ទូរស័ព្: 0274 383 347
ពុធ, 9-9-26 13:27:19

ស្វែងយល់ពីល្អាងភ្នំ Thạch Động ដ៏អាថ៌កំបាំង

Thạch Động ឬហៅថាល្អាងថ្មលេបពពក។ មូលហេតុដែលមានឈ្មោះបែបនេះគឺដោយសារពេលព្រឹកព្រហាម ពពកពណ៌សស្រាលដូចសាច់ក្រណាត់ហើរឆ្លងកាត់កំពូលភ្នំ ហើយក៏រសាត់ជាប់ជញ្ជាំងថ្មដែលមានកម្ពស់ប្រហែល៥០ម៉ែត្រ។ ពពកឈប់នឹងកន្លែង ហើយបក់ផាត់រលាយតាមជុំវិញច្រកល្អាងថ្ម បង្កើតបាននូវរូបភាពហាក់បីដូចជាមាត់ល្អាងកំពុងស្រូបពពក។ ពីពេលនោះមក ភ្នំ Thạch Động (ល្អាងថ្មលេបពពក) ក៏បានឈ្មោះជាប់រហូតមកដល់សព្វថ្ងៃនេះឯង។

ផ្ទាំងសីលាចារិកនៅជើងភ្នំ Thạch Động។

ភ្ញៀវទេសចរណ៍ស្វែងយល់ពីល្អាងភ្នំ Thạch Động ដ៏អាថ៌កំបាំង។

Thạch Động ធាតុពិតជាកំពូលភ្នំថ្មដ៏តូចមួយដែលស្រដៀងនឹងកំពូលចេតិយមានទីតាំងស្ថិតនៅសង្កាត់ Hà Tiên ខេត្ត An Giang ជិតច្រកទ្វារព្រំដែនអន្ដរជាតិរវាង Việt Nam - Campuchia។

ភ្នំ Thạch Động ធាតុពិតគឺជាចំណុចមួយដ៏ចំណាប់អារម្មណ៍សម្រាប់អ្នកដែលស្រឡាញ់និងចូលចិត្តស្វែងយល់ខាងសម្រស់ធម្មជាតិ ព្រមទាំងរឿងព្រេងបុរាណដ៏អាថ៌កំបាំងទៀតផង។

Thạch Động ល្បីឈ្មោះដោយមានសម្រស់ធម្មជាតិដ៏អស្ចារ្យ រួមជាមួយបណ្តាដុំថ្មដែលមានរូបរាងចម្លែកៗទៀតផង។ នៅខាងមុខល្អាង មានថ្មពយរាងស្រួចហាក់បីដូចជាសត្វឥន្ទ្រីដ៏ធំអស្ចារ្យ។ ទីនេះដែរក៏ជាកន្លែងដែលផ្សារភ្ជាប់នឹងរឿងព្រេងនិទានជាច្រើន ជាពិសេសរឿងចៅ Thạch Sanh រំដោះព្រះនាង Quỳnh Nga ។

ពីភ្នំ Thạch Động អាចគយគន់ឃើញយ៉ាងច្បាស់ខាងប្រទេសជាមិត្ត Campuchia ពិសេសបណ្តាភូមិស្រុកនិងវាលស្រែជាប់តាមព្រំដែន។

Thạch Động ត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍ដ៏ល្បីឈ្មោះមួយក្នុងចំណោម “ទេសភាពទាំងដប់កន្លែងនៅ Hà Tiên” ហើយត្រូវបានប្រជាជន និងភ្ញៀវទេសចរណ៍ជិតឆ្ងាយដឹងលឺ។​ទន្ទឹមនិងនោះក៏បង្គាប់នូវរឿងអាថ៌កំបាំងជាច្រឿនទៀតផង។ Thạch Động ថែមទាំងមានលក្ខណៈពិសេសដោយឡែកដែលតែងទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជិតឆ្ងាយមកសិក្សាស្វែងយល់។

Thạch Động ត្រូវបានគេស្គាល់ថាជាតំបន់ដ៏ល្បីឈ្មោះមួយក្នុងចំណោម “ទេសភាពទាំងដប់កន្លែងនៅ Hà Tiên” ហើយត្រូវបានប្រជាជន និងភ្ញៀវទេសចរណ៍ជិតឆ្ងាយមានមោទនភាពដែលបានមកទស្សនា។

ក្នុងសម័យសង្គ្រាមប្រឆាំងខ្មាំងឈ្លានពានទឹកដី នៅភ្នំ ថាច់ដុងនេះដែរក៏មានការផ្ទុះសង្រ្គាមយ៉ាងឃោរឃៅ ជាពិសេសគឺសង្គ្រាមព្រំដែនខាងលិចការពារទឹកដី។ សព្វថ្ងៃនៅជើងភ្នំមានផ្ទាំងសីលាចារិកចងគំនុំរបរប្រល័យ ពូជសាស្ត្រពលពតដែលបានសម្លាប់ប្រជាជនស្លូតត្រង់ចំនួន ១៣០ នាក់កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ១៩៧៨ ប្រព្រឹត្តិឡើងនៅទីរួមស្រុក Hà Tiên ខេត្ត Kiên Giang បច្ចុប្បន្នជាសង្កាត់ Hà Tiên ខេត្ត An Giang។ ឆ្នាំ១៩៨៩ ភ្នំ Thạch Động ក៏ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌជាតិផងដែរ៕

 

Chanh Đa

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក