ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:53

មនោសញ្ចេតនានៃការសាមគ្គី

ចម្រៀងប្រជាប្រិយ Khmer។ (ដឹកនាំសម្តែងដោយសិល្បការិនី Hữu Thị Lụa នៃក្រុមសិល្បៈ Khmer ខេត្ត Cà Mau)។

លើមាតុភូមិ Cà Mau រួមជាមួយជនជាតិ Kinh ដែលមានចំនួនច្រើនជាងគេ ក៏មានបណ្តាជនជាតិភាគតិចជាបងប្អូនដ៏ទៃទៀតរស់នៅសាមគ្គីមិត្តភាពពីជំនាន់មួយរហូតទៅជំនាន់មួយ ដែលលេចធ្លោជាងគេនោះគឺ ជនជាតិ Khmer និងជនជាតិ Hoa។ រាល់ជនជាតិនីមួយៗសុទ្ធតែមានលក្ខណៈវប្បធម៌ដោយឡែករៀងៗខ្លួន តាំងពីវប្បធម៌រូបីរហូតដល់វប្បធម៌អរូបី មានដូចជា៖ លំនៅឋាន ឧបករណ៍ខាងកសិកម្ម សំលៀកបំបាក់ ភាសា បុណ្យទាន ជំនឿ និងខាងមុខម្ហូបជាដើម។ ទាំងអស់សុទ្ធតែជាការរួមបញ្ចូលគ្នា បង្កើតបានជាផ្ទាំងរូបភាពដ៏ស្រស់ត្រកាល ប្រកបដោយអត្តសញ្ញាណវប្បធម៌នៃមាតុភូមិ និងប្រជាជន Cà Mau ទាំងមូល ព្រមទាំងជាកន្លែងសម្រាប់បណ្តាជនជាតិជាបងប្អូនរស់នៅសាមគ្គី មិត្តភាព រួមគ្នាបង្កបង្កើនជីវភាពខាងផ្លូវចិត្តឱ្យកាន់តែសម្បូរបែប។

ចម្រៀងបទ “រីករាយរួមគ្នា” (ចម្រៀងប្រជាប្រិយ Khmer) បកស្រាយដោយអ្នកចម្រៀង  Thạch Sa Mết និង​ Kim Thị Giang បានបន្សល់ទុកនូវមនោសញ្ចេតនាសម្រាប់ទស្សនិកជនទាំងឡាយគ្រប់រូប។

សិល្បការិនី Như Huỳnh រួមជាមួយក្រុមសម្តែង បកស្រាយបទចម្រៀងក្រោមចំណងជើង “សូមកុំបេះផ្កា”​ ជាចម្រៀងប្រជាប្រិយរបស់ជនជាតិ Hoa)។

ភាពស្រស់ស្អាត និងឱឡារឹកជាមួយបទចម្រៀង និងចង្វាក់រាំប្រជាប្រិយរបស់ជនជាតិ Hoa។

បណ្តាឈុតសម្តែងបាននាំមកនូវបរិយាកាសយ៉ាងសប្បាយរីករាយសម្រាប់ក្នុងថ្ងៃរួមបញ្ចូលរវាងខេត្តទាំងពីរ។

នៅកម្មវិធីសិល្បៈអំណរសាទរព្រឹត្តិការណ៍ដ៏សំខាន់នៃការរួមបញ្ចូលរវាងខេត្តទាំងពីរ Cà Mau - Bạc Liêu ដែលបានប្រព្រឹត្តទៅថ្មីៗនេះ បណ្តាឈុតឆាកសម្តែងនៃកម្មវិធីចម្រៀង របាំដ៏ពិសេសរបស់ជនជាតិទាំងពីរ Khmer - Hoa ដែលត្រូវបានរៀបចំយ៉ាងល្អសម្រាប់លើកយកមកសម្តែង ក៏បានរួមចំណែកនាំមកនូវចំណីសម្រាប់ខាងស្មារតីជូនបងប្អូនប្រជាជនក្នុងពេលវេលាដ៏ឱឡារឹកនៃការអំណរមាតុភូមិ Cà Mau ក្នុងដំណើរការផ្លាស់ប្តូរទំព័រថ្មីនៃប្រវត្តិសាស្ត្រពេញដោយមោទនភាព និងសាមគ្គីភាព៕

Huỳnh Lâm

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក