ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:21

គួរមានការជំនួយកម្លាំងឲ្យបានសមស្រប

កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល២០២១-២០៣០ នៃតំណាក់កាលទី១ ចាប់ពីឆ្នាំ២០២១-២០២៥ ដែលបានចេញការប្រកាសដាក់ឲ្យប្រើប្រាសតាមសេចក្តីសម្រេចចិត្តលេខ ១៧១៩/QÐ-TTg ចុះថ្ងៃទី១៤តុលា ឆ្នាំ២០២១របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល រួមមានទាំង អស់១០គម្រោង។ ក្នុងនោះ អនុគម្រោងទី១ត្រូវបានផ្សព្វផ្សាយសម្រាប់ដោះស្រាយករណីខ្វះដីធារសង់ផ្ទះ ផ្ទះស្នាក់នៅ ដីផលិត និងទឹកប្រើប្រាស់។ គម្រោងនេះ រួមមានទាំងអស់៤ខ្លឹមសារ ក្នុងនោះឧបត្ថម្ភផ្លាស់ប្តូរមុខរបរចំណុះដីផលិត។ ចាប់ពីឆ្នាំ២០២២-២០២៣ លើភូមិសាស្ត្រខេត្តកាម៉ាវមាន២១១គ្រួសារបាន អាស្រ័យផល។

ផ្តើមពីនោះ ករណីរដ្ឋអំណាចភូមិភាគដែលមិនអាចផ្តល់ដីផលិត គឺគ្រួសារ គ្មានដីឬក៏ខ្វះដី ខ្វះដីផលិតក៏ទទួលបានការឧបត្ថម្ភផ្លាស់ប្តូរមុខរបរមួយលើក។ បណ្តាគ្រួសារស្ថិតក្នុងមុខយោងតាមការណែនាំរបស់គណៈកម្មាធិការជនជាតិដែលបានធ្វើការជម្រើស ទទួលបានការឧបត្ថម្ភមិនលើសពីទឹកប្រាក់១០លាន    ដុងសម្រាប់១គ្រួសារដើម្បីទិញសម្ភារៈឧបករផ្សេងៗដើម្បីធ្វើសេវាផលិតកសិ            កម្ម បង្វែមុខរបរចិញ្ចឹម ដាំដុះ ផលិតជួញដូរផ្សេងៗជាដើម ឬក៏រៀនរបរសម្រាប់ផ្លាស់ប្តូរមុខរបរការងារធ្វើ។

ស្រុកត្រឹងវុំាងថើយ ជាស្រុកដែលមានជនរួមជាតិភាគតិចរស់នៅច្រើនកុះករ ដោយមានចំនួន២.២៩០គ្រួសារ ក្នុងនោះនូវមាន១១៦គ្រួសារក្រនិង១១១គ្រួសារប្រកៀកក្រ។ ព្រមទាំងមាន១២ភូមិក្រលំបាកពិសេសស្ថិតតាមបណ្តាឃុំដូចជា ខាញ់ហឹង ខាញ់ប៊ិញតី ខាញប៊ិញតីបាក់ ខាញ់ប៊ិញដុង...។

ដើម្បីជំនួយផ្លាស់ប្តូរមុខរបរចំណុះដីផលិត ការរិយាល័យជនជាតិស្រុកបាន សហការជាមួយបណ្តាឃុំ និងទីរួមស្រុក ដើម្បីពិនិត្យឡើងវិញចំពោះបណ្តាគ្រួសារដែលស្ថិតក្នុងមុខសញ្ញាតាមកំណត់។

ឃុំខាញ់ប៊ិញដុង និងខាញ់ប៊ិញតីបាក់ បានជំនួយពូជឈើដាំ សត្វចិញ្ចឹមជូនបងប្អូនប្រជាជនដែលជាមុខសញ្ញាអាស្រ័យផលតាមកម្មវិធី។

លោកផាងវុំាងវៀត ប្រធានការិយាល័យជនជាតិស្រុកត្រឹងវុំាងថើយ ឲ្យដឹង៖ “មកទល់សព្វថ្ងៃ ស្រុកក៏មានជាង១០០គ្រួសារដែលបានទទួលការឧបត្ថម្ភជា         ទឹកប្រាក់តែមួយលើកគត់ ដោយមួយគ្រួសារទទួលបាន១០លានដុង។ បន្ទាប់ពីបណ្តាគ្រួសារទទួលឧបត្ថម្ភប្រាក់សុទ្ធ គណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំណែនាំគ្រួសារទាំងឡាយនោះស្តីពីការទិញសម្ភារៈ និងពូជឈើដាំ សត្តចិញ្ចឹម            ផ្សេងៗឬក៏ដាំបន្ថែបន្ថែម បង្កើតរបរជួញដូរជាដើមតាមតម្រូវការដែលខ្លួនបានចុះឈ្មោះតាំងពីដំបូង ព្រមទាំងអនុវត្តការទូទាត់បញ្ជីតាមកំណត់”។

