ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 11:00:02

សមាជិកសម្ព័ន្ធយុវជននៃនគរបាលខេត្ត

ឧបត្ថម្ភប្រជាជនផ្លាស់ប្តូរឌីជីថល់ក្នុងការពិនិត្យ និងព្យាបាលជំងឺ

ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យសុខាភិបាលមិនត្រឹមមានន័យនៅពេលដែលអ្នកអាស្រ័យផលប្រយោជន៍ដោយផ្ទាល់នោះទេ។ នៅមន្ទីរពេទ្យនគរបាលខេត្ត Cà Mau សមាជិកសម្ព័ន្ធយុវជននៃនគរបាលខេត្តបានបង្វែគោលនយោបាយទៅជាសកម្មភាពជាក់ស្តែងដោយយុទ្ធនាការ "រួមបញ្ចូលសៀវភៅសុខភាពអេឡិចត្រូនិកលើកម្មវិធី VNeID" ជំនួយប្រជាជនក្នុងការប្រើប្រាស់ឌីជីថលយ៉ាងងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាព។

សមាជិកសម្ព័ន្ធយុវជននៃនគរបាលខេត្ត សកម្មក្នុងការបង្ហាញណែនាំបងប្អូនប្រជាជនក្នុងការរួមបញ្ចូល “សៀវភៅសុខភាពអេឡិចត្រូនិកលើកម្មវិធី VNeID"។

ជារៀងរាល់ថ្ងៃ សមាជិកសម្ព័ន្ធយុវជននៃនគរបានខេត្ត មានវត្តមាននៅមន្ទីរពេទ្យនគរបាលខេត្តដើម្បីជំនួយការណែនាំដោយផ្ទាល់ និង ជួយបងប្អូនប្រជាជនអំពីការបញ្ចូលសៀវភៅសុខភាពអេឡិចត្រូនិកទៅក្នុងកម្មវិធី VNeID ។ ជាមធ្យមរៀងរាល់សប្តាហ៍មានមនុស្សប្រមាណជាង ១.៣០០ នាក់ទទួលបានការជំនួយឧបត្ថម្ភអនុវត្តសម្រេចជោគជ័យ។​ គិតមកទល់ពេលនេះ មន្ទីរពេទ្យក៏បានជួយបងប្អូនប្រជាជនមជាង ១៣.000 នាក់ បញ្ចប់ការរួមបញ្ចូល និងប្រើប្រាស់សៀវភៅសុខភាពអេឡិចត្រូនិក យោងតាមប្រការនេះ​បានបង្ហាច្បាស់អំពីការយកចិត្តទុកដាក់​ និងការឯកភាពគ្នាយ៉ាងខ្ពស់របស់បងប្អូនប្រជាជនចំពោះគោលនយោបាយឌីជីថលនៃសារព័ត៌មានវេជ្ជសាស្ត្រ។

ការផ្សព្វផ្សាយសៀវភៅសុខភាពអេឡិចត្រូនិកនៅលើ VNeID ផ្តល់ផលប្រយោជន៍ជាក់ស្តែងជាច្រើនសម្រាប់បងប្អូនប្រជាជន ដូចជា៖ ការគ្រប់គ្រងព័ត៌មានលម្អិតខាងសុខភាព និងប្រកបដោយភាពងាយស្រួល។ ការចែករំលែកទិន្នន័យវេជ្ជសាស្ត្រតាមមណ្ឌលពិនិត្យ និងព្យាបាលជំងឺណាមួយទូទាំងប្រទេស។​ ផ្តល់ឱកាសណាត់ជួប ទំនាក់ទំនងតាមអ៊ីនធឺណិតជាមួយវេជ្ជបណ្ឌិត បង់ថ្លៃមន្ទីរពេទ្យដោយមិនប្រើប្រាក់សុទ្ធ ផ្តោលើបញ្ហានោះ ក៏ធានានូវសុវត្ថិភាពដាច់ខាត និងការសម្ងាត់នៃព័ត៌មានផ្ទាល់ខ្លួន។ ជាមួយអត្ថប្រយោជន៍ស្តីពីការប្រើ ប្រាស់ សៀវភៅសុខភាពអេឡិចត្រូនិកនៅលើកម្មវិធី VNeID។ នគរបាលខេត្ត Cà Mau បានធ្វើការជំរុញទឹកចិត្តបងប្អូនប្រជាជនឱ្យសកម្មចូលរួមយុទ្ធនាការ។ ជាមួយតួនាទីជាអ្នកជំនាញក្នុងការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ​ អ្នករាល់គ្នាក៏អាចជាម្ចាស់ "សៀវភៅសុខភាពអេឡិចត្រូនិច" ដ៏ទំនើប និងងាយស្រួលទៀតផង។

សមាជិកសម្ព័ន្ធយុវជននៃនគរបាលខេត្តតែងអស់ពីចិត្តជួយណែនាំបងប្អូនប្រជាជនដើម្បីបានចូលជិតឌីជីថលសម្រាប់ក្នុងការពិនិត្យ និងព្យាបាលជំងឺ។

ក្នុងដំណើរការអនុវត្តយុទ្ធនាការ សមាជិកសម្ព័ន្ធយុវជននៃនគរបាលខេត្ត Cà Mau បានបន្តការលើកកម្ពស់តួនាទីទទួលខុសត្រូវរបស់ខ្លួនជានិច្ច តែងជាកម្លាំងស្នូល និងជាកងកម្លាំងប្រពិសេស ឈានមុខក្នុងរាល់កិច្ចការផ្សេងៗផងដែរ។ កងកម្លាំងនៃសមាជិកសម្ព័ន្ធយុវជនតែងអស់ពីចិត្តក្នុងការបង្ហាញណែនាំ និងឧបត្ថម្ភដោយផ្ទាល់នៅមន្ទីរពេទ្យនគរបាលខេត្ត។ ណែនាំរាល់ករណីមួយៗដើម្បីបងប្អូនប្រជាជន "ធ្វើការរួមជាមួយ - ធ្វើឱ្យត្រូវ - ធ្វើឱ្យដល់ទីបញ្ចប់" ជំនួយការងារប្រជាជន ជាពិសេសមនុស្សចាស់ជរាដែលចូលជិតខាងបច្ចេកវិទ្យាដោយស្ទាត់ជំនាញ។ ការឈ្លាសវៃ និងភាពស្និទ្ធស្នាលរបស់សមាជិកសម្ព័ន្ធយុវជននៃនគរបាលខេត្តបានរួមចំណែកធ្វើឱ្យយុទ្ធនាការ "រួមបញ្ចូលសៀវភៅសុខភាពអេឡិចត្រូនិកលើកម្មវិធី VNeID" ទៅជាចលនាដ៏មានអត្ថន័យ និងជាក់ស្តែង ទទួលបានការឯកភាព និងការគាំទ្រយ៉ាងអស់ពីចិត្តរបស់បងប្អូនប្រជាជន៕

Hữu Đệ

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក