ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 10:35:34

ស្នងបន្តឆន្ទៈមុះមុតនៃកងវរសេនាតូចលេខ៣០៧

ក្នុងការវាយឆ្មក់ខ្មាំងនៅ Bàu Thúi ដែលបច្ចុប្បន្នជាអនុសង្កាត់លេខ ៣០ សង្កាត់ An Xuyên ខេត្ត Cà Mau កាលថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៥៣ កងទ័ពយើងបានសម្លាប់ខ្មាំងប្រមាណ ៣០០ នាក់ ព្រមទាំងរឹបយកបានអាវុធជាច្រើន និងចាប់បានជាងខ្មាំងចំនួន ៤០ នាក់ទៀតផង។ មកទល់សព្វថ្ងៃ ឆាកប្រយុទ្ធដែលទទួលបានជ័យជម្នះទាំងស្រុងនៅ Bàu Thúi របស់កងវរសេនាតូចលេខ ៣០៧ បានក្រើនរំឭកទុកជាសក្ខីភាពមួយដ៏អស្ចារ្យ បង្ហាញពីលក្ខណៈសម្បត្តិនៃភាពអង់អាចក្លាហាន និងល្បិចកលឈ្លាសវៃនៃកម្មាភិបាលយុទ្ធជនកងវរសេនាតូចលេខ ៣០៧។ ជ័យជម្នះនេះ បានក្លាយជានិមិត្តរូបនៃកម្លាំងសាមគ្គី និងស្មារតីតស៊ូប្រយុទ្ធរបស់វីរជន Cà Mau និង “តំបន់ភាគខាងត្បូងទទួលបានជ័យជម្នះ”។

អាសយដ្ឋានជ័យជម្នះ Bàu Thúi ត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្តកាលពីឆ្នាំ២០១៧។

លោក Nguyễn Hữu Định ប្រធានសាខាសមាគមអតីតយុទ្ធជនអនុសង្កាត់លេខ ៣០ សង្កាត់ An Xuyên មានមោទនភាព៖ “តំបន់ភូមិសាស្ត្របាវធូយ ត្រូវបានផ្សារភ្ជាប់ជាមួយនិងយុទ្ធជ័យដ៏ល្បីរន្ទឺរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងសម័យតស៊ូប្រឆាំងអាណានិគមបារាំង (Pháp)។ ទីកន្លែងនេះ ក៏បានក្លាយអាសយដ្ឋានក្រហមសម្រាប់អប់រំប្រពៃណីបដិវត្តន៍ដ៏ខ្លាំងក្លារបស់ប្រទេសជាតិ មាតុភូមិគ្រប់ជំនាន់ដែលយោងតាម រយៈសកម្មភាពផ្សេងៗទាំងឡាយក្នុងរាល់ការចាត់តាំងនាឱកាសបុណ្យទានផហដែរ”។

មោទនភាពប្រពៃណី បក្ខភាគ ប្រជាជន និងកងទ័ពសង្កាត់អាងស្វៀងបានរួមកម្លាំងការពារ រក្សានិងកសាងស្រុកភូមិឱ្យកាន់តែសម្បូរសប្បាយ ស៊ីវិល័យ និងសុភមង្គល។ ជាពិសេសគឺភារកិច្ចរក្សា និងពង្រីកនូវតម្លៃនៃកេរដំណែលប្រវត្តិសាស្រ្ត - វប្បធម៌នៅភូមិភាគ ក្នុងនោះមាន កេរដំណែលទីកន្លែងជ័យជម្នះ Bàu Thúi ដើម្បីទុកជាទំព័រនៃប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ដូនតាយើងបានបន្ត និងរីកសាយភាយស្មារតីមុះមុតក្នុងដំណើរនៃការអភិវឌ្ឍន៍នាសម័យបច្ចុប្បន្ននេះ។

លោក Nguyễn Hoàng Vũ លេខាសាខាអនុសង្កាត់លេខ ៣០ សង្កាត់ An Xuyên បានឱ្យដឹង៖ “សាខាបក្ខនៃពេលបច្ចុប្បន្នមានបក្ខជនចំនួន ២៧រូប ជានិច្ចកាលគឺជាស្នូលដើម្បីរក្សា បន្តនិងពង្រីកឆន្ទៈយ៉ាងមុះមុត ព្រមទាំងប្រពៃណីបដិវត្តន៍របស់បុព្វបុរស។ មូលដ្ឋានផ្តោតលើការថែទាំ និងជួសជុលកេរដំណែលប្រវត្តិសាស្ត្រ Bàu Thúi ឱ្យមានភាពល្អប្រសើរ និងមានរបៀបរៀបរយ។ ក៏ប៉ុន្តែរយៈពេលកន្លងយូរហើយការវិនិយោគកសាងនៅបណ្តាសំណង់មួយចំនួនដែលមានមុខសញ្ញាទ្រុឌទ្រោម។ ភ្ជាប់ជាមួយបណ្ដាទំព័រប្រវត្តិសាស្រ្តដ៏ល្បីរន្ទឺរបស់កេរដំណែល សាខាបក្សសង្ឃឹមថានឹងទទួលបានការយកចិត្តទុកដាក់ វិនិយោគសម្រាប់កសាងកេរដំណែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធំទូលាយថែមទៀត។

កេរដំណែលប្រវត្តិសាស្ត្រ Bàu Thúi គឺជាអាសយដ្ឋានសម្រាប់អប់រំប្រពៃណីបដិវត្តិន៍ដ៏អង់អាចក្លាហានរបស់ភូមិស្រុកសម្រាប់បញ្ញវន្តគ្រប់ជំនាន់។

ស្នងបន្តស្មារតីដ៏មុះមុតនៃបុព្វបុរស បង Huỳnh Vĩnh Khương សមាជិកគណៈអចិន្រ្តៃយ៍សម្ព័ន្ធយុវជននៃកុម្មុយនិស្ត Hồ Chí Minh សង្កាត់ An Xuyên បានអះអាងថា៖ “យុវវ័យសង្កាត់ An Xuyên កត់ត្រាទុកជានិច្ចសម្រាបគុណបំណាច់របស់បុព្វបុរសយើងគ្រប់ជំនាន់ដែលបានពលីសាច់ឈាមស្រស់ដើម្បីដណ្ដើមមកវិញនូវឯករាជ្យ សេរីភាព និងសន្ដិភាពជូនជាតិ។ ផ្តើមពីមោទនភាពដ៏ធំធេងនោះ យុវវ័យថ្ងៃនេះសច្ចាបញ្ចេញកម្លាំងរៀនសូត្រ លត់ដំ និងពុះពារក្លាយជាពលរដ្ឋដែលមានប្រយោជន៍សម្រាប់សង្គម”៕

Quốc Rin - Nhật Minh

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក