ទូរស័ព្: 0274 383 347
ពុធ, 25-11-26 09:15:00

ប្រញឹករៀបចំសម្រាប់ថ្ងៃបុណ្យតេតកងទ័ព-ប្រជាជន ឆ្នាំ២០២៧

យោងតាមបញ្ជាការដ្ឋានយោធាខេត្តកាម៉ាវ មកទល់ពេលនេះ នាបឃុំចំនួន ៤ រួមមាន៖ អានត្រាច់​ ថាញទុង ទឹនទៀន និងនិញថាញឡើយ កំពុងផ្តោតលើការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងកិច្ចការងារ សកម្មភាពសុខុមាលភាពសង្គម ដើម្បីបង្កើតបរិយាកាសដ៏ឱឡារឹកដើម្បីឆ្ពោះទៅថ្ងៃបុណ្យតេតកងទ័ព-ប្រជាជន ឆ្នាំ២០២៧។

 លោកស្រី ង្វៀនធូទឺ នាយិកាមន្ទីរជនជាតិ និងសាសនាខេត្តកាម៉ាវ (ទី៥រាប់ពីស្តាំ) ប្រគល់ផ្ទះសប្បុរសធម៌ចំនួន ៧ ខ្នង និងជូនអំណោយគ្រួសារជួបលំបាកនៅឃុំថាញទុងក្នុងឱកាសបុណ្យតេតកងទ័ព-ប្រជាជន ឆ្នាំ២០២៧។

ឃុំអានត្រាច់ ដែលត្រូវបានជ្រើសរើសជាទីតាំងសម្រាប់ពិធីចេញយុទ្ធនាការនូវថ្ងៃទី ២៦ ខែវិច្ឆិកា ក៏បានបញ្ចប់រួចរាល់អស់ហើយដែរ។ រដ្ឋអមណាចភូមិភាគបានពិនិត្យមើលលក្ខណៈបច្ចេកទេស និងតម្រូវការទីតាំងសម្រាប់គម្រោងសាងសង់ផ្លូវថ្មីចំនួន ៨ គម្រោងជួសជុលនិងកែលម្អផ្លូវចំនួន ១០ គម្រោងផ្លូវដីចំនួន ៦ និងស្ពានបេតុង ២ ខ្សែរួមទាំងប្រព័ន្ធស្ពានតាមបណ្តោយផ្លូវហ្វាដូទិសខាងលិចផងដែរ។

ចំពោះសំណង់ «បំភ្លឺផ្លូវជនបទ» ឃុំនេះបានចុះពិនិត្យទីតាំង និងរៀបចំផែនការដំឡើងបង្គោលភ្លើង និងអំពូលបំភ្លឺចំនួន ១០០ ដើម នៅតាមបណ្តោយផ្លូវកាញ់ថា-វ៉ាមបូប់ូយ នៅភូមិថាញធឿង។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសាធារណៈ កាមេរ៉ាសុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងការជំនួយឧបត្ថម្ភផលិតក៏កំពុងត្រូវបានអនុវត្តផងដែរ។

ទន្ទឹមនឹងនេះ ការត្រៀមរៀបចំសម្រាប់សកម្មភាពសុខុមាលភាពសង្គមក៏កំពុងដំណើរការ រួមមានការផ្តល់ជំនួយដល់គ្រួសារគោលនយោបាយ ឧបត្ថម្ភលំនៅឋាន ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ព្រមទាំងការចែកអំណោយ អាហារូបករណ៍ និងកង់ ជូនដល់សិស្សក្រីក្រដែលរៀនបានពូកែ។

នៅឃុំថាញទុង ជាភូមិភាគដែលបានចុះឈ្មោះចាត់តាំងសកម្មភាពបុណ្យតេតកងទ័ព-ប្រជាជន ឆ្នាំ២០២៧ បណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមួយចំនួនក៏បានចាប់ផ្តើមហើយដែរ។ មកទល់ពេលនេះ ឃុំសង់បានស្ពានចំនួន ៣ ខ្សែរួចរាល់ រួមមាន៖ ស្ពានកាញ់កូឡាវ (ភូមិហ៊ីបហ្វា) ស្ពានកាញ់គុង (ភូមិថាញទុង) និងស្ពានកាញ់ដុងហ្ក (ត្រង់ផ្នែកខាងក្នុងនៃភូមិតឹនង៉ុក)។

