ពីវាលស្រែប្រពៃណី ដល់វាលស្រែឌីជីថល
ធ្លាប់តែស៊ាំនឹងចង្វាក់ផលិត “មើលមេឃ មើលដី មើលពពក” ប៉ុន្តែសព្វថ្ងៃ កសិករបាននិងកំពុងម្ចាស់ការលើការងារ ស្រែចម្ការ និងស្រះចិញ្ចឹមសត្វ ដោយផ្អែកលើទិន្នន័យ ឧបករណ៍វៃឆ្លាត និងបទដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ។ “វាលស្រែឌីជីថល” លែងជាទស្សនទានដ៏ឆ្ងាយទៀតហើយ ប៉ុន្តែបានបង្ហាញវត្តមានជាក់ស្តែងតាមរយៈប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ឧបករណ៍បញ្ជាពីចម្ងាយ និងចង្វាក់ផលិតបិទជិត។