ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:55

អភិវឌ្ឍន៍ទេសចរណ៍ផ្តើមពីប្រពៃណីបុណ្យទាន

បងប្អូនជនរួមជាតិ Khmer លើភូមិសាស្ត្រខេត្ត Cà Mau មានលក្ខណៈវប្បធម៌យ៉ាងសម្បូរបែប ក្នុងនោះបណ្តាពិធីបុណ្យប្រពៃណីត្រូវបានចាត់ទុកជាសម្បត្តិវប្បធម៌ដ៏ថ្លៃថ្នូទៀតផង។ នេះក៏ជាប្រភពនៃធម្មជាតិដែលកំពុងត្រូវបានគ្រប់បណ្តាស្ថាប័ន គណៈផ្នែកប្រមូលផ្តុំផ្សព្វផ្សាយដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ឆ្លងតាមរយៈនោះ ក៏ដើម្បីការភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer ផងដែរ។

ពិធីបុណ្យចូលព្រះវស្សានៅវត្តបុប្ផារាម ខ្វែងបបែលចាស់ (Cái Giá Chót) ឃុំ Hưng Hội  ដោយមានយ៉ាងច្រើនពិធីកិច្ចដ៏អស្ចារ្យទៀតផង អាចសិក្សាស្វែងយល់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជិតឆ្ងាយទាំងឡាយ។

វប្បធម៌ Khmer តែងផ្សារភ្ជាប់ជាមួយទំនៀមទម្លាប់ដ៏យូរអង្វែងមកហើយ រួមទាំងបណ្តាពិធីបុណ្យទានប្រជាប្រិយយ៉ាងសម្បូរបែបទៀតផង។ ក្នុងនោះមានបុណ្យចូលឆ្នាំថ្មី ភ្ជុំបិណ្ឌ (សែនដូនតា) ពិធីចូលព្រះវស្សា និងបុណ្យអកអំបុក សំពះព្រះខែជាដើម។

នៅតាមបណ្តាវត្ត Khmer មួយចំនួន ដូចជា៖ វត្តសុរិយារាម ខ្វែងបបែលកណ្តាល (Cái Giá Giữa) ឃុំ Hưng Hội, វត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) សង្កាត់ Hiệp Thành,​​ រាល់បណ្តាពិធីបុណ្យនីមួយៗថែមទាំងមានប្រារព្ធចាត់តាំងរាល់សកម្មភាពវប្បធម៌ កីឡាដ៏ចំណាប់អារម្មណ៍ទៀតផង។ ជាពិសេសពិធីប្រណាំងទូក.ងខ្នាតតូច សមោសធ្វើនំខ្ញី សម្តែងសិល្បៈ និងបណ្តាល្បែងប្រជាប្រិយជាដើម។ល។ ទាក់ទាញរាប់ពាន់បងប្អូនប្រជាជន និងភ្ញៀវទេសចរណ៍ចូលរួមលើកទឹកចិត្ត ភ្លក់រសជាតិ​ និងកម្សាន្តសប្បាយ។

ក្រុមសិល្បៈវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) សម្តែងបម្រើជូនភ្ញៀវទេសចរណ៍។

ព្រះតេជគុណ Lý Quang Long (Út) ព្រះចៅអធិការវត្តសុរិយារាម ខ្វែងបបែលកណ្តាល (Cái Giá Giữa) បានចែករំលែកថា៖ វត្តបានផ្តើមកសាងយ៉ាងច្រើនសំណង់ផ្សេងៗសម្រាប់បម្រើភ្ញៀវទេសចរណ៍ជិតឆ្ងាយអញ្ជើញមកចូលរួមទស្សនា។ ពិសេស វត្តថែមទាំងមានចាត់តាំងពិធីប្រណាំងទូក.ងខ្នាតតូច និងបណ្តាសកម្មភាពវប្បធម៌នាឱកាសបុណ្យទានធំៗទៀតផងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជិតឆ្ងាយ។ ដើម្បីលើកកម្ពស់គុណភាពនៃការអភិវឌ្ឍន៍ទេសចរណ៍ វត្តក៏សង្ឃឹមថា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នឹងមានសេចក្តីណែនាំអំពីការចាត់តាំងបន្ថែមទៀតនូវរាល់បណ្តាសកម្មភាពកីឡាវប្បធម៌ប្រពៃណី ដើម្បីពង្រីកផលិតផលខាងវិស័យទេសចរណ៍បុណ្យទាន”។

ភ្ញៀវទេសចរណ៍មានចំណាប់អារម្មណ៍ខាងរបាំបុរាណ Khmer នៅវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán)។

ត្រូវបានទទួលស្គាល់ជាកន្លែងទេសចរណ៍ដ៏ឆ្នើមទូទាំងតំបន់វាលរាបទន្លេគីវឡុង វត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) សម្បូរដោយសក្តានុពលសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ដែលផ្តើមពីបុណ្យទានប្រពៃណី។ វត្តត្រូវបានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ផ្សព្វផ្សាយយ៉ាងច្រើនខ្លឹមសារសម្រាប់ក្នុងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ថ្លៃថ្នូរបស់បណ្តាជនជាតិភាគតិចផ្សារភ្ជាប់ជាមួយអភិវឌ្ឍន៍ទេសចរណ៍។ ក្នុងនោះមានការជំនួយឧបត្ថម្ភកម្មវិធីសម្តែងបង្ហាញឡើងវិញអំពីប្រពីណៃបុណ្យចូលឆ្នាំ Khmer អកអំបុក សំពះព្រះខែ ព្រមទាំងផិតខ្សែភាពយន្តឯកសារស្តីពីបុណ្យទានប្រពៃណីរបស់បងប្អូនជនរួមជាតិ Khmer នៅ Cà Mau ផងដែរ។

ពិធីប្រណាំងទូក.ងខ្នាតតូចនៅវត្តសុរិយារាម ខ្វែងបបែលកណ្តាល (Cái Giá Giữa) នាឱកាសបុណ្យអកអំបុក សំពះព្រះខែ។

ការសិក្សាស្វែងយល់ពីបណ្តាបុណ្យទានប្រពៃណី Khmer ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ថ្វីត្បិត ទទួលបានការយកចិត្តទុកដាក់ពីគ្រប់បណ្តាស្ថានប័ន គណៈផ្នែកដែលផ្តុំកម្លាំងអនុវត្ត តែក៏នូវមានកម្រិត មិនទានើបង្កើតបានជាផលិតផលយ៉ាងចំណាប់អារម្មណ៍នោះទេ។ ដើម្បីធ្វើបានបែបនេះ មិនត្រឹមត្រូវការប្រភពថវិកាដើមទុនសម្រាប់វិនិយោគប៉ុណ្ណោះទេ ថែមទាំងទាមទាឱ្យមានការរួមកម្លាំងគ្រប់ជ្រុងជ្រោយ ក្នុងនោះ តួនាទីរបស់បងប្អូនប្រជាជនផ្ទាល់ និងបណ្តាវត្តអារាម Khmer ទាំងឡាយក្តី គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បញ្ហាទាំងនេះ៕

 

Hữu Thọ

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក