ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:21

ជំនួយកម្លាំងដើម្បីចាកផុតក្រ គ្រប់ជ្រុងជ្រោយជូនជនរួមជាតិ

សង្កាត់១ ក្រុងកាម៉ាវ មានគ្រួសារខ្មែរទាំងអស់១៣៣គ្រួសារ ដោយមានចំនួនប្រជាជន៥៨៨នាក់។ កាលពីឆ្នាំ២០១៩ សង្កាត់មាន១៥គ្រួសារក្រីក្រ និង៤១គ្រួសារប្រកៀកក្រ ក្នុងនោះមាន៤គ្រួសារក្រនិង១៤គ្រួសារប្រកៀកក្រជាជនជាតិ ខ្មែរ។ បន្ទាប់៤ឆ្នាំក្រោយដែលខិតខំប្រឹងប្រែងអនុវត្តការងារ កាត់បន្ថក្រ សព្វថ្ងៃទូទាំងសង្កាត់ពោលគឺគ្មានគ្រួសារខ្មែរក្រនិងប្រកៀក ក្រដូចកាលពីមុនទៀតនោះទេ។

គ្រួសារលោក ថាច់ចូវ នៅអនុសង្កាត់លេខ៣ ធ្លាប់ជាគ្រួសារ ក្រផងដែរ។ គ្រួសារមានសមាជិកទាំងអស់១១រូប ប្រកបរាល់ មុខរបរការងារ តែជីវភាពតែជួវបលំបាក។ ហេតុតែដូច្នេះ កូនទាំង២នាក់របស់លោកថែមទាំងធ្លាក់ចូលគ្រោះសង្គម ហើយក៏ ត្រូវចូលគុកផងដែរ។ តែដោយបានការចលនាទឹកចិត្តរបស់មាមីងបងប្អូនអ្នកភូមិ ព្រមទាំងលេខាសាខាបក្ស និងប្រធាន អនុសង្កាត់ សាខាសមាគមនារីនៃអនុសង្កាត់ ព្រមទាំងការយក ចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសង្កាត់១ លោកថាច់ចូវ ក៏មាន កម្លាំងចិត្តឡើងវិញ ព្រមទាំងប្តេជ្ញាចិត្តខិតខំស្តារជីវភាពគ្រួសារដើម្បីផ្គត់ផ្គង់ឲ្យកូនចៅបានសិក្សារៀនសូត្រ។ លោកចូវបាន ឲ្យដឹង៖ “លើកដំបូងប្រពន្ធខ្ញុំបានចូលរួមក្លឹបសមាគមនារី ព្រមទាំងបានបងៗនារីចលនាឲ្យចូលរួមក្លឹបប្រឹតសំចៃឥណទាន សន្សំប្រាក់ដោយសមាគមនារីបានបង្កើតនិងទទួលខុសត្រូវ រាល់ខែផ្ញើប្រាក់ចំនួន៦០ពាន់ដុង/ចំណែក សម្រាប់ដល់ចុងឆ្នាំនឹងសងទុនវិញដើម្បីមានប្រាក់សម្រាប់ទិញសម្ភារៈប្រើប្រាស់ ប្រចាំគ្រួសារ។ ក្លឹបនារីថែមទាំងផ្តល់ឱកាសឲ្យគ្រួសារខ្ញុំបាន  បុលប្រាក់ប្រឹតសំចៃដើម្បីសងបំណុលដោយកម្រិតប្រាក់ការ ខ្ពស់ខាងក្រៅ។ បន្ទាប់ពីនោះ គ្រួសារខ្ញុំក៏ត្តូវបានថ្នាក់ដឹកនាំ    សង្កាត់ ព្រមទាំងសមាគមសហព័ន្ធនារីចេញមុខឲ្យបុលដោយមិនចាំបាច់បញ្ចាំទ្រព្យ ជំនួយគ្រួសារខ្ញុំបានបុលប្រាក់ធនាគារគោលនយោបាយសង្គមសម្រាប់លក់ដូរកំប៊ិចកំប៉ុក ពីព្រោះ      សុខភាពសព្វថ្ងៃក៏មិនសូវមាំមួនណាស់ដែរ មិនអាចធ្វើការងារធ្ងន់ដូចពីមុនទៀតនោះទេ។ ដល់ឆ្នាំ២០១៦ រដ្ឋក៏បានវិនិយោគកសាងពង្រីកនិងវិសិដ្ឋកម្មបណ្តាដងផ្លូវគ្រប់ច្រក បង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនប្រជាជនប្រកបរបរជួញដូរផ្សេងៗ ផ្តើមពីនោះសេដ្ឋកិច្ចគ្រួសារក៏មានការអភិវឌ្ឍន៍ ព្រមទាំងមានលក្ខណៈសង់បានផ្ទះមួយខ្នងយ៉ាងល្អស្កឹមស្កៃ និងចាកផុតក្រ ទៀតផង”។

លោកថាច់ចូវ នៅអនុសង្កាត់លេខ៣ សង្កាត់១ ក្រុងកាម៉ាវ រួចចាកក្រអាស្រ័យការខិតខំប្រឹង ប្រែងរកស៊ី ព្រមទាំងទទួលបានការឧបត្ថម្ភសង់ផ្ទះមួយខ្នងយ៉ាងធំស្កឹមស្កៃដើម្បីលក់អាហារពេលព្រឹកប្រចាំថ្ងៃនៅនឹងកន្លែងទៀតផង។

លោកត្រឹងហ្វាងគៀក អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់១ ឲ្យដឹង៖ “ដើម្បីសម្រេចបានលទ្ធផលដូចខាងលើ សង្កាត់ក៏បានធ្វើការផ្សព្វផ្សាយអនុវត្តដំណាលគ្នាយ៉ាងច្រើនដំណោះស្រាយ។ ក្នុងនោះ សកម្មភាពចលនា ផ្សព្វផ្សាយក្នុងតំ            បន់ជនជាតិភាគតិចក៏ត្រូវបានបក្ខភាគ គណៈកម្មាធិការប្រជា ជន ព្រមទាំងគ្រប់បណ្តាគណៈផ្នែកទូទាំងសង្កាត់យកចិត្តទុកដាក់អនុវត្ត ចាត់ទុកនេះជាភារកិច្ចនយោបាយដ៏ចម្បង និង ឈានមុខទៀតផង”។

ទន្ទឹមនិងនោះ ក៏មានភូមិភាគជាច្រើនថែមទាំងបានពង្រីកតួនាទីអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចដើម្បីក្លាយជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាចជាមួយប្រជាជន រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម លើកកម្ពស់ចំណេះដឹងក្នុងការរស់នៅជូនបងប្អួនប្រជាជន។

បច្ចុប្បន្ន លើភូមិសាស្ត្រខេត្តមានអ្នកមានប្រជាប្រិយក្នុងជន         រួមជាតិភាគតិចទាំងអស់ចំនួន៦៧នាក់។ អ្នកទាំងនោះតែង            បង្កើតនូវឆន្ទៈក្នុងការខិតខំឈានឡើងដោយខ្លួនឯង ព្រមទាំងលើកកម្ពស់ស្មារតីនិងសម្ភារៈក្នុងការរស់នៅរបស់បងប្អូនជន            ជាតិភាគតិច បង្កើតបុព្វបទសម្រាប់អនុវត្តជោគជ័យរាល់ភារ           កិច្ចនយោបាយនៅភូមិភាគ។

ដូចជានៅឃុំខាញ់ប៊ិញ ទូទាំងឃុំមាន១៧៤គ្រួសារខ្មែរ ក្នុង នោះមានចំនួនប្រជាជន៤០៥នាក់ រស់នៅប្រមូលផ្តុំតាមបណ្តាភូមិដូចជា៖ ភូមិរ៉ាច់គូយ១២៩គ្រួសារ/២៣៦នាក់។ ប៉ុន្មានឆ្នាំ កន្លង សកម្មភាពនៃការកាត់បន្ថយក្រក៏ត្រូវបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់យ៉ាងពិសេសផងដែរ ផ្តើមពីនោះ អត្រាគ្រួសារខ្មែរក្រីក្រក៏បានបន្ថយចុះនូវត្រឹម០,៥% ហើយសព្វ ថ្ងៃនេះ ឃុំនូវត្រឹម២គ្រួសារប្រកៀកក្រប៉ុណ្ណោះ។

បងលីវុំាងគួ នៅភូមិរ៉ាច់គូយ ជាអ្នកមានប្រជាប្រិយក្នុង​ជនជាតិភាគតិចរបស់ភូមិភាគ ឲ្យដឹង៖ “ប៉ុន្មានឆ្នាំកន្លង ឃុំបានផ្សព្វផ្សាយយ៉ាងច្រើនគោលនយោបាយឧបត្ថម្ភជនរួមជាតិខ្មែរ ផ្តើមពីនោះក៏បានឧបត្ថម្ភដីធារ ដីផលិតរហូតដល់សាងសង់ផ្ទះសម្រាប់ស្នាក់នៅ ព្រមទាំងដើមទុនផលិតជាដើម។ ផ្តើមពីនោះ បណ្តាគ្រួសារខ្មែរដែលក្រីក្រលើភូមិសាស្ត្រឃុំត្រូវបានបន្ថយចុះជាសន្សឹមៗពីមួយឆ្នាំទៅមួយឆ្នាំ ចំណែកគ្រួសារធូរធាមួយថ្ងៃកាន់តែកើនលោះងជាលំដាប់ សព្វថ្ងៃទូទាំងភូមិគ្មានគ្រួសារក្រទៀតនោះទេ”។

បងលីវុំាងគួ ជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរម្នាក់មិនត្រឹមធ្វើសេដ្ឋកិច្ចពូកែប៉ុណ្ណោះទេ ថែមទាំងជួយស្តារជីវភាពគ្រួសារខ្មែរជាច្រើនទៀតនៅក្នុងភូមិដើម្បីមានលក្ខណៈរួចចាកក្រ។

លោកផាមក្វុកត្រឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំខាញ់ប៊ិញ ឲ្យដឹង៖ “រយៈពេលខាងមុខ  យើងខ្ញុំនឹងបន្តចង្អុលការណែនាំអនុវត្តការងារកាត់បន្ថយក្រ ពីសេសចលនាបណ្តា អង្គការចាត់តាំងជាទូទៅ និងឯកជនជំនួយឧបត្ថម្ភផ្ទះស្នាក់នៅ ភ្លើងអាគ្គិសនី ម៉ាស៊ីនស្វានទឹក  ព្រមទាំងបណ្តាបទដ្ឋានខាងសេវាសង្គមមួយចំនួនទៀត។ ខិតខំដល់ចុងឆ្នាំ២០២៤ ឃុំខាញ់ ប៊ិញនឹងលុបបំ​បាត់គ្មានសល់ ក្នុងនោះមានការរួមចំណែកយ៉ាង ធំរបស់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរចំពោះកិច្ចការងារ    ផ្សព្វផ្សាយ និងឃោសនា ចលនាផងដែរ”៕

 

អត្ថបទនិងរូបថត៖ ឡាមខាញ់

 

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក