ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:29

"រាត្រីដូនតា - ភូមិស្រុកផ្លាស់ថ្មី"

ជាមួយប្រធានបទ “រាត្រីដូនតា - ភូមិស្រុកផ្លាស់ថ្មី” កម្មវិធីសិល្បៈបម្រើពិធីបុណ្យភ្ជុំបិណ្ឌ សែនដូនតាឆ្នាំ ២០២៥ ត្រូវបានក្រុមសិល្បៈ Khmer ខេត្តនិព័ន្ធ និងរៀបរៀងយ៉ាងច្រើនកម្មវិធីចំរៀងរបាំប្រពៃណីដ៏ប្លែកៗ ដើម្បីបម្រើមាមីងបងប្អូននៅតាមតំបន់ដាច់ស្រយាល និងវត្តអារាម សាលាទាន ព្រមទាំងតំបន់ដែលមានជនរួមជាតិរស់នៅច្រើនកុះករលើភូមិសាស្ត្រខេត្ត។

របាំ “ក្រអូបផ្កាស្មាច់” ជារបាំដ៏វិពិសេសដែលត្រូវបានក្រុមនិព័ន្ធ និងរៀបរៀងយ៉ាងលម្អិតុ។

លោក Hữu Trung ប្រធានក្រុមសិល្បៈ Khmer បានឱ្យដឹង៖ “ឆ្នាំនេះ ក្រុមក៏បានរៀបចំគម្រោងការឱ្យបបងប្អូនសិល្បករ សិល្បការិនី និងតន្ត្រីករទាំងឡាយហាត់តាំងពីដំបូង ព្រមទាំងរៀបរៀង និងនិពន្ធជាច្រើនឈុតសម្តែងដែលប្រកបដោយលក្ខណៈវប្បធម៌ប្រពៃណី Khmer។ ទន្ទឹមនិងនោះផងដែរ យើងខ្ញុំក៏ឡើងផែនការចេញទៅសម្តែងបម្រើក្នុងឱកាសបុណ្យសែនដូនតាឆ្នាំនេះដោយមានទាំងអស់ចំនួន ១៥ ឈុតចំរៀង របាំ រួមមានទាំងរបាំបុរាណ និងចង្វាក់រាំ ច្រផងប្រជាប្រិយផងដែរ) ដោយមានខ្លឹមសារ និងអត្ថន័យទាក់ទងដល់បុណ្យភ្ជុំបិណ្ឌ សែនដូនតា។ ឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតាឆ្នាំនេះ ក្រុមនឹងចេញទៅសម្តែងចំនួន ៥ កន្លែងក្នុងខេត្ត ដូចជា៖ វត្តហោផុងចាស់ (Hộ Phòng Cũ) សង្កាត់ Giá Rai វត្តខ្វែងបបែលកណ្តាល (Cái Giá Giữa) ឃុំ Hưng Hội និងវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ វត្តក្របីឃ្លៀច (Cao Dân) ឃុំ Tân Lộc  ព្រមទាំងវត្តមុនីវង្សា បុប្ផារាម សង្កាត់ An Xuyên ចាប់ពីថ្ងៃទី ១៧ រហូតដល់ថ្ងៃ ២១ ខែកញ្ញា”។

ក្នុងការពិនិត្យសាឡើងវិញកម្មវិធីសិល្បៈសម្រាប់បម្រើក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ក្រុមសិល្បៈ Khmer ខេត្ត។

បុណ្យភ្ជុំបិណ្ឌ សែនដូនតា គឺជាពិធីបុណ្យប្រពៃណីរបស់ជនជាតិ Khmer Nam Bộ និយាយរួម ខេត្ត Cà Mau និយាយដោយឡែក ត្រូវបានប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ ដើម្បីសម្តែងនូវការដឹងគុណរបស់កូនចៅគ្រប់ជំនាន់មានចំពោះបុព្វការីជនដែលបានផ្តល់កំណើត និងចិញ្ចឹមថែរក្សាតាំងពីតូចរហូតធំដឹងក្តី។

បងប្អូនតន្រ្តីករតែងសកម្មក្នុងការហាត់សមជាប្រចាំដើម្បីបម្រើមាមីងបងប្អូនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតា។

ចំរៀងឆ្លងឆ្លើយសម្រាប់បម្រើក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ សែនដូនតា ឆ្នាំ២០២៥។

ឱកាសនេះដែរ ក្រៅពីទៅវត្តធ្វើបុណ្យ នៅតាមបណ្តាទីតាំងដែលក្រុមបានចេញទៅសម្តែង មាមីងបងប្អូននិងបានទស្សនាកម្សាន្តជាមួយកម្មវិធីសិល្បៈដ៏វិសេសវិសាលពេញដោយលក្ខណៈវប្បធម៌ជនជាតិដែលក្រុមសិល្បៈ Khmer ខេត្តបានលើកយកមកសម្តែង៕

Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក