ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 00:44:45

សញ្ញាល្អស្តីពីការកាត់បន្ថយក្រ

សកម្មភាពនៃការកាត់បន្ថយភាពក្រីក្រ គឺជាខ្លឹមសារដ៏សំខាន់ក្នុងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចរបស់ភូមិភាគ។ ផ្តើមពីប្រភពទុនរបស់កម្មវិធីគោលដៅជាតិ បណ្តាភូមិភាគទាំង ឡាយក្នុងខេត្ត ក៏ជំរុញខ្លាំងខ្លា និងពហុបែបខាងវិស័យរស់នៅ និងពង្រីកបណ្តាទម្រង់នៃការកាត់បន្ថយក្រក្នុងជនជាតិភាគតិច។

ដែលលេខធ្លោជាងគេ គឺកម្មវិធីឧបត្ថម្ភដីផលិត ដីធារ លំនៅឋាន ទកស្អាតសម្រាប់ប្រើប្រាស់ និងផ្លាស់ប្តូរការដាំដុះ និងចិញ្ចឹមសត្វសម្រាប់បងប្អូនជនជាតិភាគតិចដែលក្រីក្រ មានជីវភាពជួបលំបាក។ កម្មវិធីនៃជំហានដំបូងបង្អស់មានមុខសញ្ញាយ៉ាងល្អសមគួរ យោងតាមការបង្កលក្ខណៈសម្រាប់គ្រួសារក្រីក្រ និងក្បែរបន្ទាត់ក្រទាំងឡាយ រួមទាំងគ្រួសារដែលរស់នៅតាមភូមិដែលជួបលំបាកពិសេស និងបណ្តាឃុំស្ថិក្នុងតំបន់ III មានលំនៅឋានសមរម្យល្អ ព្រមទាំងបានចូលជិតទម្រង់ផលិតមានប្រសិទ្ធភាព និងទទួលបានការឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម ដើម្បីអភិវឌ្ឍន៍ផលិត។ បណ្តុះបណ្តាលនិងលើកកម្ពស់ចំណេះដឹងសម្រាប់បងប្អូនប្រជាជន បណ្តាសកម្មភាពប្រពៃណីស្តីពីការងារកាត់បន្ថយក្រ ក៏បានរួមចំណែកលើកកម្ពស់ចំណេះដឹងផងដែរ។ ផ្តើមពីនោះ បងប្អូនប្រជាជនក៏ផ្លាស់ប្តូរខាងសកម្មភាព និងបណ្តាទម្រង់ក្នុងការផលិត ព្រមទាំងឈានឡើងរួចចាកក្រទៀតផង។

គ្រួសារបង Sơn Văn Hơn ក្នុងគេហដ្ឋានថ្មីដ៏ធំទូលាយស្អាតរបស់ខ្លួន។

ជាភ័ស្តុតាង ដូចនៅឃុំ Khánh Thuận ស្រុក U Minh ដែលជាឃុំ១ក្នុងចំណោម៥ឃុំនៃតំបន់ lII របស់ខេត្ត ប៉ុន្មានឆ្នាំកន្លង គណៈ កម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគក៏បានអនុវត្តព្រមៗគ្នាសម្រាប់វិធានការ គោលនយោបាយស្តីពីការងារកាត់បន្ថយក្រ ដើម្បីស្តារជីវភាព និងសម្ភារៈសម្រាប់គ្រួសារក្រីក្រជាជនជាតិភាគតិច។

បង Sơn Văn Hơn ជាជនជាតិ Khmer នៅភូមិលេខ១៧ ឃុំខាញ់ធ្វឹង ដែលជាគ្រួសារមួយក្នុងចំណោមគ្រួសារដទៃទៀតដែលបានរួចចាកក្រក្នុងឆ្នាំ២០២៤ មានប្រសាសន៍ថា៖ ដោយយល់ថាគ្រួសារខ្ញុំក្រលំបាក ផ្ទះសម្បែងក៏ទ្រុឌទ្រោម ម៉្លេះហើយ រដ្ខអំណាចភូមិភាគក៏ជំនួយឧបត្ថម្ភទឹកប្រាក់ចំនួន៤៤លានដុងសម្រាប់សង់ផ្ទះថ្មី។ មិនតែប៉ុណ្ណោះ មុននេះដែរ ខ្ញុំថែមទាំងទទួលបានការឧបត្ថម្ភជ្រូកពូជចំនួន ៣ក្បាល រួមទាំងចំណីផងដែរ គិតមកទល់ពេលនេះ ជ្រូកក៏បានលក់ ខ្ញុំមានដើមទុនមួយចំនួនសម្រាប់ទំនុកទម្រង់ឱ្យការផលិតបន្ត។ ដោយសារបានរដ្ឋអំណាចភូមិ និងឃុំយកចិត្តទុកដាក់ជំនយយឧបត្ថម្ភ និងបង្ហាញណែនាំអំពិរបៀបរកស៊ី ខ្ញុំចិញ្ចឹមមាន់ ទាបន្ថែម គួបផ្សំជាមួយដាំស្មាច់បង្កាត់។ ផ្តើមពីនោះ ជីវភាពគ្រួសារក៏បានធូរធារប្រសើរឡើង មិនក្រខ្សត់ដូចកាលពីមុនទៀតនោះទេ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។

ស្រដៀងគ្នាផងដែរ បងស្រី Sơn Thị Ấm ជាជនជាតិ Khmer នៅភូមិលេខ១១ ឃុំ Khánh Thuận ក៏បានរួចចាកក្រក្នុងឆ្នាំ២០២៤។ ប្តីរបស់បងជាអ្នករកប្រាក់តែម្នាក់ឯងគត់ក្នុងគ្រួសារ តែក៏គ្មានមុខរបរការងារនឹងនរនោះដែរ ឱ្យតែមានអ្នកណាជួលធ្វើអីក៏ធ្វើនោះ ដូច្នេះហើយចំណូលក៏មិនបាននឹងនរល្អ។ គិតពីការហូបចុកវាលំបាកណាស់ទៅហើយ ទម្រាំរកប្រាក់ពីណាទិញឧបករសម្ភារៈសម្រាប់ប្រ កបរបរកស៊ី គិតអីអំពីការជុសជុលផ្ទះសម្បែង។ ដូច្នេះហើយ ខណៈពេលដែលបានដឹងថាខ្លួនជាគ្រួសារក្រីក្រដែលទទួលបានការឧបត្ថម្ភសាងសង់ផ្ទះថ្មី បងស្រី Ấm យប់ណាក៏ដេកមិនលក់ដែរ ព្រោះតែសប្បាយចិត្តពេក នេះជាផ្ទះសម្រាប់សមាជិកចំនួន៥នាក់អាចស្នាក់អាស្រ័យបានយ៉ាងស្ងប់ស្ងាត់ មិនចាំបាច់ភ័យខ្លាចនៅពេលមានព្យុះភ្លៀងធំ។  បងស្រី Ấm មានប្រសាសន៍៖ ទទួលបានការឧបត្ថម្ភសង់ផ្ទះ ទិញទូក ខ្ញុំសប្បាយខ្លាំងណាស់យ៉ាងក្រៃលែងណាស់។ ទីនេះជាតំបន់ព្រៃ មានអ្នកជួលទូកសម្រាប់ដឹកជញ្ជូនជាប្រចាំ ទើបអាចរកបានប្រាក់ចំណូលសមគួរ។ ឆ្លៀតពេលទំនេរ ប្តីខ្ញុំថែមទាំងទៅអារឈើ កាប់អុសស៊ីឈ្នួលដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ ឱ្យកូនរៀនសូត្រ។

កម្មាភិបាលឃុំ Khánh Thuận រួមជាមួយគណៈទទួលបន្ទុកការងាររណសិរ្សភូមិលេខ១៩ អញ្ជើញសួរសុខទុក្ខគ្រួសារបងស្រី Sơn Thị Ấm។

 ទន្ទឹមនិងនោះផងដែរ ការងារកាត់បន្ថយក្រ សម្រាប់ផ្នែកខាងជនជាតិត្រូវយកចិត្តទុកដាក់ខាងបណ្តុះបណ្តាលការងារធ្វ ព្រមទាំងវិនិ យោកអភិវឌ្ឍន៍ខាងវិស័យសិក្សអប់រំ តំណាក់សុខាភិបាល សន្តិសុខសង្គមតំបន់ជនជាតិភាគតិច។ ផ្តើមពីនោះ ជីវភាពសម្ភារៈនិងស្មារតីរបស់គ្រួសារក្រីក្រជាជនជាតិភាគតិចក៏មានភាពប្តូរផ្លាស់ រួមចំណែកពង្រឹងទំនុកចិត្តរបស់បងប្អូនប្រជាជន ព្រមទាំងធានាលំនឹងនយោបាយ-សង្គម។

លោកស្រី Quách Kiều Mai អនុប្រធានគណៈជនជាតិខេត្ត បានអះអាងថា៖ “យោងតាមការផ្សព្វផ្សាយខាងការងារកាត់បន្ថយក្របានឱ្យឃើញថា បណ្តាមុខសញ្ញាទទួលផលក៏ត្រូវបានផ្លាស់ប្តូរយ៉ាងសកម្ម លើកកម្ពស់ចំណេះដឹង ព្រមទាំងពង្រីកស្មារតីទទួលខុសត្រូវ និងសកម្មចូលរួម។ ផ្តើមពីនោះ ក៏បានបំព្រួញមកវិញនូវគម្លាតស្តីពីកម្រិនៃការរស់នៅ ចំណូលមធ្យមនៃមនុស្សម្នាក់ៗក្នុងតំបន់ជនរួមជាតិភាគតិចប្រៀបជាមួយមធ្យមរួមរបស់ខេត្ត។ បច្ចុប្បន្ន ទូទាំងខេត្តមាន១១.៥០១គ្រួសារជនជាតិភាគតិច ដោយចំនួនប្រជាជន ៤៧.០០១នាក់ ក្នុងនោះមាន៤៦៣គ្រួសារក្រ និង៤០៣ក្បែរបន្ទាត់ក្រ។ ឆ្នាំ២០២៤ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចរបស់ខេត្តបន្ថយចុះនូវត្រឹម២,០៦% ស្មើនឹងបន្ថយបាន២៥០គ្រួសារ”៕

 

Quỳnh Anh

Tags:

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

ឧបត្ថម្ភថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាល

រដូវវិស្សមកាល គឺជាឱកាសសម្រាប់ប្អូនៗសិស្សានុសិស្សឈប់សម្រាក និងសប្បាយរីករាយបន្ទាប់ពីសិក្សាអស់រយៈពេញមួយឆ្នាំ។ រដូវវិស្សមកាលឆ្នាំនេះ ដូចរៀងរាល់ឆ្នាំផងដែរសម្រាប់ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ក្រៅពីរៀបចំសកម្មភាពកម្សាន្តសប្បាយសម្រាប់ប្អូនៗកុមារ បណ្តាថ្នាក់ដឹកនាំនៃរដ្ឋអំណាចភូមិភាគ ព្រមទាំងគណៈកម្មការវត្តថែមទាំងមានបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់កុមារជនជាតិភាគតិចក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ ក្នុងនោះរួមមានទាំងភាសា និងអក្សរសាស្ត្រជាតិ Khmer ផងដែរ។

ដំណើរការអភិវឌ្ឍថ្មីសម្រាប់អាណត្តិថ្មី

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ទើបចាត់តាំងមហាសន្និបាតលើកទី I អាណត្តិ ឆ្នាំ២០២៦-២០៣១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមអតីតនគរបាលប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំឃុំ Hồ Thị Kỷ ព្រមទាំងសមាជិកអតីតនគរបាលប្រជាជនចំនួន ៨០ នាក់មកពី ១១ ភូមិទូទាំងភូមិសាស្ត្រឃុំ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានគោលបំណងបង្កើត និងពង្រឹងសមាគម ប្រមូលផ្តុំកម្មាភិបាលដែលចូលនិវត្តន៍គ្រប់ជំនាន់នៅភូមិភាគ។

បើកឱ្យដំណើរការផ្លូវរថយន្តសម្រាប់តំបន់ជនរួមជាតិ

ភូមិទាំងពីរ Đường Đào និងភូមិ Cây Khô ឃុំ Hồ Thị Kỷ ដែលជាឃុំមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ អាស្រ័យភូមិសាស្ត្រមានដងព្រែកទន្លេជុំជិត ទើបភូមិភាគជួបលំបាកខ្លាំងក្នុងការធ្វើដំណើរទៅមក។ តែខណៈដែលមានផ្លូវធំទូលាយ និងស្ពានសម្រាប់រថយន្តទៅដល់ផ្ទះ គឺជាក្តីស្រមៃដែលរង់ចាំជាយូរមកហើយសម្រាប់បងប្អូនប្រជាជនគ្រប់គ្នានៅទីនេះ។

ឆ្ពោះទៅកាន់ប្រភពដើម ដើម្បីរំលឹកគុណបុព្វក្សត្រជាតិ

កាលពីព្រឹកថ្ងៃទី ២២ មេសា ត្រូវនឹងថ្ងៃ ៦ កើត ខែពិសាខ គណៈកម្មាធិការនក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau អឹកធឹករៀបចំពីធីកិច្ចរំលឹកគុណដល់បុព្វក្សត្រជាតិគ្រប់ជំនាន់ រួមទាំងបុព្វការីជនដែលមានសគុណលើទឹកដីនៅវិមាន Lạc Long Quân (ក្នុងបរិវេណនៃតំបន់ទេសចរណ៍ជ្រោយ Cà Mau ឃុំ Đất Mũi)។ អញ្ជើញចូលរួមមានបណ្តាសមមិត្តថ្នាក់ដឹកនាំខេត្ត៖ Nguyễn Hồ Hải សមាជិកអចិន្ត្រៃយ៍នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាធិការបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាខេត្ត សមមិត្ត Huỳnh Quốc Việt អនុលេខាប្រចាំការបក្សខេត្ត សមមិត្ត Phạm Văn Thiều អនុលេខាបក្សខេត្ត និងជាប្រធានគណៈក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត Lữ Quang Ngời អនុកេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងសមមិត្ត Lê Thanh Triều សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau រួមជាមួយកម្មាភិបាល និងប្រជាជនជាច្រើនទៀតផងដែរ។

