ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:20

ភាពផ្លាស់ប្តូរអាស្រ័យការសម្រេចចិត្តនៃគោលនយោបាយ

ជាគម្រោង១ក្នុងចំណោមគម្រោងទាំង៣នៃការតាំងទីលំនៅព្រៃការពារឆ្នេរមាត់សមុទ្រខាងលិច តំបន់តាំងទីលំនៅថ្មី Lung Ranh (ភូមិលេខ១ ឃុំ Khánh hội ស្រុក U Minh) ជាទីតាំងដែលប្រមូលផ្តុំគ្រួសារខ្មែររស់នៅច្រើនកុះករ។ សព្វថ្ងៃ បងប្អូនប្រជាជនកំពុងតាំងលំនៅជាបណ្តើរៗនៅទីនេះ។

ភាគច្រើនមាមីងបងប្អូនតំបន់តាំងទីលំនៅថ្មីនេះរស់នៅប្រកបមុខរបរខាងនេសាទសមុទ្រ​ ចំណែកមួយចំនួនតូច ប្រកបរបររត់ម៉ូតូឌុប និងលក់ដូរកំប៊ិចកំប៉ុកតាមដងផ្លូវ។ដោយមានទាំងអស់ចំនួន១៣០គ្រួសារ បច្ចុប្បន្ន តំបន់តាំងទីលំនៅថ្មីមានត្រឹម៩០គ្រួសាររស់នៅប៉ុណ្ណោះ។ បណ្តាសំណង់ផ្សេងៗ ដូចជា៖ អាគ្កីសនីយ ផ្លូវថ្នល់ សាលារៀន តំណាក់សុខាភិបាលក៏ត្រូវបានវិនិយោគរួចរាល់ ឆ្លើយតបតម្រូវការសកម្មភាពរស់នៅរបស់បងប្អូនប្រជាជនបានយ៉ាងល្អ។

សាលាបឋមសិក្សា Kim Đồng នៅតែរក្សាបន្តបង្រៀនបណ្តាថ្នាក់ទី១, ទី២, ទី៣ និងថ្នាក់មតេយ្យ១ថ្នាក់ ភាគច្រើនសិស្សានុសិស្សសុទ្ធសឹងជាអ្នករស់នៅក្នុងតំបន់តាំងទីលំនៅថ្មី។

លោក Nguyễn Duy Quân អនុប្រធានគណៈ    កម្មាធិការប្រជាជនឃុំ ឲ្យដឹង៖ “គោលដៅសំខាន់របស់តំបន់តាំងទីលំ នៅថ្មីគឺសម្រាប់គ្រួសារក្រីក្រ និងជនជាតិភាគតិចដែលមិនមានដីលំ នៅដ្ឋាន ខ្វះឯកសារសម្រាប់ផលិត។ តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះបញ្ហាខាងការរស់នៅជូនមាមីងបងប្អូន ភូមិភាគតែងឆក់ឱកាសរាល់គ្រប់ប្រភពខាងការចលនាសប្បុរសជន និងប្រភពថវិ ការ ទន្ទឹមនឹងនោះជំរុញការកៀរគរប្រជាជននៅទីនេះឱ្យកាន់តែមានការយល់ដឹងបានល្អអំពីការធ្វើមានស្របច្បាប់ ព្រមទាំងអភិវឌ្ឍន៍រាល់បណ្តាទម្រង់សេដ្ឋកិច្ច ដើម្បីលំនឹងជីវភាព”។

ក្នុងឆ្នាំ២០២៣ មាន១គ្រួសារនៅក្នុងតំបន់តាំងទីលំនៅថ្មី ទទួលបានការឧបត្ថម្ភផ្ទះ និង១០គ្រួសារដទៃទៀតដែលមានជីវភាពជួបលំបាកត្រូវបានជំនួយឧបត្ថម្ភពូជសត្វចិញ្ចឹម។

គ្រួសារ​អ្នកមីង Lý Thuỷ ជា​ជនជាតិ​ខ្មែរ ក៏ជា​គ្រួសារ​មួយ​ក្នុង​ចំណោម​គ្រួសារ​ដែលទទួលបានការឧបត្ថម្ភពូជជ្រូកចំនួន៥ក្បាល រួមទាំងចំណី​ដើម្បី​ផ្លាស់ប្តូរ​មុខរបរ។ នេះ​ពិតជា​ឱកាស​ដ៏​ល្អ​មួយដើម្បីជួយ​ឱ្យអ្នកមីងមានលក្ខណៈឈានឡើង​ក្នុងការរស់នៅ និង​បន្ធូរបន្ថយ​ភាពលំបាកខាងវិស័យសេដ្ឋកិច្ចសម្រាប់ខ្លួនមានវ័យចាស់ជរានាពេលអនាគត​។ “ទទួលបានការយកចិត្តទុកដាក់របស់រដ្ឋអំ ណាចភូមិភាគ គ្រួសារខ្ញុំសប្បាយចិត្តខ្លាំងណាស់។ បន្ទាប់​ពី​ទទួល​បាន​ការ​ឧបត្ថម្ភពូជជ្រូកយកមក​ចិញ្ចឹម​ ខ្ញុំ​បាន​វិនិយោគ​ធ្វើទ្រុង​ដើម្បី​ចិញ្ចឹម​។ ពី​មុន ខ្ញុំធ្លាប់ដើររើសវត្ថុកាកសំណ ល់​ដើម្បី​លក់​រកប្រាក់ផ្គត់ផ្គង់ជីវ ភាព តែប្រាក់ចំណុលតិចតួចមិនគ្រប់គ្រាន់ ឥឡូវ​ខ្ញុំ​មាន​ជ្រូក​មួយ​ហ្វូង​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ជាង​ខាង​វិស័យ​សេដ្ឋកិច្ច។ ខ្ញុំ​នឹងខិតខំ​ព្យាយាម​ចិញ្ចឹមមើលថែ និង​ធ្វើ​ការ​ស៊ីឈ្នួលបណ្តើរដើម្បីបង្កើន​ប្រាក់​ចំណូល​ជូនគ្រួសារ​ ព្រមទាំងលំនឹងជីវភាពជាសន្សឹមសន្សឹមៗ” អ្នកមីង Thuỷ មានប្រសាសន៍បែបនេះ។

ទទួលបានការឧបត្ថម្ភទុនសម្រាប់ចិញ្ចឹមជ្រូក អ្នកមីង Lý Thuỷ តែងសកម្មមើលថែហ្វូងជ្រូកបានយ៉ាងល្អ។

មិនបញ្ឈប់ត្រឹមបណ្តាប្រភពនៃការជំនួយឧបត្ថម្ភរបស់ខេត្តនិងមជ្ឈិមនោះទេ ដោយមានគោលបំណងចង់លើកកំពស់ជីវភាពរស់នៅជូនបងប្អូនប្រជាជនជាទូទៅ រដ្ឋងំណាចភូមិភាគ រួមជាមួយគ្រប់ពន្តាគណៈផ្នែកថែមទាំងប្រមូលផ្តុំសម្រាប់សកម្មភាពបណ្តុះបណ្តាលមុខរបរវិជ្ជាជីវៈជូនមាមីងបងប្អូន ទន្ទឹមនិងនោះ សាភ្ជាប់ជាមួយអាជីវកម្មខ្នាតតូច ដើម្បីបងប្អូនប្រជាជនមានការងារធ្វើ មានប្រាក់ចំណូលបន្ថែម រួមចំណែកកាត់បន្ថយក្រទៀតផង។ គិតមកទល់ពេលនេះ តំបន់តាំងទីលំនៅថ្មី Lung Ranh នៅត្រឹម៦គ្រួសារក្រនិង៧គ្រួសារប្រកៀកក្រដែលជាជនជាតិភាគតិចប៉ុណ្ណោះ លំនៅឋាននិយាយរួមក៏ធានាល្អណាស់ដែរ។

ទោះបី ជាមានការកែលម្អគ្រប់សព្វបែបយ៉ាងក៏ដោយ តែតំបន់តាំងទីលំនៅនាពេលបច្ចុប្បន្នមានផ្ទះចំនួន៧៨ខ្នងដែលបានសាងសង់រួចរាល់ តែមិនទាន់ត្រូវបានក្រសួងស្ថាប័នមុខងារណាមួយធ្វើការបែងចែកដីធារដើម្បីបន្តតាំងទីលំនៅឋាន។ ទីនេះគឺជាតំបន់ជិតច្រកសមុទ្រ ការធ្វើដំណើរទៅកាន់មណ្ឌលឃុំរបស់បងប្អូនមាមីងគឺនៅឆ្ងាយខ្លាំងណាស់។ ដូច្នេះហើយ ទើបក្តីសង្ឃឹមដ៏ធំបំផុតរបស់មាមីងបងប្អូនគឺរដ្ឋនឹងឆាប់ធ្វើការពិនិត្យវិសិដ្ឋកម្មសម្រាប់ដងផ្លូវដែលនៅសល់របស់ទំនុប សមុទ្រ ចាប់ពីពាម Lunh Ranh រហូតដល់ច្រកសមុទ្រ Hương Mai។ ប្រសិនបើសំណង់នេះបានសម្រេចរួចរាល់ នឹងអាចជួយឲ្យបងប្អូនប្រជាជនងាយស្រួលក្នុងការធ្វើដំណើរទៅមក ព្រមទាំងជួញដូរទៀតផង កាត់បន្ថយចម្ងាយផ្លូវទៅកាន់មណ្ឌលឃុំ ផ្តើមពីនោះ នឹងអភិវឌ្ឍន៍សាឡើងវិញសម្រាប់ទីផ្សារដែលសព្វថ្ងៃមិនទាន់ពង្រីកតួនាទីខ្លួន។

“ការអនុវត្តបណ្តាកម្មវិធី និងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចក៏ត្រូវបានជំនួយកម្លាំងដើម្បីមាមីងបងប្អូនផ្តើមអាជីពលើតំបន់ថ្មីរៀងៗខ្លួន។ ថ្វីត្បិតដូច្នេះ តែបញ្ហាសំខាន់ៗដែលយើងចង់ដោះស្រាយគឺធ្វើយ៉ាងណាដើម្បីបងប្អូនប្រជាជនមានលក្ខណៈក្នុងការសន្សំប្រាក់។ នោះក៏ជាមូលហេតុដែភូមិភាគបានស្នើសុំគោលនយោបាយរបស់គណៈកម្មាធិការប្រជាជនខេត្ត អនុម័តផ្លាស់ប្តូតួនាទីរបស់ខ្លួន ផ្តើមពីតំណាក់សុខាភិបាលទៅជាអាគារវប្បធម៌ភូមិលេខ១ដើម្បីធ្វើទីតាំងសម្រាប់ផ្សព្វផ្សាយជារឿយៗ និងចាត់តាំងរាល់សកម្មភាពលើកកម្ពស់ស្មារតីសហគមន៍” លោក Nguyễn Duy Quân បានឲ្យដឹងបន្ថែមដូច្នេះ៕

 

អត្ថបទនិងរូបថត៖ ហ៊ឺវងៀ

 

 

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក