ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:09:08

ព័ណ៌ក្រហមប្រកបដោយមោទនភាព

សម្រាប់បណ្តាទង់បក្ស រួមទាំងទង់ជាតិមានព័ណ៌ក្រហមឆ្អៅជាអមតៈដក់ជាប់ក្នុងសន្តានចិត្តរបស់ប្រជាជនទូទាំងប្រទេស។ បណ្តាព័ណ៌ក្រហមនេះដែរបានរួមដំណើរការជាមួយបដិវត្តន៍តាមរយៈដំណាក់កាលនៃប្រវត្តិសាស្ត្រដ៏មហស្ចារ្យ ដើម្បីបក់រវិចសម្រាប់ក្នុងទិវាបុណ្យឯករាជ្យជាតិ។ ទង់ព័ណ៌ក្រហមដែលប្រកបដោយមោទនភាព បក់រវិចក្នុងបេះដូងរបស់ប្រជាជន Việt Nam គ្រប់រូប។

កម្មាភិបាលរដ្ឋការនៃមណ្ឌបម្រើសេវាកម្មរដ្ឋបាលសង្កាត់ Tân Thành រួមគ្នាស្លៀកសំលៀកបំពាក់ព័ណ៌ក្រហមផ្កាយលឿង​ព្រមទាំងដៃកាន់ទង់ជាតិនៅកន្លែងធ្វើការ ដើម្បីពង្រីកសាយភាយខាងស្មារតីស្នេហាជាតិ។

ទង់បក្ស និងទង់ជាតិ រួមទាំងទង់ព័ណ៌លម្អ និងសញ្ញាពេចន៍ជាច្រើនទៀតដែលភ្លឺត្រចះ។ ទង់ព័ណ៌ក្រហមបក់រវិចតាមខ្យល់ ជាសញ្ញានៃមោទនភាពជាតិដែលដក់ជាប់ក្នុងបេះដូងប្រជាពលរដ្ឋ Việt Nam គ្រប់រូប។

ព័ណ៌ក្រហមប្រកបដោយមោទនភាពដែលបាននាំយកចូលសាលារៀនដើម្បីអប់រំស្មារតីស្នេហាជាតិ និងមោទនភាពជនជាតិ។

កាលពីថ្ងៃទី២ ខែកញ្ញា ជាព្រឹត្តិការណ៍នៃប្រវត្តិសាស្ត្រដ៏រុងរឿង មិនត្រឹមជាឱកាសសម្រាប់ប្រជាជន Việt Nam ទូទាំងប្រទេសបានចងចាំនូវសេចក្តីប្រកាសឯករាជ្យអមតៈប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់បងប្អូនប្រជាជនទាំងឡាយគ្រប់រូប មិនថានៅទីណានោះទេ គឺសុទ្ធតែមានមោទនភាព និងក្តីស្រឡាញ់ស្នេហាជាតិ មាតុភូមិរបស់ខ្លួនគ្រប់ៗគ្នា។ នៅ Cà Mau ក្តីស្រឡាញ់នោះ មិនចាំបាច់មានអ្វីធំដុំពេកទេ វាគ្រាន់ តែជារូបថតមួយសន្លឹកដែលមានក្នុងថ្ងៃបុណ្យជាតិ រួមទាំងក្រសែភ្នែក និងអារម្មណ៍ដ៏រំជើបរំជួលដោយបានឃើញនៅទង់ក្រហម ផ្កាយលឿង។ ទឹកចិត្តស្នេហាជាតិក៏កាន់តែពុះកញ្ច្រោលខ្លាំងឡើង ប្រៀបដូចបានសម្តែងនូវការដឹកគុណចំពោះបុព្វបុរសយើងដែលលោកបានលះបង់ជីវិតដើម្បីស្រោចស្រង់ជាតិ។

ផ្តើមពីទឹកចិត្តនៃការរំលឹកដឹងគុណយ៉ាងជ្រាលជ្រៅសម្រាប់ការលះបង់ បញ្ញវន្តសម័យសព្វថ្ងៃដែលរស់នៅលើមាតុភូមិ Cà Mau កំពុងបាន នឹងបន្តសរសេរប្រវត្តិដ៏អង់អាចក្លាហានជាអមតៈរបស់ជនជាតិដោយផ្តោតលើបញ្ញានៃយុវវ័យ​និងបេះដូងប្តូរផ្តាច់។

ព័ណ៌ទង់ក្រហមឆ្អៅដែលកំពុងបក់រវិចតាមខ្យល់ បានកត់ត្រានូវមោទនភាពជាតិសម្រាប់ក្នុងបេះដូងបងប្អូនប្រជាជន Cà Mau គ្រប់រូប។

បណ្តាព័ណ៌ក្រហមសម្រាប់តំបន់នៃទឹកដីភាគខាងត្បូងបំផុតរបស់ប្រទេសជាតិដែលរួមបញ្ចូល​ជាមួយដណ្ហើមជាតិដ៏អង់អាចក្លាហានសម្រាប់ក្នុងការបម្រើជាតិ មាតុភូមិ។ ទាំងនេះសុទ្ធសឹងជាអណ្តាតភ្លើងដែលឆេះឆាបឆួល និងប្តូរផ្តាច់សម្រាប់ឱ្យការលះបង់មិនឈប់ឈរ រួមដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ៕

Mộng Thường

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក