ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:46

“៨០ឆ្នាំ ប្រកបដោយភាពជឿជាក់ សាមគ្គី និងបំណងប្រាថ្នា”

ក្នុងឱកាសទិវាអនុស្សាវរីយ៍ ៨០ ឆ្នាំនៃបដិវត្តន៍ខែសីហា (១៩សីហា ឆ្នាំ១៩៤៥ - ១៩សីហា ឆ្នាំ ២០២៥) និង ទិវាឯករាជ្យជាតិនៃប្រទេសសាធារណៈរដ្ឋសង្គមនិយម Việt Nam (២កញ្ញា ១៩៤៥ - ២កញ្ញា ឆ្នាំ២០២៥)។ ចាប់ពីថ្ងៃទី ១៩សីហា រហូតដល់ថ្ងៃ ២ញ្ញា ក្រុមសិល្បៈ Khmer ខេត្ត Cà Mau បានសហការជាមួយរោងមហោស្រព Cao Văn Lầu ចាត់តាំងកម្មវិធីសម្តែងសិល្បៈបម្រើមហាជនដោយប្រធានបទ៖ “៨០ឆ្នាំ ប្រកបដោយភាពជឿជាក់ សាមគ្គី និងបំណងប្រាថ្នា” នៅតាមបណ្តាភូមិស្រុកដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅ។

ឈុតសម្តែងរបាំប្រពៃណី Khmer។

ចម្រៀងស្ងើចសរសើរពីមាតុភូមិ Cà Mau។

ក្នុងបរិយាកាសនៃការសម្តែងសិល្បៈដ៏សប្បាយខ្ញៀវខ្ញានៃចម្រៀងរបាំប្រពៃណី Khmer ជាប្រភេតសិល្បៈសម្រាប់អប់រំប្រពៃណី សីលធម៌ និងការរស់នៅ ព្រមទាំងរបាំបុរាណខ្មែរដ៏សម្បូរបែប និងជាក់ស្តែងក្នុងការស្ងើចសរសើរបក្ស និង Bác Hồ ប្រទេសជាតិ មាតុភូមិ...ដែលត្រូវបាននិពន្ធ និងរៀបរៀងថ្មីៗដែលប្រកបដោយក្តីសប្បាយរីករាយ និងទទួលបានការគាំទ្រយ៉ាងអស់ពីចិត្តរបស់ទស្សនិកជនទាំងឡាយ រំលឹកឡើងវិញនូវស្មារតីស្នេហាជាតិ និងមោទនភាពជាតិ ព្រមទាំងឆន្ទៈខិតខំឈានឡើង និងស្មារតីសាមគ្គី ប្តេជ្ញាចិត្តកសាង និងការពារប្រទេសជាតិ។

កម្មវិធីបាននាំមកនូវទស្សនីភាពយ៉ាងចំណាប់អារម្មណ៍ជូនទស្សនិកជនទាំងឡាយដោយច្រើនបទចម្រៀងឆ្លងឆ្លើយយ៉ាងពិរោះៗទៀតផង។

្លេងដ៏ក្រអួតក្រអៅ និងកាយវិការដ៏បិុនប្រសព្វផងនោះ សិល្បការិនីគ្រប់រូបបាននាំមកនូវបទចម្រៀង និងរបាំប្រពៃណីយ៉ាងពិសេសៗទៀតផង។

លោក Hữu Trung ប្រធានក្រុមសិល្បៈ Khmer ខេត្ត បានឱ្យដឹង៖ “កម្មវិធីសិល្បៈអំណរអនុស្សាវរីយ៍ ៨០​ឆ្នាំ បដិវត្តន៍ខែសីហា និងទិវាឯករាជ្យជាតិ ២កញ្ញា បានរួមចំណែកក្នុងការផ្សព្វផ្សាយ និងពង្រីកស្មារតីស្នេហាជាតិក្នុងមហាជនទាំងក្នុងខេត្តនិយាយរួម បងប្អូនជនរួមជាតិ Khmer និយាយដោយឡែក។ បង្កើតបានបរិយាកាសសប្បាយរីករាយផង​ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយផងទាំងក្នុងបក្ស និងទូទាំងប្រជាជនស្តីពីអត្ថន័យនៃសម័យកាលបដិវត្តន៍ឱ្យស៊ីជម្រៅក្នុងសន្តានចិត្តរបស់បងប្អូនប្រជាជនដើម្បីអប់រំខាងប្រពៃណីស្នេហាជាតិ និងស្មារតីសាមគ្គី ឆន្ទៈមោះមុត ព្រមទាំងមោទនភាពជាតិទៀតផង។ សម្តែងនូវទឹកចិត្តដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវរៈជនគ្រប់ជំនាន់ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិ ឯករាជ្យទឹកដី និងការពារប្រទេសជាតិ មាតុភូមិ Việt Nam សង្គមនិយម”។

ឈុតរបាំ “ផ្កាឈូកថ្វាយ Bác |Hồ”

កម្មវិធីសិល្បៈបង្កើតបានបរិយាសប្បាយរីករាយ រួមចំណែកផ្សព្វផ្សាយ និងអប់រំប្រពៃណីស្នេហាជាតិ សាមគ្គីទូទាំងប្រជាជនទៀតផង។

កម្មវិធីថែមទាំងបានបង្ហាញអំពីស្មារតីអប់រំប្រពៃណី និងអនុវត្តល្អរាល់បណ្តាគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋ សាមគ្គី រួមកម្លាំងកសាងមាតុភូមិ |Cà Mau មួយថ្ងៃកាន់តែសម្បូររុងរឿង ស៊ីវិល័យ ទំនើប និងអភិវឌ្ឍន៍ឆ្ពោះទៅមុខ៕

 

Quỳnh Anh

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក