ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:22

សម្រេចបានជាមូលដ្ឋានកូតាមួយចំនួនដ៏ចាំបាច់ របស់កម្មវិធីគោលដៅនៃតំបន់ជនជាតិ

“ឆ្លងកាត់រយៈកាលជាង២ឆ្នាំផ្សព្វផ្សាយនិងចាត់តាំងអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចតំណាក់កាល២០២១-២០២៥លើភូមិសាស្ត្រខេត្ត គិតមកទល់ពេលនេះ ក៏ឆ្លើយតបតម្រូវការខាងល្បឿន គោលដៅរបស់កម្មវិធី ព្រមទាំងគម្រោងការដែលគណៈកម្មាធិការប្រជាជនខេត្តបានដាក់ចេញ” លោកង្វៀង ថាញនីម អនុប្រធានគណៈជនជាតិខេត្ត ឲ្យដឹងដូច្នេះ។

ខេត្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែ​ទាំ​ជីវភាព​គ្រួសារ​ជន​ជាតិ​ភាគ​តិច​ក្រីក្រ​ក្នុង​គ្រា​លំបាក​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ (ក្នុងរូបថត៖ លោក ង្វៀន ថាញ់លឹម អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក យូ មិញ ជូនអំណោយ ដល់គ្រួសារជនជាតិភាគតិចក្រីក្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  ឆ្នាំ ពីរ​ពាន់​បួន)។

-សូមលោកឲ្យដឹងបន្ថែមអំពីប្រភពទុនដែល​បានចែកចាយ ព្រមទាំងលទ្ធផលទទួលបាន​ដូច ម្ត៉េចខ្លះ?

លោកង្វៀងថាញនីម៖ សរុបប្រភពទុនថវិកាគោលនយោបាយជាតិដែលបានធ្វើការចែកចាយសម្រាប់កម្មវិធីរហូតមកទល់ពេលនេះមានចំនួន            ១៨១.៦៦០លានដុង។ លទ្ធផលអនុវត្តត្រូវបញ្ចប់  រហូតដល់ថ្ងៃទី១៥មិថុនា ឆ្នាំ២០២៤។ ទូទាំងខេត្តបានដោះស្រាយថវិកាសរុប១១២.៧៧២លានដុង សម្រេចជាង៦២%នៃគម្រោងការទុនដែលបានប្រគល់ជូនក្នុងតំណាក់កាល២០២២-២០២៤ (ក្នុង នោះ ដោយឡែកគម្រោងដើមទុននាឆ្នាំ២០២២     និង២០២៣ក៏បានដៅះស្រាយសម្រេចជិត៩០%      ផងដែរ)។

សព្វថ្ងៃខេត្តកាម៉ាវក៏បានសម្រេចជាមូលដ្ឋានកូតា ព្រមទាំងគោលដៅដ៏ប្រចាំមួយចំនួនរបស់កម្មវិធីបានដាក់ចេញសម្រាប់គម្រោងការនៃតំណាក់កាលរយៈពេល៥ឆ្នាំ។ ក្នុងនោះ ដែលលេចធ្លោ   ជាងគេគឈសម្រេចបានកូតាកាត់បន្ថយអត្រាគ្រួសារក្រជាជនជាតិភាគតិចទូទាំងខេត្តរៀងរាល់ឆ្នាំចាប់ពី២%ឡើងទៅ ព្រមទាំងចំពោះបណ្តាភូមិ       ភាគដែលមានលក្ខណៈជួបលំបាកពិសេសគឺ៣%ឡើងទៅ (យោងតាមកូតារបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានប្រគល់ឲ្យខេត្តគឺបន្ថយអត្រាគ្រួសារក្រជាជនជាតិភាគតិច២%)។ ស្តែងយោង        តាមលទ្ធផលនៃការពិនិត្យនិងរាយការណ៍ គ្រួសារក្រីក្រជាជនជាតិភាគតិចរបស់ខេត្តក្នុងឆ្នាំ២០២៣ក៏បន្ថយចុះបាន៣២៩គ្រួសារ ស្មើនឹងអត្រាគ្រួសារ ក្រក្នុងជនជាតិភាគតិចដែលបន្ថយបាន២,៥៧%ប្រៀបនឹងឆ្នាំ២០២២។

ខេត្តក៏កំពុងប្រមូលផ្តុំយ៉ាងសកម្មចំពោះការណែនាំអនុវត្តកម្មវិធី ខិតខំប្រឹងប្រែងរហូតដល់ ចុងឆ្នាំ២០២៥នឹងមានតិចបំផុត ៤០%នៃចំនួនឃុំ (សមស្មម២ឃុំ) ព្រមទាំង៥១,២%នៃចំនួនភូមិ សង្កាត់ (សមល្មមនឹង២២ភូមិសង្កាត់) ចេញផុតពីភូមិសាស្ត្រជួបលំបាកពិសេស ត្រឹមត្រូវតាមកូតានៃការអនុវត្តកម្មវិធីដែលនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានប្រគល់ឲ្យខេត្តកាម៉ាវ។

ផ្តើមពីកម្មវិធី សម្រស់ទិដ្ឋភាពនៃតំបន់ជនរួមជាតិខ្មែរភូមិលេខ៦ ឃុំខាញ់ហ្វា ស្រុកអ៊ូមិញមួយថ្ងៃកាន់តែស្រស់ស្អាត។

-សូមលោកជួយចែលរំលែកបន្ថែមអំពីប្រការងាយស្រួលនិងភាពលំបាកក្នុងដំណើរការផ្សព្វ        ផ្សាយអនុវត្តកម្មវិធីលើភូមិសាស្ត្រខេត្តគឺជាអ្វីខ្លះ?

លោកង្វៀងថាញនីម៖ ភាពងាយស្រួលគឺការ ផ្សព្វផ្សាយនិងចាត់តាំងអនុវត្តកម្មវិធីលើភូមិ         សាស្ត្រខេត្តតែងទទួលបានការយកចិត្តទុកដាក់     និងបង្គាប់យ៉ាងសកម្មរបស់គ្រប់បណ្តាថ្នាក់តាំងពីមជ្ឈឹមរហូតដល់ភូមិភាគ។ ការចូលរួមយ៉ាង សកម្មរបស់រណសិរ្ស បណ្តាគណៈផ្នែក និងប្រ ជាជន ពិសេសម្ចាស់ការក្នុងការធ្វើសេនាធិការដ៏មានប្រសិទ្ធភាពរបស់បណ្តាស្ថាប័នឯកទេស ជាពិសេសចំពោះស្ថាប័នបម្រើការងារខាងជនជាតិ         គ្រប់លំដាប់ថ្នាក់។

កម្មវិធីត្រូវបានអាទិភាពរៀបចំចាត់ចែងខាងប្រភពធនធានយ៉ាងធំដែលផ្តើមពីថវិការដ្ឋសម្រាប់       អនុវត្តបណ្តាគម្រោង អនុគម្រោងនិងសមាសភាព ក្នុងនោះមានយ៉ាងច្រើនខ្លឹមសារឧបត្ថម្ភជាក់ស្តែងនិងសមស្របជាមួយតម្រូវការរបស់បងប្អូនប្រជាជនតំបន់ជនជាតិភាគតិច។ បណ្តាផលទ្ធផលដែល ទទួលបាន ក៏រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិផាគតិច                         ព្រមទាំងធានាល្អបណ្តាលក្ខណៈដែលចាំបាច់      សម្រាប់ឲ្យការផលិតនិងការរស់នៅក្នុងតំបន់ ជំ នួយជីវភាពនិងលើកកម្ពស់ការរស់នៅទាំងស្មារតីសម្ភារៈជូនបងប្អូនប្រជាជនតំបន់ជនជាតិភាគតិចនៅគ្រប់បណ្តាភូមិភាគ។

ចំណែកខាងការលំបាកវិញ ល្បឿននៃការផ្សព្វផ្សាយអនុវត្តបណ្តាគម្រោង និងអនុវគម្រោង ព្រមទាំងខ្លឹមសារសមាសភាពរបស់កម្មវិធី ក៏ដូចជា         អត្រានៃការដោះស្រាយថវិកាគម្រោងដើមទុននូវមិនទាន់សម្រេចកូតាតាមផែនការដាក់ចេញ ពិសេសគឺប្រភពទុនសម្រាប់បុព្វហេតុនៃការប្រកបមុខរបររកស៊ី។ មុខសញ្ញាអាស្រ័យផលរាល់បណ្តាគោលនយោបាយដែលស្ថិតក្នុងកម្មវិធីក៏ត្រូវបានបំព្រួញជាសន្សឹមៗរៀងរាល់ឆ្នាំ។ អត្រាគ្រួសារក្រមួយថ្ងៃកាន់តែបន្ថយចុះតាមដំណើរការឃុំជនបទថ្មី។ នៅតាមបណ្តាភូមិភាគមួយចំនួន សព្វថ្ងៃកំពុង មានគម្រោងផែនការខាងដើមទុន តែគ្មានមុខ    សញ្ញាដែលអាស្រ័យផលនោះទេ ហើយកំពុងស្នើឲ្យកែតម្រូវឡើងវិញសម្រាប់គម្រោងការផ្សេងៗដេលស្ថិតក្នុងកម្មវិធីឬក៏កែតម្រូវសម្រាប់ភូមិភាគដទៃទៀតដែលមានតម្រូវការ។

ទន្ទឹមនិងនោះ ការពិនិត្យសាឡើងវិញ និងកសាងគម្រោងការអនុវត្តរបស់អង្គភាព និងភូមិភាគ សម្រាប់គម្រោង អនុគម្រោង និង សមាសភាព        មួយចំនួនមិនទាន់ប្រគិតការជាក់ស្តែង បណ្តោយឲ្យជួបផលពិបាកក្នុងការអនុវត្តចាត់តាំង ព្រមទាំង ដោះស្រាយថវិកាទុន។ នូវមិនទាន់មានដំណោះ    ស្រាយសម្រាប់ផ្លាស់ថ្មីររៀបធ្វើ ដើម្បីលើកមម្ពស់    ប្រសិទ្ធភាពនៃកម្មវិធី ពិសេសចំពោះខ្លឹមសារ      ឧបត្ថម្ភអភិវឌ្ឍន៍ផលិត និងពហុបែបសម្រាប់ការ    រស់នៅក្នុងសហគមន៍។

ចំពោះការបែងចែកគម្រោងរដើមទុនសម្រាប់   បុព្វហេតុខាងប្រកបរបររកស៊ី ដោយថវិកាមជ្ឈឹម    អនុវត្តបណ្តាគម្រោងនិងអនុគម្រោង ព្រមទាំងខ្លឹមសារសមាសភាពនៃកម្មវិធី គិតដល់ឆ្នាំ២០២៤គឺ      មិនទាន់មានការសមស្រ្របជាមួយលក្ខណៈនៃការផ្សព្វផ្សាយរបស់ខេត្តកាម៉ាវនៅឡើយ (ដោយ    មជ្ឈឹមបានធ្វើការចែកចាយសម្រាប់អនុគម្រោងនិមួយៗ ក្នុងនោះ គម្រោងដែលត្រូវការដើមទុនចំនួន ច្រើនបែរប្រគល់ឲ្យតិចទៅវិញ ព្រមទាំងផ្ទុយមក វិញ)។

ការផ្សព្វផ្សាយនិងណែនាំចំពោះសកម្មភាព “ពិនិត្យ វាយតម្លៃអនុវត្តកម្មវិធី” លើភូមិសាស្ត្រ      ខេត្តយោងតាមដំណើរការនៃសេចក្តីកំណត់លើសារាចរលេខ ០១/២០២២/TT-UBDT ចុះថ្ងៃទី ២៦ ឧសភា ឆ្នាំ២០២២របស់គណៈកម្មា ធិការជន ជាតិក៏ជួបផលពិបាកណាស់ដែរ អាស្រ័យដោយ មានច្រើនឯកសារសរុបនិងពាក់ព័ន្ធច្រើនសំណាកសរុប តែគណៈកម្មាធិការជនជាតិមិនទាន់បានណែនាំ ឧបត្ថម្ភគ្រប់បណ្តាខេត្តចំពោះការតភ្ជាប់         និងយកចូលអនុវត្តផ្នែកខាងប្រព័ន្ធសារព័ត៌មាន                         គ្រប់គ្រងឯកសារសម្រាប់អនុវត្តរាល់គ្រប់ដំណោះស្រាយផ្សេងៗ។

​​​​​​​

ជាគម្រោងមួយក្នុងចំណោមបណ្តាគម្រោង អនុគម្រោងផ្សេងៗ និងខ្លឹមសារសមាសភាពស្ថិតក្នុងកម្មវិធីគឺជំនួយឧបត្ថម្ភការរស់នៅ ព្រមទាំងបង្កើតការងារធ្វើជូនពលករខ្មែរ និងពលករដែលកំពុងរស់នៅតាមតំបន់ជនជាតិ ក៏ត្រូវបានភូមិភាគមួយចំនួនទូទាំងខេត្តអនុវត្តមានប្រសិទ្ធភាព។ (ក្នុងរូបថត៖ នារីឃុំង្វៀងវៀតខាយ ស្រុកភូតឹង ទទួលបាន ប្រាក់ចំណូលនឹងនរផ្តើមពីមុខរបរប៉ះមង)។

-ដើម្បីជម្នះរាល់ការលំបាកនិងអនុវត្តកម្មវិធី   សម្រេចលទ្ធផលខ្ពស់ ត្រឹមត្រូវតាមសន្ទុះល្បឿន ផ្នែកក៏បានស្នើ និងលើកសំណើរក៏ដូចជាដំណោះស្រាយក្នុងការអនុវត្តបែបណាខ្លះ ជំរៀបលោក?

លោកង្វៀងថាញនីម៖ ចំពោះថ្នាក់មជ្ឈឹម បច្ចុប្បន្ន ស្តីពីយន្តការគ្រប់គ្រង និងចាត់តាំងអនុ       វត្តកម្មវិធីកំពុងបានសម្រេចជាសន្សឹមៗ ពិសេសចាប់តាំងពីរដ្ឋាភិពាលចេញសេចក្តីសម្រេចចិត្តលេខ ៣៨/២០២៣/145NÐ-CP ចុះថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៣ ក៏បានដោះស្រាយរាល់បញ្ហាលំបាកផ្សេងៗរបស់ភូមិភាគ ប៉ុន្តែតែងកើតមាន        ករណីជួបលំបាកទាក់ទិនចំពោះបណ្តាគម្រោង     អនុគម្រោងមួយចំនួន ព្រមទាំងខ្លឹមសារសមាភាពដែលស្ថិតក្នុងកម្មវិធី។ អាស្រ័យដូច្នេះហើយ គណៈជនជាតិក៏បានស្នើដល់គណៈកម្មាធិការជនជាតិសម្រេចក្នុងពេលឆាប់ៗ ព្រមទាំងធ្វើសេនាធិការកែតម្រូវកម្មវិធីយោងតាមខ្លឹមសារដែលបានលើកឡើងក្នុងសេចក្តីពង្រាងរាយការណ៍ស្រាវ                      ជ្រាវជាសាធារណៈក្នុងការកែតម្រូវកម្មវិធី និងភ្ជាប់ ជាមួយដោយសារលិខិតលេខ ៥៤៩/UBDT-VPCTMTQG ចុះថ្ងៃទី៥ មេសា ឆ្នាំ២០២៤ របស់ គណៈកម្មាធិការជនជាតិ ជំនួយភូមិភាគងាយស្រួលក្នុងការផ្សព្វផ្សាយអនុវត្ត។ ផ្តើមពីនោះ នឹងឆាប់ យកចូលដំណើរការខាងប្រព័ន្ធសារព័ត៌មានគ្រប់                គ្រងឯកសារសម្រាប់អនុវត្តរាល់ដំណោះស្រាយ     ផ្សេងៗ ព្រមទាំងណែនាំឧបត្ថម្ភខេត្តកាម៉ាវតភ្ជាប់ដើម្បីអនុវត្តសកម្មភាព “ពិនិត្យ វាយតម្លៃ អនុវត្ត កម្មវិធី”។

ដោយឡែកថ្នាក់ខេត្ត ផលពិបាកធំបំផុតដែល  សម្រាប់បណ្តាស្ថាប័នម្ចាស់ការចំពោះគម្រោងនិងអនុគម្រោងស្ថិតក្នុងកម្មវិធីនាពេលបច្ចុប្បន្នគឺដោះស្រាយថវិកាខាងគម្រោងដើមទុនសម្រាប់បុព្វ ហេតុនៃការប្រកបមុខរបររកស៊ីដែលបានប្រគល់ជូន។ មានយ៉ាងច្រើនខ្លឹមសារឧបត្ថម្ភដែលសព្វ ថ្ងៃមិនមានមុខសញ្ញាអាស្រ័យផល មិនមានខ្លឹមសារខាងចំណាយឬក៏គ្មានសមត្ថភាពក្នុងការដោះស្រាយថវិកា។ អាស្រ័យហេតុនេះហើយ គណៈ  ជនជាតិក៏បានធ្វើការពិនិត្យនិងបូកសរុបយ៉ាង      គ្រប់គ្រាន់ ព្រមទាំងកសាងសម្រេចជាស្ថាពរ២           គម្រោងដែលបានកែតម្រូវតាមយន្តការពិសេសដោយឡែកដែលបានកំណត់លើសេចក្តីសម្រេចចិត្តលេខ ១១១/២០២៤/QH១៥ ចុះថ្ងៃទី១៨មករា ឆ្នាំ២០២៤របស់រដ្ឋសភា (បានផ្ញើទៅមន្ទីរហិរញ្ញ         វត្ថុដើម្បីបូកសរុប និងធ្វើសេនាធិការជូនគណៈ កម្មាធិការប្រជាជនខេត្តរាយការណ៍ជូនក្រុមដល់                ប្រឹក្សាប្រជាជនសម្រេចចិត្តកែតម្រូវ)។

ស្របឱកាសនោះ គណៈជនចាតិក៏បានបង្កើត ក្រុបការងារដើម្បីអញ្ជើញទៅពិនិត្យជាក់ស្តែងនៅតាមស្រុកទាំង៤ (ធើយប៊ិញ ដឹមយើយ អ៊ូមិញ និងត្រឹងវុំាងថើយ)។ ផ្តើមធ្វើការជាមួយបណ្តាក្រសួងស្ថាប័ននិងអង្គភាពថ្នាក់ខេត្តទទួលខុសត្រូវលើគម្រោង អនុគម្រោងនិងសមាសភាពដែល     ស្ថិតក្នុងកម្មវធីដើម្បីណែនាំ និងដោះស្រាយការ លំបាក ជំរុញខ្លាំងខ្លាខាងសន្ទុះល្បឿននៃការអនុ       វត្តដើម្បីដោះស្រាយថវិកាតភ្ជាប់ជាមួយគម្រោងការទុនឆ្នាំ២០២២និង២០២៣ ព្រមទាំងអន្តរភាពសម្រាប់ឆ្នាំ២០២៤ (ភាគទុនដែលមិនបានស្នើឲ្យកែតម្រូវ) សម្រេចជោគជ័យទាំងការប្រមូលផ្តុំថវិកានិងគ្រប់បណ្តាសំណុំឯកសារផ្សេងៗដែលពាក់ព័ន្ធដល់ការងារត្រៀមដើម្បីចាត់តាំងអនុវត្ត និង ដោះស្រាយថវិកាទុនឆ្នាំ២០២៤។ តាមដានជា រឿយៗ និងជំរុញទឹកចិត្តបណ្តាស្ថាប័នគណៈផ្នែក      គ្រប់លំដាប់ខេត្ត ព្រមទាំងគ្រប់បណ្តាភូមិភាគតំ    បន់ជនជាតិភាគតិចចាត់តាំងផ្សព្វផ្សាយអនុវត្ត     សព្វគ្រប់រាល់បណ្តាខ្លឹមសារនិងភារកិច្ច សម្រេច    ១០០%កូតាដែលត្រូវបានប្រគល់ជូនតាមសន្ទុះ   ល្បឿននៃការកំណត់លើគម្រោងការលេខ ៦៧/KH-UBND ចុះថ្ងៃទី២០មិនា ឆ្នាំ២០២៤របស់ គណៈកម្មាធិការប្រជាជនខេត្តចំពោះរាល់គម្រោង អនុគម្រោង និងខ្លឹមសារសមាសភាពស្ថិតក្នុងកម្មវិធី ព្រមទាំងមានការសមស្របជាមួយទ្រង់ទ្រាយនៃប្រភពទុនដែលបានប្រគល់ជូនក្នុងឆ្នាំ៕

សូមថ្លែងអំណរគុណ!

 

អនុវត្តដោយ៖ គ្វីញអាញ

 

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក