ទូរស័ព្: 0274 383 347
អាទិត្យ, 8-11-26 00:33:55

រក្សាលំនឹងទំនុកចិត្ត ​រួមកម្លាំងកសាងមាតុភូមិ

ការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា និងពង្រីកវប្បធម៌ជនជាតិ តែងជាគោលការណ៍ដ៏សំខាន់ និងមុតមាំរបស់បក្ស និងរដ្ឋ។ អាស្រ័យហេតុនោះ នៅខេត្តកាម៉ាវ បងប្អូនជនរួមជាតិខ្មែរតែងមានជំនឿទុកចិត្តចំពោះគោលមាគ៌ារបស់បក្ស ពង្រីកប្រពៃណីសាមគ្គីភាព រួមដៃគ្នាយ៉ាងសកម្មជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាច កសាងស្រុកកំណើតឱ្យកាន់តែសម្បូររុងរឿង និងស្រស់បំព្រងឡើងជាលំដាប់។

 បងប្អូនជនរួមជាតិខ្មែរខេត្តកាម៉ាវ ស្រុះចិត្តគំនិត រួមកម្លាំងដើម្បីការអភិវឌ្ឍរបស់ខេត្ត។ (រូបថតនៅឃុំខាញ់ហ៊ឹង)។

ក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០២៦ គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនក្នុងខេត្ត បានខិតខំប្រឹងប្រែងអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន៖ សេដ្ឋកិច្ចមានកំណើនប្រកបដោយស្ថិរភាព ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ ការពារជាតិ-សន្តិសុខត្រូវបានធានា។

សមមិត្ត ហ្វិញក្វុកវៀត អនុលេខាគណៈកម្មាធិការបក្សខេត្ត បានសង្កត់ធ្ងន់ថា៖ «សមូហភាពគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត តែងកត់ត្រា និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់បណ្ដាព្រះសង្ឃគ្រប់ព្រះអង្គ អ្នកមុខអ្នកការសាសនា កម​្មាភិបាល អ្នកមានកិត្យានុភាព ព្រមទាំងបងប្អូនជនរួមជាតិខ្មែរ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ថែរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម កសាងជីវភាពវប្បធម៌ និងពង្រឹងប្លុកមហាសាមគ្គីទូទាំងជនជាតិ»។

 លោកស្រី ង្វៀនធូទឺ ប្រធានមន្ទីរជនជាតិ និងសាសនា រួមជាមួយសមមិត្ត ង្វៀនក្វុកទៀន លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំខាញ់ប៊ិញ ជូនអំណោយដល់គ្រួសារខ្មែរដែលមានស្ថានភាពលំបាក។

ក្នុងបណ្ដាខែចុងឆ្នាំ និងដំណាក់កាលបន្តបន្ទាប់ ខេត្តកាម៉ាវបានផ្តោតការយកចិត្តទុកដាក់លើការបំពេញសម្រេចហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម។ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត មានជំនឿជាក់ថា បណ្ដាព្រះតេជគុណ​ព្រះថេរានុថេរ គ្រប់ព្រះអង្គ ព្រមទាំងអ្នកមានកិត្យានុភាព នឹងបន្តធ្វើជាស្ពានតភ្ជាប់ដ៏សំខាន់ ដើម្បីចលនាប្រជាជនអនុវត្តល្អនូវគោលមាគ៌ារបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ យ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាព យកចិត្តទុកដាក់អប់រំកូនចៅ និងថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។

ឆ្លើយតបនឹងការយកចិត្តទុកដាក់ និងការរួមដំណើររបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ ព្រះតេជគុណ ថាច់ចិន្តា ព្រះចៅអធិការវត្តរ៉ាច់គូយ ឃុំខាញ់ប៊ិញ) បានចែករំលែកថា៖ «ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទខ្មែរនៅទីនេះ តែងពង្រីក និងរក្សាប្រពៃណីសាមគ្គីភាព អនុវត្តបានល្អនូវគោលនយោបាយ និងច្បាប់របស់រដ្ឋ»។

 

សមមិត្ត ហ្វិញក្វុកវៀត អនុលេខាគណៈកម្មាធិការបក្សខេត្ត ជូនអំណោយដល់គ្រួសារទទួលរបបគោលនយោបាយឃុំខាញ់ប៊ិញ ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ ២០២៦។

រួមជាមួយស្មារតីនោះដែរ ព្រះតេជគុណ ផាមមិញថាំង ព្រះចៅអធិការវត្តតាមហ៊ីប ឃុំត្រឹងវ៉ាំងថើយ) បានអះអាងពីស្មារតីផ្សារភ្ជាប់រវាងសាសនា និងជាតិថា៖ «យើងខ្ញុំរួមគ្នាអនុវត្តតាមទិសស្លោក “គន្លងធម៌ - ប្រជាជាតិ - សង្គមនិយម” ថែរក្សា និងពង្រីកតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនរួមជាតិខ្មែរ ធ្វើឱ្យកាន់តែសម្បូរបែបថែមទៀតនូវខឿនវប្បធម៌ជឿនលឿន ដិតដាមដោយអត្តសញ្ញាណរបស់ជនជាតិយើង រួមចំណែកកសាងខេត្តកាម៉ាវឱ្យមានសាមគ្គីភាព ស្ថិរភាព និងអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រមទាំងប្រកបដោយចីរភាព»។

