ទូរស័ព្: 0274 383 347
ច័ន្ទ, 9-2-26 00:17:01

ថ្វាយលោកយាយទេព Thiên Hậu ជាពិធីដែលផ្សារភ្ជាប់រវាងសហគម

ថ្វាយលោកយាយទេព Thiên Hậu ជាពិធីដែលផ្សារភ្ជាប់រវាងសហគម

ជារៀងរាល់ឆ្នាំ ឱ្យតែដល់ចុងខែចេត្រ នៅវិហារលោកយាយទេព Thiên Hậu (ស្ថិតនៅសង្កាត២ ក្រុង Cà Mau) ក៏ចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ទាំងឡាយយ៉ាងច្រើនកុះករមកចូលរួមពិធីថ្វាយលោកយាយទេព Thiên Hậu។

 

បណ្តាគ្រឿងដង្វាយដែលបានយកមកថ្វាយ គឺអាស្រ័យការរូមចំណែករបស់សហគម។

មិនត្រឹមជាពិធីកិច្ចនៃជំនឿសាសនាខាងគោរពបូជាលោកយាយទេព Thiên Hậu ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាពិធីដ៏សំខាន់មួយក្នុងជីវភាពស្មារតីនិងវប្បធម៌របស់បងប្អូនជនរួមជាតិ Hoa ទៀតផង។ នេះគឺជាទីបង្អែកស្មារតីវិសេសវិសាល ជាកន្លែងសម្រាប់ផ្ញើនូវក្តីសង្ឃឹមផ្តល់មកនូវភាពសុខសាន្ត និងសុភមង្គល។ ផ្តើមពីនោះ ពិធីថ្វាយលោកយាយទេពក៏ជាឱកាសសម្រាប់សហគមមានលក្ខណៈផ្សារភ្ជាប់ជាមួយការអភិរក្សប្រពៃណី និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិសម្រាប់គ្រាប់ជំនាន់ទៀតផង។

យោងតាមការនិទាន លោកយាយទេព Thiên Hậu គឺជាស្ត្រីម្នាក់ដែលមានកត្តញ្ញូ ទឹកចិត្តអធ្យាស្រ័យសន្តោសប្រណី ហើយធ្លាប់បានជួយសង្គ្រោះអ្នករងគ្រោះនៅលើផ្ទៃសមុទ្រ។ អាស្រ័យទឹកចិត្តសន្តោសប្រណីនេះហើយ លោកយាយក៏ត្រូវបានអ្នកនេសាទសមុទ្រ ទាំងឡាយចាត់ទុកជានារីអាទិទេពម្នាក់ ហើយក៏នាំគ្នាគោរពបូជាក្នុងសគមជនជាតិ Hoa នៅតាមគ្រប់ប្រទេសអាស៊ី ក្នុងនោះមានប្រទេស Việt Nam ផងដែរ។

ប្រជាជនទទួលលាជលាភសំណាងបន្ទាប់ពីគោរពបូជាលោកយាយទេពរួច។

ពិធីថ្វាយលោកយាយទេព Thiên Hậu ត្រូវបានប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី២៣ខែចេត្រ ដោយមានយ៉ាងច្រើនសកម្មភាពដ៏ឱឡារឹក និងមានច្រើនពិធីកិច្ចតាម ទំនៀមទម្លាប់ប្រពៃណី ដូចជាការចូលរួមអុជធូប សម្តែងម៉ុងសាយតោនាគ ព្រមទាំងបណ្តាសកម្មភាពសិល្បៈដែលប្រកបដោយអត្តសញ្ញាណរបស់ជន ជាតិ Hoa។ ចំណុចលេចធ្លោសម្រាប់ពិធីនេះ គឺខណៈដែលមានអ្នកធ្វើបូជនីយេស៍រួមគ្នាមកវិហារយ៉ាងច្រើនកុះករតាំងពីព្រលឹមរហូតដល់យប់អាធ្រាត្រ ដើម្បីប្រា រព្ធពីធីបូជា សុំសំណាង បួងសួងប្រាថ្នាក្តីសុខសន្តិភាព។ សូរសម្លេងស្គរម៉ុងសាយបន្លើឡើង ក្លិនផ្សែងធូបអណ្តែតសាយភាយ រួមជាមួយវាចារបួងសួងយ៉ាងខ្សឹបៗ ទាំងអស់បង្កើតបានជាផ្ទាំងគំនូររូបភាពដ៏រស់រវើកសម្រាប់ផ្នែកខាងសតិអារម្មណ៍ដ៏ពិសេសរបស់សហគមជនជាតិ Hoa។

ពិធីថ្វាយលោកយាយទេព Thiên Hậu នាពេលរាត្រីថែមទាំងមានកម្មវិធីសិល្បៈតន្ត្រីល្ខោនដែលសម្តែងដោយក្រុមល្ខោន Triều Châu មកពីទីក្រុង Hồ Chí Minh។

លោក Trần Hớn Cơ អនុប្រធានគណៈកម្មការវិហារលោកយាយទេព Thiên Hậu (សង្កាត់២ ក្រុង Cà Mau) មានប្រសាសន៍៖ មុនពេលពិធីបានចាប់ផ្តើម សមាគម Lý sự ដែលសុទ្ធសឹងជាអ្នកមានប្រជាប្រិយក្នុងសហគម ទទួលភារកិច្ចក្នុងការគ្រប់គ្រងនិងចាត់ចែងរាល់គ្រប់អាស្រមនិងរាល់សកម្មភាពជំនឿទាំងឡាយ នឹងរៀបចំកិច្ចប្រជុំលើកឡើងផែនការ ចលនាប្រភពថវិកា ចាត់តាំងរាល់បណ្តាសកម្មភាពរួមវិភាគទានក្នុងសហគម។ រាល់គ្រួសារជនជាតិចិននីមួយៗចាត់ទុកសកម្មភាពនេះមិនត្រឹមជាភារកិច្ចប៉ុណ្ណោះទេ ថែមទាំងជាកិត្តិយសដ៏មហាធំធេងទៀតផង។

អាឆ្លុះឱ្យឃើញថា តាំងពីការត្រៀមរៀបចំរហូតដល់ថ្ងៃប្រព្រឹត្តិឡើងនៃពិធីថ្វាយលោកយាយទេព Thiên Hậu ស្មារតីសហគមតែងត្រូវបានយកចិត្តទុកដាក់យ៉ាងពិសេស។ ព្រួតដៃគ្នា ជួបដោយមិនបានណាត់ជាមុន ចាត់តាំងសកម្មភាពជំនឿសាសនាយ៉ាងមានរៀបរៀបរយនិងឯកភាពទាំងស្រុង។ ដោយសារតែបែបនេះហើយ ទើបវិហារលោកយាយទេពមិនត្រឹមជាបេតិកភណ្ឌដ៏ឧត្តុង្គឧត្តមប៉ុណ្ណោះទេ ថែមទាំងជានិម្មិតសញ្ញាវប្បធម៌ផ្សារភ្ជាប់យ៉ាងស្និទ្ធស្នាលជាមួយការរស់នៅរបស់ បងប្អូនជនជាតិ Hoa នៅ Cà Mau។

ឆ្លងកាត់រយៈកាលរាប់រយឆ្នាំ ពិធីថ្វាយលោកយាយទេព Thiên Hậu មិនត្រឹមត្រូវបានបន្តអភិរក្សប៉ុណ្ណោះទេ ថែមទាំងមួយថ្ងៃកាន់តែមានភាពទាក់ទាញមនុស្សម្នាយ៉ាងច្រើនកុះករចូលរួមទៀតផង។ ទោះបីជាស្ថិតនៅកណ្តាលក្រុងដ៏ទំនើបទាន់សម័យក៏ដោយ តែពិធីថ្វាយលោកយាយទេព Thiên Hậu ក៏តែងរក្សាបានល្អនូវតម្លៃវប្បធម៌ប្រពៃណីដែលអាស្រ័យលើការផ្សារភ្ជាប់របស់សហគម។

ការឯកភាពរបស់បងប្អូនប្រជាជន និងការចាត់តាំងយ៉ាងមានរៀបរៀបរយរបស់សមាគម Lý sự និងជំនឿខាងផ្លូវចិត្តលំនឹងក៏បង្កើតបាននូវពិធីបុណ្យជំនឿដ៏ឧត្តុង្គឧត្តមប្រកបដោយលក្ខណៈនៃមនុស្សធម៌។ ទាំងនោះមិនត្រឹមជាឱកាដើម្បីចូលរួមគោរពបូជាប៉ុណ្ណោះទេ ថែមទាំងជាដំណើរការសម្រាប់អភិរក្សនូវការចងចាំ ព្រមទាំងអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Hoa នៅលើទឹកដីនៃប្រទេស Việt Nam៕

Anh Tuấn - Hữu Nghĩa

Tags:

“ក្លិបរណសិរ្សឌីជីថល” តភ្ជាប់ទឹកចិត្តប្រជាជន

រយៈពេលកន្លង រណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានផ្សព្វផ្សាយយ៉ាងច្រើនដំណោះស្រាយច្នៃប្រតិដ្ឋ ផ្លាស់ថ្មី បង្កើនល្បឿនចំពោះសកម្មភាពនៃការប្រមូលផ្តុំ ចលនាអង្គការមហាជន។ ក្នុងនោះដែលលេចធ្លោជាងគេគឺទម្រង់ “ក្លិបរណសិរ្សឌីជីថល” បានជួយបំព្រួញឱ្យខ្លីមកវិញនូវគម្លាតរវាងរដ្ឋអំណាចភូមិភាគ និងប្រជាជនដោយអាស្រ័យ “ប៉ះទង្គិច” តាមរយៈទូរស័ព្ទឆ្លាតវៃ។

ស្នាមគំនូសនៃកម្មវិធីដំណាក់កាលទី ១

បញ្ចប់ដំណាក់កាលទី ១ (២០២១-២០២៥) កម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់កម្មវិធី) ខេត្ត Cà Mau ទទួលបានលទ្ធផលគួរឱ្យលើកទឹកចិត្ត។ ចាប់ពីការឧបត្ថម្ភលំនៅឋាន មុខរបរចិញ្ចឹមជីវភាពរហូតដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទុក្ខលំបាកដែលអូសបន្លាយជាយូរមកហើយនៅតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ បានដោះស្រាយជាសន្សឹមៗ បង្កើតបានជាការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់បងប្អូនប្រជាជន និងសោភ័ណភាពភូមិស្រុក។

Cà Mau មាន ១២ ឃុំដែលស្ថិតក្នុងតំបន់ជនជាតិភាគតិចនៃដំណាក់កាល ២០២៦-២០៣០

គណៈកម្មាធិការប្រជាជនខេត្តទើបតែបានចេញសេចក្តីសម្រេចលេខ ០២៣៥៤/QD-UBND ដោយអនុម័តលើបញ្ជីភូមិ និងអនុសង្កាត់ទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច ជាពិសេសភូមិដែលលំបាកខ្លាំង និងឃុំតំបន់ជនជាតិភាគតិច ព្រមទាំងឃុំស្ថិតក្នុងតំបន់ I, II, III លើភូមិសាស្ត្រខេត្ត Cà Mau សម្រាប់ដំណាក់កាល ២០២៦-២០៣០។

ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ក្នុងឱកាសបុណ្យ Tết និងបុណ្យនិទាឃរដូវឆ្នាំ ២០២៦

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញផ្សាយផែនការស្តីពីការធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំសកល និងបុណ្យចូលឆ្នាំ Tết ប្រពៃណី (ឆ្នាំមមី) និង បុណ្យនិទាឃរដូវឆ្នាំ ២០២៦។ ចាប់ផ្តើមអនុវត្តរហូតដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦ (ត្រូវនឹងថ្ងៃ១រោចខែមាឃ ឆ្នាំមមី)។

