ទូរស័ព្: 0274 383 347
ច័ន្ទ, 15-12-25 17:07:28

រួមដំណើរការជំនួយឧបត្ថម្ភជនរួមជាតិតំបន់ព្រំដែន

ក្រៅពីភារកិច្ចដ៏ចម្បងរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប៉ុស្តិ៍ការពារព្រំដែន Khánh Hội អនុវត្តបានយ៉ាងល្អនូវបទប្បញ្ញត្តិនៃការសម្របសម្រួលជាមួយមូលដ្ឋានក្នុងការគ្រប់គ្រង និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិ កសាង និងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋាន អភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គម រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមតំបន់ព្រំដែនមាត់សមុទ្រ។

ឃុំ Khánh Hội ស្រុក U Minh មានច្រកទ្វារសមុទ្របក់បោកដោយរលកខ្លាំង និងមានប្រជាជនរស់នៅច្រើន កុះករទៀតផង ក្នុងនោះមានគ្រួសារ Khmer ជិត២០០គ្រួសារ ដោយមានចំនួនមនុស្សជាង៧៩០នាក់។ ប៉ុស្តិ៍ការពារព្រំដែន ខាញ់ហូយ បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិ ភាគ អនុវត្តយ៉ាងមានប្រសិទ្ធភាពនូវតួនាទីកងទ័ពការពារព្រំដែនចូលរួមកសាង និងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋាន។ កសាងជនបទថ្មី កាត់បន្ថយ ក្រ ពង្រីកតួនាទីប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ រក្សាការពារសន្តិសុខនិងសណ្តាប់ធ្នាប់សង្គមលើភូមិសាស្ត្រ។

វិរសេនីយ៍ទោ Đinh Văn Khén (ទី២គិតពីឆ្វេង) ផ្សព្វផ្សាយថំពីវិធីសាស្ត្រក្នុងការធានាសន្តិសុខនិងសណ្តាប់ធ្នាប់តាមតំបន់ជនរួមជាតិភាគតិចនៅតំបន់តាំងទីលំនៅថ្មី Lung Ranh ឃុំ Khánh Hội។

ប៉ុស្តិ៍ការពារព្រំដែន Khánh Hội តែងធ្វើការផ្សព្វផ្សាយជាទៀងទាត់នូវបទប្បញ្ញត្តិស្តីពីសន្តិសុខ និងសណ្តាប់ធ្នាប់ ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋ និងការបំភ្លៃ ដើម្បីកុំឲ្យប្រជាជនស្តាប់ជឿតាមពាក្យញុះញង់ អូសទាញ និងផ្សព្វផ្សាយរបស់ឧក្រឹដ្ឋជនស្តីពីការរុករកនិងការពារប្រភពជលផល និងការពារបរិស្ថានជាដើម។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយអនុវត្តកម្មវិធី និងគម្រោងប្រកបដោយប្រសិទ្ធភាព ព្រមទាំងរៀបចំការកសាង និងផ្តើមចលនាប្រពៃណីរបស់ភូមិភាគ ដូចជា៖ ប្រពៃណីចលនា “កងទ័ពការពារព្រំដែន រួមដៃគ្នាកសាងជនបទថ្មី” និង “បុណ្យសម្រាប់កងទ័ពនិងប្រជាជន”  ឬក៏កម្មវិធី "ចូលរួមសំអាតផ្ទៃសមុទ្រ" និង "ជំនួយប្អូនៗសិក្សារៀនសូត្រ" ព្រមទាំង​ "រួមដំណើរការជាមួយបងប្អូននារីព្រំដែន" និង "និទាឃរដូវនៅព្រំដែនប្រកបដោយភាពកក់ក្តៅសម្រាប់ប្រជាជន" និង "និទាឃរដូវនៅព្រំដែន និងថ្ងៃបុណ្យនៅកោះសមុទ្រ" ។

អង្គភាពថែមទាំងសកម្មក្នុងការសម្របសម្រួលជាមួយបណ្តាអង្គការចាត់តាំងសង្គម និងឯកជនជូនអំណោយ ពិនិត្យព្យាបាល ផ្តល់ឱសថព្យាបាលដោយមិនគិតប្រាក់ ព្រមទាំងផ្សព្វផ្សាយអំពីការបង្ការជំងឺ ចាក់វ៉ាក់សាំងបង្ការជាមុន និងការពារបរិស្ថានជាដើម។ ចាប់តាំងពីឆ្នាំ២០១៩រហូតមកទល់ពេលនេះ អង្គភាពក៏ជំនួយឧបត្ថម្ភសង់ផ្ទះបានចំនួន៩ខ្នងដែរហើយសម្រប់គ្រួសារក្រ ដោយមួយខ្នងសរុបទឹកប្រាក់ចាប់ពី៤០-៦០លានដុង។

បក្ខជននៃប៉ុស្តិ៍ការពារព្រំដែនថែមទាំងបានចូលរួមសកម្មភាពនៅសាខាបក្ខគ្រប់លំដាប់ថ្នាក់ទៀតផង ព្រមទាំងសហការជាមួយរដ្ឋអំណាចភូមិភាគកសាង និងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋាន អភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម... ទន្ទឹមនិងនោះ អង្គភាពក៏បានចាត់តាំងបក្ខជនទទួលជំនួយឧត្ថម្ភគ្រួសារ ទំនាក់ទំនង សិក្សាស្វែងយល់ពីជីវភាពគ្រួសារដើម្បីមានវិធីសាស្ត្រដោះស្រាយនិងឧទ្ទេសនាមអំពីរបៀបធ្វើ ព្រមទាំងទម្រង់ដែលមានប្រសិទ្ធភាព ដើម្បីមាមីងបងប្អូនមានលក្ខណៈអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើនប្រភពចំណូល លំនឹងការរស់នៅ ឈានឡើងរួចចាកក្រ។

នាឱកាសថ្ងៃបុណ្យទានប្រពៃណី ប៉ុស្តិ៍កាពារព្រំដែន Khánh Hội តែងសងហការជាមួយបណ្តាអង្គភាព និងរដ្ឋអំណាចភូមិភាគចាត់តាំងពិធីជួបជុំ និងជូនអំណោយគ្រួសារក្រីក្រ និងគ្រួសារជួបលំបាកនៅភូមិភាគ។

វិរសេនីយ៍ទោ Đinh Văn Khén ស្នងការនយោបាយកងទ័ពប៉ុស្តិ៍ការពារព្រំដែន Khánh Hội ឱ្យដឹង៖ ការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិដែលបានសហាការរវាងប៉ុស្តិ៍ការពារព្រំដែន Khánh Hội និងរដ្ឋអំណាចភូមិភាគបានផ្តល់មកនូវប្រសិទ្ធភាពយ៉ាងជាក់ស្តែង។ តំបន់ព្រំដែនសមុទ្រឃុំត្រូវបានរក្សា និងពង្រឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពតាមតំបន់ព្រំដែនសមុទ្រយ៉ាងលំនឹងល្អ។  ស្មារតីយលដឹងរបស់មាមីងបងប្អូនក៏មានការលើកកម្ពស់​ ប្រជា ជនលំនឹងក្នុងការពលកម្មផលិត សកម្មភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជីវភាពកាន់តែមានការរីកចម្រើនគ្រប់វិស័យ។ ទំនុកចិត្តរបស់បងប្អូនប្រជាជនចំពោះគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគមួយថ្ងៃកាន់តែរឹតបន្តឹង បង្កើនបានបរិស្ថានរឹងមាំសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

រយ៖ពេលខាងមុខ ប៉ុស្តិ៍ការពាព្រំដែន Khánh Hội នឹងអនុវត្តរាល់បណ្តាបទបញ្ញតិ និងភារកិច្ចនយោបាយរបស់ថ្នាក់លើបានដាក់ចេញ ជាពិសេសភារកិច្ចនៃការអភិវឌ្ឍន៍យុទ្ធសាស្ត្រខាងការងារជនជាតិក្នុងស្ថានភាពថ្មី។

សកម្មភាពពិនិត្យព្យាបាលជំងឺ និងផ្តល់ឱសថដោយមិនគិតប្រាក់ក៏ត្រូវបានអង្គភាពសហការយ៉ាងទៀងទាត់ជាមួយផ្នែកខាងសុខាភិបាលដើម្បីចាត់តាំង រួមចំណែកថែទាំសុខមាលភាពជូនបងប្អូនប្រជាជននោភូមិភាគ។

“អង្គភាពក៏យកចិត្តទុកដាក់យ៉ាងពិសេសណាស់ដែរសម្រាប់ការផ្គត់ផ្គង់េជីវភាពរស់នៅ ដើម្បីបងប្អូនប្រជាជនតំបន់ព្រំដែនបានសុខសាន្តចិត្តយបន្តមុខ របរខាងនេសាទសមុទ្រ រួមចំណែករក្សាលំនឹងសន្តិសុខនយោបាយតំបន់ព្រំដែន។ ជំនួយឧបត្ថម្ភជនរួមជាតិតំបន់ព្រំដែនសមុទ្រជាសន្សឹមៗរាល់គ្រប់វិស័យ ក្នុងនោះមានបងប្អូនជនជាតិភាគតិចលើភូមិសាស្ត្រនិយាយដោយឡែក” វិរសេនីយ៍ទោ Đinh Văn Khén មានប្រសាសន៍បែបនេះ៕

 

Quỳnh Anh

Tags:

ជាកម្លាំងស្នូលរក្សាសន្តិសុខសណ្តាប់ធ្នាប់

“ក្រុមស្វ័យគ្រប់គ្រងក្នុងជនរួមជាតិ Hoa” នៅឃុំ Hồng Dân គឺជាទម្រង់ឆ្នើមនាំការច្នៃប្រតិដ្ឋ និងមានប្រសិទ្ធភាពក្នុងចលនា “ប្រជាជនទូទាំងប្រទេសការពារសន្តិសុខប្រទេសជាតិ” ដែលត្រូវបានភូមិភាគជាច្រើនពង្រីកយ៉ាងទូលំទូលាយ។

ជួបផលពិបាកក្នុងការបើកថវិកាសម្រាប់គម្រោងទី ៦

មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ជួបការលំបាក និងឧបសគ្គក្នុងការអនុវត្តខ្លឹមសារផ្សេងៗនៃគម្រោងទី ៦ “អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍” ចំណុះឱ្យកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់ថាកម្មវិធី)។

ធានា "៣ស្អាត" រួមចំណែកកសាងជនបទថ្មី

អនុវត្តបទដ្ឋាន "៣ស្អាត" នៃការចលនា "កសាងគ្រួសារ ៥គ្មាន ៣ស្អាត" សមាគមសហព័ន្ធនារីខេត្តគ្រប់លំដាប់ថ្នាក់ បានប្រមូលផ្តុំដំណោះស្រាយជាក់ស្តែងជាច្រើន ព្រមទាំងប្តេជ្ញាចិត្តអនុវត្តមានប្រសិទ្ធភាព រួមចំណែកលើកកម្ពស់តម្លៃនៃការឃោសនាចលនាចូលរួមអនុវត្តកម្មវិធីគោលដៅជាតិលើភូមិសាស្ត្រខេត្ត។

លុបបំបាត់អាពាហ៍ពិពាហ៍មិនគ្រប់វ័យ និងអាពាហ៍ពិពាហ៍រួមខ្សែលោហិត

មួយទសវត្សរ៍ ជាដំណើរការដ៏វែងឆ្ងាយ ដោយភាពអត់ធ្មត់ ខេត្ត Cà Mau ជាចំណុចភ្លឺស្វាងក្នុងការលុបបំបាត់ជោគជ័យនូវការរៀបការមិនគ្រប់អាយុនិងរៀបការរវាងសាច់ញាតិនៅតំបន់បងប្អូនជនជាតិភាគតិច។ ដំណើរនេះ ពោរពេញទៅដោយភាពកក់ក្តៅនៃទឹកចិត្តមនុស្សធម៌ ត្រូវបានជំរុញយ៉ាងខ្លាំងខ្លាអាស្រ័យដោយគម្រោងទី ៩ ស្ថិតក្រោមកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ។

លើកកម្ពស់បំណិនសម្រាប់ការអនុវត្តគម្រោងទី ៨

អនុវត្តគម្រោងទី ៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ កន្លងមកនេះ សមាគមសព័ន្ធនារីខេត្ត បានសកម្មផ្សព្វផ្សាយយ៉ាងជាក់ស្តែងដើម្បីលើកកម្ពស់បំណីនខាងការផ្សព្វផ្សាយបង្ការ ណិងប្រយុទ្ធប្រឆាំងការប្រើអំពើហិង្សាលើគ្រួសារ ព្រមទាំងជំរុញសិទ្ធស្មើភេទក្នុងសហគមន៍។

ខិតខំប្រឹងប្រែងបើកដើមទុនឱ្យបាន ១០០% តាមផែនការ

កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់កម្មវិធី) មានគម្រោងសរុបចំនួន ១០ ដោយអនុគម្រោងចំនួន ១០ និងខ្លឹមសារធាតុផ្សំចំនួន ៣១ ដែលបានអនុវត្តលើភូមិសាស្ត្រខេត្ត។

នាំយកកច្បាប់ចូលជិតជនរួមជាតិភាគតិច

តម្រូវការដើម្បីបានចូលជិត ជំនួយឧបត្ថម្ភ និងពិគ្រោះយោបល់ គឺជាតម្រូវការដ៏សមស្រប របស់បងប្អូនប្រជាជន ជាពិសេសសម្រាប់បងប្អូនតំបន់ជនជាតិភាគតិច។ កន្លងមក Cà Mau ក៏បានពង្រីកតួនាទី និងភារកិច្ចទទួលខុសត្រូវសង្គមរបស់មេធាវី យុត្តិវិទូ និងអ្នកជំនាញផ្នែកច្បាប់ក្នុងការផ្សព្វផ្សាយ និងអប់រំច្បាប់នៅតំបន់ជនជាតិភាគតិច។

លើកកម្ពស់សមត្ថភាព និងបំណិនសម្រាប់ក្លឹបនៃសារសហគមន៍

នាពេលថ្មីៗនេះដែរ នៅសង្កាត់ An Xuyên សមាគមសហព័ន្ធនារីខេត្តបានរៀបចំវគ្គបណ្តុះបណ្តាលដើម្បីបង្កើនសមត្ថភាព និងបំណិនជូនសមាជិកក្លឹបនៃសារគមនាគមន៍។ នេះជាសកម្មភាពនៃគម្រោងទី៨ "អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ" ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ឆ្នាំ២០២៥។

ខិតខំសម្រេចល្បឿននៃកម្មវិធីគោលដៅសម្រាប់តំបន់ជនជាតិភាគតិច

មកទល់ពេលនេះ កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១៖ ២០២១-២០២៥ (កម្មវិធី) ខេត្តបានដោះស្រាយថវិកាចំនួន ៣០០.២៤៦ លានដុង ដោយឡែកក្នុងឆ្នាំ ២០២៥ ដោះស្រាយបានចំនួន ៦១.៥៨១ លានដុង។

យកចិត្តទុកដាក់អភិវឌ្ឍន៍បក្ខជនជាជនជាតិភាគតិច

បណ្តាបក្ខភាគដែលស្ថិតក្រោមការគ្រប់គ្រងនៃគណៈកម្មាធិការបក្សខេត្ត កំពុងអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរបស់អង្គភាពខ្លួន ដោយប្តេជ្ញាគោលនយោបាយខ្ពស់បំផុតក្នុងឆ្នាំដំបូងនៃអាណត្តិ ២០២៥-២០៣០។ ជាភារកិច្ចការដ៏សំខាន់មួយដែលត្រូវបានកំណត់ដោយគណៈកម្មាធិការបក្សទាំង ៦៨ ឃុំ សង្កាត់ និងអង្គភាព គឺការបន្តកសាងបក្សឱ្យស្អាតស្អំ និងរឹងមាំដែលជាស្នូលសម្រាប់ការអភិវឌ្ឍបក្ខជន រួមទាំងបក្ខជនជាជនជាតិភាគតិច។

សហគ្រាស - ម៉ាក