ថ្វីត្បិតតែដូច្នោះ បើយោងតាមប្រសាសន៍របស់លោកវៀត ចំនួនប្រាក់ដែលបានឧបត្ថម្ភគឺនូវស្តួចស្តើងណាស់ប្រៀបជាមួយតម្រូវជាក់ស្តែង ពិតជាពិបាក            សម្រាប់ការផ្លាស់ប្តូរមុខរបរថ្មីឲ្យបានលំនឹង ពោលគឺមិនទាន់អាចអះអាងបានថានិងមានការលំណឹងដ៏យូរអង្វែងនោះទេ ដូច្នេះហើយ លទ្ធផលលើកដំបូងក៏មានកម្រិតទាបណាស់ដែរ។  ថ្នាក់លើគួរពិនិត្យឡើងវិញចំពោះការកំណត់កម្រិត             ឧបត្ថម្ភបែបណាឲ្យមានការសមស្របដើម្បីអាចនឹងជំនួយកម្លាំងសម្រាប់រាល់            មុខសញ្ញាដែលអាស្រ័យផលទាំងឡាយមានលក្ខណៈឈានឡើង។

ផ្តើមពីការជាក់ស្តែងបានឲ្យឃើញថា ប្រភពធនធានសម្រាប់អនុវត្តរាល់    បណ្តាគោលនយោបាយជនជាតិ ទោះបីគ្មានការអាទិភាពក៏ដោយ តែក៏នូវមានកម្រិតទាបណាស់ដែរប្រៀបជាមួយតម្រូវការជាក់ស្តែង។ ក្នុងនោះ ការផ្សព្វ             ផ្សាយវិនិយោគតាមបណ្តាភូមិភាគនូវមានការជួបលំបាក់ខ្លាំង គ្មានសមត្ថភាព សម្រាប់ការប្រមូលផ្តុំនៃប្រភពដើមទុនសម្រាប់ផ្គត់ផ្គង់ក្នុងប្រជាជនដើម្បីរួមគ្នា អនុវត្ត។ ម្យ៉ាងវិញទៀត តំបន់ជនជាតិភាគតិចទូទាំងខេត្តសុទ្ធសឹងជាតំប់ជួបពិបាកតាំងពីដំបូង ហើយគ្រោះធម្មជាតិក៏តែងកើតមានជារឿយៗ ដូច្នេះហើយក៏ បណ្តោយឲ្យប៉ះពាល់យ៉ាងធំណាស់ដែរដល់ការរស់នៅរបស់បងប្អូនប្រជាជន             រួមទាំងលទ្ធផលនៃការផ្សព្វផ្សាយអនុវត្តរាល់បណ្តាកម្មវិធី គោលនយោបាយ ឧបត្ថម្ភរបស់តំបន់ផងដែរ។

ផ្តើមពីប្រាក់ដែលបានបុល និងប្រាក់ឧបត្ថម្ភ រួមផ្សំដើមទុនរបស់គ្រួសារ បងស្រីហ៊ឺវធីនួន នៅភូមិគិញឌឹងB ឃុំខាញ់ហឹង ស្រុកត្រឹងវុំាងថើយ ក៏បានពង្រីកទម្រង់ដាំត្រសក់យ៉ាងមានប្រសិទ្ធភាពផងដែរ។

ដោយឡែកចំពោះគម្រោងទី១ ក៏មិនទាន់មានលិខិតតុបករណ៍កំណត់ណា  មួយដែលច្បាស់លាស់ស្តីពីយន្តការ “បង្កើតមូលនិធិដីផលិត” សម្រាប់ជំនួយ     ឧបត្ថម្ភបណ្តាមុខសញ្ញាអាស្រ័យផល។ ដូច្នេះហើយ គ្រប់បណ្តាភូមិភាគនៃតំបន់ជនជាតិភាគតិចទូទាំងខេត្ត សព្វថ្ងៃក៏គ្មានមូលនិធិដីរដ្ឋសម្រាប់ឧបត្ថម្ភផ្ទាល់      ខាងដីផលិត ដូច្នេះហើយទើបអនុវត្តតាមវិធីសាស្ត្រឧបត្ថម្ភផ្លាស់ប្តូរមុខរបរចំណុះផ្តល់ដីផលិត។ នេះគឺជាដំណោះស្រ័យដ៏ចាំបាច់ តែកម្រិតនៃការឧបត្ថម្ភច្រើនជាអតិបរិមាតាមការកំណត់នូវទាប ទើបបណ្តោយឲ្យភូមិភាគទាំងឡាយមានការ ជួបលំបាកក្នុងការជម្រើសមុខរបរសមស្របសម្រាប់ឧបត្ថម្ភផ្លាស់ប្តូរ និងធានាអភិវឌ្ឍន៍យ៉ាងមានប្រសិទ្ធភាពរបស់កម្មវិធី៕

 

អត្ថបទនិងរូបថត៖ គ្វីញអាញ

 

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក