ទូរស័ព្: 0274 383 347
សុក្រ, 27-11-26 11:15:29

អ៊ូអរពិធីប្រណាំងទូក​ ង បើកទូលាយ ឆ្នាំ២០២៦

ថ្មីៗនេះ នៅលើដងព្រែក Maspéro ស្ថិតក្នុងសង្កាត់សុកត្រាំង និងសង្កាត់ភូឡើយ (ក្រុងកឹងធើ) ពិធីប្រណាំងទូក ង បើកទូលាយ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានក្រុមទូកចូលរួមចំនួន ៨៤ ក្រុម រួមទាំងមានកីឡាករ កីឡាការិនីប្រមាណជិត ៧ ពាន់នាក់។ នេះជារដូវកាលប្រកួតដែលមានចំនួនក្រុមចូលរួមច្រើនជាងគេបំផុតមិនធ្លាប់មានតាំងពីមុនមក។

ក្រុមទូក ងបុរស និងនារីទាំង ៨៤ ក្រុម ចូលរួមពិធីបើកការប្រកួត។

ក្នុងចំណោមក្រុមទូកទាំង ៨៤ ក្រុម មានក្រុមទូកបុរសចំនួន ៦៧ ក្រុម (ក្រុងកឹងធើ ៥៨ ក្រុម រួមទាំងខេត្តកាម៉ាវ ៩ ក្រុម) ព្រមទាំងក្រុមទូកនារីមានចំនួន ១៧ ក្រុម (ក្រុងកឹងធើ ១១ក្រុម និងខេត្តកាម៉ាវ ៦ ក្រុម)។ ក្រុមទូក ងបុរសប្រកួតចម្ងាយ ១.២០០ ម៉ែត្រ ចំណែកក្រុមទូក ងនារីប្រកួតចម្ងាយ ១.០០០ ម៉ែត្រ។

ការប្រកួតប្រជែងប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ រំភើប និងទាក់ទាញ។

ពិធីប្រណាំងទូក ងឆ្នាំនេះ បានប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ និង ២៤ ខែវិច្ឆិកា។ សម្រាប់រង្វាន់ប្រណាំងវិញក៏មានភាពទាក់ទាញណាស់ដែរ ក្រុមជើងឯកនិងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ២០០ លានដុង, លេខ២ ១៥០ លានដុង, លេខ៣ ៨០ លានដុង  និងលេខ៤ ទទួលបាន ៥០ លានដុង (រង្វាន់ដូចគ្នាសម្រាប់ក្រុមបុរស និងក្រុមនារី)។

ការប្រកួតប្រជែងប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ រំភើប និងទាក់ទាញ។

បរិយាកាសនៃការប្រណាំងមានភាពអ៊ូអរយ៉ាងខ្លាំង ដោយមានប្រជាជន និងភ្ញៀវទេសចររាប់ម៉ឺននាក់ឈរតម្រៀបគ្នាយ៉ាងកកកុញនៅតាមបណ្តោយច្រាំងទន្លេទាំងសងខាង។ សំឡេងស្គរ និងសំឡេងត្រែបន្លឺឡើងយ៉ាងកងរំពង លាយឡំជាមួយសំឡេងច្រវាទូកបក់ទឹក បង្កើតជាពពុះសស្គុះ។ នៅលើផ្ទៃទឹក ក្រុមទូកនីមួយៗអុំយ៉ាងលឿនដូចព្រួញ ដេញប្រជែងគ្នាយ៉ាងប្រកៀកប្រកិត ក្រោមសំឡេងស្រែកហ៊ោ និងការអបអរសាទរយ៉ាងកងរំពងពីសំណាក់អ្នកទស្សនា។

សេចក្តីសប្បាយរីករាយនៃជ័យជម្នះ។

បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់រយៈពេល ២ ថ្ងៃ លទ្ធផលនៃការប្រកួតលើចម្ងាយ ១.០០០ ម៉ែត្រ សម្រាប់ក្រុមនារី ជ័យលាភីលេខ១ បានទៅលើក្រុមទូកវត្តទំនុប (ក្រុងកឹងធើ)។ ចំណែកលេខ២ លេខ៣ និងលេខ៤ បានទៅលើក្រុមទូករបស់ខេត្តកាម៉ាវ បន្ទាប់គ្នាគឺក្រុម កោះធំ ១, ង៉ាងយឿ និងកោះធំ ២​។ ចំណែកការប្រកួតចម្ងាយ ១.២០០ម៉ែត្រ សម្រាប់ក្រុមបុរស ក្រុមកីឡាករទូក ង វត្តព្រែកអណ្តើក ២ (ក្រុងកឹងធើ) បានដណ្តើមពានជើងឯក លេខ២ បានទៅលើក្រុមទូក ព្រែកត្រកួន (ក្រុងកឹងធើ) លេខ៣ បានទៅលើក្រុមវត្តទូក​ ង វត្តជ្រុងខ្មែរ (ខេត្ត Cà Mau) និងលេខ៤ បានទៅលើក្រុមទូក ង វត្តស្រឡូង (ក្រុងកឹងធើ)៕

អត្ថបទនិងរូប៖ យ័ញឌីប

 

 

Tags:

អ៊ូអរពិធីប្រណាំងទូក​ ង បើកទូលាយ ឆ្នាំ២០២៦

ថ្មីៗនេះ នៅលើដងព្រែក Maspéro ស្ថិតក្នុងសង្កាត់សុកត្រាំង និងសង្កាត់ភូឡើយ (ក្រុងកឹងធើ) ពិធីប្រណាំងទូក ង បើកទូលាយ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានក្រុមទូកចូលរួមចំនួន ៨៤ ក្រុម រួមទាំងមានកីឡាករ កីឡាការិនីប្រមាណជិត ៧ ពាន់នាក់។ នេះជារដូវកាលប្រកួតដែលមានចំនួនក្រុមចូលរួមច្រើនជាងគេបំផុតមិនធ្លាប់មានតាំងពីមុនមក។

ប្រញឹករៀបចំសម្រាប់ថ្ងៃបុណ្យតេតកងទ័ព-ប្រជាជន ឆ្នាំ២០២៧

យោងតាមបញ្ជាការដ្ឋានយោធាខេត្តកាម៉ាវ មកទល់ពេលនេះ នាបឃុំចំនួន ៤ រួមមាន៖ អានត្រាច់​ ថាញទុង ទឹនទៀន និងនិញថាញឡើយ កំពុងផ្តោតលើការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងកិច្ចការងារ សកម្មភាពសុខុមាលភាពសង្គម ដើម្បីបង្កើតបរិយាកាសដ៏ឱឡារឹកដើម្បីឆ្ពោះទៅថ្ងៃបុណ្យតេតកងទ័ព-ប្រជាជន ឆ្នាំ២០២៧។

សង្វាក់ដ៏ពិសេសសម្រាប់ព្រឹត្តិការណ៍បង្គាកាម៉ាវ 

ខេត្តកាម៉ាវ កំពុងមមាញឹកត្រៀមរៀបចំសកម្មភាពអំណរទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) និងសមោសរ បង្គាកាម៉ាវ លើកទី២ ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ក្រោមប្រធានបទ៖ “ភ្លឺចិញ្ចាចអត្តសញ្ញាណវប្បធម៌ - បង្គាកាម៉ាវឆ្ពោះទៅឆាកអន្តរជាតិ”។

ចំណុចភ្លឺស្វាងនៃបរិវត្តកម្មឌីជីថលនៅគណបក្សថ្នាក់មូលដ្ឋាន

មួយក្នុងចំណោមបីភូមិភូមិភាគសម្រេចឌីជីថលសំណុំរឿង បក្ខជនមុនគេ គណៈកម្មាធិការបក្សឃុំដុងហាយ បន្តបង្កើតចំណាប់អារម្មណ៍ខ្លាំងក្លា ពេលសម្រេចបាននូវគោលដៅសម្អាត និងស្តង់ដារនីយកម្មទិន្នន័យមុនកាលកំណត់ រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការបរិវត្តកម្មឌីជីថលរួមរបស់ខេត្តទាំងមូល។

ចាត់តាំងទិវាមហាសាមគ្គីភ្ជាប់នឹងទិវាវប្បធម៌វៀតណាម

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកាខាងមុខនេះ ទិវាមហាមហាសាមគ្គីទូទាំងប្រជាជនឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅនៅគ្រប់ភូមិ ឃុំ សង្កាត់លើភូមិសាស្ត្រខេត្ត។ ជាពិសេសឆ្នាំនេះ គឺលើកដំបូងបង្អស់ដែលទិវាមហាសាមគ្គីត្រូវបានរៀបចំឡើងផ្សារភ្ជាប់នឹងទិវាវប្បធម៌វៀតណាម រួមបញ្ចូលគ្នារវាងសកម្មភាពកសាងផែនមហាសាមគ្គីទូទាំងប្រជាជន ជាមួយនឹងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ក្នុងសហគមន៍។

លើកកម្ពស់ជីវភាពជនរួមជាតិភាគតិច

យោងតាមរបាយការណ៍លេខ ៣៥៨ ចុះថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៦ របស់គណៈអចិន្ត្រៃយ៍បក្សខេត្ត ឆ្លងកាត់ជាង ២៣ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៤-NQ/TW ចុះថ្ងៃទី ១២ មិនា ឆ្នាំ២០០៣ របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី IX និងជិត ៧ ឆ្នាំនៃការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៦៥-KL/TW ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ របស់ការិយាល័យនយោបាយ ស្តីពីការងារជនជាតិ ខេត្ត Cà Mau សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព និងអភិរក្សអត្តសញ្ញាណវប្បធម៌ជនរួមជាតិភាគតិច។

អាទិភាពលើប្រភពនៃការអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច

ជាមួយគោលដៅលើកកម្ពស់ជីវភាពរស់នៅទាំងសម្ភារៈ ស្មារតី និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងបណ្តាខេត្តក្រុង និងតំបន់ប្រជាជនរស់នៅ ខេត្តកាម៉ាវ បានកសាងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិចដំណាក់កាលឆ្នាំ ២០២៦-២០៣០ ជាប់ទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការកសាងជនបទថ្មី។ ក្នុងនោះ យកចិត្តទុកដាក់ជាអតិបរមាលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ឧបត្ថម្ភជីវភាពរស់នៅ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

សហគ្រាស - ម៉ាក