ការស្រុះស្រួលគ្នារវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន រួមជាមួយការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងរដ្ឋអំនាចភូមិភាគ និងបណ្ដាអ្នកមុខអ្នកការសាសនា ព្រមទាំងប្រជាពុទ្ធបរិស័ទខ្មែរ គឺជាប្រភពកម្លាំងដ៏ធំធេងក្នុងការពង្រឹងប្លុកមហាសាមគ្គីទូទាំងជនជាតិ ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីឱ្យខេត្តកាម៉ាវ អនុវត្តសម្រេចជោគជ័យនូវបណ្ដាគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងដំណាក់កាលថ្មី៕

អត្ថបទនិងរូប៖ ង្វៀនក្វុក

 

 

 

Tags:

ផ្លូវថ្មីបើកឱកាសថ្មី

ពីការធ្វើដំណើរតាមកាណូតយ៉ាងលំបាកវេទនាដើម្បីដឹកជញ្ជូនកសិផលតាមព្រែកជីកកាលពីប៉ុន្មានឆ្នាំមុនៗ ឥឡូវនេះតំបន់ជនបទជាច្រើន ដូចជា៖ ភូមិលេ១៣ ឃុំខាញ់ឡឹម, ភូមិសាប៉ូ ឃុំដឹកមើយ។ល។ មាន និងកំពុងជិតមានផ្លូវបេតុងធំទូលាយ រាបស្មើដែរហើយ។ ដែលដងផ្លូវមានទំហំធំទូលាយ មិនត្រឹមតែធ្វើឱ្យមុខមាត់ជនបទផ្លាស់ប្តូរថ្មីប៉ុណ្ណោះទេ ថែមទាំងបើកឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច រួចចាកផុតពីភាពក្រីក្រប្រកបដោយចីរភាពសម្រាប់គ្រួសារជាច្រើនទៀតផង ពិសេសគ្រួសារជនរួមជាតិភាគតិច។

សាយភាយចំណេះដឹងខាងសមភាពភេទ

សមភាពភេទមិនត្រឹមតែចាប់ផ្តើមពីគោលការណ៍ និងគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពោរបំពូនដោយការយល់ដឹង និងសកម្មភាពក្នុងគ្រួសារ សហគមន៍នីមួយៗផងដែរ។ ពេលដែលទទួលបានការបំពាក់បំប៉នចំណេះដឹង នារីនឹងមានភាពជឿជាក់ក្នុងការលើកកម្ពស់សមត្ថភាព និងការពារសិទ្ធិរបស់ខ្លួន។ ហើយការរួមដំណើរ និងការចែករំលែកពីសំណាក់បុរស ក៏បានរួមចំណែកបង្កើតបរិយាកាសសមធម៌ ដើម្បីឱ្យនារីមានការអភិវឌ្ឍផងដែរ។ នេះជាគោលដៅដែលសហព័ន្ធនារីខេត្តកាម៉ាវ កំពុងឆ្ពោះទៅតាមរយៈសកម្មភាពឃោសនាជាច្រើនដើម្បីលើកកម្ពស់ការយល់ដឹងនៅថ្នាក់មូលដ្ឋាន។

ឈានឡើងពីកម្លាំងផ្ទៃក្នុង និងគោលនយោបាយឧបត្ថម្ភ

រួមជាមួយការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋាន បងប្អូនជនជាតិខ្មែរខេត្តកាម៉ាវ កំពុងពង្រីកស្មារតីឧស្សាហ៍ព្យាយាម ម្ចាស់ការក្នុងពលកម្ម ផលិតកម្ម កែលម្អជីវភាពរស់នៅជាជំហានៗ។ បណ្ដាគោលនយោបាយឧបត្ថម្ភលំនៅឋាន មុខរបរចិញ្ចឹមជីវិត និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បានបង្កលក្ខខណ្ឌបន្ថែមដើម្បីឱ្យប្រជាជនឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព រួមកម្លាំងអនុវត្តសម្រេចបណ្ដាគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២៦។

បង្កើតប្រភពកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការអភិវឌ្ឍន៍

កំណត់យកការអភិវឌ្ឍកងជួរកម្មាភិបាលជនជាតិភាគតិចដែលមានគុណសម្បត្តិ សមត្ថភាព និងកិត្យានុភាព ជាតម្រូវការដ៏សំខាន់ក្នុងការកសាងប្រព័ន្ធនយោបាយរឹងមាំនៅតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានចេញផែនការលេខ ៣៨០ ស្តីពីការរៀបចំផែនការ បណ្តុះបណ្តាល បំប៉ន រៀបចំ និងការប្រើប្រាស់កម្មាភិបាលបុគ្គលិក នយោជិតជាជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្ត ក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ ក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។

ឃុំវិញឡើយ៖ ប្ដេជ្ញាចិត្តអនុវត្តបង្កើនកំណើន “ពីរខ្ទង់”

កំណត់កំណើនការសេដ្ឋកិច្ចជា “ស្នូល” ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ឃុំវិញឡើយកំពុងផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវវិធានការជាច្រើន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការចលនាប្រឡងប្រណាំង ប្ដេជ្ញាអនុវត្តសម្រេចជោគជ័យគោលដៅកំណើនប្រកបដោយចីរភាព “ពីរខ្ទង់” ដំណាក់កាល ២០២៦-២០៣០។ ការប្តេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការស្រុះចិត្តគំនិតរបស់សហគមន៍អាជីវកម្ម និងប្រជាជន កំពុងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឃុំផងដែរ។

វិនិយោគព្រមគ្នា ដើម្បីបង្កើនគុណភាពសុខាភិបាលនៅមូលដ្ឋាន

សេចក្តីសម្រេចចិត្តលេខ ១៧-NQ/TU ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការបក្សខេត្ត Cà Mau បានបើកចេញទិសដៅថ្មីក្នុងដំណើរការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលមូលដ្ឋាន សំដៅដល់គោលដៅលើកកម្ពស់គុណភាពថែទាំសុខភាព ជួយបងប្អូនប្រជាជនទទួលបានសេវាសុខាភិបាលនៅនឹងមូលដ្ឋានផ្ទាល់។

ពង្រីកបណ្តាទម្រង់ផ្គត់ផ្គង់ព័ត៌មាន

ចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ អនុក្រឹត្យលេខ ៣៣៧/២០២៦/NĐ-CP កំណត់លម្អិតមាត្រាមួយចំនួន និងវិធានការអនុវត្តច្បាប់ស្តីពីការទទួលបានព័ត៌មាន បានចូលជាធរមាន។ អនុក្រឹត្យបានកំណត់ទម្រង់ផ្គត់ផ្គង់ព័ត៌មានជាច្រើនយ៉ាងសមស្របជាមួយបណ្តាក្រុមប្រជាជននីមួយៗ ជំនួយបងប្អូនប្រជាជន ជាពិសេសគឺជនរួមជាតិភាគតិច ងាយស្រួលក្តាប់បានបណ្តាគោលការណ៍ និងគោលនយោបាយផ្សេងៗ។

រក្សាលំនឹងទំនុកចិត្ត ​រួមកម្លាំងកសាងមាតុភូមិ

ការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា និងពង្រីកវប្បធម៌ជនជាតិ តែងជាគោលការណ៍ដ៏សំខាន់ និងមុតមាំរបស់បក្ស និងរដ្ឋ។ អាស្រ័យហេតុនោះ នៅខេត្តកាម៉ាវ បងប្អូនជនរួមជាតិខ្មែរតែងមានជំនឿទុកចិត្តចំពោះគោលមាគ៌ារបស់បក្ស ពង្រីកប្រពៃណីសាមគ្គីភាព រួមដៃគ្នាយ៉ាងសកម្មជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាច កសាងស្រុកកំណើតឱ្យកាន់តែសម្បូររុងរឿង និងស្រស់បំព្រងឡើងជាលំដាប់។

ជួយជាកម្លាំងជំរុញដើម្បីប្រជាជនឃុំ Vĩnh Hậu ឈានឡើង

បញ្ជាក់ការកាត់បន្ថយក្រចីរភាពជាភារកិច្ចស្នូល សំដៅលើកកម្ពស់ជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនោភូមិភាគ រយៈពេលកន្លង ឃុំ Vĩnh Hậu បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើនដើម្បីជួយជាកម្លាំងដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងទើបបានរួចផុតពីភាពក្រីក្រ។ តាមនោះ បង្កលក្ខណៈឱ្យបងប្អូនប្រជាជនពង្រីកកម្លាំងផ្ទៃក្នុង ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពជីវភាព។

នាំយកច្បាប់ស្តីពីជំនឿ និងសាសនាដល់ជនរួមជាតិ 

ច្បាប់ស្តីពីជំនឿ និងសាសនា លេខ ០៧ (រួមមាន ៩ ជំពូក និង ៦១ មាត្រា) ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧។ ច្បាប់បន្តអះអាងពីសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់មនុស្សគ្រប់រូប និងត្រូវបានការពាររួចផុតពីអំពើប្រកាន់រើសអើង បង្ខិតបង្ខំ ឬរារាំង។ ទាំងនេះជាបណ្តាបទប្បញ្ញត្តិដែលផ្សារភ្ជាប់ផ្ទាល់ទៅនឹងជីវភាពខាងស្មារតី និងជំនឿសាសនារបស់ប្រជាជនជាច្រើនរូប។ ចាប់ពីពេលនេះរហូតដល់ថ្ងៃច្បាប់ចូលជាធរមានជាផ្លូវការ ការងារឃោសនា ផ្សព្វផ្សាយខ្លឹមសារថ្មីៗ គប្បីត្រូវបានយកចិត្តទុកដាក់អនុវត្ត។

សហគ្រាស - ម៉ាក