ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:09:08

ពិធីបោះបាយបិណ្ឌក្នុងសហគមន៍ជនរួមជាតិ Khmer

បោះបាយបិណ្ឌ ជាពិធីជំនឿមានតាំងពិបុរាណក្នុងសហគមជនរួមជាតិ Khmer Nam Bộ។ នេះជាគ្រឿងដង្វាយដ៏ពិសេសសម្រាប់ឧទ្ទិសដល់ពួកប្រេតទាំងឡាយតាមទំនៀមព្រះពុទ្ធសាសនា Khmer។ ពិធីនេះបានប្រព្រឹត្តឡើងតែម្តងគត់ក្នុងមួយឆ្នាំនារដូវបុណ្យភ្ជុំបិណ្ឌ សែនដូនតាប្រពៃណី Khmer ។

រដូវបុណ្យភ្ជុំបិណ្ឌ សែនដូនតាជារៀងរាល់ឆ្នាំ នូវពេលព្រឹកព្រលឹម បងប្អូនពុទ្ធបរិស័ទ Khmer តែងនាំគ្នាទៅវត្តបោះបាយបិណ្ឌ និងនិមន្តព្រះសង្ឃសូត្រធម៌ឧទ្ទិសភាគផលជូនដល់បុព្វការីជនរបស់ខ្លួន។

បាយបិណ្ឌត្រូវបានមាមីងពុទ្ធបរិស័ទ Khmer ដាំដោយអង្ករដំណើបសុទ្ធ រួចហើយពូតជាពំនូតលាយជាមួយស្ករ សណ្តែក ល្ងនិងខ្ទិះដូង។ល។ រួចយកទៅវត្តមុនពេលម៉ោង៤ព្រឹកមុនព្រះអាទិត្យរះ ដើម្បីព្រនិមន្តព្រះសង្ឃដារឧទ្ទិសជូនបុព្វការីជនរបស់ខ្លួន។

ពិធីបោះបាយបិណ្ឌ​ក្នុងសហគមន៍ជនរួមជាតិ Khmer មានមកតាំងពីបុរាណកាលសម្រាប់សម្តែងនូវភាពកត្តញូចំពោះបុព្វការីជន។

កាលសម័យពុទ្ធកាល ពីធីបោះបាយបិណ្ឌបានប្រព្រឹត្តឡើងក្នុងរយ៖ ពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃ ១រោច ខែភទ្របទរហូតដល់ ១៥ កើតខែភទ្របទដដែល។ តែអាស្រ័យលក្ខណៈគ្រួសារនីមួយៗ និងភូមិភាគមិនដូចគ្នា ដូច្នេះហើយទើបពិធីបោះបាយបិណ្ឌក៏មានការកាត់ប្ថយចោលខ្លះៗរាល់ករណីមិនសម្រេប ប៉ុន្តែនូវតែរក្សាខ្ជាប់ភាពដើមពីជំនាន់មួយដល់ជំនាន់មួយដូចសម័យបច្ចុប្បន្ននេះឯង។

ពិធីបោះបាយបិណ្ឌគឺសម្រាប់អប់រំទូន្មានកូនចៅខ្មែរគ្រប់ជំនាន់អំពីស្មារតី “ផឹកទឹកនឹកប្រភព” ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ សែនដូនតា។

ជនរួមជាតិ Khmer តែងមានជំនឿថា​ មនុស្សជាទូទៅ កាលនៅរស់ប្រសិនបើប្រព្រឹត្តបានកម្មច្រើន ពេលស្លាប់ទៅនឹងធ្លាក់ចុះនរកអាវចី ហើយរហូតដល់រដូវបុណ្យភ្ជុំម្តងៗទើបយមបាលបើកលែងឱ្យវិលត្រឡប់មកឋានមនុស្សរយៈពេល ១៥ ថ្ងៃដើម្បីស្វែងរកកូនចៅ និងទទួលបានការឱ្យទានមានបាយទឹកនំចំណីជាដើម។ ពិសេសបាយបិណ្ឌ ដែលជាអាហារមិនអាចខ្វះបានសម្រាប់ពួកប្រេតទាំងឡាយ។ តែប្រសិនបើរកមិនឃើញនោះទេ ពួកញាតិជាប្រេតទាំងឡាយនឹងជេរដាក់បណ្តាសារ។ ដូច្នេះហើយទើបបងប្អូនខ្មែរតែងនាំគ្នាយកបាយសម្ល នំនេកទៅវត្ត មិនថាតិចឬច្រើននោះទេ សម្រាប់ឧទ្ទិសភាគផលជូនដល់ពួកប្រេតដែលត្រូវជាសាច់ញាត់របស់ខ្លួននាឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតា។

ជនរួមជាតិ  Khmer តែងបួងសួងឧទ្ទិស និងយកបាយម្ហូបចូលវត្ត មិនថាតិចឬច្រើននោះទេឱ្យតែមាន ជាពិសេសបាយបិណ្ឌសម្រាប់រដូវភ្ជុំបិណ្ឌ សែនដូនតា។

ពិធីបោះបាយបិណ្ឌ មិនត្រឹមជាជំនឿដ៏មានអត្ថន័យខ្លឹមសារក្នុងសហគមន៍ជនរួម Khmer ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាលក្ខណៈប្រពៃណីដ៏វិសេសវិសាលដែមានមកតាំងពីបុរាណរបស់ Khmer ទៀតផង សម្រាប់ឆ្ពោះទៅរកប្រភពដើម ព្រមទាំងអប់រំទូន្មានកូនចៅគ្រប់ជំនាន់ក្នុងរដូវភ្ជុំបិណ្ឌ សែនដូនតា៕

Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក