ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:54

ទូក.ងលុងរស់ឡើងវិញ

នៅប្រមាណជាង ២ ខែទៀតប៉ុណ្ណោះ ពិធីបុណ្យអកអំបុក ប្រណាំងទូក.ងឆ្នាំ២០២៥នឹងប្រព្រឹត្តឡើង។ នេះជាព្រឹត្តិការណ៍វប្បធម៌ កីឡាដ៏ពិសេសរបស់បងប្អូនជនរួមជាតិ Khmer ទូទាំងតំបន់ Nam Bộ និយាយរួមនិង Cà Mau និយាយដោយឡែក រួមចំណែកអភិរក្ស និងលើកតម្កើងអត្តសញ្ញាណជាតិ។

ខុសប្លែកពីទូក.ងផ្គុំក្តារ ទូក.ងលុងគឺមិនបានប្រើដងសន្ទូចនោះទេ។

ទូក.ងលុង បន្ទាប់ពីបាត់មុខអស់រយៈកាលជាច្រើនឆ្នាំ ថ្មីៗនេះដែរក៏បានលេចមុខសាជាថ្មី និងនាំមកនូវភាពសប្បាយរីករាយ និងចំណាប់អារម្មណ៍ក្នុងពិធីប្រណាំងទូក.ងប្រពៃណីរបស់ជនជាតិ Khmer ទៀតផង។ ជាពិសេសបុណ្យអកអំបុក សំពះព្រះខែ និងប្រណាំងទូក.ងឆ្នាំ២០២៤ ដែបានប្រព្រឹត្តិឡើងនៅខេត្ត Sóc Trăng (ចាស់) ទូក.ងលុងវត្តក្រពុំមានជ័យ កោះធំ ឃុំ Ninh Thạnh Lợi​ ខេត្ត Cà Mau បានយកឈ្នះលើបណ្តាគូប្រកួតខ្លាំងៗជាបន្តបន្ទាប់ រួច ដណ្តើម យកពាន រង្វាន់លេខពីរដោយចម្ងាយ ១.២០០ម៉ែត្រ សម្រាប់ក្រុមទូកបុរស។ ជ័យជម្នះ​ដែល​មិនគួរ​នឹក​ស្មាន​នេះ ​ប្រៀប​បានដូច​ជា​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំងខ្លា​ក្នុង​ការ​រស់​ឡើង​វិញ​នូវ​ជំនឿ​សម្រាប់ឱ្យ​តម្លៃ​ទូក.ងលុងក្នុងសន្តានចិត្តនៃអ្នក​គាំទ្រទាំងឡាយផងដែរ។ នេះ​ជា​ទូក.ង​លុងដំបូង​គេ​ដែល​បាន​ចូល​រួម​​ប្រ ណាំង ព្រមទាំង​សម្រេច​បាន​លទ្ធផល​ខ្ពស់ និង​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​បំផុត​ក្នុងពិធីប្រគួត។

នៅវត្តក្រពុំមានជ័យ កោះធំ ឃុំ Ninh Thạnh Lợi កំពុងបោះថ្មីទូក.ងលុងចំនួន ៣ គ្រឿង សម្រាប់ចូលរួមប្រគួតក្នុងឱកាសបុណ្យអកអំបុក ប្រណាំងទូក.ង ឆ្នាំ២០២៥។

ជាមួយឥទ្ធិពលនោះ បច្ចុប្បន្ននេះ ក៏មានវត្តជាច្រើននៅតាមបណ្តាខេត្តមួយចំនួនដែលសម្បូរប្រពៃណីប្រណាំងទូក.ង ដូចជា៖ ទីក្រុង Cần Thơ, Vĩnh Long, An Giang, Cà Mau... បានផ្តើមបោះទូក.ងលុងថ្មីសម្រាប់ត្រៀមឱ្យពីធីប្រគួត ឆ្នាំ២០២៥ ខាងមុខនេះ។ ក្នុងនោះ វត្តក្រពុំមានជ័យ ​កោះធំ ​កំពុងបោះថ្មីបន្ថែមចំនួន ៣ គ្រឿងផងដែរ។

បណ្តាទូក.ងលុងទាំងនេះមានប្រវែងជាង ៣០ម៉ែត្រ ដោយមួយគ្រឿងសរុបតម្លៃចាប់ពី ៦០០ ដល់៨០០លានដុង។ ចំណែកជាងបោះត្រូវ​បាន​អញ្ជើញ​មក​ពី​ប្រទេស Campuchia ហើយ​ឈើ​គគីរក៏​ត្រូវ​បាន​នាំ​មក​ពី​ប្រទេស​ជាមិត្តនេះផង​ដែរ។

ក្នុងពិធីបុណ្យអកអំបុក ប្រណាំងទូក.ង ឆ្នាំ២០២៤ ទូក.ងលុង (ឯកសណ្ធានព័ណ៌លឿង)​ របស់វត្តក្រពុំមានជ័យ កោះធំ បានបន្សល់ទុកនូវការចាប់អារម្មណ៍សម្រាប់ទស្សនិកជនទាំងឡាយខណៈដែលដណ្តើមយកជ័យជម្នះលើដៃគូរដ៏ខ្លាំងៗរួចទទួលបានពានរង្វាន់លេខពីរ។

ព្រះតេជគុណ Trần Duyên ចៅអធិការវត្ត​កោះធំ មានសង្ឃដីការប្រាប់ថា៖ “ក្នុងអំឡុងជាងមួយទស្សវត្សកន្លង រូបភាពទូក.ងលុង​ មិនសូវមានវត្តមានក្នុងការប្រគួតដូចកាលពីមុននោះទេ ចំណុះឱ្យនោះគឺជាទូក.ងដែលគេបានផ្គុំដោយបន្ទះក្តារដើម្បីចេញជារាងទូង.ង។ មូលហេតុដោយសារពិបាកក្នុងការរកឈើធំៗដែលាមនអាយុកាលយូរសម្រាប់លុងជាទូង.ង។​ ដូច្នេះហើយទើបប្រភេទទូកលុងមានមុខសញ្ញាសាបរលាប់ជាសន្សឹមៗ ម្យ៉ាងទៀត ដោយភាគច្រើនគេគិតថាទូក.ងដែលផ្គុំដោយបន្ទះក្តារអាចមានល្បឿនលឿនជាងទូកលុង។ ពីព្រោះមានដើមសន្ទូចជំនួយ ចំណែកទូកលុងគ្មាននោះទេ។ ហើយដែលពិបាកនោះគឺការស្វែងរកដើមស្មាច់សម្រាប់ធ្វើជាដងសន្ទូច ដើមស្មាច់ត្រូវធានាមានអាយុកាលចាប់ពី ២០ ឆ្នាំឡើងទៅទើបអាចប្រើការបាន។ នោះមិនទាន់គិតពីការចំណាយប្រាស់សម្រាប់ជួលមេជាងកែដើមសន្ទូចផង។ ដូច្នេះហើយ​ ទើបអាត្មាសម្រេចចិត្តបែរមកលេងទូកលុងចំណុះវិញ ដោយទៅទិញទូកនៅប្រទេស Campuchia ១ គ្រឿងសម្រាប់យកមកចូលរួមប្រណាំងក្នុងពិធីបុណ្យអកអំបុក សំពះព្រះខែ ប្រណាំទូក.ងប្រពៃណី​ ឆ្នាំ២០២៤ ព្រមទាំងទទួលបានពានរង្វាន់ លេខពីរផងដែរ”។

ក្រុមកីឡាទូក.ងលុងរបស់វត្តក្រពុំមានជ័យ កោះធំ កំពុងប្រញ៉ាប់ប្រញ៉ាលធ្វើច្រវា ដើម្បីត្រៀមឱ្យរដូវប្រគួតឆាប់ដល់។

ការត្រលប់មកវិញរបស់ទូក.ងលុង ថែមទាំងជាដំណើរការដ៍សំខាន់មួយដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនរួមជាតិ Khmer Nam Bộ និយាយរួម។ ពីព្រោះថា រាល់​ទូក.ងលុងមួយៗសុទ្ធសឹងជាកេរដំណែលវប្បធម៌ដ៍វិសេសវិសាល​និងជាស្លាកស្នាមសម្រាប់ខាងរបរលុងទូក.ង ព្រមទាំងជំនឿ និងមោទនភាពដ៏ថ្លៃថ្នូរបស់សហគមន៍៕

Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក