ទូរស័ព្: 0274 383 347
ពុធ, 9-9-26 13:27:29

បណ្តាវត្ត Khmer ​ដែលលេចធ្លោជាងគេនៅ Cà Mau

Cà Mau ជាតំបន់ចុងប៉ូចខាងត្បូងរបស់ប្រទេស ត្រូវបានបង្កើតមុននេះជាង៣០០ឆ្នាំមកហើយ។ នៅលើតំបន់ដែនដីដ៏សម្បូរភោគផលនេះ មានខឿនវប្បធម៌ Khmer អភិវឌ្ឍន៍យ៉ាងសកម្មដែលពេញដោយលក្ខណៈវប្បធម៌ដាច់ដោយឡែករបស់ខ្លួន។ ក្នុងនោះ ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer។

បេតិកភណ្ឌសិល្បៈស្ថាបត្យកម្មនៃវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) ស្ថិតនៅសង្កាត់ Hiệp Thành ដែលជាវត្ត Khmer បុរាណដ៏ល្បីឈ្មោះរបស់ខេត្ត Cà Mau ជាតំបន់ទេសចរណ៍សម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយអញ្ជើញមកទស្សនា និងគោរពបូជា។

ហោត្រៃវត្តគម្ពីរសាគរ​ ព្រែកជ្រៅ (Xiêm Cán) ប្រកបដោយក្បូរក្បាច់រាចនាយ៉ាងល្អប្រណិត។

បេតិកភណ្ឌប្រវត្តិសាស្ត្រថ្នាក់ខេត្តនៃវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ជាកន្លែងប្រារព្ធចាត់តាំងនៅរាល់បណ្ពាពិធីកិច្ចសាសនាដ៏សំខាន់ៗមានដូចជាពិធីស្រង់ព្រះជាដើម

បច្ចុប្បន្ន ខេត្ត Cà Mau មានវត្ត Khmer ទាំងអស់ ២៩ វត្ត និងសាលាឆទានចំនួន ១៧ ខ្នង។ ​ក្នុងនោះក៏មានវត្តបុរាណ Khmer ជាច្រើនដែលបានទទួលស្គាល់ជាបេតិកភណ្ឌថ្នាក់ខេត្ត និងថ្នាក់ជាតិដែលសម្បូរស្ថាបត្យកម្មដ៏អស្ចារ្យ។ ដែលឆ្នើមជាងគេមានដូចជា៖ វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân), វត្តកោះធំ (Kos Thum),  (បេតិកភណ្ឌជាតិ) ចំណែកថ្នាក់ខេត្តរួមមានដូចជាវត្ត គម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán), វត្តបុប្ផារាម ខ្វែងបបែលចាស់ (Cái Giá Chót), វត្តសិរីវង្សាជយារាម ខ្វែងដង្ហិត (Đìa Muồn), វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng), វត្តសិរីវង្សា ញ៉ាម៉ាយ (Tam Hiệp)... រួមជាមួយបណ្តាវត្តបុរាណៗជាច្រើនទៀតដែលសម្បូរដោយស្ថាបត្យកម្មដ៏ពិសេស និងស្រស់ស្អាត​ដូចជា៖ វត្តឃោសិតារាម (chùa Đầu),  វត្តមុនីវង្សា បុប្ផារាម ទឹកខ្មៅ (phường 1, Cà Mau) ... ប្រកបដោយលក្ខណៈវប្បធម៌ជាតិ។

បេតិកភណ្ឌថ្នាក់ជាតិនៃវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ស្ថិតនៅឃុំ Tân Lộc ក៏ជាកន្លែងសម្រាប់ចាត់តាំងសកម្មភាពបុណ្យទាន បង្កើតបានបរិយាកាសសប្បាយរីករាយទៀតផង។

ភាពអស្ចា្យនៃស្ថាបត្យកម្មវត្តមុនីវង្សា បុប្ផារាម សង្កាត់ An Xuyên ខេត្ត Cà Mau។

ក្នុងដំណើរការសកម្មភាពសាសនា និងជំនឿប្រពៃណីរបស់ជនរួមជាតិ Khmer វត្តអារាមគឺជាមណ្ឌលអប់រំ វប្បធម៌ សកម្មភាពសហគមន៍។ នេះក៏ជាទីតាំងសម្រាប់ចាត់តាំងបណ្តាពិធីបុណ្យទានធំៗ បង្កើតបានបរិយាកាសដ៏ឱឡារិកអធឹកអធម។ ផ្តើមពីនោះ ចំណងមិត្តភាពរវាងអ្នកភូមិផងរបងជាមួយក៏កាន់តែស្និទ្ធស្នាលថែមទៀត៕

Huỳnh Lâm

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក