ទូរស័ព្: 0274 383 347
អាទិត្យ, 8-11-26 00:29:54

វិនិយោគព្រមគ្នា ដើម្បីបង្កើនគុណភាពសុខាភិបាលនៅមូលដ្ឋាន

សេចក្តីសម្រេចចិត្តលេខ ១៧-NQ/TU ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការបក្សខេត្ត Cà Mau បានបើកចេញទិសដៅថ្មីក្នុងដំណើរការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលមូលដ្ឋាន សំដៅដល់គោលដៅលើកកម្ពស់គុណភាពថែទាំសុខភាព ជួយបងប្អូនប្រជាជនទទួលបានសេវាសុខាភិបាលនៅនឹងមូលដ្ឋានផ្ទាល់។

Cà Mau ផ្តល់អាទិភាពទិញឧបករបរិក្ខារពេទ្យចាំបាច់ ប្រើប្រាស់ជាប្រចាំ និងមានលទ្ធភាពទាញយកផលប្រើប្រាស់ប្រកបដោយចីរភាព ដើម្បីបំពាក់ជូនបណ្តាដំណាក់សុខាភិបាល។

ការពិតជាក់ស្តែងនៅដំណាក់សុខាភិបាលឃុំ Ninh Thạnh Lợi បង្ហាញឱ្យឃើញពីការលំបាកផ្សេងៗរបស់សុខាភិបាលមូលដ្ឋាន។ ត្រូវបានកសាងឡើងតាំងពីឆ្នាំ ២០១៥ ក្រោយពេលបញ្ចូលអង្គភាពរដ្ឋបាល បច្ចុប្បន្នដំណាក់សុខាភិបាលមានកម្មាភិបាលចំនួន ២៩ រូប ក្នុងនោះមានវេជ្ជបណ្ឌិត ៣ រូប ព្រមទាំងជួរកម្មាភិបាលគិលានុបដ្ឋាក បច្ចេកទេសករ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមូលដ្ឋានសម្ភារចង្អៀត ចាស់ទ្រុឌទ្រោម ខ្វះបន្ទប់មុខងារ រីឯបរិក្ខារពេទ្យក្រោយពេលប្រើប្រាស់រយៈពេលជាង ១០ ឆ្នាំមកនេះ ក៏ចាស់ និងហួសសម័យផងដែរ។

វេជ្ជបណ្ឌិត Tăng Văn Lợi ប្រធានដំណាក់សុខាភិបាលឃុំ Ninh Thạnh Lợi បានចែករំលែកថា៖ «ឆ្លងកាត់រយៈពេលប្រើប្រាស់យ៉ាងយូរ ម្យ៉ាងទៀតរងឥទ្ធិពលពីគ្រោះធម្មជាតិ មូលដ្ឋានសម្ភារនៃដំណាក់សុខាភិបាលក៏ទ្រុឌទ្រោមយ៉ាងច្បាស់ក្រឡែត ដាក់ចេញនូវតម្រូវការយ៉ាងធំធេងអំពីការកែលម្អ លើកកម្ពស់ និងពង្រីកផងដែរ»។

មិនត្រឹមតែកងជួរបុគ្គលិកពេទ្យប៉ុណ្ណោះទេ ប្រជាជនក៏ទន្ទឹងរង់ចាំការកែលម្អលក្ខណៈពិនិត្យ ព្យាបាលជំងឺនៅថ្នាក់មូលដ្ឋានផងដែរ។ អ្នកមីង Trần Thị La នៅភូមិកោះធំ ឃុំ Ninh Thạnh Lợi បានសម្តែងថា៖ «បងប្អូនប្រជាពលរដ្ឋគ្រប់រូបសង្ឃឹមថា ដំណាក់សុខាភិបាលនឹងត្រូវបានបំពាក់បន្ថែមម៉ាស៊ីនអេកូ បរិក្ខារវិភាគទំនើប ពង្រីកបន្ទប់សមរម្យដើម្បីធ្វើរោគវិនិច្ឆ័យបានសុក្រឹត និងមានកន្លែងគ្រប់គ្រាន់សម្រាប់ព្យាបាលសម្រាកពេទ្យ ជួយកាត់បន្ថយការបញ្ជូនអ្នកជំងឺទៅថ្នាក់លើ»។

ដូចគ្នានៅតំបន់ទីប្រជុំជននេះដែរ អ្នកស្រី Võ Thị Lê នៅអនុសង្កាត់លេខ ១១ សង្កាត់ Tân Thành ក៏មានបំណងចង់ឱ្យដំណាក់សុខាភិបាលឆាប់បានលើកកម្ពស់ ដើម្បីការតាមដាន ព្យាបាលជំងឺរ៉ាំរ៉ៃជូនប្រជាជនកាន់តែងាយស្រួលជាងមុន។

ចំពោះមុខតម្រូវការជាក់ស្តែង សេចក្តីសម្រេចចិត្តលេខ ១៧-NQ/TU បានដាក់ចេញគោលដៅដល់ឆ្នាំ ២០៣០ បញ្ចប់ការវិនិយោគ លើកកម្ពស់ដំណាក់សុខាភិបាលឃុំ សង្កាត់ទាំង ៦៤ កន្លែងតាមទម្រង់ថ្មី។ ការវិនិយោគប្រមូលផ្តុំលើសសរស្តម្ភ ៤ គឺ៖ មូលដ្ឋានសម្ភារសម្រេចបទដ្ឋាន បរិក្ខារទំនើប ការផ្លាស់ប្តូរឌីជីថល និងលើកកម្ពស់គុណភាពនៃប្រភពធនធានមនុស្ស ដោយយកប្រជាជនជាស្នូល។

 ដំណាក់សុខាភិបាលសង្កាត់ Tân Thành ថែទាំសុខភាពជូនប្រជាជនក្នុងទិវាសុខភាពទូទាំងប្រជាជន (ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦)។

ជាមួយថវិកាសរុបប៉ាន់ស្មានដោយ ១.៧៧៦ ពាន់លានដុង ខេត្តបានផ្សព្វផ្សាយអនុវត្តផែនការជា ២ ដំណាក់កាល។ ចាប់ពីនេះរហូតដល់ឆ្នាំ ២០២៧ Cà Mau នឹងប្រមូលផ្តុំវិនិយោគដំណាក់សុខាភិបាលប្រមាណ ៤០ កន្លែង ក្នុងនោះកសាងថ្មីដំណាក់សុខាភិបាលចំនួន ៣ ទៀតដែលមានទីតាំងនៅ Hưng Mỹ, Thanh Tùng និង Ninh Thạnh Lợi ដែលផ្តោតលើប្រភពនៃការជំនួយឧបត្ថម្ភ។ ខេត្តបានផ្តល់អាទិភាពដល់បណ្តាតំបន់ដាច់ស្រយាល តំបន់ជនរួមជាតិភាគតិច និងតំបន់មាត់សមុទ្រ ព្រមទាំងទាញយកផលប្រយោជន៍ពីស្នាក់ការសាធារណៈដែលនៅសេសសល់ក្រោយពេលបញ្ចូល ដើម្បីសន្សំសំចៃប្រភពកម្លាំង។

ដំណាក់កាល ២០២៨ - ២០៣០ សម្រេចបានចំនួន ២៤ ដំណាក់សុខាភិបាល ចំណែកដែលនៅសល់ ធានាគ្របដណ្តប់ ១០០% លើភូមិសាស្ត្រទូទាំងខេត្ត។

លោក Vương Hữu Tiến អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹង៖ «ផ្នែកសុខាភិបាលបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ ដំណើរការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវបញ្ជីកសាង ដើម្បីផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាព»។

ដើម្បីឆ្លើយតបនឹងតម្រូវការខាងដើមទុន ខេត្តតម្រង់ទិសធ្វើពិពិធកម្មប្រភពកម្លាំង ក្នុងនោះគ្រោងនឹងកៀរគរដោយទឹកប្រាក់ប្រមាណ ១ ពាន់ពាន់លានដុងពីបណ្តាកម្មវិធីគោលដៅជាតិ ៥០០ ពាន់លានដុងពីបណ្តាភូមិភាគចងសម្ព័ន្ធមេត្រីភាព និងជាង ២០០ ពាន់លានដុងពីថវិការភូមិភាគ ព្រមជាមួយបណ្តាប្រភពសង្គមភាវូបនីយកម្មដែលស្របច្បាប់។

សេចក្តីសម្រេចលេខ ១៧-NQ/TU សំដៅដល់ការកែលម្អមូលដ្ឋានសម្ភារ បរិក្ខារ បង្កើតគ្រឹះស្ថាននៃការលើកកម្ពស់សមត្ថភាពពិនិត្យ ព្យាបាលជំងឺនៅជួរមុខ។ នៅពេលទទួលបានការវិនិយោគព្រមគ្នា សុខាភិបាលមូលដ្ឋាននឹងមានលក្ខណៈឆ្លើយតបកាន់តែល្អប្រសើរនូវតម្រូវការថែទាំសុខភាពបឋម កាត់បន្ថយសម្ពាធបញ្ជូនទៅមន្ទីរពេទ្យបង្អែក ការពារសុខភាពប្រជាជន និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព៕

Nguyễn Quốc

 

 

 

Tags:

ផ្លូវថ្មីបើកឱកាសថ្មី

ពីការធ្វើដំណើរតាមកាណូតយ៉ាងលំបាកវេទនាដើម្បីដឹកជញ្ជូនកសិផលតាមព្រែកជីកកាលពីប៉ុន្មានឆ្នាំមុនៗ ឥឡូវនេះតំបន់ជនបទជាច្រើន ដូចជា៖ ភូមិលេ១៣ ឃុំខាញ់ឡឹម, ភូមិសាប៉ូ ឃុំដឹកមើយ។ល។ មាន និងកំពុងជិតមានផ្លូវបេតុងធំទូលាយ រាបស្មើដែរហើយ។ ដែលដងផ្លូវមានទំហំធំទូលាយ មិនត្រឹមតែធ្វើឱ្យមុខមាត់ជនបទផ្លាស់ប្តូរថ្មីប៉ុណ្ណោះទេ ថែមទាំងបើកឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច រួចចាកផុតពីភាពក្រីក្រប្រកបដោយចីរភាពសម្រាប់គ្រួសារជាច្រើនទៀតផង ពិសេសគ្រួសារជនរួមជាតិភាគតិច។

សាយភាយចំណេះដឹងខាងសមភាពភេទ

សមភាពភេទមិនត្រឹមតែចាប់ផ្តើមពីគោលការណ៍ និងគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពោរបំពូនដោយការយល់ដឹង និងសកម្មភាពក្នុងគ្រួសារ សហគមន៍នីមួយៗផងដែរ។ ពេលដែលទទួលបានការបំពាក់បំប៉នចំណេះដឹង នារីនឹងមានភាពជឿជាក់ក្នុងការលើកកម្ពស់សមត្ថភាព និងការពារសិទ្ធិរបស់ខ្លួន។ ហើយការរួមដំណើរ និងការចែករំលែកពីសំណាក់បុរស ក៏បានរួមចំណែកបង្កើតបរិយាកាសសមធម៌ ដើម្បីឱ្យនារីមានការអភិវឌ្ឍផងដែរ។ នេះជាគោលដៅដែលសហព័ន្ធនារីខេត្តកាម៉ាវ កំពុងឆ្ពោះទៅតាមរយៈសកម្មភាពឃោសនាជាច្រើនដើម្បីលើកកម្ពស់ការយល់ដឹងនៅថ្នាក់មូលដ្ឋាន។

ឈានឡើងពីកម្លាំងផ្ទៃក្នុង និងគោលនយោបាយឧបត្ថម្ភ

រួមជាមួយការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋាន បងប្អូនជនជាតិខ្មែរខេត្តកាម៉ាវ កំពុងពង្រីកស្មារតីឧស្សាហ៍ព្យាយាម ម្ចាស់ការក្នុងពលកម្ម ផលិតកម្ម កែលម្អជីវភាពរស់នៅជាជំហានៗ។ បណ្ដាគោលនយោបាយឧបត្ថម្ភលំនៅឋាន មុខរបរចិញ្ចឹមជីវិត និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បានបង្កលក្ខខណ្ឌបន្ថែមដើម្បីឱ្យប្រជាជនឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព រួមកម្លាំងអនុវត្តសម្រេចបណ្ដាគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២៦។

បង្កើតប្រភពកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការអភិវឌ្ឍន៍

កំណត់យកការអភិវឌ្ឍកងជួរកម្មាភិបាលជនជាតិភាគតិចដែលមានគុណសម្បត្តិ សមត្ថភាព និងកិត្យានុភាព ជាតម្រូវការដ៏សំខាន់ក្នុងការកសាងប្រព័ន្ធនយោបាយរឹងមាំនៅតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានចេញផែនការលេខ ៣៨០ ស្តីពីការរៀបចំផែនការ បណ្តុះបណ្តាល បំប៉ន រៀបចំ និងការប្រើប្រាស់កម្មាភិបាលបុគ្គលិក នយោជិតជាជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្ត ក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ ក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។

ឃុំវិញឡើយ៖ ប្ដេជ្ញាចិត្តអនុវត្តបង្កើនកំណើន “ពីរខ្ទង់”

កំណត់កំណើនការសេដ្ឋកិច្ចជា “ស្នូល” ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ឃុំវិញឡើយកំពុងផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវវិធានការជាច្រើន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការចលនាប្រឡងប្រណាំង ប្ដេជ្ញាអនុវត្តសម្រេចជោគជ័យគោលដៅកំណើនប្រកបដោយចីរភាព “ពីរខ្ទង់” ដំណាក់កាល ២០២៦-២០៣០។ ការប្តេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការស្រុះចិត្តគំនិតរបស់សហគមន៍អាជីវកម្ម និងប្រជាជន កំពុងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឃុំផងដែរ។

វិនិយោគព្រមគ្នា ដើម្បីបង្កើនគុណភាពសុខាភិបាលនៅមូលដ្ឋាន

សេចក្តីសម្រេចចិត្តលេខ ១៧-NQ/TU ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការបក្សខេត្ត Cà Mau បានបើកចេញទិសដៅថ្មីក្នុងដំណើរការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលមូលដ្ឋាន សំដៅដល់គោលដៅលើកកម្ពស់គុណភាពថែទាំសុខភាព ជួយបងប្អូនប្រជាជនទទួលបានសេវាសុខាភិបាលនៅនឹងមូលដ្ឋានផ្ទាល់។

ពង្រីកបណ្តាទម្រង់ផ្គត់ផ្គង់ព័ត៌មាន

ចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ អនុក្រឹត្យលេខ ៣៣៧/២០២៦/NĐ-CP កំណត់លម្អិតមាត្រាមួយចំនួន និងវិធានការអនុវត្តច្បាប់ស្តីពីការទទួលបានព័ត៌មាន បានចូលជាធរមាន។ អនុក្រឹត្យបានកំណត់ទម្រង់ផ្គត់ផ្គង់ព័ត៌មានជាច្រើនយ៉ាងសមស្របជាមួយបណ្តាក្រុមប្រជាជននីមួយៗ ជំនួយបងប្អូនប្រជាជន ជាពិសេសគឺជនរួមជាតិភាគតិច ងាយស្រួលក្តាប់បានបណ្តាគោលការណ៍ និងគោលនយោបាយផ្សេងៗ។

រក្សាលំនឹងទំនុកចិត្ត ​រួមកម្លាំងកសាងមាតុភូមិ

ការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា និងពង្រីកវប្បធម៌ជនជាតិ តែងជាគោលការណ៍ដ៏សំខាន់ និងមុតមាំរបស់បក្ស និងរដ្ឋ។ អាស្រ័យហេតុនោះ នៅខេត្តកាម៉ាវ បងប្អូនជនរួមជាតិខ្មែរតែងមានជំនឿទុកចិត្តចំពោះគោលមាគ៌ារបស់បក្ស ពង្រីកប្រពៃណីសាមគ្គីភាព រួមដៃគ្នាយ៉ាងសកម្មជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាច កសាងស្រុកកំណើតឱ្យកាន់តែសម្បូររុងរឿង និងស្រស់បំព្រងឡើងជាលំដាប់។

ជួយជាកម្លាំងជំរុញដើម្បីប្រជាជនឃុំ Vĩnh Hậu ឈានឡើង

បញ្ជាក់ការកាត់បន្ថយក្រចីរភាពជាភារកិច្ចស្នូល សំដៅលើកកម្ពស់ជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនោភូមិភាគ រយៈពេលកន្លង ឃុំ Vĩnh Hậu បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើនដើម្បីជួយជាកម្លាំងដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងទើបបានរួចផុតពីភាពក្រីក្រ។ តាមនោះ បង្កលក្ខណៈឱ្យបងប្អូនប្រជាជនពង្រីកកម្លាំងផ្ទៃក្នុង ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពជីវភាព។

នាំយកច្បាប់ស្តីពីជំនឿ និងសាសនាដល់ជនរួមជាតិ 

ច្បាប់ស្តីពីជំនឿ និងសាសនា លេខ ០៧ (រួមមាន ៩ ជំពូក និង ៦១ មាត្រា) ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧។ ច្បាប់បន្តអះអាងពីសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់មនុស្សគ្រប់រូប និងត្រូវបានការពាររួចផុតពីអំពើប្រកាន់រើសអើង បង្ខិតបង្ខំ ឬរារាំង។ ទាំងនេះជាបណ្តាបទប្បញ្ញត្តិដែលផ្សារភ្ជាប់ផ្ទាល់ទៅនឹងជីវភាពខាងស្មារតី និងជំនឿសាសនារបស់ប្រជាជនជាច្រើនរូប។ ចាប់ពីពេលនេះរហូតដល់ថ្ងៃច្បាប់ចូលជាធរមានជាផ្លូវការ ការងារឃោសនា ផ្សព្វផ្សាយខ្លឹមសារថ្មីៗ គប្បីត្រូវបានយកចិត្តទុកដាក់អនុវត្ត។

សហគ្រាស - ម៉ាក