ក្នុងចំណោមផ្ទះទាំង ៣៨ ខ្នង ដែលត្រូវបានសាងសង់ និងកែជួសជុលថ្មី រួមមាន «ផ្ទះតបស្នងគុណ ផ្ទះមហាសាមគ្គីភាព ផ្ទះសប្បុរសធម៌ ផ្ទះនៃក្តីស្រឡាញ់ដោយសហជីព និងផ្ទះសម្រាប់គ្រួសារក្រីក្រ និងកែជួសជុល គិតមកទល់ពេលនេះសម្រាប់បាន ២១ ខ្នងនៅសល់ ១៧ ខ្នងទៀតគ្រោងនឹងសម្រាប់ក្នុងឱកាសបូកសរុប។

លើសពីនេះ សមាគមសប្បុរសធម៌ បេះដូងវៀតណាម (ទីក្រុងហូជីមិញ) រួមជាមួយសប្បុរសជន បានផ្តល់អាហារូបករណ៍ចំនួន ២០ ចំណែកសម្រាប់សិស្សានុសិស្សដែលខិតខំជម្នះការលំបាក និងអំណោយ ៥០០ ចំណែកទៀតសម្រាប់គ្រួសារជួបលំបាក។

នៅឃុំតឹនទៀន និងឃុំនិញថាញឡើយ បណ្តាសំណង់ និងគំនិតផ្តួចផ្តើមដែលប្រកបដោយអត្ថន័យជាច្រើនកំពុងត្រូវបានផ្សព្វព្វផ្សាយ និងអនុវត្តផងដែរ។ ចំណុចសំខាន់គឺផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គិតគូរដល់គ្រួសារគោលនយោបាយ គ្រួសារក្រ ព្រមទាំងជំរុញការអភិវឌ្ឍផលិតកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដ្ឋក្នុងតំបន់។

យោងតាមផែនការចាត់តាំងថ្ងៃបុណ្យតេតកងទ័ព-ប្រជាជន ឆ្នាំ២០២៧ ទន្ទឹមជាមួយសកម្មភាពសុខុមាលភាពសង្គម ថែមទាំងមានការសម្តែងកម្មវិធីសិល្បៈវប្បធម៌ រៀបចំស្តង់លក់ទំនិញ 0 ដុង ព្រមទាំងប្រឡងវេចនំអន្សោមជ្រូក កាត់សក់ដោយឥតគិតថ្លៃជូនប្រជាជន។

ដោយសារមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកងកម្លាំងប្រដាប់អាវុធ គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ មន្ទីរ ស្ថាប័ន និងអង្គការមហាជនជាទុទៅ រួមជាមួយនឹងការរួមចំណែកពីវិស័យអាជីវកម្ម និងសប្បុរសជន បណ្តាសំណង់ និងគំនិតផ្តួចផ្តើមទាំងនេះកំពុងឈានជិតដល់ការបញ្ចប់ជាស្ថាពរដែរហើយ។ យោងតាមនោះ ថ្ងៃបុណ្យកងទ័ព-ប្រជាជន ឆ្នាំ២០២៧ ក្នុងគោលបំណងដើម្បីឆ្ពោះទៅទិសដៅជាក់ស្តែងសម្រាប់គិតគូរដល់សុខុមាលភាពរបស់ប្រជាជន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពង្រឹងការការពារជាតិ និងសន្តិសុខ ព្រមទាំងពង្រឹងចំណងមិត្តភាពរវាងកងទ័ព និងប្រជាជនឱ្យកាន់តែរឹងមាំថែមទៀត៕

អត្ថបទនិងរូប៖ គីមគឿង- ញឹកមិញ

 

Tags:

ប្រញឹករៀបចំសម្រាប់ថ្ងៃបុណ្យតេតកងទ័ព-ប្រជាជន ឆ្នាំ២០២៧

យោងតាមបញ្ជាការដ្ឋានយោធាខេត្តកាម៉ាវ មកទល់ពេលនេះ នាបឃុំចំនួន ៤ រួមមាន៖ អានត្រាច់​ ថាញទុង ទឹនទៀន និងនិញថាញឡើយ កំពុងផ្តោតលើការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងកិច្ចការងារ សកម្មភាពសុខុមាលភាពសង្គម ដើម្បីបង្កើតបរិយាកាសដ៏ឱឡារឹកដើម្បីឆ្ពោះទៅថ្ងៃបុណ្យតេតកងទ័ព-ប្រជាជន ឆ្នាំ២០២៧។

សង្វាក់ដ៏ពិសេសសម្រាប់ព្រឹត្តិការណ៍បង្គាកាម៉ាវ 

ខេត្តកាម៉ាវ កំពុងមមាញឹកត្រៀមរៀបចំសកម្មភាពអំណរទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) និងសមោសរ បង្គាកាម៉ាវ លើកទី២ ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ក្រោមប្រធានបទ៖ “ភ្លឺចិញ្ចាចអត្តសញ្ញាណវប្បធម៌ - បង្គាកាម៉ាវឆ្ពោះទៅឆាកអន្តរជាតិ”។

ចំណុចភ្លឺស្វាងនៃបរិវត្តកម្មឌីជីថលនៅគណបក្សថ្នាក់មូលដ្ឋាន

មួយក្នុងចំណោមបីភូមិភូមិភាគសម្រេចឌីជីថលសំណុំរឿង បក្ខជនមុនគេ គណៈកម្មាធិការបក្សឃុំដុងហាយ បន្តបង្កើតចំណាប់អារម្មណ៍ខ្លាំងក្លា ពេលសម្រេចបាននូវគោលដៅសម្អាត និងស្តង់ដារនីយកម្មទិន្នន័យមុនកាលកំណត់ រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការបរិវត្តកម្មឌីជីថលរួមរបស់ខេត្តទាំងមូល។

ចាត់តាំងទិវាមហាសាមគ្គីភ្ជាប់នឹងទិវាវប្បធម៌វៀតណាម

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកាខាងមុខនេះ ទិវាមហាមហាសាមគ្គីទូទាំងប្រជាជនឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅនៅគ្រប់ភូមិ ឃុំ សង្កាត់លើភូមិសាស្ត្រខេត្ត។ ជាពិសេសឆ្នាំនេះ គឺលើកដំបូងបង្អស់ដែលទិវាមហាសាមគ្គីត្រូវបានរៀបចំឡើងផ្សារភ្ជាប់នឹងទិវាវប្បធម៌វៀតណាម រួមបញ្ចូលគ្នារវាងសកម្មភាពកសាងផែនមហាសាមគ្គីទូទាំងប្រជាជន ជាមួយនឹងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ក្នុងសហគមន៍។

លើកកម្ពស់ជីវភាពជនរួមជាតិភាគតិច

យោងតាមរបាយការណ៍លេខ ៣៥៨ ចុះថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៦ របស់គណៈអចិន្ត្រៃយ៍បក្សខេត្ត ឆ្លងកាត់ជាង ២៣ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៤-NQ/TW ចុះថ្ងៃទី ១២ មិនា ឆ្នាំ២០០៣ របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី IX និងជិត ៧ ឆ្នាំនៃការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៦៥-KL/TW ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ របស់ការិយាល័យនយោបាយ ស្តីពីការងារជនជាតិ ខេត្ត Cà Mau សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព និងអភិរក្សអត្តសញ្ញាណវប្បធម៌ជនរួមជាតិភាគតិច។

អាទិភាពលើប្រភពនៃការអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច

ជាមួយគោលដៅលើកកម្ពស់ជីវភាពរស់នៅទាំងសម្ភារៈ ស្មារតី និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងបណ្តាខេត្តក្រុង និងតំបន់ប្រជាជនរស់នៅ ខេត្តកាម៉ាវ បានកសាងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិចដំណាក់កាលឆ្នាំ ២០២៦-២០៣០ ជាប់ទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការកសាងជនបទថ្មី។ ក្នុងនោះ យកចិត្តទុកដាក់ជាអតិបរមាលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ឧបត្ថម្ភជីវភាពរស់នៅ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

សហគ្រាស - ម៉ាក