បុណ្យកឋិនទាន ឬហៅថា កឋិនកាល ជាបុណ្យប្រពៃណីសាសនាដ៏ធំមួយក្នុងចំណោមបុណ្យធំៗប្រចាំឆ្នាំរបស់ ពុទ្ធបរិស័ទខ្មែរ។ ក្នុងរដូវបុណ្យនេះ ពុទ្ធសាសនិកជនបាននាំគ្នាដង្ហែត្រៃចីវរ និងទេយ្យវត្ថុផ្សេងៗប្រគេនដល់ព្រះសង្ឃបន្ទាប់ពីគង់ចាំព្រះវស្សាអស់ត្រៃមាស ៣ខែ ដើម្បីសម្តែងពីសទ្ធាជ្រះថ្លា និងសេចក្តីគោរព ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះភិក្ខុសង្ឃដែលខិតខំសិក្សាធម៌អាថ៌វិន័យពេញមួយរដូវវស្សា។
ក្បួនដង្ហែអង្គកឋិនទានឆ្ពោះទៅវត្តដោយក្រុមឆៃយុំា បង្កើតជាបរិយាកាសអ៊ូអរពេញភូមិស្រុក។
បរិយាកាសបុណ្យកឋិនទាននៅវត្តសិរីមង្គលជ្រុងខ្មែរ ឃុំហូធីគី។
យោងតាមពុទ្ធោវាទនៃព្រះពុទ្ធសាសនាខ្មែរ ការប្រគេនសង្ឃទានក្នុងរដូវបុណ្យកឋិន នឹងនាំមកនូវកុសលផលបុណ្យុដ៏មហាសាលដល់អ្នកប្រគេន និងអ្នកទទួល ជួយពុទ្ធសាសនិកជនមានឱកាសសាងកុសលផលបុណ្យលើវិថីឆ្ពោះទៅរកធម៌។
ក្បួនអង្គកឋិនដង្ហែប្រទក្សិណ ៣ ជុំព្រះវិហារ។
ដោយក្បួនដង្ហែអង្គកឋិនទាន មាននារីខ្មែរជាមួយសំលៀកបំពាក់ប្រពៃណីដើរនាំមុខ ដោយដៃកាន់គ្រឿងបរិក្ខា និងផ្កាប្រាក់។ល។ អមដំណើរពីក្រោយដោយក្រុម ឆៃយុំាលាន់ឮកងរំពង ព្រមទាំងសំណើចសប្បាយរីករាយរបស់ពុទ្ធសាសនិកជនយ៉ាងច្រើនកុះករតាំងពីមនុស្សចាស់រហូតដល់ក្មេងៗ។
ពិធីវេរសំពត់កឋិន ផ្កាប្រាក់ និងគ្រឿបរិក្ខារប្រគេនជុំនុំសង្ឃ។
បុណ្យកឋិនទាន ជាលំហវប្បធម៌ដ៏រស់រវើក រក្សានូវតម្លៃសិល្បៈប្រពៃណី និងពិធីកិច្ចសាសនាដ៏លេចធ្លោរបស់ជនជាតិខ្មែរណាមបូ។ តាមនោះ ក៏ជួយអប់រំដល់កុលបុត្រកុលធីតាជំនាន់ក្រោយ ជាពិសេសយុវជនខ្មែរ អំពីប្រពៃណីស្រឡាញ់គោរពដឹងគុណ ស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមក និងស្មារតីអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិផងដែរ៕
អត្ថបទនិងរូប៖ យ័ញឌីប
