ទូរស័ព្: 0274 383 347
អាទិត្យ, 8-11-26 00:33:56

ពង្រីកបណ្តាទម្រង់ផ្គត់ផ្គង់ព័ត៌មាន

ចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ អនុក្រឹត្យលេខ ៣៣៧/២០២៦/NĐ-CP កំណត់លម្អិតមាត្រាមួយចំនួន និងវិធានការអនុវត្តច្បាប់ស្តីពីការទទួលបានព័ត៌មាន បានចូលជាធរមាន។ អនុក្រឹត្យបានកំណត់ទម្រង់ផ្គត់ផ្គង់ព័ត៌មានជាច្រើនយ៉ាងសមស្របជាមួយបណ្តាក្រុមប្រជាជននីមួយៗ ជំនួយបងប្អូនប្រជាជន ជាពិសេសគឺជនរួមជាតិភាគតិច ងាយស្រួលក្តាប់បានបណ្តាគោលការណ៍ និងគោលនយោបាយផ្សេងៗ។

ទទួលបានការឧបត្ថម្ភគោ ២ ក្បាលដើម្បីអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត លោក Mai Thạch Uôl ក៏ម្ចាស់ការស្វែងយល់ព័ត៌មាន ចំណេះដឹងចិញ្ចឹមសត្វតាមរយៈបណ្តាញសារព័ត៌មាននានា ដើម្បីចិញ្ចឹមមានប្រសិទ្ធភាព។

យោងតាមអនុក្រឹត្យលេខ ៣៣៧/២០២៦/NĐ-CP នៅតំបន់ជនរួមជាតិភាគតិច និងភូមិសាស្ត្រដែលមានស្ថានភាពសេដ្ឋកិច្ច - សង្គមលំបាក ព័ត៌មានអាចត្រូវបានផ្គត់ផ្គង់តាមរយៈគេហទំព័រព័ត៌មានអេឡិចត្រូនិក បណ្តាញព័ត៌មានជាផ្លូវការ ប្រព័ន្ធផ្សព្វផ្សាយសំឡេង ទូរទស្សន៍ និងព័ត៌មានតាមមូលដ្ឋាន។

ទន្ទឹមនឹងនោះ បណ្តាស្ថាប័ន អង្គភាពអាចប្រើប្រាស់ខិត្តប័ណ្ណ ខិត្តប័ណ្ណបត់ ឯកសារតាមប្រធានបទ វីដេអូជាភាសាជនជាតិ ឬរូបភាពជាក់ស្តែងផ្ទាល់ភ្នែក ងាយយល់ រៀបចំការប្រជុំជីវភាពសហគមន៍ ផ្សព្វផ្សាយច្បាប់ ជំនួយគតិយុត្ត និងបញ្ជ្រាបការផ្គត់ផ្គង់ព័ត៌មានក្នុងបណ្តាសកម្មភាពវប្បធម៌ សង្គមនៅភូមិភាគ។

អនុក្រឹត្យក៏បានសង្កត់ធ្ងន់លើតួនាទីរបស់ព្រឹទ្ធាចារ្យក្នុងភូមិ មេភូមិ ប្រធានក្រុមប្រជាជន និងអ្នកមានកិត្យានុភាពក្នុងតំបន់ជនរួមជាតិភាគតិច។ ទាំងនេះគឺជាអ្នកជិតដិតជាមួយប្រជាជន យល់ច្បាស់ពីភូមិសាស្ត្រ មានលក្ខណៈពន្យល់ និងផ្ទេរបញ្ជូនគោលនយោបាយតាមរបៀបងាយយល់ សមស្របជាមួយសហគមន៍។

ពិសេស បណ្តាព័ត៌មានដែលពាក់ព័ន្ធផ្ទាល់ដល់ជីវភាពរស់នៅ ការផលិត ការធ្វើអាជីវកម្មរបស់បងប្អូនប្រជាជន ត្រូវតែបានផ្សព្វផ្សាយជាសាធារណៈទាន់ពេលវេលា តាមទម្រង់ងាយស្រួលដើម្បីប្រជាជនអាចទទួលបាន។ ផ្អែកតាមប្រភេទព័ត៌មាន និងមុខសញ្ញានីមួយៗ ស្ថាប័នផ្គត់ផ្គង់ព័ត៌មានជ្រើសរើសវិធីសាស្ត្រសមស្រប ព្រមទាំងចាត់តាំងមនុស្សណែនាំ ពន្យល់នៅពេលប្រជាជនមានសំណូមពរ។

ដើម្បីនាំយកអនុក្រឹត្យចូលក្នុងជីវភាពជាក់ស្តែង នៅឃុំ Hoà Bình បណ្តាគោលការណ៍ គោលនយោបាយក៏ត្រូវបានផ្សព្វផ្សាយ ឃោសនាដល់ប្រជាជនតាមទម្រង់ជាច្រើន។ ក្នុងនោះ គួរឱ្យកត់សម្គាល់គឺក្តារអេឡិចត្រូនិកដែលបានដំឡើងនៅតាមតំបន់នៃមជ្ឈមណ្ឌលឃុំ និងសួនឧទ្យាន តែងតែធ្វើបច្ចុប្បន្នភាពនូវទិសដៅ និងភារកិច្ចជាស្នូលរបស់មូលដ្ឋានជាប្រចាំ។

សមមិត្ត Hồ Văn Linh លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Hoà Bình  បានឱ្យដឹង៖ បច្ចុប្បន្នឃុំមាន ៥ ភូមិស្ថិតក្នុងតំបន់ជនរួមជាតិភាគតិច ក្នុងនោះមាន ២ ភូមិស្ថិតក្នុងស្ថានភាពលំបាកខ្លាំង។ ការដំឡើងក្តារអេឡិចត្រូនិកនៅតំបន់នៃមជ្ឈមណ្ឌលឃុំ និងសួនឧទ្យាន គឺសំដៅបង្កើតបន្ថែមបណ្តាញព័ត៌មានជាក់ស្តែង ងាយស្រួលដើម្បីប្រជាជន ពិសេសគឺជនរួមជាតិ Khmer តាមដានជាប្រចាំ ក្តាប់បានព័ត៌មាន និងបញ្ហាពាក់ព័ន្ធផ្ទាល់ដល់ជីវភាពរស់នៅរបស់ខ្លួន។

លោក Sơn Sà Ri អ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចឃុំ Vĩnh Phước ម្ចាស់ការស្វែងយល់ព័ត៌មានគោលនយោបាយតាមរយៈសៀវភៅ កាសែត និងឯកសារផ្សេងៗ ដើម្បីឃោសនាទាន់ពេលវេលាដល់បងប្អូនជនរួមជាតិ។

ក្រៅពីក្តារអេឡិចត្រូនិក ព័ត៌មានគោលនយោបាយនៅទាំងបានផ្ទេរជូនដល់ប្រជាជនតាមរយៈប្រព័ន្ធឧឃោសនសព្ទ អ្នកមានកិត្យានុភាពក្នុងសហគមន៍។ល។ វិធីធ្វើទាំងនេះបានជួយឱ្យព័ត៌មានកាន់តែខិតជិតនឹងជីវភាពរស់នៅ ជាពិសេសគឺគោលនយោបាយផ្សេងៗដែលពាក់ព័ន្ធដល់ផលិតកម្ម ការរៀនសូត្រ កាត់បន្ថយភាពក្រីក្រ និងសន្តិសុខសង្គមជាដើម។

គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ពិតជាបានជ្រួតជ្រាបចូលក្នុងជីវភាពជាក់ស្តែង លុះត្រាតែប្រជាជនគ្រប់រូបអាចទទួលបានយ៉ាងងាយស្រួល។ ហេតុដូច្នេះហើយ ការនាំយកព័ត៌មានគោលនយោបាយតាមបណ្តាទម្រង់សមស្រប ទាន់ពេលវេលា មិនត្រឹមតែជួយឱ្យប្រជាជនក្តាប់បាន យល់ច្បាស់ពីគោលនយោបាយប៉ុណ្ណោះទេ ថែមទាំងជួយឱ្យបងប្អូនម្ចាស់ការអនុវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិ និងពង្រីកឱកាសសម្រាប់ការអភិវឌ្ឍន៍ទៀតផង៕

អត្ថបទនិងរូប៖ Kiều Nương 

 

 

Tags:

ផ្លូវថ្មីបើកឱកាសថ្មី

ពីការធ្វើដំណើរតាមកាណូតយ៉ាងលំបាកវេទនាដើម្បីដឹកជញ្ជូនកសិផលតាមព្រែកជីកកាលពីប៉ុន្មានឆ្នាំមុនៗ ឥឡូវនេះតំបន់ជនបទជាច្រើន ដូចជា៖ ភូមិលេ១៣ ឃុំខាញ់ឡឹម, ភូមិសាប៉ូ ឃុំដឹកមើយ។ល។ មាន និងកំពុងជិតមានផ្លូវបេតុងធំទូលាយ រាបស្មើដែរហើយ។ ដែលដងផ្លូវមានទំហំធំទូលាយ មិនត្រឹមតែធ្វើឱ្យមុខមាត់ជនបទផ្លាស់ប្តូរថ្មីប៉ុណ្ណោះទេ ថែមទាំងបើកឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច រួចចាកផុតពីភាពក្រីក្រប្រកបដោយចីរភាពសម្រាប់គ្រួសារជាច្រើនទៀតផង ពិសេសគ្រួសារជនរួមជាតិភាគតិច។

សាយភាយចំណេះដឹងខាងសមភាពភេទ

សមភាពភេទមិនត្រឹមតែចាប់ផ្តើមពីគោលការណ៍ និងគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពោរបំពូនដោយការយល់ដឹង និងសកម្មភាពក្នុងគ្រួសារ សហគមន៍នីមួយៗផងដែរ។ ពេលដែលទទួលបានការបំពាក់បំប៉នចំណេះដឹង នារីនឹងមានភាពជឿជាក់ក្នុងការលើកកម្ពស់សមត្ថភាព និងការពារសិទ្ធិរបស់ខ្លួន។ ហើយការរួមដំណើរ និងការចែករំលែកពីសំណាក់បុរស ក៏បានរួមចំណែកបង្កើតបរិយាកាសសមធម៌ ដើម្បីឱ្យនារីមានការអភិវឌ្ឍផងដែរ។ នេះជាគោលដៅដែលសហព័ន្ធនារីខេត្តកាម៉ាវ កំពុងឆ្ពោះទៅតាមរយៈសកម្មភាពឃោសនាជាច្រើនដើម្បីលើកកម្ពស់ការយល់ដឹងនៅថ្នាក់មូលដ្ឋាន។

ឈានឡើងពីកម្លាំងផ្ទៃក្នុង និងគោលនយោបាយឧបត្ថម្ភ

រួមជាមួយការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋាន បងប្អូនជនជាតិខ្មែរខេត្តកាម៉ាវ កំពុងពង្រីកស្មារតីឧស្សាហ៍ព្យាយាម ម្ចាស់ការក្នុងពលកម្ម ផលិតកម្ម កែលម្អជីវភាពរស់នៅជាជំហានៗ។ បណ្ដាគោលនយោបាយឧបត្ថម្ភលំនៅឋាន មុខរបរចិញ្ចឹមជីវិត និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បានបង្កលក្ខខណ្ឌបន្ថែមដើម្បីឱ្យប្រជាជនឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព រួមកម្លាំងអនុវត្តសម្រេចបណ្ដាគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២៦។

បង្កើតប្រភពកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការអភិវឌ្ឍន៍

កំណត់យកការអភិវឌ្ឍកងជួរកម្មាភិបាលជនជាតិភាគតិចដែលមានគុណសម្បត្តិ សមត្ថភាព និងកិត្យានុភាព ជាតម្រូវការដ៏សំខាន់ក្នុងការកសាងប្រព័ន្ធនយោបាយរឹងមាំនៅតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានចេញផែនការលេខ ៣៨០ ស្តីពីការរៀបចំផែនការ បណ្តុះបណ្តាល បំប៉ន រៀបចំ និងការប្រើប្រាស់កម្មាភិបាលបុគ្គលិក នយោជិតជាជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្ត ក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ ក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។

ឃុំវិញឡើយ៖ ប្ដេជ្ញាចិត្តអនុវត្តបង្កើនកំណើន “ពីរខ្ទង់”

កំណត់កំណើនការសេដ្ឋកិច្ចជា “ស្នូល” ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ឃុំវិញឡើយកំពុងផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវវិធានការជាច្រើន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការចលនាប្រឡងប្រណាំង ប្ដេជ្ញាអនុវត្តសម្រេចជោគជ័យគោលដៅកំណើនប្រកបដោយចីរភាព “ពីរខ្ទង់” ដំណាក់កាល ២០២៦-២០៣០។ ការប្តេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការស្រុះចិត្តគំនិតរបស់សហគមន៍អាជីវកម្ម និងប្រជាជន កំពុងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឃុំផងដែរ។

វិនិយោគព្រមគ្នា ដើម្បីបង្កើនគុណភាពសុខាភិបាលនៅមូលដ្ឋាន

សេចក្តីសម្រេចចិត្តលេខ ១៧-NQ/TU ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការបក្សខេត្ត Cà Mau បានបើកចេញទិសដៅថ្មីក្នុងដំណើរការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលមូលដ្ឋាន សំដៅដល់គោលដៅលើកកម្ពស់គុណភាពថែទាំសុខភាព ជួយបងប្អូនប្រជាជនទទួលបានសេវាសុខាភិបាលនៅនឹងមូលដ្ឋានផ្ទាល់។

ពង្រីកបណ្តាទម្រង់ផ្គត់ផ្គង់ព័ត៌មាន

ចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ អនុក្រឹត្យលេខ ៣៣៧/២០២៦/NĐ-CP កំណត់លម្អិតមាត្រាមួយចំនួន និងវិធានការអនុវត្តច្បាប់ស្តីពីការទទួលបានព័ត៌មាន បានចូលជាធរមាន។ អនុក្រឹត្យបានកំណត់ទម្រង់ផ្គត់ផ្គង់ព័ត៌មានជាច្រើនយ៉ាងសមស្របជាមួយបណ្តាក្រុមប្រជាជននីមួយៗ ជំនួយបងប្អូនប្រជាជន ជាពិសេសគឺជនរួមជាតិភាគតិច ងាយស្រួលក្តាប់បានបណ្តាគោលការណ៍ និងគោលនយោបាយផ្សេងៗ។

រក្សាលំនឹងទំនុកចិត្ត ​រួមកម្លាំងកសាងមាតុភូមិ

ការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា និងពង្រីកវប្បធម៌ជនជាតិ តែងជាគោលការណ៍ដ៏សំខាន់ និងមុតមាំរបស់បក្ស និងរដ្ឋ។ អាស្រ័យហេតុនោះ នៅខេត្តកាម៉ាវ បងប្អូនជនរួមជាតិខ្មែរតែងមានជំនឿទុកចិត្តចំពោះគោលមាគ៌ារបស់បក្ស ពង្រីកប្រពៃណីសាមគ្គីភាព រួមដៃគ្នាយ៉ាងសកម្មជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាច កសាងស្រុកកំណើតឱ្យកាន់តែសម្បូររុងរឿង និងស្រស់បំព្រងឡើងជាលំដាប់។

ជួយជាកម្លាំងជំរុញដើម្បីប្រជាជនឃុំ Vĩnh Hậu ឈានឡើង

បញ្ជាក់ការកាត់បន្ថយក្រចីរភាពជាភារកិច្ចស្នូល សំដៅលើកកម្ពស់ជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនោភូមិភាគ រយៈពេលកន្លង ឃុំ Vĩnh Hậu បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើនដើម្បីជួយជាកម្លាំងដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងទើបបានរួចផុតពីភាពក្រីក្រ។ តាមនោះ បង្កលក្ខណៈឱ្យបងប្អូនប្រជាជនពង្រីកកម្លាំងផ្ទៃក្នុង ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពជីវភាព។

នាំយកច្បាប់ស្តីពីជំនឿ និងសាសនាដល់ជនរួមជាតិ 

ច្បាប់ស្តីពីជំនឿ និងសាសនា លេខ ០៧ (រួមមាន ៩ ជំពូក និង ៦១ មាត្រា) ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧។ ច្បាប់បន្តអះអាងពីសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់មនុស្សគ្រប់រូប និងត្រូវបានការពាររួចផុតពីអំពើប្រកាន់រើសអើង បង្ខិតបង្ខំ ឬរារាំង។ ទាំងនេះជាបណ្តាបទប្បញ្ញត្តិដែលផ្សារភ្ជាប់ផ្ទាល់ទៅនឹងជីវភាពខាងស្មារតី និងជំនឿសាសនារបស់ប្រជាជនជាច្រើនរូប។ ចាប់ពីពេលនេះរហូតដល់ថ្ងៃច្បាប់ចូលជាធរមានជាផ្លូវការ ការងារឃោសនា ផ្សព្វផ្សាយខ្លឹមសារថ្មីៗ គប្បីត្រូវបានយកចិត្តទុកដាក់អនុវត្ត។

សហគ្រាស - ម៉ាក