មហាបុញ្ញខេត្តកឋិនទាន
បុណ្យកឋិនទាន ឬហៅថា កឋិនកាល ជាបុណ្យប្រពៃណីសាសនាដ៏ធំមួយក្នុងចំណោមបុណ្យធំៗប្រចាំឆ្នាំរបស់ ពុទ្ធបរិស័ទខ្មែរ។ ក្នុងរដូវបុណ្យនេះ ពុទ្ធសាសនិកជនបាននាំគ្នាដង្ហែត្រៃចីវរ និងទេយ្យវត្ថុផ្សេងៗប្រគេនដល់ព្រះសង្ឃបន្ទាប់ពីគង់ចាំព្រះវស្សាអស់ត្រៃមាស ៣ខែ ដើម្បីសម្តែងពីសទ្ធាជ្រះថ្លា និងសេចក្តីគោរព ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះភិក្ខុសង្ឃដែលខិតខំសិក្សាធម៌អាថ៌វិន័យពេញមួយរដូវវស្សា។