សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

លោក Nguyễn Văn Huynh អនុប្រធានការិយាល័យគ្រប់គ្រងប្បធម៌ និងគ្រួសារនៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានធ្វើបទបង្ហាញឯកសារស្តីពី "ដំណោះស្រាយសម្រាប់អភិរក្សសិល្បៈតន្ត្រីស្គរធំរបស់ជនជាតិ Khmer ខេត្ត Cà Mau" នៅក្នុងសន្និសីទស្តីពីការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ក្រុមជនជាតិ Khmer ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Cần Thơ។
រំលឹកអំពីតន្ត្រីបុរាណ និងលក្ខណៈពិសេសរបស់ជនរួមជាតិ Khmer មិនអាចរំលងបានអំពីសិល្បៈនៃតន្ត្រីស្គរធំបាននោះទេ ពីព្រោះសម្លេងស្គរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងជីវិតវប្បធម៌ និងស្មារតីរបស់ភូមិស្រុក។ វង់ភ្លេងស្គរធំតែងមានវត្តមាននៅក្នុងសកម្មភាពសហគមន៍ និងពិធីបុណ្យសំខាន់ៗនៅតាមវត្តអារាមខ្មែរជានិច្ច។ យោងតាមលោក Nguyễn Văn Huynh អនុប្រធានការិយាល័យទទួលបន្ទុកខាងវប្បធម៌ និងគ្រួសារនៃមន្ទីវប្បធម៌ កីឡា និងទេសចរណ៍ បច្ចុប្បន្នវង់ភ្លេងស្គរធំជាធម្មតាប្រើឧបករណ៍ត្រឹមចំនួន ៩ គ្រឿងប៉ុណ្ណោះ ។ វង់ភ្លេងស្គរធំមានចង្វាក់រឹងមាំ ពិតប្រាកដ និងសម្លេងរណ្តំ និងបន្លឺឡើងបានឆ្ងាយទៀតផង។
មុនពេលបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនៅឆ្នាំ ២០២២ តន្ត្រីស្គរធំបានប្រឈមមុខនឹងហានិភ័យនៃការសាបរលាបដោយសារតែផលប៉ះពាល់នៃវប្បធម៌បរទេស គ្មានអ្នកស្នងតំណែង ការបង្រៀនគឺយោងតាមរយៈប្រពៃណីផ្ទាល់មាត់ ខណៈដែលសិប្បករភាគច្រើនសុទ្ធតែជាអ្នកមានវ័យចំណាស់។
បន្ទាប់ពីបានទទួលស្គាល់ជាបេតិកភណ្ឌ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ក៏បានបង្កើតផែនការ និងគម្រោងដើម្បីការពារសិល្បៈតន្ត្រីស្គរធំពីហានិភ័យនៃការសាបរលាបផងដែរ។ រហូតមកដល់បច្ចុប្បន្ន អង្គភាពនេះបានសហការជាមួយភូមិភាគ និងសិប្បករដើម្បីប្រមូល និងស្រាវជ្រាវស្នាដៃតន្ត្រីចំនួន ២៥ បទ។ រៀបចំបុណ្យកំសាន្តដែលមានការចូលរួមសម្តែងនៃវង់ភ្លេងស្គរធំទៀតផង។ ការជួសជុលពិធីសូត្រមន្តដែលទាក់ទងនឹងការសម្តែងតន្ត្រីស្គរធំ។ ជាពិសេស សហការជាមួយគណៈកម្មការតាមគ្រប់បណ្តាវត្តអារាម Khmer ដើម្បីបង្កើតក្លឹបសិក្បៈតន្ត្រីស្គរធំនៅឃុំ Hồ Thị Kỷ និងឃុំ Tân Lộc។

សិប្បករនៃក្លឹបសិល្បៈតន្ត្រីស្គរធំរបស់វត្តក្របីឃ្លៀច (Cao Dân) ឃុំ Tân Lộc រៀបចំសកម្មភាពប្រចាំខែរបស់ខ្លួន។
លោក Nguyễn Văn Huynh អនុប្រធានការិយាល័យទទួលបន្ទុកវប្បធម៌ និងគ្រួសារនៃមន្ទីវប្បធម៌ កីឡា និងទេសចរណ៍ បានឱ្យដឹង៖ “ការកសាងឯកសារដើម្បីទទួលស្គាល់សិប្បករឆ្នើម គឺជាសកម្មភាពចាំបាច់មួយដើម្បីលើកសរសើរដល់អ្នកដែលថែរក្សាបេតិកភណ្ឌ។ ទោះជាយ៉ាងណាក៏ដោយ ចាំបាច់ត្រូវផ្តោតលើការបង្កលក្ខណៈខាងវិស័យសេដ្ឋកិច្ចដែលមានស្ថិរភាពសម្រាប់សិប្បករ ដើម្បីឱ្យពួកគេអាចបន្តចំណេះដឹងរបស់ខ្លួនដោយទំនុកចិត្ត។ លើសពីនេះ ការរៀបចំវគ្គបណ្តុះបណ្តាល និងការបន្តជំនាញដោយប្រើវិធីសាស្រ្តជាផ្លូវការ និងវិជ្ជាជីវៈ រួមផ្សំជាមួយនឹងវិធីសាស្រ្តផ្ទាល់មាត់តាមបែបប្រពៃណី នឹងធានាបាននូវគុណភាពផងដែរ”។
ដើម្បីធានាបាននូវការអភិរក្សប្រកបដោយចីរភាពនៃសិល្បៈតន្ត្រីស្គរធំ Cà Mau គួរបង្កើតផែនការ ឬគម្រោងដាច់ដោយឡែកមួយក្នុងពេលឆាប់ៗនេះ ដើម្បីធានាថា ធនធានមិនត្រូវបានរីករាលដាលច្រើនពេក។ លើសពីនេះ ការលើកទឹកចិត្តក្លឹបឱ្យរៀបចំការសម្តែងនៅតាមគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍វប្បធម៌នឹងបង្កើតប្រាក់ចំណូលដែលមានស្ថិរភាពសម្រាប់សិប្បករ និងថែរក្សាបេតិកភណ្ឌក្នុងជីវិតសម័យទំនើប៕
Hữu Thọ
