ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:31

ម្ចាស់ការក្នុងការស្វែងយល់ពីការងារធ្វើ និងតម្រូវការពលកម្ម

តាមរយៈការប្រឹក្សាខាងអាជីព ប្អូនៗសិស្សសាលាជាជនជាតិភាគតិចទាំងឡាយក៏បានយល់ និងតម្រង់ទិសសម្រាប់ខ្លួនឆ្ពោះទៅអាជីពការងារធ្វើ នាពេលអនាគត។

ការអនុវត្តការងារធ្វើសម្រាប់សិស្សបន្ទាប់ពីបញ្ចប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ មានសារៈសំខាន់ខ្លាំងណាស់ ចំពោះឯកជនរៀងៗខ្លួន និងសង្គមផងដែរ។ ពីព្រោះនេះជាការរួមចំណែកក្នុងការផ្តល់នូវប្រភពធនធានមនុស្សដែលមានរចនាសម្ព័ន្ធសមស្របទៅនឹងតម្រូវការខាងវិស័យសេដ្ឋកិច្ច បង្កើតឱកាសសិក្សារៀនសូត្រអស់មួយជីវិតសម្រាប់មនុស្សគ្រប់គ្នាដែលមានគមនិតឆ្ពោះទៅរកការកសាងសង្គមសិក្សារៀនសូត្រ។ ទន្ទឹម​នឹង​នោះ​ក៏​បង្កើត​កម្លាំង​ពលកម្ម​ដែល​មានបំណិន ​និង​ជំនាញ​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​ចូល​រួម​ក្នុង​ទីផ្សារ​ការងារ។

ប្អូនៗសិស្សសាលាជាកូន khmer ទាំងឡាយទទួលបានការណែនាំ និងពិគ្រោះយោបល់ខាងបំណិនស្តីពីការជម្រើសអាជីពការងារធ្វើតាមតម្រូវការសង្គម។

អាស្រ័យដូច្នេះហើយ រួមជាមួយនឹងសិស្សសាលទូទាំងខេត្ត តាំងពីវ័យកំពុងសិក្សាថ្នាក់ទី៩ រហូតដល់ថ្នាក់ទី១២ ប្អូនៗសិស្សានុសិស្សដែលជាកូនក្មួយជនរួមជាតិភាគតិច​ ក៏ទទួលបានការណែនាំអំពីអាជីពច្បាស់លាស់ និងជាក់លាក់។ មិនតែប៉ុណ្ណោះ មន្ទីរការងារ-យុទ្ធជនពិការនិងសង្គមថែមទាំងបានសហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធដើម្បីចាត់តាំងជារៀងរាល់ឆ្នាំ ដោយរួមបញ្ចូលយ៉ាងច្រើនសកម្មភាពផ្សេងៗមានដូចជា៖ ទិវាជម្រើសិស្ស ពិធីចុះឈ្មោះស្វែងរកការងារធ្វើ។ល។ ដោយសង្ឃឹមថានឹងផ្សព្វផ្សាយមានប្រសិទ្ធភាពរាល់បណ្តាសកម្មភាពស្តីពិការប្រឹក្សាខាងអាជីព ការងារធ្វើ។ សកម្មភាពនេះជួយសិស្សានុសិស្សកម្រិតអនុវិទ្យាល័យ​ និងវិទ្យាល័យបានស្គាល់ច្បាស់អំពីសមត្ថភាពខ្លួន ព្រមទាំងចំណាប់អារម្មណ៍​ និងបំណងប្រាថ្នាខាងអាជីពផ្ទាល់ខ្លួន មានចំណេះដឹង យល់បានច្បាស់លាស់ខាងការងារធ្វើក្នុងសង្គម និងនិន្នាការខាងជំនាញ និងមុខរបរការងារធ្វើនាពេលអនាគត ដើម្បីជ្រើសរើសការងារធ្វើ និងវិជ្ជាជីវៈឱ្យបានសមស្រប។

មិត្ត Sơn Thị Yến Nhi ជាសិស្សថ្នាក់ទី១០C៣ នៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត ឱ្យដឹង៖ “តាំងពីប្អូនកំពុងនូវសិក្សាថ្នាក់ទី៩ សាលាក៏មានចាត់តាំងវគ្គប្រឹក្សាអាជីពជាច្រើនលើកច្រើនសាដែរ ដូច្នេះហើយទើបប្អូនអាចកំណត់អាជីពដែលប្អូនបានជ្រើសរើស។ ដោយមានការលើកទឹកចិត្តពីឪពុកម្តាយ ប្អូននឹងជ្រើសរើសសិក្សាខាងមុខវិជ្ជាបន្ទាប់បញ្ចប់បរិញ្ញាបត្រពីព្រោះប្អូនអាចរកបានប្រាក់ភ្លាមៗសម្រាប់ជួយឪពុកម្តាយ។ ប្អូននឹងជម្រើខាងរបរតាមតម្រូវការសង្គម និងសមស្របទៅតាមសមត្ថភាពរបស់ខ្លួន ដើម្បីពេលដែលបញ្ចប់ការសិក្សា នឹងអាចមានការងារធ្វើនៅភូមិភាគ ឬក៏តាមខេត្តនានា។ ប្អូនរួមទាំងមិត្តភក្តិដទៃជាច្រើនទៀតគិតថា ប្រសិនបើសមត្ថភាពក្នុង្ការសិក្សារៀនសូត្ររបស់ខ្លួនបានត្រឹមកម្រិតមធ្យម គឺប្អូននឹងជម្រើសខាងមុរបរវិញ ជាជាងបន្តសិក្សាដែលលើសពីសមត្ថភាពរបស់ខ្លួន ព្រមទាំងបណ្តោយឱ្យបាត់បង់ពេលវេលា និងបង់ខាតប្រាក់កាសទៀតផង”។

ចំណែកមិត្ត Thạch Minh Luận វិញដែលជាសិស្សថ្នាក់ទី១២C២ នៃវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត បានចែករំលែកថា៖ "សាលាមានវគ្គប្រឹក្សាយោបល់ខាងជម្រើសសិស្សដើម្បីបន្តចូលសិក្សាកម្រិតមហាវិទ្យាល័យ និងអនុមហាវិទ្យាល័យ ដូច្នេះហើយក៏មិនពិបាកសម្រាប់ពួកប្អូនក្នុងការជម្រើសការសិក្សារៀននៅសូត្រឬក៏រៀនមុខរបរវិជ្ជាជីវៈបន្តាប់ពីបញ្ចប់ការសិក្សានោះដែរ។ ដោយឡែកសម្រាប់ខ្លួនប្អូនផ្ទាល់ ប្អូនជម្រើសផ្នែកសិក្សាខាងនគរបាលប្រជាជនតាមប្រពៃណីគ្រួសារ។ ប្អូនក៏បានខិតខំសិក្សារៀនសូត្រប៉ុន្មានវិញ្ញាសាសំខាន់ៗតាំងពីដែលខ្លួនកំពុងនូវសិក្សាថ្នាក់ទី៩ ដូច្នេះហើយក៏មានលំនឹងសម្រាប់ឱ្យកាប្រឡងផ្នែកខាងរបរការងារដែលខ្លួនបានជម្រើស”។

“មិត្តរួមថ្នាក់របស់ខ្ញុំមួយចំនួនដែលរៀបពូកែៗ  ក៏បានជម្រើសបន្តសិក្សាខាងមហាវិទ្យាល័យដោយផ្នែកខុសៗគ្នា មានដូចជា ខាងទេសចរណ៍ វិស្វករ។ល។ ប្អូនយល់ថា សម័យសព្វថ្ងៃមានភាពជាក់ស្តែងខ្លាំងណាស់។ មិត្តភក្តិទាំងឡាយមិនចាំបាច់ជម្រើសផ្នែកសិក្សាតាមដែលខ្លួនត្រូវការប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅរកកាន់តម្រូវការរបស់សង្គមទៀតផង។ បន្ទាប់ពីរៀនចប់ ចេញសាលា ចាំបាច់ត្រូវមានការងារធ្វើ ត្រូវបម្រើសង្គម ពោលគឺមិនត្រូវគិតថាបើសូមការងារធ្វើមិនបាន វាជាការបង់ខាតធ្ងន់ធ្ងូរខ្លាំងណាស់” Minh Luận និយាយឲ្យបែបនេះ។

នៅបណ្តាវគ្គប្រឹក្សា ប្អូនៗទាំងសិស្សសាលាជាជនជាតាិភាគតិចទាំងឡាយដែលរៀនពូកែក៏សកម្មសិក្សាស្វែងយល់ពីនិន្និការខាងការងារធ្វើ ព្រមទាំងតម្រូវការខាងពលកម្មរបស់ភូមិភាគ ក៏ដូចជាការពិគ្រោះខាងអាជីពការងារធ្វើ ដើម្បីទទួលបានព័ត៌មានពេញលេញខាងមុខរបរការងារធ្វើ តម្រូវការខាងធនធានមនុស្សរបស់ខេត្តក្នុងតំណាក់កាលមធ្យម និងរយៈកាលយូរអង្វែង។ ក៏មានមិត្តភក្តិមមួយចំនួនទៀត ដោយមានបំណងចង់ចេញទៅធ្វើការបរទេស ដូច្នេះខ្លួនក៏ខិតខំរៀនបន្ថែមខាងភាសាបរទេសតាំងពីដំបូង។

ប្អូនៗសិស្សខ្មែរទាំងឡាយតែងមានទំនុកចិត្តក្នុងការជម្រើសខាងមុខរបរវិជ្ជាជីវៈ និងស្វែងរកការងារធ្វើរបស់ខ្លួន។

លោកស្រី Bùi Hồng Sáu អនុប្រធានការិយាល័យអប់រំវិជ្ជាជីវៈ និងមុខរបរការងារធ្វើនៃមន្ទីរការងារ-យុទ្ធជនពិការ និងសង្គមកិច្ច បានមានប្រសាសន៍ថា៖ “បណ្តាសាលាអនុមហាវិទ្យាល័យទាំងឡាយដែលបានចូលរួមការជម្រើសសិស្សនិស្សិតក្នុងការអនុវត្តការឧទ្ទេសនាម ពិគ្រោះយោបល់ឱ្យបានច្បាស់លាស់ថែមទៀតស្តីពីកម្មវិធីបណ្តុះបណ្តាល និងឱកាសសម្រាប់បន្តសិក្សាលើកកម្ពស់ចំណេះដឹងបន្ទាប់ពីបញ្ចប់បរិញ្ញាបត្រកម្រិតអនុមហាវិទ្យាល័យ មធ្យមសិក្សា ព្រមទាំងឱកាសចូលរួមបណ្តាវគ្គបណ្តុះបណ្តាល និងធ្វើការនៅតាមបណ្តាអាជីវកម្មក្នុងនិងក្រៅខេត្តបន្ទាប់ពីបញ្ចប់បរិញ្ញបត្រឬក៏ចូលរួមទីផ្សារពលកម្មនៅបរទេស។ ឪពុកម្តាយសិស្ស រួមទាំងគ្រូបង្រៀនទទួលបន្ទុកលើថ្នាក់ តែងរួមដំណើរការជាមួយសិស្ស ដោះដូររាល់ព័ត៌មានលម្អិតដែលមានអត្ថប្រយោជន៍ក្នុងការបញ្ជាក់ និងជម្រើសទិសដៅយ៉ាងសមស្របសម្រាប់ប្អូនៗខណៈពេលកំពុងត្រៀមប្រឡងបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា”៕

 

Lam Khánh

Tags:

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

សហគ្រាស - ម៉ាក