ពិធីជួបជុំរំលឹកខួបលើកទី ៨០ នៃវិស័យកិច្ចការជនជាតិ

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចាត់តាំងយ៉ាងឱឡារឹកខួបអនុស្សាវរីយ៍លើកទី ៨០ ឆ្នាំ នៃប្រពៃណីគ្រប់គ្រងរដ្ឋសម្រាប់កិច្ចការជនជាតិ (ថ្ងៃទី ៣ ឧសភា ឆ្នាំ ១៩៤៦ - ថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២៦)។ អញ្ជើញចូលរួមសមមិត្ត Trần Thị Hoa Ry អនុប្រធានក្រុមប្រឹក្សាកិច្ចការជនជាតិនៃរដ្ឋសភា។ ចំពោះថ្នាក់ដឹកនាំខេត្តវិញ រួមមាន៖ លោក Nguyễn Hồ Hải សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាខេត្ត និងសមមិត្ត Huỳnh Quốc Việt អនុលេខាប្រចាំការបក្សខេត្ត សមមិត្ត Lữ Quang Ngời អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាអនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau ព្រមទាំងសមមិត្ត Ngô Vũ Thăng អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តផងដែរ។

ផ្តល់ជីវភាពរស់នៅប្រកបដោយចីរភាព

នៅពាក់កណ្តាលនៃចុងឆ្នាំ ២០២៥ ខេត្ត Cà Mau បានចាប់បំផុសចលនាប្រពៃណីប្រឡងប្រណាំង “រយៈពេល ១៨០ ថ្ងៃ ក្នុងគោលបំណងកំណើន ៨,៨% -៦ ខែចុងឆ្នាំ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅជូនប្រជាជន និងសម្រេចគោលដៅអភិវឌ្ឍន៍ប្រចាំឆ្នាំ។ ក្នុងការអនុវត្តយុទ្ធនាការនេះ មន្តីរជនជាតិ និងសាសនាបានកំណត់គោលដៅយ៉ាងសំខាន់មួយ៖ ឧបត្ថម្ភជីវភាពរស់នៅសម្រាប់គ្រួសារជនជាតិភាគតិចក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រមាណជាង ១២០ គ្រួសារ។ លទ្ធផលនានំមកនូវភាពជាក់ស្តែងខ្ពស់ មិនត្រឹមតែជួយគ្រួសារឱ្យជម្នះលើការលំបាកទាំងឡាយ និងកែលម្អជីវិតរបស់ខ្លួនបន្តិចម្តងៗប៉ុណ្ណោះទេ ថែមទាំងកសាងទម្រង់សេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ស្ថិរភាពរយៈពេលយូរអង្វឬងផងដែរ។

បណ្តាអំណោយដ៏កក់ក្តៅនៃក្តីស្រឡាញ់

បរិយាកាសដ៏អឹកធឹកនៃបណ្តាពីធីបុណ្យទាំងឡាយនៅតាមភូមិស្រុកកាន់តែអ៊ូអរជាងពេលណាៗទាំងអស់ខណៈដែលទទួលបានការយកចិត្តទុកដាក់របស់គ្រប់បណ្តាគណៈផ្នែកថ្នាក់ខេត្ត និងភូមិភាគ ព្រមទាំងសប្បុរសជនទាំងជិតឆ្ងាយ។ បណ្តាអំណោយពោរពេញដោយក្រីមេត្តា និងវាចារសួរសុខទុក្ខ វ្រសិទ្ធពរឆ្នាំថ្មីមិនត្រឹមតែបង្ហាញពីការគិតគូររបស់បក្ស និងរដ្ឋមកលើបងប្អូនជនរួមជាតិប៉ុណ្ណោះទេ ថែមទាំងបានលើកតម្កើងស្មារតី “អ្នមានជួយអ្នកក្រខ្សត់” ចំពោះគ្រួសារក្រ និងប្រកៀបន្តាត់ក្រ រួមទាំងគ្រួសារគោលនយោបាយទៀតផង។

សហគ្រាស - ម៉ាក