ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:22

ជួបផលពិបាកក្នុងការអនុវត្តគោលនយោបាយតំបន់ជនជាតិ

យោងតាមផែនការ សរុបថវិកាដើមទុនសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៤ដើម្បីអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រស្រុក Năm Căn រួមមានទាំងអស់៨៤៨លានដុង។ ដើម្បីអនុវត្តគម្រោងការទី១ (ដោះស្រាយករណីខ្វះដីធារសម្រាប់សង់ផ្ទះ និងផ្ទះស្នាក់នៅ ដីផលិត ទឹកប្រើប្រាស់) អនុគម្រោងទី២នៃគម្រោងការទី៣ (ឧបត្ថម្ភអភិវឌ្ឍន៍ ផលិតផ្តោតលើខ្សែសង្វាក់នៃតម្លៃ តំបន់មានដាំឱសថសំខាន់ៗ ជំរុញការជួញដូរ ផ្តើមអាជីព ព្រមទាំងទាក់ទាញវិនិយោគទុនតំបន់ជនជាតិភាគតិច។ អនុគម្រោងទី១នៃគម្រោងទី១របស់គម្រោងទី៤ (វិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំ បាច់ បម្រើការផលិត ជីវភាពរស់នៅតាមតំបន់ជនជាតិភាគតិច)។ ថ្វីត្បិតដូច្នេះ តែរហូតដល់ពេលនេះ ក៏មិនទាន់ដោះស្រាយថវិកាដើមទុនបាននោះដែរ។

ស្រុក Năm Căn មានទាំងអស់៨ជនចាតិភាគតិចដែលកំពុងរស់នៅសព្វថ្ងៃ (ជនជាតិ Hoa, Khmer, Mường, Nùng, Tày, Thái, Sán, Chỉ, Chăm) ដោយសរុបចំនួនគ្រសារមាន៥៤៨គ្រួសារ (ស្រូបអត្រា៣,១៧%នៃចំនួនគ្រួ សារប្រ ជាជនទូទាំងស្រុក) រួមប្រជាជនទាំងអស់ចំនួន២.០២២នាក់ (ស្រូប   អត្រា៣,៣៣%នៃចំនួនប្រជាជនទូទាំងស្រុក)។ មុខរបរប្រចាំគឺចិញ្ចឹមសត្វធាតុ និងខាងនេសាទសមុទ្រ ព្រមទាំងពលកម្មសេរី និងស៊ីឈ្នួលជាដើម។ សព្វថ្ងៃ​ លើភូមិសាស្ត្រស្រុកសរុបចំនួនគ្រួសារក្រីក្រដែលជាជនជាតិភាគតិចរួមមាន២៤គ្រួសារ និង៤៤គ្រួសារប្រកៀកក្រ។

លោក Võ Văn Hành អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក បានចែករំលែកអំពីផលិពិបាកថា៖ “ចំពោះគម្រោងការទី១ រយៈពេលពិនិត្យសាឡើងវិញបណ្តាគ្រួសារអាស្រ័យផលក្នុងឆ្នាំកន្លង រហូតដល់ធ្វើការចែកចាយដើមទុនគឺគ្រួសារដែលរួចចាកក្រក្លាយជាប្រកៀកក្រ បណ្តោយឲ្យគ្រួសារចុះឈ្មោះមិនអាស្រ័យផលទាំងខណៈដែលខ្លួនមានតម្រូវការ។ ចំពោះអនុគម្រោងទី២នៃគម្រោងទី៣វិញ មុខសញ្ញាដែលអាស្រ័យផលជាគ្រួសារក្រ និងគ្រួសារប្រកៀកក្រ ភាគច្រើនបណ្តាមុខសញ្ញាទាំងនេះសុទ្ធតែមិនមានមូលនិធិដីសម្រាប់អនុវត្តគម្រោងការខាងដាំដុះ ​ចិញ្ចឹមសត្វ មុខរបរជាពិសេសអាស្រ័យកម្លាំងពលកម្មសេរី ដូច្នេះហើយ ទើបជួបលំបាកក្នុងការផ្សព្វផ្សាយរាល់បណ្តាខ្លឹមសារនៃការឧបត្ថម្ភ”។

ក្រៅពីការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច ស្រុក Năm Căn តែងបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកមានប្រជាប្រិយទាំងឡាយពង្រីកតួនាទីនិងភារកិច្ចរបស់ខ្លួនចំពោះការងារផ្សព្វផ្សាយនិងអភិ   វឌ្ឍន៍សេដ្ឋកិច្ច។ (ក្នុងរូបថត៖ លោក Thạch Sang អ្នកមានប្រជាប្រិយនៅឃុំHàm Rồng ជាគំរូដ៏ភ្លឺស្វាងស្តីពីការពលកម្មផលិតនិងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួ សារ)។

ទន្ទឹមនិងនោះ ប្រភពទុនវិនិយោគសម្រាប់អនុវត្តរាល់បណ្តាកម្មវិធី គោលនយោបាយ គម្រោងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនូវមានកម្រិត ពិសេសការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ការប្រមូលផ្តុំគ្រប់បណ្តាប្រភពធនធាន និងដើមទុនបដិភាគក្នុងប្រជាជនសម្រាប់អនុវត្តនូវមានការជួបលំបាកច្រើន។ បណ្តាគោលនយោបាយអនុវត្តមិនទាន់មានការសាភ្ជាប់យ៉ាងតឹងរឹងជាមួយផែនការសរុបអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ប្រព័ន្ធគោលនយោ បាយនូវរាយមាយនិងតម្រួតលើគ្នា មិនទាន់ម្ចាស់ការរួមបញ្ចូលគ្នារាល់គោលនយោបាយអនុវត្តរួមភូមិសាស្ត្រ។

ភូមិភាគក៏កំពុងជួបផលពិបាកស្តីពីការបង្កើតមូនិធិដីសម្រាប់ផ្សព្វផ្សាយអនុវត្តគោលនយោបាយឧបត្ថម្ភដីធារស្នាក់នៅ​ ដីផលិត គ្រួសារក្រនិងប្រកៀកក្រតំបន់ជនជាតិភាគតិចមានមុខរបរការងារធ្វើមិននឹងនរ ខ្វះឯកសារផលិត និងខ្វះដើមទុន ការចាកក្រមិនទាន់ចីរភាព ហានិភ័យធ្លាក់ខ្លួនក្រសាឡើងវិញស្រូបអត្រាខ្ពស់។ ដូច្នេះហើយ ភូមិភាគមានការជួបលំបាកខ្លាំងក្នុងសកម្មភាពផ្សព្វ ផ្សាយអនុវត្ត ក៏ដូចជាដោះស្រាយថវិកាយោងតាមគម្រោងការទុនដែលបានប្រគល់ជូនផងដែរ។

“ផ្តើមពីភាពលំបាកដូចបានពោលខាងលើ ស្នើដល់ថ្នាក់លើ ស្ថាប័នមានសមត្ថកិច្ចដើម្បីឆាប់មានលិខិតតុបករណ៍ណែនាំ បង្គាប់ការ ដាក់ចេញដំណោះស្រាយទាន់សភាពការសម្រាប់ដោះស្រាយរាល់ភាពលំបាកជាប់ទាក់ទិនក្នុងដំណើរការផ្សព្វផ្សាយអនុវត្តដើម្បីគ្រប់បណ្តាគម្រោងការ និងអនុគម្រោងការទាំងឡាយដែលស្ថិតក្នុងកម្មវិធីឧបត្ថម្ភត្រឹមត្រូវជាមួយមុខសញ្ញា ទាន់សភាពការ ពង្រីកមានប្រសិទ្ធភាព និងសមស្របជាមួយតម្រូវការជាក់ស្តែងនាពេលសព្វថ្ងៃ” លោក Văn Hành មានប្រសាសន៍បែបនេះ។

ប្រភពកម្លាំងនៃការអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចក៏ទាន់សភាពការសម្រាប់ឧបត្ថម្ភបងប្អូនជនជាតិភាគតិច និងប្រជាជនជាទូទៅលើភូមិសង្កាត់លំបាកពិសេសដែលបានចូលកៀក និងអាស្រ័យផលគោលនយោបាយ។ ដើម្បីកម្មវិធីបន្តការអភិវឌ្ឍន៍មានប្រសិទ្ធភាព ក្នុងដំណើរការអនុវត្ត ប្រសិនបើបណ្តាខ្លឹមសារមិនទាន់សមស្របជាមួយស្ថានការជាក់ស្តែង គឺគួរដាក់ចេញដំណោះស្រាយកែតម្រូវរាល់សេចក្តីកំណត់ផ្សេងៗដើម្បីកម្មវិធីបានផ្សព្វផ្សាយទាន់សភាពការ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃតំបន់ជនជាតិភាគតិច។ ផ្តើមពីនោះ ជីវភាពស្មារតីសម្ភារៈរបស់បងប្អូនជនរួមចាតិភាគតិចទាំងឡាយក៏មានការលើកកម្ពស់ បងប្អូនជនជាតិភាគតិចគ្រប់រូបកាន់តែមានភាពជឿជាក់លើការដឹកនាំរបស់បក្សនិងរដ្ឋ ​ក្នុងបុព្វហេតុនៃការផ្លាស់ថ្មី កសាងប្រទេសជាតិនាសម័យផ្លាស់ថ្មី៕

 

អត្ថបទនិងរូបថត៖ គ្វីញអាញ

 

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក