបញ្ចូលវាទៅក្នុងកម្មវិធី VNeID ដើម្បី ១០០% ប្រជាជនក្នុងឆ្នាំ២០២៦ ព្រមទាំងលើកកម្ពស់គុណភាពនៃការថែទាំសុខភាព និងបង្កើនការយល់ដឹងពីព្យាបាលទៅជាបង្ការជំងឺវិញ៕

Thuỳ Liên

Tags:

បង្កលក្ខណៈអភិវឌ្ឍតំបន់ជនជាតិភាគតិច

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញសេចក្តីសម្រេចអនុម័តបញ្ជីភូមិនៃតំបន់ជនជាតិភាគតិច និងភូមិលំបាកពិសេស ឃុំតំបន់ជនជាតិភាគតិច និងឃុំតំបន់ I, II និង III លើភូមិសាស្ត្រខេត្ត សម្រាប់រយៈពេល ២០២៦-២០៣០ (បន្ទាប់ពីការរៀបចំឡើងវិញ)។ នេះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ខេត្តដើម្បីកំណត់តំបន់ ផ្តោតលើប្រភពធនធានវិនិយោគ និងអនុវត្តគោលនយោបាយជនជាតិភាគតិច សន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំណាក់កាលថ្មី។

កែទម្រង់នីតិវិធីរដ្ឋបាលដើម្បីប្រជាជន

ការកែទម្រង់នីតិវិធីរដ្ឋបាលមិនត្រឹមតែជាការកាត់ខ្លីពេលវេលានៃដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រការមួយដែលធ្វើយ៉ាងណាដើម្បីប្រជាជន ជាពិសេសជនរួមជាតិភាគតិច លែងមានអារម្មណ៍ស្ទាក់ស្ទើរនៅពេលទទួលបានសេវាសាធារណៈទៀតហើយ។ ចាប់ពីការជំនួយខាងកំណត់អត្តសញ្ញាណអេឡិចត្រូនិក រហូតដល់ការផ្តល់ការណែនាំនៅនឹងកន្លែង ភូមិភាគជាច្រើនកំពុងផ្លាស់ប្តូរសេវាកម្មសាធារណៈបន្តិចម្តងៗទៅជាសេវាកម្មដែលងាយស្រួលប្រើប្រាស់ និងជាក់ស្តែងជាងមុនទៀតផង។

អភិវឌ្ឍ និងលើកកម្ពស់គុណភាពបក្ខជនជាជនជាតិភាគតិច

ការបញ្ចូលជាសមាជិកបក្សដែលជាជនជាតិភាគតិច តែងត្រូវបានខេត្ត Cà Mau យកចិត្តទុកដាក់ជាមួយនឹងការកែលម្អគុណភាពបន្តិចម្តងៗផងដែរ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងអនុវត្តល្អការងារគ្រប់គ្រង និងបង្កើតលក្ខខណៈប្រកបដោយប្រសិទ្ធភាពសម្រាប់សមាជិកបក្សជាជនជាតិភាគតិចក្នុងការចូលរួមក្នុងសកម្មភាពសហគមន៍ និងស្របតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិ ប្រការនេះថែមទាំងបានអនុវត្តតឹងរ៉ឹងពីរបបសកម្មភាពរបស់បក្សតាមបទប្បញ្ញតិ្ត។

ឌីជីថលភាវូបនីយកម្មវាលស្រែ បង្កើនតម្លៃគ្រាប់ស្រូវ

ថ្មីៗនេះ កសិកររាប់រយនាក់នៅ Cà Mau បានទទួលការបណ្តុះបណ្តាលអំពីការអនុវត្តផ្លាស់ប្តូរឌីជីថល និងបច្ចេកទេសកសិកម្មទំនើបក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបទៀតផង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មខេត្ត Cà Mau សហការជាមួយសាកលវិទ្យាល័យ Cần Thơ និងរដ្ឋអំណាចភូមិភាគ រួមចំណែកដល់ការកែលម្អបំណិនឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត និងឆ្ពោះទៅរកកសិកម្មប្រកបដោយចីរភាព។

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

សហគ្រាស - ម៉ាក