រីកសាយភាយប្រពៃណីរចលនាសង្គមភាវូបនីយកម្មក្នុងការកសាងជនបទថ្មី

ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រពៃណីចលនាកៀរគរប្រភពធនធានសង្គមភាវូបនីយកម្មសម្រាប់ក្នុងការកសាងសង់សំណង់សាធារណៈរបស់ខេត្ត Cà Mau បានរីកសាយភាយយ៉ាងខ្លាំង ដោយទាក់ទាញការចូលរួមពីប្រជាជន អាជីវកម្ម និងអង្គការសប្បុរសធម៌។ ស្ពានជាច្រើនខ្សែ រួមទាំងប្រព័ន្ធភ្លើងសម្រាប់បំភ្លឺតាមដងផ្លូវ និងផ្ទះដែលទទួលបានការឧបត្ថម្ភសម្រាប់គ្រួសារដែលមានជីវភាពជួបលំបាកត្រូវបានសាងសង់ រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជន និងគុណភាពខាងវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទទៀតផង។

ភាពកក់ក្តៅនៃផ្ទះមហាសាមគ្គី

ឃុំ Hồng Dân ជាភូមិសាស្រ្តដែលមានជនរួមជាតិ Khmer រស់នៅកុះករ ស្រូបអត្រាជិត ៣០% នៃចំនួនប្រជាជនទូទាំងឃុំ។ ទោះបីជីវភាពប្រជាជនបានកែលម្អជាជំហានៗក្តី ប៉ុន្តែនៅមានគ្រួសារជាច្រើនជួបលំបាកអំពីលំនៅឋាន ជាពិសេសគ្រួសារធ្វើការស៊ីឈ្នួល ប្រាក់ចំណូលមិននឹងនរ។ គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ កំណត់ថាការឧបត្ថម្ភលំនៅឋានជាភារកិច្ចស្នូលក្នុងការងារសុខមាលភាពសង្គម។

ថវិកាជិត ២៣ ពាន់លានដុង ជួសជុលកែលំអកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិវត្តក្របីឃ្លៀច (Cao Dân)

ជាមួយការប្តេជ្ញាចិត្តរក្សានូវតម្លៃវប្បធម៌ប្រពៃណី និងការពារបណ្តា "អាសយដ្ឋានក្រហម" បដិវត្តន៍ គណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានអនុម័តជាផ្លូវការនូវគម្រោងជួសជុល ស្តារឡើងវិញនូវកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ថ្នាក់ជាតិវត្តក្របីឃ្លៀច (Cao Dân ) (ស្ថិតនៅភូមិ ៧ ឃុំ Tân Lộc ) ដោយថវិកាសរុបជិត ២៣ ពាន់លានដុង។

ជាកម្លាំងស្នូលរក្សាសន្តិសុខសណ្តាប់ធ្នាប់

“ក្រុមស្វ័យគ្រប់គ្រងក្នុងជនរួមជាតិ Hoa” នៅឃុំ Hồng Dân គឺជាទម្រង់ឆ្នើមនាំការច្នៃប្រតិដ្ឋ និងមានប្រសិទ្ធភាពក្នុងចលនា “ប្រជាជនទូទាំងប្រទេសការពារសន្តិសុខប្រទេសជាតិ” ដែលត្រូវបានភូមិភាគជាច្រើនពង្រីកយ៉ាងទូលំទូលាយ។

ជួបផលពិបាកក្នុងការបើកថវិកាសម្រាប់គម្រោងទី ៦

មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ជួបការលំបាក និងឧបសគ្គក្នុងការអនុវត្តខ្លឹមសារផ្សេងៗនៃគម្រោងទី ៦ “អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍” ចំណុះឱ្យកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់ថាកម្មវិធី)។

ធានា "៣ស្អាត" រួមចំណែកកសាងជនបទថ្មី

អនុវត្តបទដ្ឋាន "៣ស្អាត" នៃការចលនា "កសាងគ្រួសារ ៥គ្មាន ៣ស្អាត" សមាគមសហព័ន្ធនារីខេត្តគ្រប់លំដាប់ថ្នាក់ បានប្រមូលផ្តុំដំណោះស្រាយជាក់ស្តែងជាច្រើន ព្រមទាំងប្តេជ្ញាចិត្តអនុវត្តមានប្រសិទ្ធភាព រួមចំណែកលើកកម្ពស់តម្លៃនៃការឃោសនាចលនាចូលរួមអនុវត្តកម្មវិធីគោលដៅជាតិលើភូមិសាស្ត្រខេត្ត។

សហគ្រាស - ម៉ាក