ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:21

ជំនួយកម្លាំងដើម្បីជនរួមជាតិខ្មែរចាកផុតក្រ

ផ្តើមពីការជំនួយកម្លាំងនៃគោលនយោបាយជនជាតិដែលត្រូវបានភូមិភាគផ្សព្វផ្សាយអនុវត្តល្អ មាមីងបងប្អូនជនរួមជាតិខ្មែរនៅភូមិហ៊ីបហ្វាតី ឃុំង៉ុកចាន់ ស្រុកដឹមយើយ អនុវត្តទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពដើម្បីស្តារជីវភាពរស់នៅ។

ទូទាំងឃុំង៉ុកចាន់មាន១៨៥គ្រួសារខ្មែរ រស់នៅប្រមូលផ្តុំច្រើនជាងគេគឺភូមិហ៊ីបហ្វាតី (ដោយមានទាំងអស់៨១គ្រួសារ)។ ប៉ុន្មានឆ្នាំថ្មីៗ នេះ ជីវភាពបងប្អូនខ្មែររស់នៅទីនេះក៏មានការផ្លាស់ប្តូរយ៉ាងសកម្ម។ បណ្តាផ្ទះបណ្តោះអាសន្នកាលពីមុនក៏ត្រូវបានចំណុះឲ្យផ្ទះក្បឿងថ្មដ៏ រឹងមាំទៀតផង។

គ្រួសារបង សើងវុំាងលីវ អាយុ៤៧ឆ្នាំ ដែលបានឈានឡើងរួចចាកក្រកាលពីឆ្នាំ២០២៣ អាស្រ័យក្លាហានក្នុងការអនុវត្តទម្រង់ចិញ្ចឹម គ្រំឈាមផ្តើមពីប្រភពពូជដែលបានគណៈកម្មាធិការប្រជាជនឃុំជំនួយ ឧបត្ថម្ភ។ បងលីវចិញ្ចឹមប្រហែល៨០គីឡូគ្រំឈាមពូជ បន្ទាប់ពី ចិញ្ចឹមបាន៨ខែ ក៏ចាប់ផ្តើមប្រមូលផល។ គ្រំឈាមក្រោយពីប្រ មូលផលរួច បងក៏ទាក់ទងជាមួយឈ្មួញដើម្បីមកទិញដល់ផ្ទះ ដោយ តម្លៃ១៩០ពាន់ដុង/គីឡូ។ ទម្រង់នេះផ្តល់ប្រាក់ចំណូលជូនគ្រួសារបងជិត១០០លានដុង/ឆ្នាំ រួមចំណែកដើម្បីស្តារជីវភាពរស់នៅថែមទៀតផង។

បងសើងវុំាងលីវ ចាកផុតក្រ សង់បានផ្ទះថ្មីអាស្រ័យអនុវត្តទម្រង់ចិញ្ចឹមគ្រំឈាម។

បងលីវមានប្រសាសន៍៖ “កាលពីមុនគ្រួសារខ្ញុំជួបលំបាកខ្លាំង ណាស់ ឲ្យតែមានអ្នកណាជួលធ្វើការងារអ្វីក៏ធកវើនោះ ខ្ញុំបេ្តជ្ញាចិត្តនិងខិតខំឈានឡើងរាល់ការលំបាក ដើម្បីចាកផុតក្រ។ តែឥឡូវខ្ញុំមាន របរចិញ្ចឹមគ្រំឈាមទើបសេដ្ឋកិច្ចបានលំនឹងជាងមុន។ គ្រួសារខ្ញុមក៏ សង់បានផ្ទះមួយខ្នងយ៉ាងរឹងមាំផងដែរ ដោយសរុបទឹកប្រាក់ប្រហែល៣០០លានដុង”។

“សព្វថ្ងៃ មិនត្រឹមតែគ្រួសារខ្ញុំនោះទេ បណ្តាគ្រួសារខ្មែរដទៃទៀតក៏មានជីវភាពធូរធាជាងមុនណាស់ដែរ។ បណ្តាគ្រួសារដែលធ្លាប់ជួបលំបាកខាងផ្ទះស្នាក់នៅកាលពីមុន ឥឡូវក៏ត្រូវបានរដ្ឋជំនួយឧបត្ថម្ភសាងសង់ផ្ទះ ព្រមទាំងផ្តល់ពូជសត្វចិញ្ចឹមដើម្បីអនុវត្តរាល់បណ្តាទម្រង់អភិ វឌ្ឍន៍សេដ្ឋកិច្ច សម្រាប់គ្រួសារណាដែលមានលក្ខណៈជាងក៏សង់ផ្ទះដោយខ្លួនឯង ដូច្នេះហើយទើបតំបន់ជនរួមជាតិខ្មែរមួយថ្ងៃកាន់តែមានសម្រស់ជាងមុន” បងលីវបានអះអាងបែនេះ។

ដែលធ្លាប់ជាគ្រួសារក្រ ប្តីប្រពន្ធលោក គីមវុំាងទុង និងអ្នកមីង ង្វៀងធីប៊ិតធ្វី ក៏ឈានឡើងអាស្រ័យការវិនិយោគអភិវឌ្ឍន៍ផលិតផងដែរ។ គ្រួសារបានរដ្ឋជំនួយឧបត្ថម្ភពូជជ្រូកចិញ្ចឹមចំនួន៤ក្បាល រាល់ ថ្ងៃអ្នកមីងធ្វីទៅយកអាហារកាកសំណល់តាមបណ្តាគ្រួសារជិតខាង យកមកចម្អិនសាឡើងវិញសម្រាប់ឲ្យជ្រូកស៊ីដើម្បីប្រឹតសំចៃប្រាក់ កាស់ក្នុងការទិញចំណីជ្រូក។

គ្រួសារអ្នកមីង ង្វៀងធីប៊ិតធ្វី ឈានឡើងស្តារសេដ្ឋកិច្ចគ្រួសារអាស្រ័យទម្រង់ចិញ្ចឹមជ្រូកពូជ។

អ្នកមីងធ្វី មានប្រសាសន៍៖ “ខណៈដែលបានទទួលជ្រូកកូន ប្តីប្រ ពន្ធខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ពីព្រោះនេះជាកត្តាសម្រាប់ស្តារជីវ ភាពរស់នៅប្រចាំគ្រួសារខ្ញុំ។ កាលពីមុន គ្រួសារខ្ញុំជួបលំបាក់ខ្លាំង ដោយគ្មានលក្ខណៈអាចចិញ្ចឹមសត្វធាតុ ទោះបពិបាកក្នុងការរួចចាក ក្របាន។ សព្វថ្ងៃខ្ញុំចិញ្ចឹមជ្រូកមួយហ្វូងទុកសម្រាប់លក់ បង្កើនប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ”។ បន្ទាប់ពីលក់ជ្រូកកូនលើកដំបូង គ្រួសារចំណេញបានប្រាក់ជិត៤០លានដុង ហើយកំពុងត្រូវបានបន្តការ ចិញ្ចឹមឡើងវិញទៀតដែរ។

លោកលេមិញវូយ ប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ុកចាន់ ឲ្យ ដឹង៖ “ប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យគោលនយោបាយសម្រាប់ជន រួមជាតិភាគតិច យើងខ្ញុំក៏មានលក្ខណៈគិតគូរជីវភាពរស់នៅជូនបង ប្អូនជនរួមជាតិខ្មែរ ពិសេសបណ្តាគ្រួសារក្រនិងប្រកៀកក្រទាំងឡាយ (ជំនួយឧបត្ថម្ភពួកគាត់អំពីផ្ទះស្នាក់នៅ និងពូជសត្វចិញ្ចឹម) កសាង ច្រើនសំណង់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតការងារធ្វើ រួមចំណែកលើក កម្ពស់ជីវភាព ស្មារតីសម្ភារជូនមាមីងបងប្អូនខ្មែរ។ បណ្តាគ្រួសារ ជាច្រើន ផ្តើមពីគ្រួសារក្រីក្រ សន្សឹមៗក៏បានឈានឡើងចាកផុតក្រ ចីរភាពទៀតផង”៕

 

អត្ថបទនិងរូបថត៖ ឡាមខាញ់

 

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក